-
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់អ្នកនយោបាយខ្លះថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់អ្នកនយោបាយខ្លះដែលតាំងខ្លួនជាអ្នកចេះដឹងលើកិច្ចការព្រំដែនថា បើមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែនទេ សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែន ។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងកាលៈទេសៈដែលយើងកំពុងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ខ្ញុំមិនចង់មានការឆ្លើយឆ្លងជាមួយអ្នកនយោបាយខ្មែរមួយចំនួននោះទេ។ ក៏ប៉ុន្តែពេលខ្លះក៏មានការចាំបាច់ក្នុងការលើកឡើងនូវចំណុចមួយចំនួន កុំឱ្យក្រុមអ្នកនយោបាយខ្លះឆ្លៀតប្រឌិតរឿងមិនពិតក្នុងចេតនាកេងចំណេញនយោបាយ និងដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ កាលពីព្រឹកមិញនេះ លោក អ៊ុ សំអាន បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា÷ Pong Nam Ron នេះជាប់ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជាអតីតតំបន់មូលដ្ឋានយោធាខ្មែរក្រហមដែល លោក អៀង សារី បានកាន់កាប់ហើយមាន លោក អ៊ី ឈាន ជាមេទ័ព នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។ លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ។…
-
អ្នកនាំពាក្យក្រសួងការងារ អះអាងថា របាយការណ៍ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) មិនអាច ទទួលយកបាន

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអះអាងថា របាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) គ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករជាង ៩០ម៉ឺននាក់ ហើយក្រសួងការងារស្នើសុំឱ្យអង្គការនេះ ជួយផ្តល់ទំនាក់ទំនងរបស់អតីតពលករទាំង ៥៦នាក់ មកក្រសួងដើម្បីស្វែងរកការងារធ្វើជូន ។ អ្នកនាំពាក្យរូបនេះ បន្តថា របាយការណ៍របស់ HRW គឺជារបាយការណ៍នយោបាយតែប៉ុណ្ណោះ ។ សូមបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញយុទ្ធសាស្ត្រផ្សេងៗជាច្រើនមិនតិចជាង ១២ចំណុចនោះទេដើម្បីធានាឱ្យបងប្អូនអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃទទួលបានការងារធ្វើ។ ជាក់ស្ដែង ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំពិព័រណ៍ការងារសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនតិចជាង ៥៥៨លើកនោះទេ នៅទូទាំងប្រទេសដើម្បីឱ្យបងប្អូនអតីតពលករទទួលបានការងារធ្វើ។ ជាមួយគ្នានេះ ក្រសួងនៅតែអំពាវនាវឲ្យបងប្អូនដែលជាអតីតពលករទាក់ទងមកកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
យុទ្ធនាការ «ភ្នំពេញស្អាត» ត្រឡប់មកវិញឆ្នាំ២០២៥ ក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព»

(ភ្នំពេញ)៖ យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥ បានវិលត្រឡប់មកវិញ ដើម្បីបញ្ចេញអារម្មណ៍អវិជ្ជមាន និងទទួលថាមពលវិជ្ជមានថ្មីៗ ដោយផ្តោតលើគោលការណ៍ “ខ្មែរស្អាត” ក្រោមប្រធានបទ៖ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីសន្តិភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង៖ ៦៖០០ល្ងាច ពហុកីឡដ្ឋានជាតិអូឡាំពិក។ យុទ្ធនាការ «ភ្នំពេញស្អាត» ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលគម្រោង «ស្អាត» លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការសម្តែងធម្មទេសនា ដោយព្រះភិក្ខុវជិរបញ្ញោ គូ សុភាព និងការចូលរួមជាវាគ្មិនកិត្តិយសដោយលោក នឹម ឈុន្នី រួមទាំងយុវជន ក្រុមគ្រួសារ និងអ្នកជំនាញរាប់ពាន់នាក់ ដើម្បីរួមចំណែកក្នុងយុទ្ធនាការមួយដ៏ពិសេស ដែលផ្តល់ឱកាសសមាធិ លើកទឹកចិត្ត និងចែកចាយថាមពលវិជ្ជមាន។ ក្នុងគោលបំណង បង្កើនចិត្តស្អាត និងការគិតវិជ្ជមាន, ផ្ដល់ថាមពលវិជ្ជមានចំពោះយុវជន, ពលរដ្ឋ និងសង្គមទាំងមូល…
