-
យោធាថៃកាន់តែអសីលធម៌ ដោយបាញ់បំផ្លាញមកលើប្រាសាទតាក្របី

ភ្នំពេញ៖កាន់តែសាហាវយង់ឃ្នងយោធាថៃបានបំផ្លាញប្រាសាទតាក្របី ជាទីគោរពសក្ការៈរបស់កម្ពុជា ខណៈប្រាសាទនេះស្ថិតនៅកណ្ដាលជម្លោះ ដោយយោធាថៃបានព្យាយាមឈ្លានពានកាន់កាប់ម្តងហើយ ម្តងទៀតពុំបានសម្រេច។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ជាមួយរូបភាពវីដេអូដែលបង្ហាញពីការវាយដ៏ក្រពុលមុខពីយោធាថៃលើប្រាសាទតាក្របីរបស់ខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ក្រសួងវប្បធម៌បានចាត់ទុកទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រសួងវប្បធម៌ក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ,សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។ កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបានខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើបំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ សូមជម្រាបថា ប្រាសាទតាក្របីស្ថិតក្នុងបូរណភាពដែនដីរបស់ប្រទេសកម្ពុជា តែបាននៅកណ្ដាលនៃជម្លោះកម្ពុជា ថៃ ខណៈយោធាថៃបានព្យាយាមដណ្ដើមកាន់កាប់ម្តងហើយម្តងទៀតពុំបានសម្រេចចាប់តាំងពីផ្ទុះជម្លោះលើកដំបូងពីថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនិងលើកនេះទៀត។ ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ត្រង់ព្រំប្រទល់កម្ពុជា-ថៃ ក្នុងភូមិសែនមនោរម្យ១ ឃុំគោកមន ស្រុកបន្ទាយអំពិល…
-
ជ័យលាភីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (CAMBODIA DIGITAL AWARDS 2025) ក្រោមប្រធានបទ “នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល”

ភ្នំពេញ៖ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ដែលជាឆ្នាំទី១១ ក្រោមប្រធានបទ “នវានុវត្ដន៍ក្នុងស្រុក ប្រកួតប្រជែង ជាសកល” និងជាផ្នែកមួយនៃវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានប្រកាសលទ្ធផលជ័យលាភីកាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន លោក Jojo Flores សហស្ថាបនិក ក្រុមហ៊ុន Plug & Play ថ្នាក់ដឹកនាំតំណាងប្រទេសជាច្រើន ថ្នាក់ដឹកនាំក្រោមឱវាទក្រសួង វាគ្មិន ក្រសួង-ស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូបសរុបប្រមាណ ៤០០នាក់ មកពី ២៧ ប្រទេស នៅសាលពិព័រណ៍កោះពេជ្រ។ ពានរង្វាន់ឌីជីថលកម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន និងបង្កើនកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថល តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួង-ស្ថាប័ន ធុរកិច្ចថ្មី សហគ្រិន និងនវានុករ។ ឯកឧត្តមរដ្ឋមន្ត្រី…
-
តាំងតែពីព្រឹកព្រលឹមអុលកងទ័ពឈ្លានពានថៃបើកការបាញ់ប្រហារមកលើក្នុងភូមិសាស្រ្តយោធភូមិភាគទី៤

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែ ធ្នូឆ្នាំ ២០២៥ថាកងទ័ពឈ្លានពានថៃបានបើកការ បាញ់ប្រហារមកលើអធិបតេយ្យកម្ពុជាក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ចាប់តាំងតែពីព្រឹកព្រលឹមម៉ោង៤និង៤៥ទៀបភ្លឺជាច្រើនតំបន់ក្នុងទឹកដីកម្ពុជា។ ក្រសួងការពារជាតិបានឱ្យដឹងថាចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទីទៀបភ្លឺថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ គួរបញ្ជាក់ដែរថាភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។ ទន្ទឹងនឹងនេះ កម្ពុជាបានអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ…
-
សម្ដេចតេជោ ហ៊ុន សែន ប្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល

ភ្នំពេញ៖ ក្រោយការអត់ធ្មត់មិនតបតលើសពី ២៤ម៉ោង ក្រោយថៃ បាញ់ប្រហារមកលើទឹកដីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល ។ លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ សម្ដេចតេជោបន្តថា ល្ងាចម្សិលមិញ យើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។តាមនាយករដ្ឋមន្ត្រីថៃអនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ?ដើម្បីងាយស្រួលកុំឱ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ស្ថានភាពនេះផ្តល់ប្រៀបឱ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យោងលើការគំរាមនេះ សំណេររបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ដោយឡែកសំដៅទៅលើប្រតិកម្មមួយចំនួនលើការអត់ធ្មត់របស់រាជរដ្ឋាភិបាលកន្លងមក សម្ដេចតេជោក៏បានគូសបញ្ជាក់បន្ថែមថា”ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕ដោយ៖ វណ្ណលុក
-
សម្តេចធិបតីហ៊ុនម៉ាណែត៖ថ្នាក់ដឹកនាំថៃធ្លាប់ប្រកាសនៅតាមបណ្តាញសារព័ត៌មាន និងនៅតាមវេទិការអន្តរជាតិជាប្រចាំថា ប្រទេសថៃជាប្រទេសស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ។

ហេតុដូច្នេះ គឺជាការភ្ញាក់ផ្អើលមួយនៅពេលដែលឃើញព័ត៌មានចុះផ្សាយនៅថ្ងៃទី ៨ ធ្នូ ២០២៥ ថាកងទ័ពភូមិភាគទី១ របស់ថៃបានប្រកាសថានឹងប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនអធិបតេយ្យរបស់ថៃមកវិញ រួមទាំងការបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងយោធា ចូលក្នុងភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួនទៀតនៅខេត្តបន្ទាយមានជ័យ។ បើថៃពិតជាស្រលាញ់សន្តិភាព និងស្រលាញ់ទឹកដីដូចកម្ពុជា គួររាជរដ្ឋាភិបាលនិងកងទ័ពថៃ ប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នានិងបានកំពុងអនុវត្តជាមួយគ្នា។ បើថៃពិតជាគោរពច្បាប់អន្តរជាតិមែន គឺមិនត្រូវប្រើប្រាស់កម្លាំងយោធាធ្វើការវាយប្រហារលើភូមិប្រជាជនស៊ីវីលទេ ក្រោមហេតុផលដណ្ដើមយកដែនអធិបតេយ្យរបស់ខ្លួនមកវិញនោះទេ។ កម្ពុជាបានប្រកាន់ខ្ជាប់ជាប្រចាំនូវគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាង ប៉ុន្តែក៏មិនអនុញ្ញាតអោយប្រទេសណារំលោភលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនដែរ។ ខ្ញុំក៏បានលឺថ្នាក់ដឹកនាំថៃប្រកាសដូចគ្នា។ មូលហេតុនេះហើយ បានជាប្រទេសទាំងពីរបានបង្កើតគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលបានដំណើរការជាង ២០ឆ្នាំ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ ថ្មីៗនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ការងារនេះបានប្រព្រឹត្តទៅដោយរលូនដោយមានការសហការគ្នាល្អរវាងក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរ។ ជាលទ្ធផល ការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ នៅខេត្តបាត់ដំបងបានដំណើរការស្ទើរតែបញ្ចប់ ១០០% និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ ក៏បានកំពុងដំណើរការទៅដោយរលូនតាមលក្ខណៈបច្ចេកទេស និងស្របតាមសន្ធិសញ្ញា…
-
ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាព និងចាំបាច់ របស់ធនាគារជាតិនៃកម្ពុជា

ពោធ៌សាត់៖ កម្ចីក្រៅខុសច្បាប់កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន ។ ដូច្នេះការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាព និងចាំបាច់ របស់ធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ។ ថ្លែងក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅស្រុកក្រគរ ខេត្តពោធ៌សាត់ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ ។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ។ ប៉ុន្តែ ថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរផងដែរ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ កម្ចីអនឡាញ…
-
អ្នកវិភាគសង្គមនិងនយោបាយកម្ពុជាថ្កោលទោសចំពោះការបាញ់ប្រហាររបស់ថៃមកលើកម្ពុជាដែលជាការរំលោភកិច្ចព្រមព្រៀងមានសហរដ្ឋអាមេរិកជាសាក្សី

