Category: ព័ត៌មានជាតិ

  • «បញ្ហាព្រំដែន៖ បើមិនជួយចូកមិនជួយចែវ សូមកុំយកជើងរាទឹក»

    «បញ្ហាព្រំដែន៖ បើមិនជួយចូកមិនជួយចែវ សូមកុំយកជើងរាទឹក»

    អត្ថបទវិភាគ៖ភ្នំពេញ៖ បញ្ហាព្រំដែនជារឿងស្មុគស្មាញ ដោយហេតុថា វាគឺជាបញ្ហាបច្ចេកទេសផង វិទ្យាសាស្ត្រផង និងច្បាប់អន្តរជាតិផង បូកបញ្ចូលគ្នាទើបអាចធ្វើការងារនេះបាន។ ក្នុងកិច្ចការនេះទាល់តែអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាពខ្ពស់ទើបអាចធ្វើការជាមួយដៃគូប្រទេសជិតខាងបានដោយប្រសិទ្ធភាព។ បើគ្រាន់តែនិយាយរឿងព្រំដែនតាមបែបនយោបាយគឺជារឿងងាយស្រួលបំផុត។ ប្រទេសកម្ពុជាយើង មិនសូវសម្បូរអ្នកជំនាញកិច្ចការព្រំដែនទេ ហើយពួកគេភាគច្រើនបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ប៉ុន្តែ បើនិយាយពីអ្នកចូលចិត្តនិយាយរឿងព្រំដែនវិញ គឺសម្បូរខ្លាំងណាស់ ទោះបីជាពួកគេគ្មានជំនាញខាងព្រំដែនក៏ដោយពីព្រោះរឿងនេះងាយកេងចំណេញនយោបាយ ដូចជាលោក អ៊ំ សំអាន ជាដើម។អ្នកជំនាញព្រំដែននិងអ្នកនិយាយកិច្ចការព្រំដែនមានលក្ខណៈសម្គាល់ខុសគ្នា៖ អ្នកជំនាញព្រំដែនមិនសូវនិយាយចេញជាសាធារណៈទេពីព្រោះការងារនេះភាគច្រើនមានលក្ខណៈសម្ងាត់និងស្មុគស្មាញខ្លាំងទាមទារឱ្យមានការពន្យល់ច្បាស់លាស់។ ចំណែកអ្នកនិយាយរឿងព្រំដែនវិញគឺជាប្រភេទមនុស្សមាត់ដាច និយាយបានគ្រប់រឿង គ្រប់ពេល។ អ្នកជំនាញសំអាងលើផែនទី និយាមការ អនុសញ្ញា សន្ធិសញ្ញា កិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។ ចំណែកឯអ្នកនិយាយរឿងព្រំដែនសំអាងលើវោហាសាស្ត្រ ទោះដឹងមិនច្បាស់ក៏ហាមាត់និយាយបានដែរ។ ហេតុដូច្នេះហើយបានជាអ្នកជំនាញកម្រចេញមុខនិយាយរឿងព្រំដែនជាសាធារណៈណាស់ ខណៈដែលអ្នកប្រោគប្រាជ្ញរឿងព្រំដែនវិញនិយាយរាល់ថ្ងៃ ជួនកាលមួយថ្ងៃនិយាយពីរបីដងក៏មាន។ជាក់ស្តែង លោក អ៊ុំ សំអាន ដែលក្រុមប្រឆាំងក្រៅស្រុកចាត់ទុកជាអ្នកជំនាញខាងព្រំដែននោះចេញមុខនិយាយរឿងព្រំដែនរហូត ប៉ុន្តែ ការនិយាយស្តីរបស់គាត់ហាក់មិនឃើញមានបង្ហាញការសំអាងដែលលក្ខណៈបច្ចេកទេស វិទ្យាសាស្ត្រអ្វីទេ គឺច្រើនតែចោទប្រកាន់តាមបែបនយោបាយទៅវិញ។ ភស្តុតាង សំអាងហេតុ ដែលលោក អ៊ុំ សំអាន លើកមកបង្ហាញតាមរយៈហ្វេសប៊ុករបស់គាត់ភាគច្រើនយកប្រភពពីសារព័ត៌មានថៃ និងសម្តីរបស់បុគ្គលមួយចំនួនឬឃ្លីបវីដេអូដែលមានប្រភពមិនច្បាស់លាស់ដើម្បីចោទរដ្ឋាភិបាលនិងថ្នាក់ដឹកនាំប្រទេសថាធ្វើឱ្យបាត់ទឹកដី។បើវិភាគទៅលើគោលបំណងរបស់លោក អ៊ុំ សំអាន គេអាចយល់បានភ្លាមថា…

  • រយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់

    រយៈពេល១០ខែឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាននាក់

    ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហួត ហាក់ បានលើកឡើងថា ៥ឆ្នាំក្រោយពីវិបត្តិដោយសារជំងឺកូវីដ-១៩ ចំនួនភ្ញៀវទេសចរមានសន្ទុះកើនឡើងវិញ ពោលគឺនៅឆ្នាំ២០២៤កន្លងទៅនេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦,៧លាននាក់ ខណៈរយៈពេល១០ខែ ឆ្នាំ២០២៥ នេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជ៤,៧៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ប្រមាណ១២លាននាក់។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានបញ្ជាក់ចំណុចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ កិច្ចប្រជុំនេះដែរមានការអញ្ជើញ្ចចូលរួមពីសមាជិក ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ជាច្រើនរូប។ ឯកឧត្តម រដ្ឋមន្រ្តី ហួត ហាក់ បញ្ជាក់បន្ថែមថា នៅក្នុងឱកាសបិទសរុបស្ថិតិរបាយការណ៍ទេសចរណ៍ឆ្នាំ២០២៤ កាលពីដើមឆ្នាំកន្លងទៅ។ក្រសួងទេសចរណ៍កម្ពុជា បានដាក់ផែនការជំរុញកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងឆ្នាំ២០២៥ នេះឱ្យបានប្រមាណ ៧,២លាននាក់ ទៅ៧,៥លាននាក់ ។ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បញ្ជាក់បន្ថែមថា ជាមួយនឹងសភាពការណ៍វិវត្តន៍ ជាក់ស្តែងថ្មីៗនេះ ក៏ដូចជាការទទួលរងនូវផលប៉ះពាល់ ពីឥទ្ធិពលពិភពលោក ក៏ដូចជាក្នុងតំបន់ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា មិនបានដូចការដែលយើងរំពឹងទុក។ ឯកឧត្តម រដ្ឋមន្រ្តីទេសចរណ៍ មានប្រសាសន៍បន្តថា បន្ទាប់ពីមានការជួបប្រជុំជាមួយវិស័យឯកជន ដែលធ្វើឧស្សាហកម្មវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់ យើងក៏បានស្នើរទៅ…

  • សម្តេចធិ បតី ហ៊ុន ម៉ាណែត អបអរខួបលើកទី១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ

    សម្តេចធិ បតី ហ៊ុន ម៉ាណែត អបអរខួបលើកទី១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ខួបលើកទី ១ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៤ ធ្នូ ២០២៤ – ៤ ធ្នូ ២០២៥) ។ ការអបអរសាទរនេះតាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៥នេះ ។ សូមរំលឹកថា ក្រមាខ្មែរ ត្រូវបានអង្គការយូណេស្កូ អនុម័តយល់ព្រមចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមរយៈសេចក្តីសម្រេចលេខ 19.COM7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay)។ ការដាក់បញ្ចូល «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ គឺជាជោគជ័យដ៏ធំធេងថ្មីមួយទៀត សម្រាប់បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការអភិរក្សនិងថែរក្សា ការពារនូវមរតកសម្បត្តិវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និងជាការលើកកម្ពស់នូវដួងព្រលឹង នៃវប្បធម៌ដ៏ល្អផូរផង់ប្រកបដោយមោទកភាពជាតិ និងល្បីល្បាញ សុសសាយនៅលើឆាកអន្តរជាតិ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ កក្កដា ឆ្នាំ២០១៨…

