Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអោយដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។ ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ។ ជារួម វេទិកាឆ្នាំនេះ មានវាគ្មិនជាតិនិងអន្តរជាតិ ចូលរួមសរុបប្រមាណជិត…

  • ទេសរដ្ឋមន្រ្តី លី ធុជ៖នៅពេលដែលប្រជាជាតិមួយមិនអាចដណ្តើមយកទឹកដីរបស់អ្នកបាន វានឹងបំផ្លាញព្រលឹងរបស់អ្នក

    ទេសរដ្ឋមន្រ្តី លី ធុជ៖នៅពេលដែលប្រជាជាតិមួយមិនអាចដណ្តើមយកទឹកដីរបស់អ្នកបាន វានឹងបំផ្លាញព្រលឹងរបស់អ្នក

    ភ្នំពេញ៖អ្វីដែលយោធាថៃបានធ្វើចំពោះប្រាសាទតាក្របី មិនមែនជាឧបទ្ទវហេតុនៃសង្គ្រាមនោះទេ។ វាជាការបំផ្លាញដោយចេតនានៃអត្តសញ្ញាណរបស់កម្ពុជាក្នុងនេះប្រាសាទដ៏ពិសិដ្ឋមួយដែលផ្ទុកនូវស្មារតីនៃបុព្វបុរសរបស់យើង ប្រវត្តិសាស្ត្ររបស់យើង និងអរិយធម៌របស់យើង។នេះបើតាមការលើកឡើងពីសំណាក់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងតាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២៥ ថា”នៅពេលដែលប្រជាជាតិមួយមិនអាចទាមទារបេតិកភណ្ឌរបស់អ្នក ពួកគេព្យាយាមលុបវាចោល។ពេលដែលពួកគេមិនអាចយកដីរបស់អ្នកបាន ពួកគេព្យាយាមបំបែកមោទនភាពរបស់អ្នក។នៅពេលដែលពួកគេមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការឈ្លានពានរបស់ពួកគេ ពួកគេបង្កើតការភូតកុហកនៃ “មីនដែលទើបដាក់ថ្មី”ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់បន្ថែមថា”ឥឡូវនេះ ការពិតគឺច្បាស់ណាស់ នេះមិនដែលនិយាយអំពីមីនទេ – វានិយាយអំពីផ្នត់គំនិតចាស់ និងអាក្រក់ដែលស្វែងរកការបំផ្លាញ គំរាមកំហែង និងត្រួតត្រា។តាក្របី, តាមាន់ធំ, ព្រះវិហារ… ប្រាសាទរបស់យើងមិនមែនគ្រាន់តែជាថ្មទេ គឺជាព្រលឹងរបស់ប្រជាជនកម្ពុជា”។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ដែរថា៖ការវាយប្រហារពួកគេគឺវាយប្រហារបេះដូងនៃប្រជាជាតិរបស់យើង។ ប្រទេសកម្ពុជាបានបង្ហាញពីការអត់ធ្មត់ និងការប្តេជ្ញាចិត្តចំពោះសន្តិភាព។ប៉ុន្តែមានខ្សែបន្ទាត់មួយដែលប្រទេសដែលមានអរិយធម៌មិនគួរឆ្លងកាត់ឡើយ។ការបំផ្លាញបេតិកភណ្ឌវប្បធម៌ និងស្មារតីគឺជាឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃក្រោមច្បាប់អន្តរជាតិ”។ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជបានអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការយូណេស្កូ និងប្រជាជាតិទាំងអស់ដែលគោរពស្រឡាញ់វប្បធម៌ និងមនុស្សជាតិ ធ្វើការថ្កោលទោសចំពោះទង្វើនេះ និងទាមទារការទទួលខុសត្រូវ។ហើយកម្ពុជាតែងតែបើកទ្វារសម្រាប់ការស៊ើបអង្កេតរួមគ្នា អព្យាក្រឹតភាព និងសច្ចភាព។ ប្រទេសថៃបានឆ្លើយតបទៅនឹងភាពបើកចំហនោះដោយកាំភ្លើងធំ។ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជបានបញ្ជាក់បន្ថែមថា៖”កម្ពុជានឹងងើបឡើងពីរឿងនេះដោយសេចក្តីថ្លៃថ្នូរ ប្រាសាទរបស់យើងនឹងឈរម្តងទៀត…

  • ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ

    ពេលស្រុកមានសង្គ្រាមទើបគេស្គាល់វីរជនពិតប្រាកដ

    ភ្នំពេញ៖ «ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ឆ្នាំចុងក្រោយ កម្ពុជាក្នុងសករាជតេជោធិបតី គឺជាសម័យកាលមួយដែលបានស្គាល់សុខសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលយូរ ដែលអនុញ្ញាតឱ្យខ្មែរបានស្គាល់ការអភិវឌ្ឍខ្លាំងក្លាមួយមិនដែលធ្លាប់មានពីមុន»។ នេះគឺជារឿងពិតដែល គ្មានអ្នកណាអាចប្រកែកបាននិងដែលត្រូវបានលើកឡើងជាញឹកញាប់ដោយថ្នាក់ដឹកនាំ និងមន្ត្រី រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់។ នៅពេលដែលនិយាយដល់បញ្ហានេះ ប្រាកដណាស់ យើងតែងតែនឹកដល់ស្ថាបនិកនិងប្រតិបត្តិករសន្តិភាពនិងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបែបនេះ នោះគឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ឆ្លងកាត់សម័យកាលដែលខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក៏មានខ្មែរខ្លះ ជាពិសេសអ្នកដែលមាននិន្នាការជ្រុលនិយមមួយចំនួនតូច ស្រាប់តែភ្លេចឬធ្វើជាភ្លេចថាអ្នកណាជាវីរជនរបស់ខ្លួន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ស្ទើរមួយជីវិត ដើម្បីបុព្វហេតុសង្គ្រោះជីវិតខ្មែរចេញពីសេចក្តីស្លាប់ក្នុងរបបប្រល័យពូជសាសន៍ និងបញ្ចេញទេពកោសល្យដ៏អស្ចារ្យក្នុងការស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ ផ្ទុយទៅវិញ ពួកគេថែមទាំងខិតខំលាបពណ៌ស្ថាបនិកកម្ពុជាសម័យទំនើបឱ្យមានរូបភាពផ្សេងទៅវិញទៅតាមនិន្នាការនយោបាយ និងដើម្បី បំពេញនូវមហិច្ឆិតានយោបាយសួនតួរបស់ខ្លួន។ «ប៉ុន្តែបច្ចុប្បន្ន នៅពេលប្រទេសជាតិជួបប្រទះការឈ្លានពានយ៉ាងកម្រោល និងព្រៃផ្សៃពីសំណាក់ ចោរប្រវត្តិសាស្ត្រសៀម ទើបខ្មែរគ្រប់គ្នាមើលឃើញយ៉ាងច្បាស់ថា អ្នកដែលមានសមត្ថភាពពិតប្រាកដក្នុងការការពារបូរណភាពទឹកដី និងដែលជាទីពឹងដ៏កក់ក្តៅបំផុតរបស់កម្ពុជានិងប្រជាពលរដ្ឋ ខ្មែរ គឺគ្មានអ្នកណាក្រៅពីតេជោសែន ដែលពោរពេញដោយបទពិសោធន៍គ្មានគូប្រៀបទាំងលើ សមរភូមិយោធា សមរភូមិការទូត និងនយោបាយ។ នេះហើយជាវីរជនខ្មែរពិតប្រាកដដែលកំពុងឈរនៅយ៉ាងរឹងមាំជាមួយប្រជាពលរដ្ឋ និងជាមេបញ្ជាការកងទ័ពប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយហួសពីការស្មាន»។ពិតណាស់ កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច និងមានកម្លាំងសេដ្ឋកិច្ច និងយោធាតូចជាងថៃ។ បន្ថែមពីលើនេះ កម្ពុជាទើបតែងើបចេញពីភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍…

  • ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអោយដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។ ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ ដូចខាងក្រោម៖ ផ្នែកទី១ កិច្ចពិភាក្សា និងបទបង្ហាញគន្លឹះ…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ. រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Pierre MARCELLI នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកនាយក អំពីភាពជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ទស្សនវិស័យរបស់ក្រសួងក្នុងដំណើរនៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លើលពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជំរុញឱ្យធុរកិច្ចនៃបណ្តារដ្ឋសមាជិកកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។ ជាការឆ្លើយតប លោកនាយក បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីៗរបស់ក្រសួង ជាពិសេសអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលជាថ្នាលមួយទទួលបានភាពជោគជ័យនិងការចាប់អារម្មណ៍ពីសំណាក់ប្រទេសជាច្រើន ព្រមទាំងត្រូវបានប្រទេសមួយចំនួនក្នុងតំបន់យកជាគំរូនិងស្នើសុំយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកនាយក បានក៏សម្តែងការគាំទ្រនិងបន្តពិភាក្សាជាមួយ ក.ប.ទ. លើគម្រោងនានាដែលបាននិងកំពុងសិក្សារួមគ្នា។ មុននឹងបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរដែលបានចុះហត្ថលេខាក្នុងអំឡុងព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥…

  • នៅតំបន់រង្វង់មូលស្រអែមខេត្តព្រះវិហារស្ងាត់ជ្រងំបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋាន

    នៅតំបន់រង្វង់មូលស្រអែមខេត្តព្រះវិហារស្ងាត់ជ្រងំបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋាន

    ព្រះវិហារ៖ នៅតំបន់រង្វង់មូលស្រអែមនៃខេត្តព្រះវិហារ តំបន់ដែលធ្លាប់តែអ៊ូអរមមាញឹកតែនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានសភាពស្ងាត់ជ្រងំគួរឱ្យសង្រេងបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋានទៅរកមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយ​រដ្ឋបាលខេត្តព្រះវិហារ និងពលរដ្ឋខ្លះទៀត បានចាកចេញពីលំនៅឋានទៅកាន់ទីរួមខេត្ត ក៏ដូចជាទៅកាន់បណ្ដាខេត្តដទៃទៀត ដើម្បីរក្សាសុវត្ថិភាព ។ និយាយទៅដល់ចោរឈ្លានពានលោកស្រី វ៉ាន់ ស្រីអែម ប្រជាពលរដ្ឋរស់នៅស្រអែម បាននិយាយថា យោធាថៃបានបើកការបាញ់​ប្រហារមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៧ ខែធ្នូ ហើយបានផ្លោង​គ្រាប់ចូលមកដល់តំបន់ស្រអែមនេះដែរ​ដែលធ្វើឱ្យ​បងប្អូនប្រជា​ពលរដ្ឋ។ដែលមានកូនតូចក៏ដូចជាកូនៗនៅក្នុងបន្ទប់ និងចាស់ជរានៅក្នុងបន្ទុកផងនោះ ចាកចេញពីលំនៅឋាន​ចាប់ពីល្ងាចថ្ងៃ​ទី៧ធ្នូរហូតដល់ថ្ងៃទី១០ ដែលធ្វើឱ្យសភាពនៅតំបន់នេះស្ងប់ស្ងាត់ ប៉ុន្តែសំលេងប្លោងគ្រាប់របស់ថៃ នៅតែលឺទាំងថ្ងៃទាំងយប់។ សូមជម្រាបថាគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌល​សុវត្ថិភាពចំនួន ៦ ខេត្តគឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្ត​សៀមរាប៕ ដោយ៖ វណ្ណលុក

  • ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ការអត់ធ្មត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ ដែលមនុស្សធម្មតាមិនអាចធ្វើបាន ព្រោះយល់ពីតម្លៃនៃការថែរក្សាសន្តិភាព

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ការអត់ធ្មត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ ដែលមនុស្សធម្មតាមិនអាចធ្វើបាន ព្រោះយល់ពីតម្លៃនៃការថែរក្សាសន្តិភាព

    ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការអត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ដែលមនុស្សធម្មតា មិនអាចធ្វើបាន ពីព្រោះសម្តេចទាំង២ យល់ពីតម្លៃនៃការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគោរពស្រឡាញ់ប្រទេសជិតខាងបើទោះបីជាថៃ ប្រមាថយ៉ាងណាក៏ដោយ ។ ការលើកឡើងនេះធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរខួបទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី មានប្រសាស៍បន្ថែមថា ការថែរក្សាសន្តិភាព ជាការលំបាកកម្ពុជា ជាប្រទេសមួយដែលឆ្លងកាត់ និងមានបទពិសោធន៍ក្នុងភ្លើងសង្គ្រាមយូរអង្វែង ដែលសម្តេចតេជោ ហ៊ុន សែន លោកស្គាល់ច្បាស់ ហើយលោកមានគុណសម្បត្តិធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលលោកបានឱ្យតម្លៃទៅលើសិទ្ធិរស់រានមានជីវិត ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ជាថ្នាក់ដឹកនាំដែលមានកិត្តិនាម និងកិត្តិយស នៅលើឆាកអន្តរជាតិ បានឱ្យតម្លៃទៅលើសន្តិភាព យើងទាំងអស់គ្នា ដឹងហើយថាក្នុងមួយរយៈនៃជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ យើងដឹងថាមេដឹកនាំរបស់យើងមានកិត្តិយស មានកិត្តិនាមនៅលើឆាកអន្តរជាតិ…

  • រដ្ឋមន្រ្តីការងារលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួន

    រដ្ឋមន្រ្តីការងារលើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួន

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បាន លើកទឹកចិត្តឱ្យកម្មករនិយោជិតទាំងអស់ស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុវត្ថិភាពការងារ និងប្រើប្រាស់នូវយន្តការបណ្តឹងក្នុងករណីទទួលរងនូវការប្រើប្រាស់អំពើហិង្សាផ្អែកលើយេនឌ័រ ជាពិសេសកម្មករនិយោជិតជាស្ត្រី។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញបិទ យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ» និងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាអន្តរជាតិសិទ្ធិមនុស្ស ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្វាយរៀង រួមជាមួយអង្គការជាតិ អន្តរជាតិជាដៃគូពាក់ព័ន្ធ សរុបប្រមាណ ១៤០០នាក់ បានចូលរួមក្នុងពិធីនេះ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងពីសារសំខាន់នៃការយល់ដឹងអំពីសុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ ដែលជាផ្នែកមួយនៃលក្ខខណ្ឌការងារ ដើម្បីឱ្យនិយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធបន្តចូលរួមជំរុញការលើកកម្ពស់សិទ្ធិការងារ និងផលិតភាពការងារនៅកម្ពុជា។ ជាមួយនឹងការថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់សារសំខាន់ ព្រមទាំងចូលរួមក្នុងយុទ្ធនាការយ៉ាងសកម្មចាប់ពីថ្ងៃទី ២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូនេះ…

  • កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនបងប្អូនប្រជាជនភៀសសឹក៣៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងខេត្តឧត្តរមានជ័យ

    កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនបងប្អូនប្រជាជនភៀសសឹក៣៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងខេត្តឧត្តរមានជ័យ

    ព្រះវិហារ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនជួយសម្រាលការលំបាកដល់ប្រជានុរាស្ត្រភៀសសឹកចំនួន ៣.៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងចំណោមមណ្ឌលសុវត្ថិភាពចំនួន៦ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង…

  • ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

    ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”

    ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់”។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០ នាក់។ អនុស្សរណៈយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ ធនាគារ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គណនីធនាគារ ឬគណនីទូទាត់សងប្រាក់ ជាមួយនឹងអត្តសញ្ញាណរបស់ស៊ីមកាតដែលបានប្រើប្រាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរគ្រោងនឹងដាក់ឱ្យដំណើរការគម្រោងនេះជា ២ ដំណាក់កាល ដែលដំណាក់កាលទី១ នឹងអនុវត្តជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា និងដំណាក់កាលទី២ នឹងអនុវត្តជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀតតាមការស្ម័គ្រចិត្ត។ កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំងពីរក្នុងការសហការគ្នា…