-
រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជាស្នើឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី វប្បធម៌របស់កម្ពុជាបានស្នើសុំឱ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាតនោះឡើយ។ គួរបញ្ជាក់ថា ការស្នើសុំពីសំណាក់ រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់កម្ពុជាបែបនេះធ្វើឡើងក្រោយពីប្រទេសមួយចំនួនបានលួចចម្លងប្រាសាទអង្គរវត្តកម្ពុជា ក៏ដូចជាស្នាដៃស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជាមួយចំនួនទៀត ដោយពុំមានការស្នើសុំ ឬការអនុញ្ញត្តិណាមួយពីម្ចាស់ប្រទេសនោះឡើយ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ការស្នើសុំពីភាគីកម្ពុជានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ។ ដោយថ្លែងក្នុងបទអន្តរាគមន៍គន្លឹះ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បានបង្ហាញពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិ នៃការប្រតិបត្តិ ក្នុងអនុសញ្ញា ឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក៕ ដោយ ៖…
-
មន្ទីរពេទ្យកុមារអង្គរ រកឃើញថា កុមារមានជម្ងឺផ្លូវដង្ហើមច្រើនត្រូវពិនិត្យ និងព្យាបាល

(ភ្នំពេញ)៖ លោកស្រី ស៊ិនកេត អរុណ បានឱ្យដឹងថា នៅមន្ទីរពេទ្យកុមារអង្គរ ១ថ្ងៃទទួលបានការពិនិត្យព្យាបាលជំងឺ មានចំនួន ចន្លោះពី៤០០ ទៅ៤៥០ នាក់ ដែលភាគច្រើជាជំងឺផ្លូវដង្ហើម និងមួយចំនួនជំងឺរាករុស កង្វះអារហាររូបត្ថម្ភជាដើម ។ ហើយ ក្រៅពីជំងឺទូទៅមន្ទីរពេទ្យមួយនេះក៏ទទួលការពិន្យព្យាបាលជំងឺឯកទេសផងដែរ ដូចជា ជំងឺមហារីក ប៉ះទង្គិច និងជំងឺជាច្រើនទៀតដែលមន្ទីរពេត្យកុមារអង្គរធ្វើការព្យាបាល។ លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់បែបនេះប្រាប់ទូរទស្សន៍អប្សរា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅរាជធានីភ្នំពេញ។ លោកស្រីបន្ថែមថា នៅក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរត្រូវការថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក សំរាប់ពិនិត្យនិងព្យាបាលដល់កុមារ និងដំណើរទៅលើកម្មវិធី មួយចំនួនទៀត ដែលទាក់ទងទៅដល់ការបណ្តុះបណ្តាលផ្នែកវិជ្ជសាស្រ្តទៅដល់ គ្រូពេទ្យជំនាញ និងកម្មវិធីអប់រំសុខភាពនៅតាមសហគមន៍ ដើម្បីពង្រឹង សមត្ថភាពមណ្ឌលសុខភាព ក៏ដូចជាវិស័យសុខុមាលភាពសារធារណៈ ឱ្យរឹងមាំល្អជាងមុន ។ បច្ចុប្បន្នេះមន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងស្វែងរកថវិកា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ការចំណាយទូទៅ ខណៈនៅចុងឆ្នាំ២០២៥នេះ…
-
ធនាគារជាតិ៖ ក្នុងចំណោមពលរដ្ឋជាង ១០០នាក់ មានជិត៥០ភាគរយប្រើប្រាស់ឥណទានផ្លូវការ

កំពង់ឆ្នាំង៖ធនាគារជាតិនៃកម្ពុជាបានស្ទង់មតិលើពលរដ្ឋជាង ១០០នាក់ ក្នុងនោះមានពលរដ្ឋជិត ៥០ភាគរយ ប្រើប្រាស់ឥណទានផ្លូវការ ខណៈពលរដ្ឋ ២១.៨២ភាគរយប្រើប្រាស់សេវាកម្ចីខុសច្បាប់, ពលរដ្ឋ ២១.៨២ភាគរយ ប្រើប្រាស់ទាំងពីរនិងមាន ៧.២៧ ភាគរយមិនបានប្រើប្រាស់សេវាកម្ចីណាមួយឡើយ ។ ក្នុងសិក្ខាសាលាស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅខេត្តកំពង់ឆ្នាំងកាលពីពេលថ្មីៗនេះឯកឧត្តម យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជាបានអះអាងថា ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះពីកម្ចីខុសច្បាប់ ដោយត្រូវបង់ការប្រាក់ខ្ពស់ហួសហេតុ និងត្រូវបានគេគំរាមកំហែងគ្រប់រូបភាព បង្ខំឱ្យសងប្រាក់ខុសគោលការណ៍ និងបណ្តាលឱ្យធ្លាក់ខ្លួនកើតវិបត្តិផ្លូវចិត្ត ដោយសារបំណុលវ័ណ្ឌក និងត្រូវគេរឹបអូសទ្រព្យអស់គ្មានសេសសល់ ។ ដូច្នេះការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអាទិភាពនិងចាំបាច់ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះ ដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករជួយជំរុញនិងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ។ ឯកឧត្តម យឹម លាត បន្តថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងរីកចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ដោយវាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ…
-
ស្ថានទូតកម្ពុជាប្រចាំនៅប៊ុលហ្គារី នឹងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារីគ្រោងនឹងរៀបចំ “វេទិកាផ្សព្វផ្សាយមួយដែលបង្ហាញពីសក្តានុពលកម្ពុជានៅស្ថានទូតកម្ពុជានាទីក្រុងសូហ្វៀ សាធារណរដ្ឋប៊ុលហ្គារី នៅចុងសប្តាហ៍នេះ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា វេទិកាដែលនឹងរៀបចំនៅថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខ។វេទិកានេះមានគោលបំណងដើម្បីទាក់ទាញការចូលរួមពីតំណាងសាធារណៈឯកជន អ្នកជំនាញសេដ្ឋកិច្ច និងតំណាងអង្គការអន្តរជាតិផងដែរ ។កម្មវិធីនេះ ក៏នឹងទាក់ទាញឱ្យមានការចូលរួមពីអង្គភាពសារព័ត៌មានចំនួន ១៣អង្គភាព រួមទាំងទូរទស្សន៍ វិទ្យុ និងសារព័ត៌មានឌីជីថល ដែលនឹងមកគាំទ្រការផ្សព្វផ្សាយព័ត៌មានអំពីសក្តានុពលប្រទេសកម្ពុជា ទៅបណ្ដាប្រទេសអឺរ៉ុបទាំងមូល។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៌ បានបញ្ជាក់ថា “វេទិកាផ្សព្វផ្សាយសក្តានុពលកម្ពុជា” មិនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលបង្កើនភាពលេចធ្លោក្នុងឆាកអន្តរជាតិ ហើយការចូលរួមរបស់តំណាងអាជីវកម្ម អ្នកជំនាញ និងជាពិសេស សារព័ត៌មានអន្តរជាតិទាំងនោះ បានបង្ហាញថា កម្ពុជាកំពុងកើនឡើងជាប្រទេសមានអនាគតភ្លឺពន្លឺក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ឯកឧត្តមឯកអគ្គរាជទូត បានបន្ថែមថា វេទិកានេះ គឺមានអត្ថន័យសំខាន់ណាស់ ក៏ព្រោះតែការរៀបចំ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Maxim Behar ជាអ្នកជំនួញជនជាតិប៊ុលហ្គារី ដែលមានឥទ្ធិពលខ្លាំងលើវិស័យ Public Relations និង Public Affairs ដោយជាប្រធាន M3 Communications Group,…
-
សប្បុរសជនរួមគ្នាស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធី«តស់!ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ»

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរជារៀងរាល់ថ្ងៃបានជួយព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង៤០០នាក់ ហើយត្រូវការថវិកាជាច្រើន ។ដើម្បីចូលរួមចំណែកនៅក្នុងការជួយដល់កុមារកម្ពុជាដែលកំពុងមានជំងឺ និងទទួលបានការពិនិត្យព្យាបាលដោយមិនគិតថ្លែ នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរា សប្បុរជនបានរួមគ្នាបង្កើតកម្មវិធី «តស់ៗ ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាឆ្នាំ២០២៥” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះបានពណ៌នាថា ព្រឹត្តិការណ៍នេះ មានសារៈសំខាន់ណាស់ក្នុងជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតថវិកាផ្គង់ផ្គង់ដល់ការជួយសង្រ្គោះ និងព្យាបាលកុមារដែលមានជំងឺផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោនេះ មិនត្រឹមតែជួយដល់មន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដើរលេងកម្សាន្តនាចុងឆ្នាំ ។ ចំណែកលោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោងបានលើកឡើងថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការជំរុញកំណើនទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ ហើយក៏ជាឱកាសនៅក្នុងការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។ លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរលើកឡើងថា មន្ទីរពេទ្យនេះ បង្កើតឡើងដើម្បីជួយដល់ជីវិតកុមារកម្ពុជា ហើយសម្រាប់ព្រឹត្តិការណ៍នេះ គឺពិតជាបានចូលរួមចំណែក ក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ…