  • ប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មីនៃមន្ទីរប្រៃសណីយ៍ខេត្តស្វាយរៀង ជំនួសប្រធានចាស់ចូលនិវត្តន៍

    ប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មីនៃមន្ទីរប្រៃសណីយ៍ខេត្តស្វាយរៀង ជំនួសប្រធានចាស់ចូលនិវត្តន៍

    ស្វាយរៀង៖ លោក សុខ សីហា ត្រូវបានប្រកាសតែងតាំងជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង ជំនួសលោក គង់ សេរីវុធ ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ពិធីប្រកាសនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ , ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្តចំនួន១៥០នាក់។ ក្នុងឱកាសនេះជាមួយនឹងការអបអរសាទរចំពោះថ្នាក់ដឹកនាំថ្មីនៃមន្ទីរប្រៃសណីយ៍ថ្មី ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញនូវក្តី​សង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្វាយរៀង រដ្ឋបាលខេត្ត​ស្វាយរៀង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រូវខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត ឯកឧត្តម ខាយ ឃុនហេង ក៏បានផ្តល់នូវ​អនុសាសន៍ និងគន្លឹះដើម្បីជំរុញឱ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន កាន់តែទទួលបាន​ជោគជ័យថ្មីៗថែមទៀត ៕ ដោយ៖ង៉ាន់…

  • ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក

    ក្រសួងបរិស្ថានចាត់វិធានការច្បាប់ករណីធ្លាយឧស្ម័នអាម៉ូញាក់ចេញពីរោងចក្រផលិតទឹកកក

    ភ្នំពេញ៖ មន្រ្តីក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ ករណីធ្លាយឧស្ម័នអាម៉ូញាក់ នៅក្នុងទីតាំងរោងចក្រផលិតទឹកកក ឆេង សុភារី ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មន្រ្តីជំនាញក្រសួងបរិស្ថានរកឃើញថា រោងចក្របានបញ្ចេញក្លិនអាក្រក់ (ឧស្ម័នអាម៉ូញាក់) បង្កការរំខានដល់ការរស់នៅរបស់ពលរដ្ឋ និងប៉ះពាល់ដល់សុខភាពសាធារណៈ គឺល្មើសនឹងមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានធ្វើការវាស់កំហាប់ឧស្ម័នអាម៉ូញាក់នៅក្នុងទីតាំងរោងចក្រ ឃើញកម្រិតកំហាប់អាម៉ូញាក់ (NH3) ចំនួន 1.0 mg/m3 (ស្តង់ដារចំនួន 0.2 mg/m3) គឺល្មើសនឹងមាត្រា ១៥៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះរោងចក្រដែលបានប្រព្រឹត្តល្មើស អនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្រសួងបានតម្រូវឲ្យរោងចក្រ ធ្វើការតាមដានលើប្រព័ន្ធស្តុក…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៧៨នាក់ ទូទាំងខេត្តតាកែវ

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៧៨នាក់ ទូទាំងខេត្តតាកែវ

    តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៧៨នាក់ ទូទាំងខេត្តតាកែវ (សម័យប្រលងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ )នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១០ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល សិស្ស ចំនួន៦២៤នាក់។ ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរ និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំសិក្សាលើមុខជំនាញរបស់ខ្លួនដែលបានជ្រើសរើសនៅសាកលវិទ្យាល័យ និងចាប់យកជំនាញឌីជីថលបន្ថែម ដោយហេតុថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់សឹងតែគ្រប់ផ្នែកទាំងអស់ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ការកសាងធនធានមនុស្សជាកត្តាសំខាន់នាពេលអនាគត។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាក្រសួងជំនាញក្នុងវិស័យនេះ…

  • ក្រសួងរៀបចំដែនដីកំណត់ទិសដៅការងារបន្ត ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជន

    ក្រសួងរៀបចំដែនដីកំណត់ទិសដៅការងារបន្ត ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជន

    នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អានុសាសន៍ណែនាំអំពីទិសដៅការងារ ដែលក្រសួងត្រូវ បន្តយកចិត្តទុកដាក់ ជាពិសេសការរៀបចំភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋ។ បន្ទាប់ពីសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទិសដៅអាទិភាពបន្ទាប់ ដោយផ្តោតជាពិសេសលើការរៀបចំក្រុង និងទីប្រជុំជនឱ្យបានច្រើន ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានខឿនសេដ្ឋកិច្ច និងខឿនការពារជាតិរឹងមាំ ព្រមទាំងមានឯករាជ្យម្ចាស់ការ ខណៈដែលស្ថានភាពពិភពលោកមានការប្រែប្រួលឥតឈប់ឈរ។ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្ត ឆ្នាំ២០២៦របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អានុសាសន៍ណែនាំអំពីទិសដៅការងារ ដែលក្រសួងត្រូវបន្តយកចិត្តទុកដាក់។ ជាបឋម ឯកឧត្តមសង្កត់ធ្ងន់លើដំណើរការស្ថាប័ន ដោយរក្សាសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាប្រព័ន្ធ សមូហភាពដឹកនាំ ប៉ុន្តែបុគ្គលទទួលខុសត្រូវ។ ឯកឧត្តមបានណែនាំឲ្យមានការគិតគូរ និងផ្តល់ឱកាសដល់មន្ត្រី ដោយបង្កលក្ខណៈងាយស្រួលឱ្យពួកគាត់អាចបំពេញការងារបានល្អ និងលើកតម្កើងអ្នកខំប្រឹងប្រែងធ្វើការ។ ចំពោះការងារសុរិយោដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យមានច្បាប់គ្រប់គ្រងការវាស់វែង និងការផលិតផែនទី ព្រោះក្រសួងនឹងទៅក្លាយទៅជាអង្គភាពទទួលបន្ទុករៀបចំផែនទីផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក់ព័ន្ធនឹងតំបន់បឹងទន្លេសាប ឯកឧត្តមជំរុញការធ្វើវារីវប្បកម្ម និងគិតគូរពីការផលិតដំណាំផ្សេងៗទៀត ក្រៅពីស្រូវ។ ចំពោះតំបន់បេតិកភណ្ឌពិភពលោក អង្គរ…

  • កម្ពុជាសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិននៅពាក់កណ្ដាលឆ្នាំក្រោយ

    កម្ពុជាសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិននៅពាក់កណ្ដាលឆ្នាំក្រោយ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិន ដោយផ្តល់ រយៈពេល​ស្នាក់នៅចំនួន១៤ថ្ងៃ និងចាប់ផ្ដើមអនុវត្តគិតចាប់ពីថ្ងៃទី១៥ មិថុនា-ថ្ងៃទី១៥ តុលា ២០២៦។នេះបើយោងតាមលិខិត​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ អាន៖ក្នុងលិខិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្តីជម្រាបជូន ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានបញ្ជាក់ថា ដ្ឋាភិបាលឯកភាពជាគោលការណ៍ ដូចខាងក្រោម៖១- ផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេល​ស្នាក់​នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមាន​​បង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ២- អនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្នើនិងចរចាជាមួយភាគីរដ្ឋាភិបាលចិនឱ្យបន្ធូរ​បន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិនដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដងនាពេលអនាគត។ លិខិតផ្លូវការដែលចុះហត្ថលេខាដោយបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការបានបន្ថែមថា​ដើម្បីមាន​ប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិនឱ្យបានល្អ និងឆាប់រហ័ស៕ដោយ៖មុនី

  • កម្ពុជាទទួលបានចំណូលជាង ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    កម្ពុជាទទួលបានចំណូលជាង ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

