Category: ព័ត៌មានជាតិ

  • ស.ស.យ.ក បានចូលរួម ផ្សព្វផ្សាយ​ឱកាស​ការងារដល់​ប្រជា​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

    ស.ស.យ.ក បានចូលរួម ផ្សព្វផ្សាយ​ឱកាស​ការងារដល់​ប្រជា​ពលរដ្ឋ ខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រ​សាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងផ្តល់គ្រប់មធ្យោបាយដើម្បីដោះស្រាយនូវការឆ្លើយតបចំពោះតម្រូវការព័ត៌មានទីផ្សារការងារចំគោលដៅ។ ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសសើរចំពោះការចូលរួមរបស់ប្អូនៗក្មួយៗយុវជនស័្មគ្រចិត្តឃុំ-សង្កាត់ ជា​​ភ្នាក់ងារព័ត៌មានទីផ្សារការងារ ជួយចុះឈ្មោះអ្នក​ស្វែង​​រកការងារ ក្នុងគោលបំណងដើម្បីជួយបង​ប្អូន​អតីត​ពលករនៅតាមភូមិ ឃុំ-សង្កាត់ និងដល់អ្នកស្វែង​រក​ការងារធ្វើ ព្រមទាំងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ជូនដល់បងប្អូនប្រជា​ពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​ជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ។ ប្រសាសន៍ ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្រ្តៃ​យ៍​​គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ​សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យការងារ សន្ដិ​សុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជារដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្ត​បន្ទាយមាន​ជ័យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព «ប្រគល់កង់ជូន​ដល់យុវជនស្ម័គ្រចិត្តឃុំ-សង្កាត់ ជាតំណាងភ្នាក់ងារ​ព័ត៌​មាន​ទីផ្សារការងារ នៃ ស.ស.យ.ក. ខេត្តបន្ទាយមាន​ជ័យ​» ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្អូនៗក្មួយៗ យុវជន​ទាំង​អស់​នៅទីនេះ គឺជាអ្នកផ្សព្វផ្សាយព័ត៌មានទីផ្សារ​ការ​ងារ​ជាប្រចាំ ពីផ្ទះមួយទៅផ្ទះមួយ និងពីភូមិមួយ​ទៅ​ភូមិមួយ ដើម្បីជួយឱ្យបងប្អូននៅមូលដ្ឋានបានដឹង និង​អាច​រកការងារធ្វើបានឆាប់រហ័ស ដោយសារពួកគាត់​ជា​អ្នកស្រុកផ្ទាល់ដឹងច្បាស់អំពីស្ថានភាពជាក់ស្តែងនៅតាមភូមិ…

  • ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន៖ ប៉ុន្មានថ្ងៃនេះ ឃើញក្រុមប្រឆាំងនៅក្រៅស្រុកនិងបណ្តាញផ្សព្វផ្សាយតាមហ្វេសប៊ុកមួយចំនួនដែលផ្សាយពីក្រៅប្រទេស បានព្យាយាមបំភ្លៃ និងបំផ្លើស ញុះញង់ខុសពីការពិតទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីបម្រើរបៀបវារៈនយោបាយ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បើអានឱ្យច្បាស់សេចក្តីប្រកាសព័ត៌មាន​របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគឺច្បាស់ណាស់ គឺការងារព្រំដែននេះ គឺធ្វើឡើងឈរលើមូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង មិនមែនតាមការស្រមើស្រម៉ៃ និងកញ្ចក់កណ្តៀតឡើយ។ ដូច្នេះ សូមសាធារណជនកុំលង់ក្នុងឧបាយកលនៃការបំភ្លៃរបស់ក្រុមប្រឆាំងរត់ចោលស្រុក និងជឿជាក់លើរាជរដ្ឋាភិបាល លើរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើការដោយវិជ្ជាជីវៈ និងដែលជានិច្ចកាលគឺតម្តល់ផលប្រយោជន៍ជាតិ និងការពារបូរណភាពទឹកដីនិងអធិបត្យភាពជាតិជាធំ។ «ពាក់ព័ន្ធការងារវាស់វែងនិង​ខណ្ឌ​សីមា​ព្រំដែន​គោកកម្ពុជា-ថៃ ក្រុមវាស់វែង​​ចម្រុះនៃភាគី​ទាំង​​ពីរ​បានចាប់​ផ្តើម​​ចុះ​អនុវត្ត​ការងារនៅលើដី​​ជាក់​ស្ដែង​​ចាប់តាំង​ពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែង​និង​ស្វែង​​រុករក​​​ទីតាំង​​ពិត​ប្រាកដ​​​នៃ​បង្គោល​ព្រំដែន(បេតុង)​ចំនួន ៧៤បង្គោល ដែលបាន​បោះ​​ដោយ​គណៈកម្មការ​​បោះ​បង្គោលព្រំដែន​រវាង​ឥណ្ឌូចិន​​-​សៀម នៅចន្លោះ​ឆ្នាំ​១៩១៩-១៩២០។ ការងារ​វាស់​វែង​​​​និងស្វែងរុករកទីតាំង​ពិតប្រាកដ​នៃបង្គោលព្រំដែន​ទាំងនេះ ដែលក្នុងនោះរួមទាំង​បង្គោល​ ព្រំដែន​លេខ៤២ ដល់៤៧ ផងដែរ គឺធ្វើ​ឡើងយ៉ាង​ហ្មត់ចត់​និង​ទទួលខុសត្រូវ​ខ្ពស់​​បំផុត ដោយ​ឈរ​​លើ​​មូលដ្ឋាន​​នៃ​​​ឯកសារ​គតិយុត្ត​ដែល​បន្សល់​ទុកពី​អាណាព្យាបាលបារាំង ជា​ពិសេស​កំណត់​ហេតុ ​(Procès Verbaux) ​បោះ​បង្គោល​​​​របស់​គណៈកម្មការ​​​កំណត់ព្រំដែន​រវាងឥណ្ឌូចិន​-​សៀម ឆ្នាំ១៩០៨-​​១៩០៩ និង​​គណៈកម្ម​ការ​​​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​-​សៀម ឆ្នាំ១៩១៩-១៩២០»។ នេះជាសម្រង់ចេញពីសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅ។

