-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគោរពថ្វាយសារលិខិតជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតីបានបញ្ជាក់ក្នុងសារលិខិតថា ក្នុងសេចក្តីអំណរសាទរយ៉ាងឧឡារិកថ្វាយចំពោះមហាកិត្តិយស ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបាននាឱកាសនេះ សម្ដេចធិបតី ថា ពិតជាមានអត្ថន័យទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតេជះ សម្ភារឫទ្ធាបារមី នៃ ព្រះករុណា អង្គព្រះមហាក្សត្រ ដែលជានិច្ចកាលព្រះអង្គតែងបំពេញបេសកកម្ម បម្រើ ឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់ព្រះអង្គ ហើយក៏បានឆ្លុះបញ្ចាំងពីតម្លាភាពប្រសិទ្ធភាពជាមួយនឹង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព និងសុខុមាលភាពប្រជាជនរបស់ព្រះអង្គជារៀងរហូតមក៕ ដោយ៖ វណ្ណលុក
-
សម្ដេចតេជោ ហ៊ុន សែន លំហែកាយនៅឆ្នេរសមុទ្រខេត្តព្រះសីហនុលើកដំបូងបន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញវត្តមានសម្រាកលំហែកាយ នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ លើកដំបូង ក្នុងតួនាទីជាប្រធានព្រឹទ្ធសភា ។ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកល្ងាចថ្ងៃទី៥ធ្នូ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ចាប់ពីខែឧសភា ២០២៣ ដល់ខែធ្នូ ២០២៥ រយៈពេលជាង ២ឆ្នាំ ទើបមកកន្លែងនេះវិញ ។សម្ដេចតេជោ បន្តថា រូបរាងមិនផ្លាស់ប្តូរច្រើនទេ តែអ្វីដែលផ្លាស់ប្តូរ គឺពីនាយករដ្ឋមន្ត្រី មកជាប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងថ្ងៃនេះ បំពេញមុខងារជាប្រមុខរដ្ឋស្តីទីផងដែរ ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើស ជា ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងនីតិកាលទី៥ ដោយលទ្ធផល ៦២សំឡេង លើ ៦២សំឡេង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ៕ដោយ៖វណ្ណលុក
-
សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជាការរួមកម្លាំងគ្រប់និន្នាការ ក្នុងការរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ

ភ្នំពេញ៖ ការប្រារព្ធទិវាជាតិអ្នកនិពន្ធ ជាការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា និងជាការរម្លឹកនូវសេចក្តីចងចាំគុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិ និងវិស័យអប់រំ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធ គឺជាទូតសុឆន្ទៈ ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ដើម្បីសន្តិភាព» ។ តាមរយៈសារលិខិតដែលទទួលបានពីបណ្ដាញសង្គមនាព្រឹកថ្ងៃទី៥ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ជាពិសេស គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជន សមាគម និងអ្នកនិពន្ធឯកជននានាឱ្យបន្តពង្រឹងការចូលរួម ការតាក់តែង និងការបង្កើតស្នាដៃថ្មីៗ ដើម្បីជាគុណប្រយោជន៍ចំពោះវិស័យសិក្សាអប់រំ ការឆ្លើយតបនឹងតម្រូវការ សិក្សាស្រាវជ្រាវ របស់សិស្ស និស្សិតនិងមជ្ឈដ្ឋានទូទៅ ។ សម្ដេចធិបតីបន្តថា ទិសដៅជាអាទិភាពរបស់យើង គឺការបង្កើនបរិមាណស្នាដៃតែងនិពន្ធ ពង្រឹងនិងលើកកម្ពស់គុណភាព ពង្រឹងក្រមសីលធម៌ និងអត្ថន័យ អត្ថរូប អត្ថរសនៃអត្ថបទនិពន្ធ សំដៅការពារគុណតម្លៃដើមនៃអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីជាតិ…
-
ឯកឧត្តម លី ធុជ៖ប្រជាពលរដ្ឋកម្ពុជារស់តាមព្រំដែនជួបបញ្ហាលំបាកដោយសារតែគ្រាប់បែកចង្កោម និងផ្សែងពុលរបស់ថៃវាយប្រហារនាកន្លងមក

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនបានថ្លែងអំពីបញ្ហាលំបាករបស់ប្រជាជនតាមបណ្តោយព្រំដែន ដោយសារការវាយប្រហាររបស់ថៃ រួមមានការប្រើគ្រាប់បែកចង្កោម ផ្សែងពុល ដែលទោះជាបច្ចុប្បន្ន ក្រោយសង្គ្រាមបានបញ្ចាប់ ប្រជាជន សត្វពាហនៈ បរិស្ថាន ប្រជាជននៅភ័យក្លាយដោយសារសំណល់ជាតិផ្ទុះទាំងនោះ។គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត លី ធុជ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Anne Karine Jahren ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយមនុស្សធម៌ នៃក្រសួងការបរទេសន័រវេសនៅថ្ងៃទី៣ ខែធ្នូឆ្នាំ ២០២៥នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។រក្នុងជំនួបនេះដែរធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ជាមួយគ្នានេះ ឯកឧត្តម លី ធុជ ក៏បានបញ្ជាក់ប្រាប់អំពីដែល កម្ពុជាត្រូវរែកពន់បន្ទុកដ៏ធំបន្ថែមទៀត ពោលគឺការបោសសម្អាតសំណល់ជាតិផ្ទុះ ពិសេសគ្រាប់បែកចង្កោម ដើម្បីធានាថាប្រជាជនភៀសខ្លួនដែលត្រលប់ទៅកាន់ផ្ទះសម្បែងវិញ អាចរស់នៅ និងធ្វើសកម្មភាពប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ឯកឧត្តមបណ្ឌិត លី ធុជបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនន័រវេស សម្រាប់ការគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសជួយដល់ការស្រេចបានខេត្តកែប ដែលជាខេត្តដំបូងប្រកាសអស់មីន។តាងនាមឱ្យរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសន័រវេស និងអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) គឺជាមិត្តពិតប្រាកដ និងជាដៃគូយូរអង្វែងរបស់កម្ពុជា ក្នុងការទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីន។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញទទួលពិភាក្សាការងារជាមួយប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុលវី មេឌីយ៉េវ ( Ulvi Mehdiyev) ប្រធានទីភ្នាក់ងារជាតិសម្រាប់សេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាហ្សាបៃហ្សង់ នៅទីស្តីការ ក.ប.ទ.។ ជំនួបនេះកើតឡើងក្នុងអំឡុងពេលឯកឧត្តមអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន ដែលបានសហការរៀបចំឡើងដោយ ក.ប.ទ. និង UN-ESCAP៕ ដោយ៖ង៉ាន់ ទិត្យ
-
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍អញ្ជើញបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនិងត្រួតពិនិត្យថ្នាក់តំបន់នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិក (APIS) និងត្រួតពិនិត្យថ្នាក់តំបន់ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS)នៅសណ្ឋាគារ Raffles Hotel Le Royal។ កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសព័ត៌មានល្បឿនលឿនអាស៊ី-ប៉ាស៊ីហ្វិកនេះ គឺរៀបចំប្រជុំក្នុងមួយឆ្នាំម្តង ក្នុងគោលបំណងពិនិត្យនិងអនុម័តលើផែនការសកម្មភាព APIS (APIS Action Plan) ក្នុងគោលដៅពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំដោយ UN-ESCAP និង ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អាហ្សាម៉ាត់ ហ្សាម៉ាងហ្គូឡូវ (Azamat Zhamangulov) រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ឌីជីថល និងនវានុវត្តន៍បច្ចេកវិទ្យា នៃសាធារណរដ្ឋគីកៀរស្ថាន, ឯកឧត្តម អ៊ុលវី ម៉ីឌីយ៉េវ (Ulvi Mehdiyev)រដ្ឋមន្ត្រីនៃក្រសួងសាធារណការនិងនវានុវត្តន៍សង្គមក្រោមខុទ្ទកាល័យប្រធានាធិបតីនៃសាធារណរដ្ឋអាហ៊្សាបាយហ្សង់, ឯកឧត្តម ដេវីដ ឡូប៉េស អាល់មីរល ជូន័រ (David Lopez Almirol, Jr.) អនុរដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន,…
-
សម្ដេច ម៉ែន សំអន៖ស្នាក់ការថ្មីគណបក្សប្រជាជនកម្ពុជាឃុំសំបួរនឹងលេចរូបរាងនៅពេលខាងមុខ

ស្វាយរៀង៖ការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ ស្រុកស្វាយទៀប ខេត្តស្វាយរៀង និងហេដ្ឋារចនាសម្ព័ន្ធនានា ភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប បានប្រារព្ធពិធីបញ្ចុះបឋមសិលាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទៀប រួមជាមួយក្រុមការងារ បានរួមសហការជួយគ្នាកសាងសមិទ្ធផលជាច្រើន នៅក្នុងខេត្តស្វាយរៀង ពិសេស ស្រុករមាសហែក ស្រុកស្វាយទៀប រួមមាន ការកសាងមន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្នាក់ការបក្ស ជាដើម ។សម្ដេចបន្តថា គណបក្សប្រជាជនកម្ពុជា ចងចាំមិនភ្លេច នូវស្នាដៃ និង សមិទ្ធផលរាប់មិនអស់របស់ ឯកឧត្តម និងក្រុមការងារ ។ ដោយឡែកស្នាក់ការបក្សនេះ នឹងបានចូលរួមចំណែកក្នុងការបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការបម្រើការងារ របស់គណបក្សនៅមូលដ្ឋានផងដែរ ។ សូមជម្រាបថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំបួរ ដែលត្រូវសាងសង់មានទទឹង ៣១,៥ម៉ែត្រ…
-
គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគប្រមាណ២៦២លានដុល្លារត្រូវបានចុះបញ្ជីក្នុងខែវិច្ឆិកា

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី បានប្រកាសឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ថា គម្រោងវិនិយោគចំនួន៣៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២៦២លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថាក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២៦២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៤ពាន់កន្លែង។ ប្រភពដដែលគូសរំលេចថា ក្នុងចំណោមគម្រោងវិនិយោគសរុបគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១៩៦លានដុល្លារ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារ ។ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារគឺចំនួនគម្រោងវិនិយោគមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧ភាគរយ ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារស្មើនឹងប្រមាណ ៤៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារ។ ស៊ីឌីស៊ីបញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤រហូតដល់ទៅ ១៩៥គម្រោង៕ដោយ៖មុនី
-
ឧបនាយករដ្ឋមន្រ្តី៖កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ

ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានមានប្រសាសន៍ថា បរិយាកាសវិនិយោគនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាសកលក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា ជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ។ ក្នុងពិធីបើកសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអធិប្បាយថា យោងតាម fDi Intelligence នៅឆ្នាំ២០២៤ កម្ពុជាបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Standouts Watchlist ដោយបញ្ជាក់ថាកម្ពុជាជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ ។ឯកឧត្តមបន្តថា នៅឆ្នាំ២០២៥ កម្ពុជាក៏បានបន្តជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោកសម្រាប់សន្ទស្សន៍ Greenfield FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះផងដែរ។ សូមជម្រាបថា FDI Standouts Watchlist ជា “បញ្ជីតាមដាន” ដែល fDi Intelligence បញ្ចេញសម្រាប់ប្រទេស ដែលត្រូវបានរៀបចំយ៉ាងជាក់លាក់ដើម្បីវាយតម្លៃថា ប្រទេសណាខ្លះមានសក្តានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស…
-
រយៈពេល១០ខែក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាចំនួន៥៣,៥៨ ប៊ីលានដុល្លារ

ភ្នំពេញ៖ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានទំហំ ៥៣,៥៨ ប៊ីលានដុល្លារអាម៉េរិក (១ប៊ីលានស្មើ១ពាន់លាន)កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍បើកសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងទៀតថា ដោយឡែកទិន្នន័យការអនុម័តគម្រោងវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៥ ននឹងអនុម័តគម្រោងវិនិយោគលើសពី ៦០០ គម្រោង។គិតត្រឹមដំណាច់ ខែវិច្ឆិកាឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ចំនួន ៦០៩ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩.៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ៤០០ ពាន់កន្លែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអធិប្បាយដោយកត់សម្គាល់ថា ទិន្នន័យនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤ គម្រោងដែលជាការបំបែកកំណត់ត្រាម្តងរួចមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដែលជានិច្ចកាលមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចរចាពាណិជ្ជកម្ម ទាក់ទាញវិនិយោគ…