    ភ្នំពេញ៖ រយៈពេល១១ខែ គិតចាប់ពីខែមករាដល់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះកម្ពុជាទទួលបានចំណូលចំនួន​៤០,៤​លានដុល្លារអាម៉ារិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ចំណូលនេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំទៅមិញមានការធ្លាក់ចុះបន្តិចបន្តួច។ Read:គ្រឹះស្ថានអង្គរបានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាននាដើមខែធ្នូនេះថា រយៈពេល១១ខែនៃឆ្នាំ២០២៥​រមណីយ​ដ្ឋានអង្គរទទួលបានភ្ញៀវបរទេសសរុប៨៦ម៉ឺននាក់ ជាមួយនឹងចំណូលចំនួន៤០,៤លានដុល្លារ។ក្រៅពីប្រាក់ចំណូល​ចូល​ទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏រកចំណូលបាន១,៥លានដុល្លារ ពីការលក់សំបុត្រ​ចូលទស្សនា ប្រាសាទកោះកេរ ប្រាសាទបេងមេលា ភ្នំក្បាលស្ពាន និងសំបុត្រទូក។ គប្បីជម្រាបជូនដែរថា តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមាន ចូលទស្សនា ១ថ្ងៃតម្លៃ ៣៧ដុល្លារ, ទស្សនា ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ តម្លៃ ៧២ដុល្លារ។ ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសរំលេចថា ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៤,៨ លាននាក់ ក្នុងនោះភ្ញៀវទេសចរជនជាតិចិនមានចំនួនច្រើនជាងគេ គឺប្រមាណជិត ១ លាននាក់។ តាមទិន្នន័យរបស់គ្រឹះស្ថានអង្គរបានបង្ហាញថា កាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ១,០២ លាននាក់ ជាមួយនឹងចំណូលលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួន…

  • អ្នកការទូតកាណាដា បញ្ជាក់ជូនរដ្ឋមន្រ្តីបរិស្ថានអំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យចំនួនពីរ

    អ្នកការទូតកាណាដា បញ្ជាក់ជូនរដ្ឋមន្រ្តីបរិស្ថានអំពីកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យចំនួនពីរ

    ភ្នំពេញ៖ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា​ប្រចាំ​កម្ពុជាបានបញ្ជាក់ជូនរដ្ឋមន្រ្តីក្រសួងបរិស្ថានអំពីការសន្យាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើការអភិវឌ្ឍថាមពលស្អាត និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។(រាយការណ៍ដោយ លីដា) អាន៖រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ​ប្រទេសកាណាដាប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារអំពីផែនការសកម្មភាព ដែលក្រសួងបរិស្ថានបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសលើភាពស្អាត ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងកំពុងដាក់ចេញនូវការបណ្តុះទម្លាប់ស្អាត ជាមួយសិស្សានុ​សិស្ស​នៅតាមសាលារៀន ដោយបានចែកធុងសំរាម ឱ្យពួកគាត់ចេះទុកដាក់សំរាម ញែកសំរាមឱ្យបានត្រឹមត្រូវ។ ក្រសួងមាន​គម្រោងបង្កើតទីលានទុកដាក់សំរាម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋាន​បច្ចេកទេសបរិស្ថាន ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការ​ទាញយក​ប្រយោជន៍សេដ្ឋកិច្ចចេញពីសំរាម និងសំណល់ប្លាស្ទិក។ ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា បានកោតសរសើរប្រជាជនកម្ពុជារាប់លាននាក់ ដែលបានចូលរួមប្តេជ្ញាចិត្ត​កាត់​បន្ថយ​ការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាការរួមចំណែកសំខាន់ដល់ការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែ​ប្រួល​​អាកាសធាតុ។ឯកឧត្តមបានចាប់អារម្មណ៍អំពីកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការគាំទ្រ​លើការ​អភិវឌ្ឍបច្ចេកវិទ្យា បង្កើតថាមពលស្អាត ការកែឆ្នៃសំណល់។ល។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីចូលរួមអភិវឌ្ឍន៍​ប្រទេសកម្ពុជា ជាពិសេសជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប្រទេសកាណាដាកំពុងពិនិត្យ​នៅកិច្ច​សហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត៕ដោយ៖ម៉ាដេប៉ូ