Category: ព័ត៌មានជាតិ

  • ក្រុមហ៊ុនអាម៉េរិកធំៗប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជា

    ក្រុមហ៊ុនអាម៉េរិកធំៗប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគក្នុងវិស័យសក្ដានុពលនៅកម្ពុជា

    កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាម៉េរិកចូលនិវត្តន៍ Ted Osius បច្ចុប្បន្នជាអនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Ted Osius បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធកម្ពុជាទាំងអស់ ដែលតែងតែបានផ្ដល់ការគាំទ្រ និងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាននាពេលកន្លងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ក្រសួង-ស្ថាប័នកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងសំណូមពរនានារបស់បណ្ដាក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជា ប្រកបភាពស្មោះត្រង់ និងបើកចំហ។ ឯកឧត្តម Ted Osius ក៏បានសម្ដែងនូវសុទិដ្ឋិនិយមចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតី និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់វិនិយោគិន និងវិស័យឯកជន ។ ឆ្លៀតក្នុងឱកាសនេះ សមាជិកគណៈប្រតិភូនៃក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាម៉េរិកជាច្រើន បានសម្ដែង ការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រដល់ប្រតិបត្តិការ អាជីវកម្មរបស់ក្រុមហ៊ុន ឱ្យទទួលបានជោគជ័យ និងបានជម្រាបជូនសម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ, គណៈប្រតិភូក៏បានបង្ហាញអំពីបំណងក្នុងការពង្រីកទុនវិនិយោគ ក៏ដូចជាការស្វែងរកឱកាសវិនិយោគថ្មីៗ ក្នុងវិស័យសក្តានុពលជាច្រើន រួមមាន៖…

  • រដ្ឋបាលខេត្តព្រះសីហនុប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    រដ្ឋបាលខេត្តព្រះសីហនុប្តេជ្ញាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសម្រេចបង្កើតអនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ​ អនុគណៈកម្មការនេះ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធាន អមដោយអនុប្រធាន៤រូប និងសមាជិក សមាជិក ជាច្រើនរូបទៀត។ អនុគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដោយ៖ង៉ាន់ ទិត្យ

  • កម្ពុជាអំពាវនាវដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឲ្យគោរពគោលការណ៍មនុស្សធម៌

    កម្ពុជាអំពាវនាវដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឲ្យគោរពគោលការណ៍មនុស្សធម៌

    ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានធ្វើសេចក្ដីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងសេចក្ដីថ្លែងការណ៍នោះ កម្ពុជាបានអំពាវនាវដល់រដ្ឋភាគីទាំងអស់ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយមិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។ កម្ពុជាសង្ឃឹមថា រដ្ឋភាគីនឹងរួមគ្នាសម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ បោសសម្អាតអតីតកាល និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់មនុស្សជាតិ។ ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ពីគោលការណ៍នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែលធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ចរបស់ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគីរហូតដល់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការ និងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។ យោងតាមឯកឧត្ដម លី ធុជ កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេសមួយចំនួននៅបន្តរងគ្រោះដោយសារមីនដូចករណីកម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល…

  • រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍ជាអាទិភាពខ្ពស់

    រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍ជាអាទិភាពខ្ពស់

    កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងថា រាជរដ្ឋាភិបាលនៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់ ដូចមានចែងនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីធានាថា ប្រទេសកម្ពុជាគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍, ប្រជាជនកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាលភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្តី អៀង មូលី ដែលបានធ្វើឱ្យសម្រេចនូវសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ ។ កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដែលនឹងឈានទៅសម្រេចបាននូវកម្មវត្ថុកំណត់ក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល គឺ៖១. កាត់បន្ថយការឆ្លងថ្មី នៃមេរោគអេដស៍ឱ្យបានតិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ,២. កាត់បន្ថយការស្លាប់ដោយសារអេដស៍ឱ្យបានតិចជាង២០០នាក់/ឆ្នាំ និង៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។ ក្នុងនាមសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន…

