Category: ព័ត៌មានជាតិ

  • ឯកឧត្តម សូ វិសុទ្ធី ៖ បរិវត្តកម្មឌីជីថល ជារបត់​ដែលយើង​ត្រូវ​ប្រកាន់​យក

    ឯកឧត្តម សូ វិសុទ្ធី ៖ បរិវត្តកម្មឌីជីថល ជារបត់​ដែលយើង​ត្រូវ​ប្រកាន់​យក

    (ខេត្តព្រៃវែង)៖ បរិវត្តកម្មឌីជីថល មិនមែនជាជម្រើស​ទៀតទេ ប៉ុន្តែគឺជារបត់ដែលយើងត្រូវប្រកាន់យក ដើម្បី​ធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ ធុរកិច្ច និងវិស័យអាទិភាពផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។ ដើម្បីរត់ឱ្យទាន់បរិវត្តកម្មឌីជីថលនេះ យើងត្រូវពង្រឹង​សមត្ថភាពលើជំនាញឌីជីថលឱ្យបានល្អប្រសើរជាងមុន ជាពិសេសការអភិវឌ្ឍមូលធនមនុស្សឌីជីថលនៅកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាព​គន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិ​សេសបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកក្នុងការ​កសាង​សេដ្ឋកិច្ចនិងសង្គមឌីជីថល រដ្ឋាភិបាលឌីជីថល និងចូលរួមជំរុញពន្លឿនបរិវត្តកម្មឌីជីថលនៅកម្ពុជា។ នេះជាប្រសាសន៍ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី​ក្នុងពិធី​សម្ពោ​ធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) នៅសាកលវិទ្យាល័យ​ជា​តិ​ជាស៊ីមកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញ​ចូលរួមពី​តំណាង​ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការ​ងារ ក.ប.ទ. សាកល​វិទ្យាធិការ និងសាស្រ្តាចារ្យ ព្រមទាំ​ង​សិស្ស​និស្សិត ប្រមាណ ២០០នាក់។ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center)…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាក់ចេញអនុសាស​ន៍ ៨ចំណុច តម្រង់ទិសយុទ្ធសាស្ត្រកាកបាទក្រហម​កម្ពុជា ឆ្នាំ២០២៦-២០៣០

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាក់ចេញអនុសាស​ន៍ ៨ចំណុច តម្រង់ទិសយុទ្ធសាស្ត្រកាកបាទក្រហម​កម្ពុជា ឆ្នាំ២០២៦-២០៣០

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បាន ផ្តល់អនុសាសន៍សំខាន់ៗចំនួន ៨ចំណុច ដើម្បីពង្រឹង​ប្រ​​សិទ្ធភាពការងារមនុស្សធម៌ និងតម្រង់ទិសសម្រាប់​ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០។ ការថ្លែង​នេះ​បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​សមិទ្ធផល​ការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពឆ្នាំ​២០​២​៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងនាមតំណាងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោត​សរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំង​ថ្នាក់កណ្តាល និងសាខាទាំង ២៥រាជធានី-ខេត្ត សរុប​ជាង ១៥០នាក់ ដែលបានចូលរួមយ៉ាងសកម្ម​ក្នុងការ​ពិភាក្សា និងរកឃើញបញ្ហាប្រឈមនានាតាមរយៈ​ប្រព័ន្ធ​ឌីជីថល (Google Form) ដើម្បីដាក់ចេញជាដំណោះ​ស្រាយសម្រាប់ឆ្នាំបន្ទាប់។ លោកជំទាវបណ្ឌិត បានពាំនាំនូវព្រះរាជ​សវនីយ៍​សាក​សួរ​សុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដោយបានគូស​បញ្ជាក់​ពីស្មារតីទទួលខុសត្រូវខ្ពស់ក្រោមទិសស្លោក «កាកបាទ​ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិន​ទុកនរណាម្នាក់ចោល»។ ដើម្បីធានាបាននូវនិរន្តរភាព និងទំនុកចិត្ត​ពីសាធារណ​ជន លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានដាក់​ចេញ​នូវ អនុសាសន៍ទាំង ៨ចំណុច…

