Category: ព័ត៌មានជាតិ

  • យោធា ថៃ នៅតែ បន្ត ការបាញ់ប្រហារ និង គម្រាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥នេះ

    យោធា ថៃ នៅតែ បន្ត ការបាញ់ប្រហារ និង គម្រាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥នេះ

    ភ្នំពេញ៖គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធា ឈ្លានពានថៃ នៅតែ បន្តគម្រាមកំហែងមកលើដែនអធិបតេយ្យមួយចំនួន ដោយពួកគេនៅតែបន្តបាញ់ប្រហារចូលមកតំបន់ខ្លះក្នុងទឹកដីរបស់កម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃទី៨ហើយនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា ដោយភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ក្នុងនោះនៅទិសប្រាសាទព្រះវិហារយោធាថៃបានបាញ់កាំភ្លើងធំ គ្រាប់បែកចង្កោម រួមទាំងផ្សែងពុលផងដែរ ខណៈតំបន់ដែលធ្លាប់វាយប្រយុទ្ធគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានស្ងប់ស្ងាត់ តែខាងកងទ័ពកម្ពុជានៅតែបន្តរក្សាការប្រុងប្រយ័ត្នជាប់ខ្ពស់ជានិច្ច នៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន។ដោយឡែកនៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:១៥នាទី ព្រឹក យោធាថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការបាញ់ប្រហារ និងការសម្លាប់ប្រជាជនកម្ពុជាតាមរយៈការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់យន្តហោះចម្បាំងហោះចូលមកក្នុងទឹកដីកម្ពុជា ដែលវាមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាព និងបូរនភាពទឹកដីរបស់កម្ពុជា រួមនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងបានបាញ់ផ្លោង ទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ដោយមិនរើសអើង និងមិនសមាមាត្របានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាថែមទៀតផង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ…

  • ថ្ងៃនេះខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការ សហប្រជាជាតិ

    ថ្ងៃនេះខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការ សហប្រជាជាតិ

    ភ្នំពេញ៖នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (អ.ស.ប,UN,១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។អង្គការសហប្រជាជាតិ(United Nations-UN)គឺជាអង្គការ​អន្តរជាតិដែល​ធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើក​ទី២ត្រូវ​បានបញ្ចប់ (១៩៣៩-១៩៤៥)។ គោលបំណងរបស់អ.ស.ប គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិកនិងបញ្ចៀសមិនឱ្យមាន​សង្គ្រាមលោក។ ដោយឡែកបន្ទាប់បានចូលរួមជាសមាជិកអ.ស.ប ពិសេសក្នុងរយៈពេល១០ចុងក្រោយនេះ​កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុង​សកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ។ក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជាយើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅ​ប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែល​ផ្តល់ឱកាសឱ្យ​នារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕ ដោយ៖មុនី

  • សម្តេចធិបតី មានមោទនភាពដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរ

    សម្តេចធិបតី មានមោទនភាពដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរ

    ភ្នំពេញ៖លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បាន​បង្ហោះសារដែលមានខ្លឹមសារថា”ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុង​កាលៈទេសៈ​ដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ សម្ដេចធិបតីបានគូសរំលេចបន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែល​កំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យ​កម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាល​ជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់នៅចុងបញ្ចប់សំណេរយ៉ាងដូច្នេះថា”រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ព វីរនគរបាលជាតិរបស់យើងគ្រប់ពេលវេលា”៕ ដោយៈមុនី

  • ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក

    ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក

    បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យតាមបណ្តាមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងបេសកម្មចុះពិនិត្យតាមបណ្តាមណ្ឌលសុវត្ថិភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពជាក់ស្តែង មានគោលបំណងដើម្បីសម្របសម្រួល និងដោះស្រាយពីតម្រូវការចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក។ អំឡុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា ទោះបីកំណើននៃការជម្លៀសតាមបណ្តោយព្រំដែន ក្នុងពេលកងទ័ពថៃបន្តវាយប្រហារឥតឈប់ឈរ ជាពិសេសតំបន់ដែលមានប្រជាពលរដ្ឋស្លូតត្រង់រស់នៅនោះ ត្រូវបានអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់រដ្ឋបាលខេត្តខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក្នុងការឆ្លើយតប អន្តរាគមន៍ទាន់ពេលវេលា និងមានការទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងពេលវេលាដែលជាតិ និងប្រជាជនប្រឈមដោយសង្គ្រាមឈ្លានពានពីកងទ័ពថៃ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខតាមមណ្ឌលសុវត្ថិភាពនីមួយៗ…

  • អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស រៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ«មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» រកប្រាក់ជំនួយជួយកងទ័ព និងជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

    អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស រៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ«មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» រកប្រាក់ជំនួយជួយកងទ័ព និងជនភៀសសឹកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

    ខ្សែរាជ្យវង្សមួយអង្គ គឺអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស បានរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ដើម្បីប្រមូលថវិការចំណេញទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលកំពុងរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ។ មហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ ត្រូវបានឲ្យឈ្មោះថា «មហោស្រពអូប៉េរ៉ាដើម្បីសន្តិភាព» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ គឺកាលពីថ្ងៃទី១២ និងនៅទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលមហោស្រពណាបា នៃណាហ្កាវើលដ៍២ ក្នុងរាជធានីភ្នំពេញ ។ ការសម្តែងពិសេស នៃល្ខោនអូប៉េរ៉ា Don Giovanni ដែលជាវណ្ណកម្មរបស់ Mozart បានចូលរួមចំណែកជួយដោយផ្ទាល់ដល់សហគមន៍ជនភៀសសឹក ដែលបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅក្នុងលិខិតមួយទូលថ្វាយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស បានសម្តែងនូវសេចក្តីរីករាយក្រៃលែង និងបានគាំទ្រ និងអបអរសាទរចំពោះគំនិតនៃការរៀបចំមហោស្រពអូប៉េរ៉ាអន្តរជាតិភ្នំពេញ នៃការសម្តែងពិសេស នៃល្ខោនអូប៉េរ៉ា Don Giovanni នេះ ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏វិសេសថ្លៃថ្លានេះ ដែលជាសក្ខីភាព…

  • ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិ

    ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិ

    (ភ្នំពេញ)៖ ចំណេះវិជ្ជា និងបទពិសោធន៍ពីបណ្តាប្រទេសជឿនលឿនពិតសំខាន់ណាស់សម្រាប់ពេលវេលាដ៏អំណោយផលបែបនេះ។ ការសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ និងស្វែងយល់ពីការវិវត្តនៃពិភពលោកជារឿងមិនអាចខ្វះបានគ្រប់សម័យកាល ដើម្បីពង្រីកចំណេះដឹង អភិវឌ្ឍខ្លួនឯង និងចូលចរួមអភិវឌ្ឍប្រទេសជាតិ។ នេះជាពាក្យពេចន៍ផ្តាំផ្ញើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ បានអបអសាទរ និងលើកឡើងថា នេះគឺជាជោគជ័យមួយដ៏ធំធេងសម្រាប់យុវជនទាំងអស់ នៅក្នុងឆាកជីវិតរបស់ខ្លួនម្នាក់ៗ ហើយក៏ជាឱកាសដ៏កម្រក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ។ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការឈ្លានពានពីយោធាថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវក្រោកឈររឹងប៉ឹងឡើង សាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងតាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីជួយប្រទេសជាតិ យកឈ្នះមហិច្ឆិតាឈ្លានពានរបស់សត្រូវ និងរុញសេដ្ឋកិច្ចជាតិឱ្យមានដំណើរការល្អប្រសើរ។ មិនតែប៉ុណ្ណោះ សិស្សនិស្សិតទាំងអស់ ដែលត្រូវទៅបន្តការសិក្សានៅក្រៅប្រទេសនាពេលនេះ ត្រូវខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ និងស្វែងយល់ពីការវិវត្តនៃពិភពលោក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តមបន្តថា បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងពីការរៀបចំដែនដីការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើក…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

    ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ ការគិតគូរជាប់ជានិច្ច និងដើម្បីជួយសម្រាលការលំបាកដល់វីរៈយុទ្ធជនដែលបានរងរបួសនៅសមរភូមិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចាត់ឱ្យសហការីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា តាមបណ្តាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈ ឧបត្ថម្ភជូនដល់វីរៈយុទ្ធជនជួរមុខ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត។ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីអាណិតស្រលាញ់ និងក្តីបារម្ភ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក។ សូមជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចាត់ទុកទុក្ខលំបាករបស់វីរៈយុទ្ធជន និងប្រជាជាជនទាំងអស់ ជាទុក្ខលំបាកផ្ទាល់ខ្លួនដែរ និងមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ…

  • សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)

    សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៩:០០នាទី)

    ក្រសួងការពារជាតិ ទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅ ការប្រើប្រាស់ យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជា ដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតលើ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លោង និងទំលាក់គ្រាប់បែក ដោយមិនរើសអើង និងមិនសមមាត្រ ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណជាទីសក្ការៈ ដែលជាមរតកមនុស្សជាតិ ដូចជា៖ សាលារៀន មន្ទីពេទ្យ វត្តអារ៉ាម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងទីតាំងសាធារណៈជាច្រើនរាប់មិនអស់។ សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ គិតរហូត ដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើន ឡើងរហូតដល់ចំនួន ១១នាក់ (ក្នុ្ងងនោះមានទារក ១នាក់ ផងដែរ) និងរងរបួសជនស្លូតត្រង់ចំនួន ៥៩នាក់ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្ត។ យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តី ថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនវីរៈយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត

    ដោយក្តីក្តុកក្តួលរំជួលចិត្ត អាណិតអាសូរ ការគិតគូរជាប់ជានិច្ច និងដើម្បីជួយសម្រាលការលំបាកដល់វីរៈយុទ្ធជនដែលបានរងរបួសនៅសមរភូមិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានចាត់ឱ្យសហការីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា តាមបណ្តាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈ ឧបត្ថម្ភជូនដល់វីរៈយុទ្ធជនជួរមុខ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្ត។ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីអាណិតស្រលាញ់ និងក្តីបារម្ភ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងជួបប្រទះនូវការលំបាក។ សូមជម្រាបជូនថា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានចាត់ទុកទុក្ខលំបាករបស់វីរៈយុទ្ធជន និងប្រជាជាជនទាំងអស់ ជាទុក្ខលំបាកផ្ទាល់ខ្លួនដែរ និងមិនដែលភ្លេចក្នុងមួយវិនាទីណាឡើយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំដល់មន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ តាមដានជាប់ជាប្រចាំ…

  • ក្រសួងអប់រំអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត

    ក្រសួងអប់រំអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត

    ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡានឹងអនុញ្ញាតដល់កូនសិស្សដែលជាជនភៀសសឹកដោយសារសង្រ្គាមឈ្លានពានរបស់ថៃទាំងអស់ អាចចុះឈ្មោះចូលរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅតាមការស្ម័គ្រចិត្ត។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥បានឱ្យដឹងថាដើម្បីសម្រួល និង ធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ក្រសួងនឹងអនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្តគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រ ទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់ ,រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹក ,ផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក ,រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ ,រៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក ។ ជាមួយគ្នានេះក្រសួងបានឱ្យ មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក…