-
សម្តេចធិបតី៖ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដី

ភ្នំពេញ៖ខណៈដែលកងយោធាថៃបានពង្រីកការវាយប្រហារជាលើកទី២ មកលើកងទ័ពកម្ពុជា និងគោលដៅស៊ីវិលនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ អាន៖លើបណ្ដាញសង្គមផ្លូវការនារសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតីបានបង្ហោះសារខ្លីដែលមានខ្លឹមសារថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖១. ការពារប្រជាជននិង២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សំណេរនេះបានបញ្ចេញបន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ មក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ជាមួយនឹងប្រឌិតព័ត៌មានមិនពិតដោយភាគីទាហានថៃ សកម្មភាពបង្កហេតុដោយការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជារំលោភលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា ថៃ ក៏បានកើតឡើងតាំងពីរសៀលថ្ងៃទី៧ ខែធ្នូមកម៉្លេះនៅចំណុចនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្តមកនៅព្រឹកព្រលឹមភាគីទាហានថៃមានបើកការវាយប្រហារជាច្រើនចំណុចមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ។ប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដី

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាល គឺការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ។ លើបណ្ដាញសង្គមនារសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ សម្ដេចធិបតី បានគូបញ្ជាក់ថា ភារកិច្ចចំបង និងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ៖ ១. ការពារប្រជាជន២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា សូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ ៕ ដោយ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីប្រើប្រាស់សង្គ្រាមជាមួយកម្ពុជា ដើម្បីសន្លឹកឆ្នោត

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមើលឃើញថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល(Anutin Charnvirakul )កំពុងប្រើប្រាស់ជីវិតកងទ័ព និងជីវិតប្រជាជនថៃ ដើម្បីស្វែងរកការគាំទ្រសន្លឹកឆ្នោត ខណៈដែលប្រទេសថៃគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅឆ្នាំ ២០២៦ ខាងមុខ។ប្រទេសថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីរសៀលថ្ងៃអាទិត្យទី៧ ខែធ្នូ ដែលជាការវាយប្រហារប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី២ តាមបណ្តោយព្រំដែនរួមជាមួយកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររួចទៅហើយក្តី។នៅលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានហៅការវាយប្រហាររបស់យោធាថៃនេះ ថាធ្វើឡើងក្នុងគោលដៅស្វែងរកការគាំទ្រសំឡេងឆ្នោត របស់នាយករដ្ឋមន្ត្រីអាយុ ៤ខែរបស់ប្រទេសថៃ។សម្តេចតេជោលើកឡើងដោយបញ្ជាក់ពីការហួសចិត្ត ថា លោក Anutin ហ៊ានប្រើជីវិតកងទ័ព និងប្រជាជន ប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលដែលកងទ័ពកម្ពុជាមិនតបតនោះឡើយ។សម្តេចតេជោ ហ៊ុន សែន បន្ថែមថា៖ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី លោក Anutin «គឺជាមិត្តភ័ក្តិ ដល់ឡើងជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាព»។ សម្តេចសង្កត់ធ្ងន់ថា សម្តេច យល់ពីការស្រឡាញ់ជាតិ តែមិនគួរលោក អានុទីន«ប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះទេ»។ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ» ហើយ មេបញ្ជាការកងទ័ពកម្ពុជាគ្រប់ជាន់ថ្នាក់បានអប់រំ និងនាយទាហាន…
-
កម្ពុជា-វៀតណាម សម្ពោធច្រកទ្វារព្រំដែនអន្តរជាតិមុឺនជ័យ ខេត្តព្រៃវែង