  • ក្រុមការងារប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយយុទ្ធនាការ ៩ ធ្នូ បំផុសការយល់ដឹង លើកស្ទួយរដ្ឋបាលស្អាតស្អំ និងផលប្រយោជន៍ប្រជាជនជាធំ

    ក្រុមការងារប្រឆាំងអំពើពុករលួយ ផ្សព្វផ្សាយយុទ្ធនាការ ៩ ធ្នូ បំផុសការយល់ដឹង លើកស្ទួយរដ្ឋបាលស្អាតស្អំ និងផលប្រយោជន៍ប្រជាជនជាធំ

    ភ្នំពេញ៖ ក្រុមការងារប្រឆាំងអំពើពុករលួយ ចំនួន ៧ ក្រុម មានសមាជិក ៦៣រូប បានចុះបំពេញភារកិច្ចជំរុញការផ្សព្វផ្សាយព្រមគ្នា នូវយុទ្ធនាការ ៩ ធ្នូ បំផុសការយល់ដឹង លើកស្ទួយរដ្ឋបាលស្អាតស្អំ និងផលប្រយោជន៍ប្រជាជនជាធំ នៅតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត ចំនួន០៧ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី ‎ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានដំណើរការបើកកិច្ចប្រជុំ លើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣ អាណត្តិទី៤, ស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានឱ្យដឹងទាក់ទងនឹងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមានមន្ត្រីចំនួន ១២០ រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី ប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៣៥…

  • ឯកឧត្តម សុខ ពុទ្ធិវុធ ប្រគល់សញ្ញាបត្រ ដល់និស្សិត​សា​កល​វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៣១៩នាក់

    ឯកឧត្តម សុខ ពុទ្ធិវុធ ប្រគល់សញ្ញាបត្រ ដល់និស្សិត​សា​កល​វិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៣១៩នាក់

    (ភ្នំពេញ)៖ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានរៀបចំ​កម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតសរុប ៣១៩នាក់ ដែល​បានបញ្ចប់ការសិក្សា ដែលប្រព្រឹត្តទៅនៅ រាជ​បណ្ឌិតសភាកម្ពុជា អគារខេមរវិទូ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតី​ភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានមាន​ប្រសា​ស​ន៍ថា ៖​“និស្សិតជ័យលាភីថ្ងៃនេះ គឺជាមូលធនមនុស្ស​ដ៏​សំខាន់ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បាននិងកំពុងត្រូវការជាចាំ​បាច់ ដូចដែល​មានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល​ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រ​សិទ្ធ​ភាព និ​ង​ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ ២០៥០។ ការខិតខំប្រឹង​ប្រែងសិក្សាបូករួម​ទាំង​​ការតាំងចិត្តដ៏មោះមុតដែល​និស្សិត​​របស់យើង​បាន​ចំណាយទាំងពេលវេលា និង​កម្លាំងកាយចិត្ត ដើម្បី​សម្រេ​ច​ក្តីស្រមៃរបស់ពួកគេ គឺ​សុទ្ធតែជាសមិទ្ធផល​ដែលគួរឲ្យកោតសរសើរ​សម្រាប់​ពួកគេក្នុងនាមជានិស្សិតជ័យ លាភី។ លើសពីនេះទៀត ការបង្កើតកម្មវិធីនេះ​ឡើង គឺជាការបោះជំហានទៅមុខ​មួយ ជំហានទៀត ឆ្ពោះទៅកាន់ការចាប់ផ្តើមនៅ​ក្នុង​អាជីព​ការងារដែលសង្គម កំពុងត្រូវការនូវធនធាន​មនុ​ស្ស…

  • ក្រសួងរៀបចំដែនដី នឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ រយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆិកានេះ

    ក្រសួងរៀបចំដែនដី នឹងរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់ រយៈពេល៣ថ្ងៃ នៅចុងខែវិច្ឆិកានេះ

    ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងរៀបចំពិព័រណ៍មួយក្រោមប្រធានបទ ឧស្សាហកម្មសំណង់ ផលិតភាពកម្ពុជា នៅទីស្ដីការក្រសួងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៥ ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីពេលថ្មីៗនេះ ។ បើតាមក្រសួងដែនដីបានបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិតផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈនិងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។ នៅក្នុងកម្មវិធីពិព័រណ៍នេះ ក៏នឹងមានការចូលរួមពីបណ្ដាក្រុមហ៊ុនសំណង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនលក់សម្ភារៈសំណង់ និងក្រុមហ៊ុនផ្ដល់សេវាកម្មប្រឹក្សាអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏ដូចជាក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀត ។ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សង្ឃឹមថា ព្រឹត្តិការណ៍នេះ មានការចូលទស្សនាច្រើនកុះករពីនិស្សិត បណ្ដាអ្នកស្វែងរកសេវាកម្ម…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើកិច្ចព្រមព្រៀង និងពិធីសារពង្រីកផ្លូវហោះហើរនៅអាស៊ាន អឺរ៉ុប និងចិន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើកិច្ចព្រមព្រៀង និងពិធីសារពង្រីកផ្លូវហោះហើរនៅអាស៊ាន អឺរ៉ុប និងចិន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២៨ វិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀង និងពិធីសារពង្រីកផ្លូវហោះហើរនៅអាស៊ាន អឺរ៉ុប និងចិន ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី មានរបៀបវារៈចំនួន៥ រួមមាន៖ ១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន។ ២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។ ៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍…

  • សហគមន៍កសិកម្មទំនើបចំនួន ៤ លេចធ្លោជាងគេក្នុង​ឆ្នាំ​​២០២៥

    សហគមន៍កសិកម្មទំនើបចំនួន ៤ លេចធ្លោជាងគេក្នុង​ឆ្នាំ​​២០២៥

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ​កសិកម្មទំ​នើ​ប​ដែលលេចធ្លោជាងគេប្រចាំឆ្នាំ២០២៥នេះមា​នចំនួន​៤ ក្នុងនេះមានដូចជាសហគមន៍កសិកម្មទំនើប លើដំ​ណាំបន្លែ ,ម្រេច ,ស្រូវ និងដំណាស្វាយ​ចន្ទី​។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបាន គូស បញ្ជាក់ថាក្នុងចំណោមសហគមន៍ទំនើបដែលបាន ទទួលការលេចធ្លោទាំង៤ក្នុងឆ្នាំ២០២៥នេះមានដូចជា៖ដំណាំបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ,ដំណាំ ម្រេចមេមត់ត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ, អភិវឌ្ឍដំណាំស្រូវ កំពង់ធំ នៅខេត្តកំពង់ធំ, ដំណាំស្វាយចន្ទី នៅប្រាសាទ សំបូររុងរឿង ខេត្តកំពង់ធំ។ អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងបញ្ជាក់ដែរថា គិត​រហូតមកដល់ពេលបច្ចុប្បន្ននេះ សហគមន៍កសិកម្ម ទំ​នើ​​ប ចំនួន២៥ត្រូវបានបង្កើតឡើងនៅក្នុងខេត្តចំនួន ១​១ ជាមួយនឹងកសិករជាសមាជិកជាង ៣២០០​គ្រួសារ​។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងកសិកម្មឱ្យពលរដ្ឋចងក្រងជាសហគមន៍ ព្រោះការចូលជាសហគមន៍ គឺអាច​ទទួល​បានផលប្រយោជន៍ច្រើន និងអាចការពារកសិករ​ពីហានិភ័យទីផ្សារបានទៀតផង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចជា​គោលការ​ណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥លាន​ដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាប​ជូន​សហគគមន៍កសិកម្មទំនើប នៅក្នុងរយៈពេល ៣ឆ្នាំ ២០២៥-២០២៧ខាងមុខ៕ ដោយ ៖ ម៉ាដេប៉ូ

  • កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និង កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន លើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធប្រារព្ធនៅខេត្តសៀមរាប

    កិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន លើកទី២៨ និង កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន លើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធប្រារព្ធនៅខេត្តសៀមរាប

    សៀមរាប ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ស.អ.ហ.) បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនិយ័តករធានារ៉ាប់រងអាស៊ាន (AIRM) លើកទី២៨ និង កិច្ចប្រជុំក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន (AIC) លើកទី៥១ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកនេះ ដោយមានការចូលរួមពីតំណាងខេត្តសៀមរាប លោក សំកុល សុចិត្រា អភិបាលរងខេត្ត និងឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងស្នងការធានារ៉ាប់រងអាស៊ាន គណៈប្រតិភូ AIC និងតំណាងមកពីលេខាធិការដ្ឋានអាស៊ាន។ ក្នុងសុន្ទរកថាបើកនិយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញក្តីកោតសរសើរចំពោះនិយ័តករ និងប្រតិបត្តិករអាស៊ានទាំងអស់ចំពោះការចូលរួមដែលបានឆ្លុះបញ្ចាំងពី “ការប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញវិស័យធានារ៉ាប់រងនៅក្នុងសហគមន៍អាស៊ាន”។ កិច្ចប្រជុំក៏បានស្វាគមន៍យ៉ាងកក់ក្តៅដល់និយ័តករធានារ៉ាប់រងរបស់ប្រទេសទីម័រខាងកើត ដែលជាសមាជិកក្មេងជាងគេនៃគ្រួសារអាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់អំពីបញ្ហាប្រឈមសំខាន់ៗដែលទីផ្សារធានារ៉ាប់រងកំពុងជួបប្រទះ ដូចជា ហានិភ័យទាក់ទងនឹងអាកាសធាតុ ការផ្លាស់ប្តូរបច្ចេកវិទ្យាការរំពឹងទុករបស់អ្នកប្រើប្រាស់ដែលកំពុងវិវត្ត ឯកឧត្តមបានលើកឡើងពី សារៈសំខាន់នៃភាពធន់រួម និងកំណើនប្រកបដោយចីរភាព ដោយសង្កត់ធ្ងន់ថា និយ័តករដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ស្ថិរភាព…

  • ដំណោះស្រាយបញ្ហាព្រំដែនដែលល្អ និងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ

    ដំណោះស្រាយបញ្ហាព្រំដែនដែលល្អ និងត្រឹមត្រូវបំផុតគឺការទទួលយកខ្សែព្រំដែនដែលបន្សល់ពីអាណានិគមនិងស្របតាមច្បាប់អន្តរជាតិ

