-
ព្រះមហាក្សត្រព្រះរាជទាន ១០ម៉ឺដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនដប់ម៉ឺនដុល្លារអាមេរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សារលិខិតនោះមានខ្លឹមសារដើមថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួល ព្រះរាជទ្រព្យ ចំនួន 100.000USD (មួយរយពាន់ដុល្លារអាម៉េរិក)…
-
ជនសង្ស័យ១២៥នាក់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចំនួនពីរ

ព្រះសីហនុ៖ក្រុមជនសង្ស័យមានស្រីមានប្រុសចំនួន១២៥នាក់(ស្ត្រី៥២នាក់)ក្នុងនោះមានជនជាតិថៃចំនួន៧៥នាក់ផង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចំនួនពីរដាច់ដោយឡែកពីគ្នាក្នុងថ្ងៃតែមួយនៃថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ខណៈនេះជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ត្រូវបានសមត្ថកិច្ចបន្តអនុវត្តតាមនីតិវិធីច្បាប់និងស្វែងរកមេខ្លោង។ ប្រតិបត្តិការទី១ជាប្រតិបត្តិការចម្រុះរវាងសមត្ថកិច្ចកម្ពុជានិងកូរ៉េ ប្រព្រឹត្តទៅនៅទីតាំងអគារ XIN DU HAI (ជាន់ទី៥) ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង ខេត្តព្រះសីហនុក្រោយរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចបញ្ជាក់ការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្រោយការឆ្មក់ឆែកឆេរជនសង្ស័យចំនួន៥០នាក់ ក្នុងនោះមានស្ត្រី៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ជាមួយគ្នានេះសមត្ថកិច្ចក៏បានជួយសង្គ្រោះជនជាតិកូរ៉េខាងត្បូងចំនួន២នាក់ ដែលជាជនរងគ្រោះ និងបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រ (All in one) ចំនួន ៦៣គ្រឿង, ទូរសព្ទចំនួន ៦០គ្រឿង និង IPAD ចំនួន ៦០គ្រឿង។ ប្រភពបានបញ្ជាក់ថា ប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ ត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដោយបានចុះត្រួតពិនិត្យទីតាំងសង្ស័យខាងលើ និងបានឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនោះ។ ចំណែកប្រតិបត្តិការទី២ ធ្វើឡើងនៅទីតាំងកសិដ្ឋានឈ្មោះ អមរៈ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ…
-
កម្ពុជា ប្រាប់អន្តរជាតិពីការប្តេជ្ញាចិត្តចំពោះសេចក្តីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងការដោះស្រាយជម្លោះដោយសន្តិវិធី

កម្ពុជា ប្រាប់បរទេសពីការវាយប្រហាររបស់ថៃ ដោយប្រើអាវុធធុនធ្ងន់មកលើទីតាំងកម្ពុជាជាច្រើន ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ។ កម្ពុជាបានច្រានចោលការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ ។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស បានធ្វើបទបង្ហាញមួយស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន ៣៣ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញ ។ ប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេស និងសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូ Zoom ពីចម្ងាយផងដែរ។ នៅក្នុងបទបង្ហាញ លោកជំទាវរដ្ឋលេខាធិការបានប្រាប់ទៅកាន់បរទេសចំពោះការថ្កោលទោសរបស់កម្ពុជាលើការវាយប្រហាររបស់ថៃ ដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិយ៉ាងដំណំ។ លោកជំទាវ បានច្រានចោលនូវការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្តើមការវាយប្រហារ ដោយបានគូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន…
-
អំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន អំបុកខ្មែរ ថែជាតិ និងប្រជាជន

ភ្នំពេញ៖ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និង ផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាន និងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សម្តេចតេជោ ហ៊ុន សែន ចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។ យ៉ាងណាក៏ដោយ សម្តេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។ សម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។ ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុក ឬ ជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅ ខ្សែត្រៀមជួរមុខ។ សំណេរជាសារលើកទឹកចិត្តដល់កងទ័ពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ “ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន”៕
-
សិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ

ភ្នំពេញ ៖ សិក្ខាសាលាមួយត្រូវបានរៀបចំកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។ ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានឱ្យដឹងថា កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាឧបករណ៍ការងារគតិយុត្តសម្រាប់ការធ្វើនិយ័តកម្ម ដែលប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ ៣៨០ អត្ថបទ ក្នុងនោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអានុភាពបង្គាប់បញ្ជា និងណែនាំអនុវត្ត ។ សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់គ្រប់តួអង្គសង្គមពាក់ព័ន្ធក្នុងការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីស្នាដៃទាំងនេះ តាមរយៈការយល់ដឹង និងការទទួលបានទិន្នន័យ ព័ត៌មាន ឯកសារ និងចំណេះដឹងផ្សេងៗ ព្រមទាំងអាចផ្តល់ធាតុចូលបន្ថែម និងតម្រូវការនានា ក្នុងការធ្វើវិសិដ្ឋកម្មស្នាដៃនេះឱ្យកាន់តែប្រសើរ និងអាចប្រើប្រាស់បានដោយគ្រប់តួអង្គសង្គមពាក់ព័ន្ធ។ សិក្ខាសាលានេះ មានការធ្វើបទបង្ហាញចំនួន៣ គឺ៖(១)-បទបង្ហាញស្ដីពីកម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ,(២)-បទបង្ហាញស្ដីពីសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ និង(៣)-បទបង្ហាញស្ដីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រការប្រើប្រាស់កម្រង និងសទ្ទានុក្រម ដោយតំណាងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ. ។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ី វ៉ាន់ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលកើតមានឡើងដោយសារ “និន្នាការបច្ចេកវិទ្យា”…
-
អ្នកនាំពាក្យ:កងទ័ពកម្ពុជាការពារខ្លួន ផ្តោតតែទៅលើគោលដៅយោធាថៃប៉ុណ្ណោះមិនបានគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលឡើយ

ភ្នំពេញ៖កងទ័ពកម្ពុជាបានការពារខ្លួនពីអំពីឈ្លានពានដ៏កម្រោល និងឃោរឃៅពីកងទ័ពថៃនាពេលនេះបានផ្តោតសំខាន់តែទៅលើគោលដៅយោធាថៃប៉ុណ្ណោះមិនបានគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះទេ។នេះជាការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា » ពេលរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា៖កម្ពុជាតែងប្រកានខ្ជាប់នូវការគោរព និងប្រកាន់ខ្ជាប់នូវការតព្វកិច្ចទាំងឡាយរបស់ច្បាប់អន្តរជាតិ និងជាពិសេសមនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត។អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថាទង្វើដ៏កម្រោល និងឃោរឃៅព្រៃផ្សៃរបស់ភាគីថៃ បានបំពានយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ដែលបានឯកភាពគ្នារវាងប្រទេសទាំងពីរនាកន្លងមក។គួរបញ្ជាក់ថាការឆ្លើយតបរបស់ក្រសួងការពារជាតិកម្ពុជានេះដែរធ្វើឡើងក្រោយកងទ័ពថៃចោទប្រកាន់កងទ័ពកម្ពុជា បានវាយប្រហារដោយគ្មានភស្ថុតាងដែលថាកងទ័ពកម្ពុជាបានវាយប្រហារទៅលើជនស៊ីវិលរបស់ប្រទេសរបស់ខ្លួនរួចមក។ក្រសួងមហាផ្ទៃបានឱ្យដឹងថាតាមរយៈការវាយប្រហារពីកងទ័ពថៃមកលើកម្ពុជារយៈពេល៣ថ្ងៃមកនេះពោលគឺចាប់ពីថ្ងៃទី៧ -៨ និងទី៩ ខែ ធ្នូ ឆ្នាំ ២០២៥កន្លងមក បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល ជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស ,បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានាយ៉ាងច្រើន។បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងអំពើឈ្លានពានពីសំណាក់កងទ័ពថៃនេះយ៉ាងហោចណាស់មានប្រជាពលរដ្ឋ ស្លាប់ចំនួន៧នាក់ ក្នុងនោះ១នាក់នៅខេត្តព្រះវិហារ ៣នាក់ នៅខេត្តឧត្តរមានជ័យ និង៣នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។ ចំណែកពលរដ្ឋរងរបួសធ្ងន់ និងស្រាលសរុបគិតមកដល់ពេលនេះមានប្រមាណ២០នាក់ ដែលភាគច្រើនកំពុងសង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យខេត្ត និងបញ្ជូនមកសង្គ្រោះបន្តនៅរាជធានីភ្នំពេញ។ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថាកងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕ដោយ៖ម៉ាដេប៉ូ,រូបភាព៖វ៉េង លឹមហួត
-
ក្រសួងអប់រំ៖សាលារៀន៥១៤បានបិទទ្វារសិស្សជាង១៣ម៉ឺននាក់មិនបានចូលរៀនដោយសារការឈ្លានពានពីយោធាថៃ

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាព្រោះតែការឈ្លានពានពីយោធាថៃមកលើអធិបតេយ្យ និងបូរណភាពកម្ពុជា គិតមកដល់ត្រឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៥១៤កន្លែង បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ ដល់ការសិក្សារបស់សិស្សប្រមាណ ១៣ម៉ឺននាក់ និងការបំពេញការងាររបស់គ្រូបង្រៀន ៤ ៦៥០នាក់។ក្រសួងអប់រំបានបង្ហាញផលប៉ះពាល់ដែលកើតចេញពីការឈ្លានពានពីយោធាប្រទេសថៃមានដូចជា៖ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ៦១ ផ្អាកដំណើរការ និង ប៉ះពាល់ដល់ការសិក្សារបស់សិស្សចំនួន ១៣,៦៦៥នាក់ គ្រូបង្រៀនចំនួន ៤៩៣នាក់។ខេត្តឧត្តរមានជ័យ ទទួលរងផលប៉ះពាល់ទាំងស្រុង ដែលធ្វើឱ្យសាលារៀនចំនួន ២៦០ ផ្អាកដំណើរការ និងប៉ះពាល់ ដល់ការសិក្សារបស់សិស្សចំនួន ៥៥ ៧៣១នាក់ គ្រូបង្រៀនចំនួន ២ ៣៤៤នាក់។ សាលារៀននៅជាប់ព្រំដែនចម្ងាយ ១០ គីឡូម៉ែត្រ មានចំនួន ៣២សាលា ក្នុងនោះមានស្រុកបន្ទាយអំពិលចំនួន ៨ ក្រុងសំរោងចំនួន ១២ ស្រុកអន្លង់វែងចំនួន ៤ និងស្រុកត្រពាំងប្រាសាទចំនួន ៨។ ក្រសួងអប់រំបានឱ្យដឹងដែរថាចំពោះសាលារៀនសរុប ១៨៦ ក្នុងក្រុង ស្រុកចំនួន ៥…
-
គិតត្រឹមម៉ោង ១៨ល្ងាច ពលរដ្ឋ បានភាសសឹកចូលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ ចំនួន ២១០២គ្រួសារ

ឧត្តរមានជ័យ៖ គិតត្រឹមម៉ោង ១៨ល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានភាសសឹកចូលមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ ចំនួន ២១០២គ្រួសារ សរុបមនុស្សចំនួន ៧៨៥៣នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន ២៧នាក់, ជនពិកា ៤២នាក់ ស្រី ១៦នាក់, កុមារ ១៤៤៦នាក់, ចាស់ជរា ២៨៦នាក់ ។ បើតាមមន្ត្រីប្រចាំការនៃមណ្ឌលសុវត្ថិភាព វត្តបាត់ថ្កៅ បានឱ្យដឹងថា នៅទីតាំងនេះ អាជ្ញាធរបានរៀបចំឱ្យមានប្រព័ន្ធភ្លើង សេវាទូរស័ព្ទ បន្ទប់ទឹក បង្គនអនាម័យ ក៏ដូចជាទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ ។ គួរបញ្ជាក់ថា តាមរយៈការវាយប្រហារពីសំណាក់កងទ័ពថៃ មកលើកម្ពុជា រយៈពេល៣ថ្ងៃមកនេះពោល គឺចាប់ពីថ្ងៃទី៧ -៨ និងទី៩ ខែ ធ្នូ ឆ្នាំ ២០២៥ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិលជាច្រើនកន្លែង ប្រជាពលរដ្ឋខ្មែរស្លាប់ របួស បង្ខំចិត្តជម្លៀស បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សម្បត្តិវប្បធម៌ បេតិកភណ្ឌមនុស្សជាតិ និងបង្អាក់សេវាសាធារណៈជាមូលដ្ឋាននានាយ៉ាងច្រើន។…
-
កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៩ ជូនជនមានពិការភាព នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ១០លានរៀល ជាលើកទី១៩ ជូនដល់ជនមានពិការភាព ចំនួន ១៥០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) ដែលមានទីតាំងស្ថិត នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងកម្មវិធីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការបានសម្ដែងនូវការអរគុណយ៉ាងក្រៃលែងចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្ត ទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ដោយមិនមានការរើសអើងអ្វីឡើយ ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញ៉ែម មរកត ក៏បានលើកឡើងថាសមិទ្ធផលនានាដែលសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ…
-
ក្រសួងសុខាភិបាល និងមន្រ្តីយូអិនឌីភី បញ្ជាក់ពីការរួមគ្នាពង្រឹប្រព័ន្ធសុខាភិបាលនៅកម្ពុជា

ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP)បានពិភាក្សាការងារ និង ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការពង្រឹប្រព័ន្ធសុខាភិបាលប្រកបដោយបរិយាប័ន្ន និងមានភាព ធន់នៅកម្ពុជា។ ក្នុងពិធីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឈាង រ៉ា បានកោតសរសើរដល់យូអិនឌីភីដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ លើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺកូវីដ-១៩ ,កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា ដែលនឹងអាចរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងចូលរួមចំណែកលើការកំណត់អាទិភាព ទិសដៅរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបន្តថា កិច្ចប្រជុំថ្ងៃនេះនិងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនិងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងបរិយាបន្ន គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងប្រព័ន្ធសុខាភិបាលដែលធន់ មានប្រសិទ្ធភាព និងត្រៀមខ្លួនសម្រាប់អនាគតសុខុមាលភាពប្រជាជនកម្ពុជា។ ចំណែកលោកជំទាវ Kanni Wignaraja…