  • អគ្គស្នងការនគរបាលជាតិ ណែនាំកងកម្លាំងប្រដាប់អាវុធ ប្តេជ្ញារក្សាខឿនការពារជាតិ និងស្ថិរភាពសង្គម

    អគ្គស្នងការនគរបាលជាតិ ណែនាំកងកម្លាំងប្រដាប់អាវុធ ប្តេជ្ញារក្សាខឿនការពារជាតិ និងស្ថិរភាពសង្គម

    (កំពង់ស្ពឺ)៖ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព និងស្ថិរភាពសង្គម ។ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ និងសម្ពោធអគារមន្ទីរពេទ្យថ្មី ចំនួន ១ខ្នង កម្ពស់ពីរជាន់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការបំពេញតួនាទីភារកិច្ច ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ចូលរួមការបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំ និងការកែច្នៃកសាងអង្គភាពជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ ឯកឧត្តម បានចាត់ទុកបញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះ…

  • រដ្ឋមន្រ្តីពីរក្រសួងដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច

    រដ្ឋមន្រ្តីពីរក្រសួងដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច

    ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកជំទាវកិត្តិបណ្ឌិតអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅចុងសប្ដាហ៍នេះ បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាសជិក ក្រុមការងារ ថ្នាក់ដឹកនាំ ក.ប.ទ. និងវិស័យឯកជន នៅទីស្ដីការ ក.ប.ទ.ផងដែរ៕ដោយ៖ង៉ាន ទិត្យ

  • សម្តេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ​សពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន

    សម្តេច ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ​សពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន

    (ស្វាយរៀង)៖ ‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម​​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាង​រាស្ត្រ​មណ្ឌលស្វាយរៀង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ​សពវីរៈកងទ័ព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នា​រសៀល​ថ្ងៃសៅរ៍ ២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ត​ស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយ​រៀង ។ គួររំលឹកផងថា វីរៈកងទ័ពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈបម្រើការងារ​នៅកង​ពល​តូចថ្មើរជើងលេខ២១ ភូមិភាគ២ ឈរជើងនៅតំបន់​ប្រា​សាទតាមាន់ធំ បានទទួលមរណភាពក្នុងពេល​បំពេញ​បេសកកម្មនៅជួរមុខ កាលពីថ្ងៃអង្គារ៍ ១៣រោច ខែ​កត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១:៤៥នាទី ក្នុង​ជន្មាយុ ៥២ឆ្នាំ។‎នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គ​ហ​បណ្ឌិត​ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី នួន សារី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួង ដល់តេជៈ​បារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ…

  • គណៈប្រតិភូក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2025 នៅសហរដ្ឋអាម៉េរិក

    គណៈប្រតិភូក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2025 នៅសហរដ្ឋអាម៉េរិក