    ភ្នំពេញ៖ នៅលើពិភពលោកនេះ បញ្ហាព្រំដែនគឺជារឿងស្មុគស្មាញ និងពិបាកដោះស្រាយបំផុត ហើយបញ្ហានេះតែងតែក្លាយជាជម្លោះតជំនាន់មិនងាយចប់ឡើយ ពីព្រោះភាគីនីមួយៗតែងតែអះអាងភាពជាកម្មសិទ្ធិរៀងៗខ្លួន ដោយសំអាងលើហេតុផលមួយចំនួន ដូចជាការធ្លាប់កាន់កាប់និងអាស្រ័យផលនៅទីនោះតាំងពីយូរយារ ឬមូលហេតុមួយចំនួនទៀត។ តាមពិត ការកាន់កាប់និងអាស្រ័យផលជាក់ស្តែងលើដីមិនមែនជាកត្តាកំណត់អំពីខ្សែបន្ទាត់ព្រំដែនឡើយ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ត្រង់តំបន់ដែលមិនទាន់បានកំណត់ខ្សែបន្ទាត់ព្រំដែន ពួកគេមិនបានដឹងថា ខ្សែបន្ទាត់ព្រំដែនដែលជាខណ្ឌសីមារវាងប្រទេសទាំងពីរ ស្ថិតនៅកន្លែងណា ឡើយ។ ជួនកាលខ្សែព្រំដែនមានតែនៅលើផែនទី ប៉ុន្តែមិនទាន់មានច្បាស់លាស់នៅលើផែនដីនៅឡើយ។ ជាក់ស្តែង ព្រំដែនគោករវាងកម្ពុជា-ថៃមានប្រវែងជាង ៨០០ គ.ម មានផែនទីច្បាស់លាស់ដែលបន្សល់ទុកដោយអាណានិគមបារាំង ហើយបារាំងក៏បានបោះបង្គោលចំនួន ៧៤ រួចហើយ។ ប៉ុន្តែ បង្គោលចំនួន ៧៤ លើបន្ទាត់ព្រំដែនជាង ៨០០ គ.ម មិនគ្រប់គ្រាន់ទេ ក្នុងការកំណត់ឱ្យបានច្បាស់លាស់ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ប្រសិនបើព្រំដែនត្រូវខណ្ឌដោយខ្សែទឹក ដូចជាទន្លេ ស្ទឹង ឬព្រែកពីធម្មជាតិ គឺជាការងាយស្រួលចំណាំ ប៉ុន្តែបើនៅទីកន្លែងដែលមិនអាចយកតាមខ្សែទឹកបាន ពិតជាពិបាកខ្លាំងណាស់ ក្នុងការដឹងថា តើខ្សែព្រំដែននៅឯណា? ដូច្នេះ ដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរគឺជាភារកិច្ចរបស់ក្រុមអ្នកជំនាញដែលត្រូវធ្វើ៖ទី១ គឺស្វែងរកបង្គោលចាស់ទាំង ៧៤ ដែលបោះដោយបារាំង។ បង្គោលទាំងនោះ ទោះបីជាមានអ្នកលួច រំកិលក៏មិនអាចបន្លំបានដែរ ពីព្រោះការបោះបង្គោលនីមួយៗសុទ្ធតែមាននិយាមការច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បាន។ ក្រោយរកឃើញនិងផ្ទៀងផ្ទាត់បង្គោលចាស់ទាំង…

  • ADB សន្យាបន្ដជួយជំរុញការអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា

    ADB សន្យាបន្ដជួយជំរុញការអភិវឌ្ឍធនធានមនុស្ស​នៅកម្ពុជា

    (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានគាំ​ទ្រ​ដល់​វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេ​ច​បាននូវវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍរបស់​វិស័យ​បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាមូលដ្ឋាន​កសាងកម្លាំង​ពលកម្មជំនាញ គាំទ្រតម្រូវការទីផ្សារការងារ និងទាក់​ទាញ់​វិនិយោគ កន្លងមកនោះ បានបន្តសន្យា​​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្សនៅកម្ពុជា ។ ការបង្ហាញបែបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការ​ក្រសួង។ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានបង្ហាញនូវការ​ជឿជាក់​ថា បេសកកម្មរបស់ នាយិកាថ្មីប្រចាំប្រទេសកម្ពុជារបស់ ADB នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការរវាង​ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និង ADB កាន់​តែ​ត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត សំដៅឈានទៅ​សម្រេចនូវគោលដៅដែលបានដាក់ចេញ។ លោកស្រី Yasmin Siddiqi បានថ្លែងអំណរគុណ​ចំ​ពោះ​ការផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយ​ការ​យកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទនភាពដែល​បាន​ឃើញពីការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួង និងបាន​បញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។…