-
ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការថ្នាលភ្ជាប់ធុរកិច្ចថ្មីអាស៊ាន (ASEAN STARTUP CONNECT)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញអធិបតីប្រកាសជាផ្លូវការ នៃការដាក់ឱ្យដំណើរការថ្នាលភ្ជាប់ធុរកិច្ចថ្មីអាស៊ាន (ASEAN STARTUP CONNECT) ក្នុងអំឡុងពេលនៃ វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ តាមរយៈការប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធថ្មីដែលមានប្រសិទ្ធភាពខ្ពស់ និងត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជូនស្ថាបនិកនូវបណ្ដាញទំនាក់ទំនង និងក្របខណ្ឌដែលចាំបាច់ដើម្បីឆ្ពោះទៅពង្រីកអាជីវកម្មលើឆាកអន្តរជាតិ។ គំនិតផ្ដួចផ្ដើមនេះត្រូវបានគាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (Japanese ASEAN Integration Fund)។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ ស្តីពី ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មីអាស៊ាន ដោយ លោក Masato Yonai លេខាធិការទីពីរ នៃស្ថានទូតជប៉ុនប្រចាំអាស៊ាន និង លោក G – Galeno Chua នាយកកម្មវិធី ASEAN Startup Connect ដែលបានបង្ហាញពី តើអ្វីទៅជាភាពខុសប្លែករវាង អាជីវកម្មដែលអាចពង្រីកខ្លួនទៅទូទាំងអាស៊ាន ពីអាជីវកម្មដែលបរាជ័យ? បន្ថែមលើនេះ ក៏មានបង្ហាញពីលទ្ធផលស្រាវជ្រាវដ៏សំខាន់នៅឆ្នាំ២០២៥ ស្ដីពីការពង្រីកខ្លួនទៅឆ្លងប្រទេស និងឌីជីថលលូបនីយកម្ម ផងដែរ៕ ដោយ៖ង៉ាន់…
-
វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី១៦ ការទាញយកសក្ដានុពលពីនវានុវត្តន៍ហិរញ្ញវត្ថុ – ការកសាងប្រព័ន្ធអេកូឡូស៊ី នៃការទូទាត់លើប្រព័ន្ធឌីជីថលប្រកបដោយទំនុកចិត្ត

កិច្ចពិភាក្សាមួយនេះបង្ហាញឱ្យឃើញអំពីសក្តានុពលនៃការវិវត្តន៍នៃបច្ចេកវិទ្យាទូទាត់ឌីជីថលក្នុងការកែលម្អប្រព័ន្ធហិរញ្ញវត្ថុ។ វាគ្មិននាំគ្នាពិភាក្សាទៅលើក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ សុវត្ថិភាពប្រព័ន្ធទូទាត់ឆ្លងដែន និងយន្តការបង្កើតទំនុកចិត្ត ដែលចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីទូទាត់តាមប្រព័ន្ធឌីជីថលដ៏រឹងមាំដោយផ្តោតសំខាន់លើកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យាហរិញ្ញវត្ថុ ធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីទាញយកកាលានុវត្តភាពពីនវានុវត្តន៍ហិរញ្ញវត្ថុ លើកកម្ពស់បរិយាបន្ន និងគាំទ្រកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាពនៅកម្ពុជា និងតាមតំបន់។ កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោក Remi Pell ប្រធានសមាគមន៍ FinTech (CAFT) ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖ រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី៧ ធ្នូ ២០២៥
-
សេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។ នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។…
-
កម្ពុជាប្តេជ្ញាបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ២០៣០ ក្រោយពន្យារពេល៣ដង

MC: កិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សបានអនុម័តលើសំណើសុំពន្យារពេលបញ្ចប់ការបោសសម្អាតមីនរបស់កម្ពុជាជាលើកទី៣ ដោយផ្តល់កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ Read: កិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (ឬ អនុសញ្ញាអូតាវ៉ា) បានអនុម័តជាផ្លូវការលើសំណើសុំពន្យារពេលរបស់កម្ពុជាជាលើកទី៣ ដើម្បីបញ្ចប់ការបោសសម្អាត និងកម្ទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ក្រោមមាត្រា៥នៃអនុសញ្ញានេះ។ កាលបរិច្ឆេទកំណត់ថ្មី គឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ឆ្នាំ២០១០-២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។ សម្រាប់សំណើសុំលើកទី២ ក្នុងការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ កម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា៖ ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីន ដែលស្រាវជ្រាវរកឃើញថ្មីក្នុងតំបន់មួយចំនួន ជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។ ការសម្រេចជាឯកច្ឆន្ទនៅពេលនេះបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។ ការសម្រេចចិត្តនេះក៏បានឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការបន្តគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធសកម្មភាពមីនផងដែរ។ យោងតាមអាជ្ញាធរមីនកម្ពុជា មកទល់នឹងពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលល្អគួរឲ្យកត់សម្គាល់ ដោយកាត់បន្ថយការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាង ៣ ៣០០គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលបានជាង៤លានគ្រាប់។ សមិទ្ធផលទាំងនេះបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខសុវត្ថិភាពសហគមន៍…
-
វេទិការដ្ឋាភិបាលឌីជីថល ២០២៥៖ កិច្ចពិភាក្សាលើប្រធានបទទី៩៖ ពលរដ្ឋឌីជីថល “ការកសាងសង្គមប្រកបដោយបរិយាបន្នតាមរយៈការអប់រំ និងជំនាញ”

ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែធ្នូ ២០២៥ ខណ:ពេលដែលឌីជីថលលូបនីយកម្មមានសន្ទុះយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់ពលរដ្ឋឌីជីថលប្រកបដោយបរិយាបន្ន មិនមែនផ្ដោតតែទៅលើការចូលប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ។កិច្ចពិភាក្សានេះ បានបង្ហាញពីរបៀបដែលការអប់រំនិងការអភិវឌ្ឍជំនាញ ជាពិសេសជំនាញឌីជីថល ប្រព័ន្ធផ្សព្វផ្សាយនិងអក្ខរកម្មព័ត៌មាន អាចបង្កើនសមត្ថភាពរបស់ព្រជាពលរដ្ឋ និងជំរុញសង្គមឌីជីថលប្រកបដោយសមធម៌ និងនិរន្តរភាព។ អ្នកជំនាញបានពិភាក្សាពីយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ការរៀបចំកម្មវិធីសិក្សា ការសិក្សាពេញមួយជីវិត និងការចូលរួមរបស់ដៃគូពហុភាគី ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចសម្របខ្លួនបានប្រកបដោយទំនួលខុសត្រូវក្នុងបរិបទឌីជីថលក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះសម្របសម្រួលដោយ៖ លោកស្រី ប៉េងលី ស៊ីនិច អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីវាគ្មិន៖
-
ក្រសួងអធិការកិច្ច ដាក់តាំងបង្ហាញសមិទ្ធផលការងារ និងកំណែទម្រង់ឌីជីថលសម្រួលការងារជូនពលរដ្ឋ ក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥

ក្រសួងអធិការកិច្ច ជាសេនាធិការរាជរដ្ឋាភិបាលក្នុងវិស័យអធិការកិច្ច បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របច្ចកោណតាមដំណាក់កាលទី១ បានកំណត់គោលដៅសំខាន់ៗសម្រាប់ការកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើដំណើរទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនោះ បញ្ចកោណទី៥ ដែលផ្តោតលើ សេដ្ឋកិច្ច និងសង្គមឌីជីថល មានតួនាទីយ៉ាងសំខាន់ក្នុងការបំផុសបច្ចេកវិទ្យាទំនើបទៅក្នុងការអភិវឌ្ឍន៍រដ្ឋបាល និងការផ្តល់សេវាសាធារណៈ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងពិព័រណ៍ច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ ក្រោមប្រធានបទ ៖ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាក្រសួងស្ថាប័នរដ្ឋទាំងអស់ និងវិស័យឯកជនមួយចំនួន ដោយបានដាក់បង្ហាញអំពីសមិទ្ធផលថ្មីៗ នៃការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថលលើកិច្ចការងារស្នូលរៀងៗខ្លួន ។ក្រសួងអធិការកិច្ច ក្នុងវេទិការនោះ បានដាក់តាំងបង្ហាញពីសមិទ្ទផលនៃការកែទម្រង់ការងាររបស់ខ្លួនទៅជាបែបឌីជីថលជាទម្រង់គេហទំព័រទំនើប សំដៅលើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ តាមរយៈបេសកកម្មក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចកម្ពុជា ការបង្ការទប់ស្កាត់កែលម្អ និងប្រឆាំងរាល់បាតុភាពអសកម្មនានាឲ្យកាន់តែប្រសើរផងដែរ ។ លោក សុខ សារឿន ប្រធាននាយកដ្ឋានស្ដីទី…