  • អាស៊ានគ្រុបចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

    អាស៊ានគ្រុបចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

    ភ្នំពេញ ៖ អាស៊ានគ្រុប ដែលជាបណ្តុំសាលារៀនឯកជន បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អាស៊ានគ្រុបបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ, បណ្ណសរសើរ និង អាហារូបករណ៍ ដល់សិស្សានុសិស្សកម្មវិធីសិក្សាភាសាអង់គ្លេសទូទៅគ្រប់កម្រិត ប្រចាំឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់គណៈគ្រប់គ្រង, លោកគ្រូ-អ្នកគ្រូ, បុគ្គលិកសិក្សា , អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ព្រមទាំង ភ្ញៀវកិត្តិយសចូលរួម យ៉ាងច្រើនកុះករ។ ឯកឧត្ដមបណ្ឌិត ហុង លីម ស្ថាបនិកអាស៊ានគ្រុប និង ជាប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលដែលសាលាសម្រេចបាន នាពេលនេះ គឺបង្ហាញយ៉ាងច្បាស់ពីកម្រិតគុណភាព, ប្រសិទ្ធភាព និង ស្ថេរភាពនៃការគ្រប់គ្រងកម្មវិធីសិក្សាភាសាអង់គ្លេស។ លទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា សាលាកំពុងអនុវត្តវិធីសាស្ត្រអប់រំយ៉ាងត្រឹមត្រូវ និង ប្រកបដោយប្រសិទ្ធភាព ក្នុងការចូលរួមអភិវឌ្ឍមូលធនមនុស្ស ដែលជាចំណុចអាទិភាព នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ បើតាមឯកឧត្តមបណ្ឌិត,…

  • ព្រះមហាក្សត្រស្តេចយាងចូលរួមកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង

    ព្រះមហាក្សត្រស្តេចយាងចូលរួមកម្មវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង

    កណ្ដាល៖ នាព្រឹកថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចូលរួមកម្មវិធី នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ (Académie des Sciences d’out ces d’outre-mer និង Réception) នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ នៅអាកាសយានដ្ឋានអន្តរជាតមរតកតេជោ ,អញ្ជើញថ្វាយព្រះរាជ​ដំណើរព្រះករុណា​ព្រះមហាក្សត្រ មានវត្តមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំកំពូល ឥស្សរជនជាន់ខ្ពស់របស់ជាតិ ព្រះរាជវង្សានុវង្ស ។ យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ​បានមានព្រះរាជបន្ទូលថា ព្រះអង្គស្តេចយាង​ទៅកាន់​ប្រទេស​បារាំង ដើម្បីចូលរួមក្នុងកម្មវិធី នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង ។ នៅក្នុង​ឱកាស​អវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គជា​ប្រមុខរដ្ឋស្តីទី​នៃព្រះរាជាណា​ចក្រកម្ពុជា ។ គួរបញ្ជាក់ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រ គឺជាសមាគមអ្នកសិក្សាមួយ ដែលត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ១៩២២ ដោយលោក Paul…

  • សមេ្តចធិបតី ហ៊ុន ម៉ាណែត បង្ហាញសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម

    សមេ្តចធិបតី ហ៊ុន ម៉ាណែត បង្ហាញសមិទ្ធផលដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម

    ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។ទី២/ សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។ទី៣/ រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត…

  • ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ វត្តកោះអណ្តែត

    ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះសង្ឃ វត្តកោះអណ្តែត

    តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វត្តកោះអណ្តែត និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូមេគណខេត្តតាកែវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ២១៤០ អង្គ/នាក់។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដែលត្រូវសម្ពោធនាពេលនេះ ពិតជាឆ្លុះបញ្ជាំងអំពីកិច្ចខិតខំប្រឹងប្រែងពូនជ្រុំ និងលើកកម្ពស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ពីសំណាក់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្ឋាក់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា…

  • មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជាមួយរូប បានទទួលគ្រឿងឥស្សរិយយសខ្ពស់លំដាប់ទី២នៃសហព័ន្ធអាល្លឺម៉ង់

    មន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជាមួយរូប បានទទួលគ្រឿងឥស្សរិយយសខ្ពស់លំដាប់ទី២នៃសហព័ន្ធអាល្លឺម៉ង់

    ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញទទួលគ្រឿងឥស្សរិយយស Grand Cross of Merit with Star of the Order of Merit of the Federal Republic of Germany របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ពី ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ ។ ពិធីប្រគល់គ្រឿងឥស្សរិយយសលំដាប់ទី២នៃសហព័ន្ធអាល្លឺម៉ង់នេះបានប្រព្រត្តិទៅនៅនិវេសនដ្ឋានឯកឧត្តម ឯកអគ្គរដ្ឋទតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជានៅចុងសប្ដាហ៍នេះ មានអញ្ជើញចូលរួមអបអរសាទរដ៏​ខ្ពង់ខ្ពស់​ពីសំណាក់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា។ ឯកអគ្គរដ្ឋទតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងថា គ្រឿងឥស្សរិយយស ដែលផ្តល់ជូនឯកឧត្តមបណ្ឌិត ចែមវីឌ្យ៉ា គឺជាគ្រឿងឥស្សរិយយសជាន់ខ្ពស់លំដាប់ទី២ ដោយរាប់ពីលើមកនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្រាប់​បំពាក់ជូនឥស្សរជនបរទេស ។ ការទទួលបានគ្រឿងឥស្សរិយយសនេះ គឺឆ្លុះបញ្ចាំងអំពីស្នាដៃដ៏​លេច​ធ្លោប្រកបដោយសមត្ថភាពខ្ពស់របស់ ឯកឧត្តមបណ្ឌិត នៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ សង្គម និងទំនាក់ទំនងអន្តរជាតិ។ មិនតែប៉ុណ្ណោះ…

  • វគ្គបណ្ដុះបណ្ដាលស្តីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » បានបិទបញ្ចប់

    វគ្គបណ្ដុះបណ្ដាលស្តីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » បានបិទបញ្ចប់

    ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលស្ដីពី « ក្រុមខៀវ៖ ការពង្រឹងសមត្ថភាពយន្តការឆ្លើយតបបន្ទាន់សម្រាប់ស្ថាប័នរដ្ឋាភិបាល និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ » ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅសណ្ឋាគារសាន់ & ម៉ូន រីវើសាយ រាជធានីភ្នំពេញ ។ វគ្គបណ្ដុះបណ្ដាលដែលមានមន្ត្រីជំនាញមកពីបណ្ដាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋប្រមាណ ៤០រូបចូលរួមនេះមាន​គោលបំណងលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងការវាយប្រហារសាយប័រ ឧប្បត្តិហេតុសាយប័រ និងការថែទាំ​ប្រព័ន្ធបណ្តាញព័ត៌មានឱ្យដំណើរការបានដោយរលូនដោយផ្ដល់ឱកាសឱ្យសិក្ខាកាមធ្វើការងារជាក្រុមដើម្បីត្រួតពិនិត្យប្រព័ន្ធលំហាត់សម ស្វែងរកឧប្បត្តិហេតុសាយប័រ កត់ត្រា ប្រមូលព័ត៌មាន វិភាគ និងវាយតម្លៃ ដើម្បីចងក្រងជា​របាយការណ៍ដែលជំនាញទាំងនេះជាជំនាញចាំបាច់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ។ វគ្គបណ្ដុះបណ្ដាលនេះដែរ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ​នៃព្រះរាជា​ណាចក្រ​កម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារ​សហប្រតិ​បត្តិ​ការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើ​ការលើក​កម្ពស់​ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ៕វគ្គរៀបចំឡើងពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕ដោយ៖ង៉ាន់ ទិត្យ