-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖សង្រ្គាមដែលថៃឈ្លានពានកម្ពុជា សត្រូវតែងប្រើចិត្តសាស្រ្ត និងសូម្បីតែបណ្តាញសារព័ត៌មានផ្លូវការ ឯកសារផ្លូវការក៏ពួកគេបោកប្រាស់ដែរ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថាក្នុងពេលសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជាទាំងកម្រោល និង យង់ឃ្នងនេះពួកគេបានប្រើប្រាស់នូវវិធីសាស្រ្តពីរដើរទន្ទឹមគ្នាក្នុងនេះប្រើប្រាស់ប្រដាប់អាវុធ និងការប្រើប្រាស់ចិត្តសាស្រ្ត ក្នុងគោលបំណងមហិច្ឆតារបស់ពួកគេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជុំវិញបញ្ហានេះថា៖”សង្រ្គាមដែលថៃបានឈ្លានពានទឹកដីកម្ពុជាពួកគេបានធ្វើសង្រ្គាមពីរដោយដើរទន្ទឺមគ្នាក្នុងនេះសង្រ្គាមទី១សង្រ្គាមប្រដាប់អាវុធ គឺពួកគេបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់បែក ដ្រូន ផង រហូតដល់ប្រើ្រប្រាស់គ្រាប់បែកចង្កោម បាញ់ផ្សែងពុលសព្វបែបយ៉ាងដែលយើងបានដឹងទាំងអស់គ្នា ។អំពើយង់ឃ្នងរបស់ពួកគេនេះបានប្រព្រឹត្តិមកលើប្រទេសជាតិ កងទ័ពនិងប្រជាពលរដ្ឋយើង។ចំណែកសង្រ្គាមទី២គឺសង្រ្គាមចិត្តសាស្រ្ត ក៏គ្រោះថ្នាក់ដែរប្រសិនបើយើងមិនបានយល់ហើយមិនបានប្រយ័ត្នប្រយែងដោយធ្លាក់ចូលក្នុងអន្ទាក់ពួកវា”។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់បន្ថែមថា៖សង្ដ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិកញុះញង់ បំបែកបំបាក់សាមគ្គីភាព រវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបំបែកបំបាក់បាននេះជាចំណុចខ្សោយមួយរបស់យើង។ក្នុងសង្រ្គាមចិត្តសាស្រ្តនេះដែរ សត្រូវឈ្លានពានរបស់យើងប្រើប្រាស់វិធីសាស្រ្តច្រើនយ៉ាង ក្នុងនេះទី១គឺបណ្តាញសង្គម ដូចយើងបានឃើញស្រាប់ហើយគឺវាបានបង្កើតគណនីក្លែងក្លាយ ច្រើនណាស់ ដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ហើយគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាន។ពួកគេបានបន្លំជាខ្មែរក្នុងនេះដូចជាពួកវាបង្ហោះរូបភាពមួយចំនួនដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរយើង កងទ័ពយើង គេបង្ហោះសម្លៀកបំពាក់កងទ័ពយើង មាន ឡូហ្គូ កងទ័ពយើងមានឈ្មោះមានអ្វីផ្សេងៗហើយបង្ហោះថានេះគឺគេចាប់បាន។ពេលខ្លះទៀតពួកវាយករូបភាពសង្រ្គាមនៅអ៊ុយក្រែនមកបង្ហោះហើយថានេះគឺជាអាវុធរបស់កម្ពុជាដែលគេកំទេចបាន។ ឯកឧត្តមប៉ែន បូណា បានលើកឡើងដោយពន្យល់ដែរថា”ពេលខ្លះទៀត ពួកគេបង្ហោះរូបភាពអាវុធសម្រាប់បាញ់រថក្រោះ មកបង្ហោះថាចាប់បានពីកងទ័ពកម្ពុជា តែតាមពិតពួកវាយកមកពីប្រទេសផ្សេងទេ។ទាំងអស់នេះសុទ្ធសឹងគេបង្កើតឡើងមកដើម្បីជះមកក្នុងប្រទេសកម្ពុជាយើង។ចំណែកទី៣នោះគេចូលចិត្តប្រើប្រាស់បណ្តាញសារព័ត៌មានផ្លូវការបស់គេតែម្តង យើងឃើញស្រាប់ហើយបណ្តាញសារព័ត៌មានផ្លូវការរបស់ថៃស្ទើរទាំងអស់ ផ្សាយរឿងភូតកុហកគេ បំផ្លិចបំភ្លៃ…
-
ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖«ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង »។ ថ្លែងក្នុងព្រឹត្តិការណ៍រាត្រីចងចាំលើកទី៦ និងការប្រមូលមូលនិធិវប្បធម៌ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងដោយអះអាងបញ្ជាក់បន្ថែមថា៖«នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារ្យតកូនតចៅ»។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍បន្ថែមថា ៖យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង។នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង”៕ដោយ៖ម៉ាដេប៉ូ
-
សម្តេច ម៉ែន សំអន អញ្ជើញអភិសេកព្រះបដិមា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនវីរកងទ័ពជួរមុខ

កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីអភិសេកព្រះប្រតិមា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់វីរកងទ័ពជួរមុខដែលបានរៀបចំឡើងនៅសារមន្ទីរខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជួយអភិបាល ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី។ គួររំលឹកថា ព្រះប្រតិមាអង្គនេះ ត្រូវបានរកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រ ឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ ២០០ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕ អត្ថបទ ៖ ឈឹម សុផលរូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ
-
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

-
ឯកឧត្តម ខៀវ កាញារីទ្ធ៖ សៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ

ភ្នំពេញ៖លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានបង្ហោះសំណេរបែបវិភាគទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ។ សំណេរនេះស្របពេលដែលនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះយោធាថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់មួយគ្រាប់ នៅភូមិសាស្ត្រស្ពានអូរជីក នៃព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។ ឯកឧត្តម ខៀវ កាញារីទ្ធបានសរសេរយ៉ាងដូច្នេះថា ទាហានសៀមវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជាមិនមែនរឿងពង្វាតទឹកដីនោះទេ។ បើពង្វាតទឹកដី សៀមច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលសៀមវាយគ្រប់កន្លែងគឺចង់ឱ្យខ្សែការពារកម្ពុជាស្តើង ( ពិតមែនតែសៀមមិនច្បាស់ថាក្បាលពួកគេទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានពេលក៏ដោយ ) តែពេលនេះជិតបោះឆ្នោត មានន័យថា ទឹកដល់ច្រមុះទោះស្រវាអោបគម្រង់ខ្មោចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន ។ យុទ្ធសាស្ត្រទាំងនោះ គឺ ៖១. លើកទំនុកចិត្តប្រជាជនសៀមឡើងវិញឱ្យជឿថា សៀមនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ប្រជាជនសៀមកើនទំនុកចិត្តបានន័យថា សន្លឹកឆ្នោតគាំទ្រសឹងកើនឡើង ។២. សង្កត់សេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចុះ អាស្រ័យការបង្ខំឱ្យមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ…
-
សប្បុរសជនចូលរួមដំឡើងឧបករណ៍ចម្រោះទឹកស្អាត ជូនដល់តំបន់ជនភៀស