(ភ្នំពេញ)៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសហជីពនៅកម្ពុជា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានថ្កោលទោសចំពោះការបាញ់ប្រហាររបស់ កងកម្លាំងយោធាថៃមកលើអធិបតេយ្យភាពកម្ពុជាជាច្រើនចំណុចនៅតំបន់ជាច្រើនតាមខ្សែបន្ទាត់ព្រំដែន ចាប់តាំងពីថ្ងៃទី៧ ខែធ្នូនេះ ក្នុងចេតនាធ្វើឱ្យកម្ពុជាតបតដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជានិងថៃ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា ការបាញ់ប្រហារសាជាថ្មីរបស់ កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាបង្ហាញថា ថៃជារដ្ឋពាល ព្រហើន កោងកាច ហាក់ដូចជារស់នៅក្នុងអតីតកាលជាង១ពាន់ឆ្នាំមុន។ លោកបណ្ឌិតអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោសធ្ងន់ធ្ងរដល់ប្រទេសថៃ ព្រោះប្រទេសនេះ មិនយល់ពីបញ្ហាមនុស្សធម៌ និងច្បាប់អន្តរជាតិ ឈ្លានពានកម្ពុជាទាំងកំរោល ដើម្បីបំផ្លាញនូវមរតវប្បធម៌និងសាសនា ព្រមទាំង ទីតាំងជនស៊ីវិលស្លូតត្រង់ក្នុងគោលបំណងឈ្លានពានទឹកដីកម្ពុជា។ លោកថ្លែងថា៖«ខ្ញុំអំពាវនាវដល់សហរដ្ឋអាម៉េរិក ក៏ដូចជាសហគមន៍អន្តរជាតិ ដាក់សម្ពាធធ្ងន់ធ្ងរទៅលើប្រទេសថៃ ថ្កោលទោសធ្ងន់ធ្ងរទៅលើប្រទេសថៃ និងមានសកម្មភាពជាក់ស្តែងទប់ទល់នឹងភាពគឃ្លើននៃការប្រកាសសង្គ្រាមរបស់ថៃ រួមទាំងអាស៊ាន និងអង្គការសហប្រជាជាតិផងដែរ ត្រូវតែមានវិធានការដាក់សម្ពាធនិងថ្កោលទោស ទប់ស្កាត់នូវទង្វើទុច្ចរិតបំពានលើបទឧក្រិដ្ឋនៃសង្គ្រាមនេះ»។ ចំណែក លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយខ្មែរ បានហៅការបាញ់ប្រហារសាជាថ្មីនេះ ថាជាអំពើឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ មានចេតនាធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ភ័យខ្លាចចំពោះការបាញ់សង្គ្រុបដោយអាវុធធុនធ្ងន់ច្រើនប្រភេទនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលទង្វើនេះបង្ហាញកាន់តែច្បាស់ថា ថៃមិនគោរពច្បាប់អន្តរជាតិ និងមានចេតនារុញឱ្យកម្ពុជាតបតដើម្បីបំផ្លាញរាល់កិច្ចព្រមព្រៀងទាំងអស់។ លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ…
-
ក្រសួងវប្បធម៌ថ្កោលទោសកងទ័ពថៃបាញ់បំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើកាថ្កោលទោសពីសំណាក់កងទ័ពឈ្លានពាន ថៃដែលបានធ្វើការបាញ់ បំផ្លាញ អគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ។ ក្នុងសចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ក្រសួងវប្បធម៌បានបញ្ជាក់ថា ព្រឹកថ្ងៃទី៨ ខែធ្នូ វេលាម៉ោងប្រហែល ៥ព្រឹក យោធាថៃបានបើកការបាញ់ប្រហារមកលើ ទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃដដែល ការវាយប្រហារដោយ យោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត។ក្រសួងវប្បធម៌បានលើកឡើងដែរថាចាប់តាំងពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ភាគីថៃ បានបង្កើតលេសនិងបង្កជម្លោះប្រដាប់អាវុធនៅតំបន់ប្រាសាទព្រះវិហារជាច្រើនលើកច្រើនសារនៅចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១ ព្រមទាំងបានបង្កជម្លោះសារជាថ្មីនៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពី យោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់និងជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញ នៅចំណុចព្រលានថ្ម ក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងចេតនា ញុះញង់ឱ្យមានការប៉ះទង្គិចគ្នាជាមួយបំណងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្តងទៀតនៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ…