-
ពលរដ្ឋរស់នៅខណ្ឌ ៧មករា ពេញចិត្តដោយឃើញការជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែក្នុងមូលដ្ឋាន

នំពេញ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២៥ មានប្រជាពលរដ្ឋម្នាក់បានបង្ហាញពីសេចក្តីពេញចិត្តចំពោះអាជ្ញាធរខណ្ឌ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅសង្កាត់អូឬស្សីទី៤ ខណ្ឌមករា។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីខាងលើបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកស្រី តិមា វិច្ឆិកាល អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណពហុកីឡដ្ឋានអូឡាំពិក ខណ្ឌ៧មករា។ លោកស្រី តិមា វិច្ឆិកាល បានលើកឡើងថា វេទិកាសាធារណៈនៅក្នុងខណ្ឌ៧មករាមានតែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូឬស្សីទី៤ម្នាក់បានថ្លែងអំណរអាជ្ញាធរដែលបានជួសជុលផ្លូវ។ វេទិកានេះក៏មានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរចំនួន៧ច្បាប់។ រាល់សំណើរជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានីនិងធ្វើការដោះស្រាយជូននៅពេលក្រោយ។ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ធ្វើឱ្យអាជ្ញាធរបានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋនិងបញ្ហាដែលដោះស្រាយជូនពួកគាត់ ៕ រូបភាព៖ ថេត វិចិត្រ អត្ថបទ៖ ហេង សម្បត្តិ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖យន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន លើកកម្ពស់ការធានា សន្តិសុខព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងអាណត្តិទី៧នេះបានដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការ ជាមួយការអនុវត្តវិធានការជាក់ស្តែងក្នុងបង្ការ ទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងការពារប្រជាពលរដ្ឋពីភាពប្រឈមនឹងគ្រោះបណ្តាលមកពីព័ត៌មានក្លែងក្លាយ។ នេះជាការអធិប្បាយរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាននិងតាមរយៈប្រព័ន្ធអនឡាញ(Zoom) ។ ក្នុងប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអនុគណៈកម្មការចំណុះគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ សមាជិក សមាជិកាលេខាធិការដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មាន២៥រាជធានី ខេត្ត ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសរំលេចបន្ថែមថា ការអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បានកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំលើវិស័យព័ត៌មាននិងសោតទស្សន៍ ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការលើកកម្ពស់សន្តិសុខព័ត៌មាន ជាអាទិ៍តាមរយៈវិធានការគ្រប់គ្រង បន្សាប និងឆ្លើយតបទាន់ពេលវេលា ដើម្បីទប់ស្កាត់ហានិភ័យនានាដែលអាចបង្កមហន្តរាយដល់ពលរដ្ឋ និងសង្គម។ ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន លទ្ធផលការងារគ្រប់គ្រង ប្រឆាំងព័ត៌មានក្លែងក្លាយ បានទប់ស្កាត់ឥទ្ធិពលអាក្រក់ និងការសាយភាយព័ត៌មានក្លែងក្លាយ ចំនួន ២ ៨១០ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ព្រំដែន កសិកម្ម សុខុមាលភាព ការគាំពារសង្គម ដីធ្លីក្នុងចំណោមប្រធានបទផ្សេងទៀត ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៥។ គប្បីជម្រាបជូនផងដែរថា…