ឧត្តរមានជ័យ៖ ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក មករស់នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ ខណៈរដូវប្រាំងបានចាប់ផ្តើមផងនោះ បញ្ហាទឹកស្អាតប្រើប្រាស់ គឺជាបញ្ហាសំខាន់ ។ហេតុនេះហើយសប្បុរសជនមួយក្រុមទៅពីរាជធានីភ្នំពេញបានស្រុះស្រួលគ្នាជួយដំឡើងឧបករណ៍ចម្រោះទឹកស្អាតជូនពលរដ្ឋខ្មែរភៀសសឹកប្រើប្រាស់។ ក្រុមសប្បុរសជនទៅពីរាជធានីដែលបានចុះទៅផ្តល់អំណោយជាបន្តបន្ទាប់ជូនជនភៀសសឹកដ៏គួរឱ្យអាណិតកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ បានសម្រេចផ្តល់ការឧបត្ថម្ភការដំឡើងឧបករណ៍ចម្រោះទឹកស្អាត ដែលមានសមត្ថភាពច្រោះទឹកស្អាតបាន១៩.០០០លីត្រក្នុងមួយថ្ងៃ ។ការជួយឧបតម្ភនេះបន្ថែមលើការរៃអង្គាសរបស់ក្រុមសប្បុរសជនដោយបានផ្តល់អង្ករ១០ តោន ប្រេងកូឡា ទឹកសុទ្ធ និងសម្ភារៈប្រើប្រាស់ជូនដល់ជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងមួយផ្នែកនៅខេត្តបន្ទាយមានជ័យរួចមកហើយ។ ប្រាប់ទូរទស្សន៍អប្សរាក្នុងសប្ដាហ៍នេះ តំណាងសប្បុរសជនបានបញ្ជាក់ថា ក្រុមរបស់លោកបានជួយឧបត្ថម្ភជូនដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខនេះជាហូរហែគឺចាប់តាំងពីការឈ្លានពានពីទាហានថៃមកលើដែនអធិបតេយ្យកម្ពុជាលើកទី១កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅ ។លើកនេះទៀតក្រុមរបស់លោកបានបន្តជួយចែករំលែកការលំបាក និងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខដោយស្មារតីសាមគ្គីខ្មែរតែមួយ។ លោក គង់ កាន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យឱ្យដឹងថា ប្រជាពលរដ្ឋបានធ្វើការប្តូរទីកន្លែងភៀសសឹកជាបន្តបន្ទាប់ដោយសារការបាញ់ផ្លោងពីយោធាថៃពាសវាលពាសកាលមិនប្រកាន់ថាជាទីតាំងយោធា ឬស៊ីវិល។រដ្ឋបាលខេត្តបានបន្តជម្លៀសប្រជាពលរដ្ឋបន្តមកស្រុកចុងកាល់។ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខេត្តឧត្តរមានជ័យមានមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹកមានចំនួន៦ទីតាំងធំៗ និងមានជនភៀសសឹកចំនួន ១២.៩៦៧ គ្រួសារស្មើនឹង ៤៣.៦៧៦ នាក់។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានបន្តអំពាវនាវទៅដល់សប្បុរសជន ប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគ ជំនួយដល់បងប្អូនជនភៀសសឹកទៅតាមលទ្ធភាព ដោយសារជនភៀសសឹកមិនបានយកអ្វីមកជាមួយបានទាន់វេលានោះទេ ។ គួរបញ្ជាក់ដែរថា ដើម្បីធានាដល់ការប្រើប្រាស់ទឹក ការបំពុលខ្យល់ ដល់បងប្អូនជនភៀសសឹកដោយមិនប៉ះពាល់ដល់សុខភាព នៅគ្រាដ៏លំបាកនេះ ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតាមមណ្ឌលសុវត្ថិភាព ធ្វើតេស្តគុណភាពខ្យល់…
-
កម្ពុជា-ចិនសន្យាបន្ដឈរជាមួយគ្នាគ្រប់កាលៈទេសៈ

ពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជន និងប្រជាជន” ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សហគ្រិន អ្នកវិនិយោគ និស្សិត រួមទាំងតំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូប នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ វេទិការលើកទី២នេះរៀបចំឡើងដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដោយសហការជាមួយមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ក្រោមប្រធានបទ «មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» ។ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា កម្ពុជា-ចិនបន្ដឈរជាមួយគ្នាគ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្ដិការ និងពង្រឹងឯករាជ្យភាព និងកិត្យានុភាពរបស់ខ្លួន នៅលើឆាកតំបន់ និងអន្ដរជាតិ។ ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមរបស់ប្រទេសចិនក្នុងការរួមចំណែកសម្របសម្រួលដល់ជម្លោះព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ តែជាអកុសលនាពេលថ្មីៗនេះ ស្ថានការណ៍បានវិវត្ដទៅជាអាក្រក់សារជាថ្មី ប៉ុន្តែឯកឧត្តមជឿជាក់ថា សហគមន៍អន្ដរជាតិ ពិសេសមិត្ដចិន នឹងបន្ដចូលរួមជួយរកដំណោះស្រាយ ហើយភាគីទាំង២នឹងវិលទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព និងកាតព្វកិច្ចទាំងឡាយ ក្រោមច្បាប់អន្ដរជាតិ…
-
មិនតម្រូវឱ្យបង់ប្រាក់សម្រាប់ឡានដឹកអំណោយទៅជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង តាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដើម្បីផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង។ ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនអង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ចូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់យកទៅផ្តល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថា ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។ ប៉ុន្តែដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ ក្រសួងសាធារណការបានប្រាប់ថា សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជនអង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈលេខទូរសព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ដោយ៖មុនី
-
អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត

សៀមរាប៖អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ ខណៈបុណ្យរំលឹកគុណអង្គរនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២៥។ ពិធីបួងសួងសុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរានិងចូលរួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាយ៉ាងច្រើនកុះករ។ ដោយឡែកពិធីបួងសួងនៃពិធីបុណ្យរំលឹកគុណអង្គរ គឺក្នុងគោលបំណងរំលឹកគុណដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។ ក្រៅពីពិធីបួងសួងដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វីរជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានអញ្ជើញទៅអុជធូបបួងសួង នៅតាមទីសក្តិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត៕ដោយ៖គង់ សុផុល
-
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវ អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ជនភៀសសឹកនៅស្រុកស្រីស្នំ

សៀមរាប៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដោយផ្ទាល់ដល់ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពស្រុកស្រីស្នំ ខេត្តសៀមរាប។ នៅស្រុកស្រីស្នំ ខេត្តសៀមរាប គិតត្រឹមរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥មានមណ្ឌលសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្តសម្រាប់ទទួលបងប្អូនជនភៀសសឹកនៅតំបន់ព្រំដែនកម្ពុជា ថៃ គេចពីការយាយីដោយអាវុធរបស់ទាហានឈ្លានពានថៃ ចំនួន៦ ទីតាំង និងមានពលរដ្ឋភៀសសឹកចំនួន៥.៦៩០ គ្រួសារស្មើនឹងចំនួន១៩.១៧៣ នាក់។ ដោយឡែកពលរដ្ឋភៀសសឹកដែលទទួលអំណោយពីឯកឧត្តមរដ្ឋមន្រ្តីប្រៃសណីយ៍និងប្រតិភូនាពេលនេះមានចំនួន២.៧៥០ គ្រួសារ។អំណោយសរុបមាន អង្ករចំនួនជាង ៦៨ តោន, ត្រីខ ៥៥.០០០ កំប៉ុងនិងថវិកាចំនួន២៧៥ លានរៀល។ចំណែក កុមារៗ និងសិស្សានុសិស្សកូនចៅជនភៀសសឹកក៏ទទួលបានបន្ថែមនូវទឹកដោះគោ នំ របស់ក្មេងលេងនិងថវិកាមួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដល់ថវិកា៤០ លានរៀលដល់រដ្ឋបាលស្រុកស្រីស្នំ សម្រាប់ដោះស្រាយតម្រូវការផ្ទាល់នៅទីតាំងស្នាក់នៅបណ្ដោះអាសន្នផងដែរ។ ក្នុងឱកាសសាកសួរសុខទុក្ខនិងផ្តល់អំណោយ ឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជូនប្រជាពលរដ្ឋជនភៀសសឹក។ ឯកឧត្តមអំពាវនាវឱ្យបន្តរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ។ជាកម្លាំងជួរក្រោយគាំទ្រវីរកងទ័ព វីរនគរបាល ដ៏អង់អាចក្លាហាន និងជឿជាក់លើរាជរដ្ឋាភិបាល ដែលមិនបោះបង់ប្រជាពលរដ្ឋណាមួយនោះទេ។…