-
អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរំលឹកអ្នកសារព័ត៌មានអំពីការធានាសុវត្ថិភាព និង ក្រមសីលធម៌ពេលចុះយកព័ត៌មានក្នុងតំបន់ដែលរងការវាយប្រហារពីទាហានថៃ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកជាថ្មីអំពីការធានាសុវត្ថិភាពសារព័ត៌មាន និងការប្រតិបត្តិក្រមសីលធម៌ ក្នុងពេលចុះយកព័ត៌មានក្នុងតំបន់ដែលរងការបើកវាយប្រហាររបស់កងទ័ពថៃមកលើកម្ពុជា និងការរាយការណ៍ព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ។ ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាននៅរសៀលថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ បានអំពាវនាវឱ្យអ្នកសារព័ត៌មានមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពខ្លួនឯង និងក្រុមការងារដែលចុះទៅជាមួយក៏ដូចជាសុវត្ថិភាពប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ ដែលចុះទៅយកព័ត៌មាន។ អ្នកនាំពាក្យដដែលបញ្ជាក់ថា”ជានិច្ចជាកាលត្រូវតែផ្តល់ការសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្ត ឬក៏ទីតាំងដែលយើងចុះយកព័ត៌មាន ហើយមិនត្រូវបំពានលើបំរាមណាមួយឡើយដែលស្ថិតនៅក្នុងក្របខណ្ឌការគ្រប់គ្រង ឬតំបន់ដែលគ្រប់គ្រងមូលដ្ឋានដើម្បីធានាសុវត្តិភាព របស់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពុងរៀបចំគ្រប់គ្រង ធ្វើយ៉ាងណាការ ការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលកំពុងតែ ជម្លៀសខ្លួនចេញពី ភូមិដ្ឋានរបស់ខ្លួនដោយសារការវាយប្រហារពីកងទ័ពថៃ”។ សម្រាប់អ្នកសារព័ត៌មាន ជានិច្ចជាកាលត្រូវតែអនុលោមទៅតាម ការដាក់ចេញនូវវិធានការតំបន់ ក៏ដូចជាទីតាំងដែលពាក់ព័ន្ធ ជាពិសេសទីតាំងដែលមានហានិភ័យខ្ពស់ ដែលពាក់ព័ន្ធការការពារសុវត្តិភាពដោយសារតែ អាទិភាពនៅទីនោះមានការលំបាក ព្រោះតែអាចមានលទ្ធភាពការវាយប្រហារពីសំណាក់កងទ័ពថៃគ្រប់ពេលវេលា។ អ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរំលឹកដល់អ្នកសារព័ត៌មានផងដែរថា ក្នុងពេលចុះយកព័ត៌មាន មិនត្រូវបង្ហាញព័ត៌មានដែលជាការសម្ងាត់របស់កងទ័ព ក្នុងនេះមិនត្រូវបង្ហាញរូបភាព ព័ត៌មានពាក់ព័ន្ធកងទ័ព បង្ហាញពីលេណដ្ឋានកងទ័ព សកម្មភាពកងទ័ព ឬព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ ។ទាំងនេះគឺដើម្បីចូលរួមការការពារ ក្នុងការផ្តល់ព័ត៌មានពិត ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ទៅដល់ ការធានាសុវត្តិភាព ធានាការការពារអធិបតេយ្យភាព បូរណៈភាពទឹកដី ក៏ដូចជាព័ត៌មានពាក់ព័ន្ធនឹង…
-
ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២.១៩៧គ្រួសារនៃស្រុកព្រៃនប់បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព្រះសីហនុ៖ ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២.១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២.១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមកពីឃុំទឹកថ្លាចំនួន ៧៧៩គ្រួសារ, ឃុំទឹកល្អក់ចំនួន ៦៩៧គ្រួសារ, ឃុំសាមគ្គីចំនួន ៥២៥គ្រួសារ, ឃុំវាលរេញចំនួន ៦៧គ្រួសារ, ឃុំសំរុងចំនួន ៥៦គ្រួសារ និងឃុំជើងគោចំនួន ៧៣គ្រួសារ ។ ក្នុងពិធីចែកជូនអំណោយកាលពីថ្ងៃទី៧ ខែធ្នូ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបាននាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិរប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា លោកយាយ អ៊ំ ពូ…