    ភ្នំពេញ៖ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.)បានដឹកនាំគណៈប្រតិភូ រួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យានិងធុរកិច្ចថ្មីឌីជីថល (Digital Startup) ចំនួនពីរ( BookMeBus និង Bamnang) អញ្ជើញចូលរួមកម្មវិធី Silicon Valley Summit 2025 ដែលរៀបចំដោយក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ មន្រ្តីក្រសួងប្រៃសណីយ៍បានឱ្យដឹងថា កម្មវិធីនេះជាព្រឹត្តិការណ៍សម្រាប់សហគ្រិនធុរកិច្ចថ្មីឌីជីថល វិនិយោគិន ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗ និងអ្នកជំនាញនានា បង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ បង្កើតបណ្ដាញ​និងដៃគូពាណិជ្ជកម្ម ការស្វែងរកមូលនិធិ និងការ Pitching ដើម្បីទទួលបានការវិនិយោគ ។លើសពីនេះក៏​ជាសិក្ខាសាលា​ចែករំលែកចំណេះដឹងនិងបទពិសោធពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកជំនាញលើវិស័យជាច្រើន។ ប្រភពដដែលបញ្ជាក់ថា កម្មវិធីនេះដែរមានអ្នកចូលរួមប្រមាណ ៦ ០០០ នាក់ មកពីជុំវិញពិភពលោក និងធុរកិច្ច​ថ្មីឌីជីថលអន្តរជាតិជាង ១ ១០០ លើ ២៥ វិស័យផ្សេងគ្នា។ ដោយឡែកធុរកិច្ចថ្មីឌីជីថលកម្ពុជា បានកសាង​បណ្ដាញ​ជាមួយធុរកិច្ចថ្មីឌីជីថលអន្តរជាតិនានា…

  • សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បើកសន្និបាត​លើកទី២៤ «រួមគ្នាសង្រ្គោះជីវិតមាតា និងទារក»

    សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បើកសន្និបាត​លើកទី២៤ «រួមគ្នាសង្រ្គោះជីវិតមាតា និងទារក»

    (ភ្នំពេញ)៖ ដើម្បីកាត់បន្ថយអត្រាមរណៈភាព មាតា និង ទារក បន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើ​សមត្ថ​ភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោគស្ត្រីវិទ្យាទាំងអស់គ្នា​នេះហើយ ពីព្រោះ ករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយករណី សម្រាលកូនលំបាក មានឧបសគ្គ នៅតែជាបញ្ហានៅ​ឡើយ។ ការខិតខំប្រមូលសមាជិកសមាគមសម្ភព និង​រោគស្ត្រីវិទ្យាកម្ពុជាឲ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមកបានទៀង​ទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួម ដោះស្រាយបញ្ហានាពេលអនាគត។ នេះជាប្រសាសន៍ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងពិធីបើក​សន្និ​បាត​លើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យា​កម្ពុជា ក្រោមប្រធានបទ «រួមគ្នាសង្រ្គោះជីវិតមាត និង​ទារក» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគម​សម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានមានប្រសាសន៍ថា ប្រធានបទលើកនេះគឺ “រួមគ្នាសង្គ្រោះជីវិតមាតា និង…

  • ពិព័​រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ ​នៅខេត្តបន្ទាយមានជ័យ នាំមក​ឱកាស​ការ​ងារ​រាប់​ពាន់កន្លែង

    ពិព័​រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈ ​នៅខេត្តបន្ទាយមានជ័យ នាំមក​ឱកាស​ការ​ងារ​រាប់​ពាន់កន្លែង

    (បន្ទាយមានជ័យ)៖ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករ​ដែល​ត្រ​ឡប់​មកពីប្រទេសថៃ ដោយនាំយក​ឱកាសការ​ងារ​ជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍ នៃរបប​សន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះ​បណ្តា​ល​​ជំ​នាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅ​ព្រឹក​​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សារចម្ការតា​ដោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ពិព័រណ៍នេះ​រៀប​ចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការ​ងា​រ (NEA) នៃ​ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជី​វៈ រដ្ឋបាល​ស្រុកមង្គលបូរី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ វិស័យឯកជន សមាគម​មិត្ត​យើង អ្នក​ផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធ​ផ្សេង​ទៀត ដែលមានអ្នកចូលរួមប្រមាណ ១ពាន់នាក់។ ក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ២១ បានចូលរួមសម្ភាស និង​ជ្រើស​​រើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំង​ពលកម្មសរុបជាង ៦ ៥០០នាក់។ បងប្អូនអតីតពលករ និង​អ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន ផ្តល់​អា​ហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការ​កាត់សក់​ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម…

  • អភិបាលខេត្តស្ទឹងត្រែងរំលឹកពីការទុកដាក់សំរាម ក្នុងឱកាសប្រារព្ធទិវាអនាម័យជាតិ២៣វិច្ឆិកា

    អភិបាលខេត្តស្ទឹងត្រែងរំលឹកពីការទុកដាក់សំរាម ក្នុងឱកាសប្រារព្ធទិវាអនាម័យជាតិ២៣វិច្ឆិកា

    ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រារព្ធពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ”នៅមុខសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងរំលឹកថា ការប្រារព្ធពិធីនេះ គឺជាសារមួយ ជំរុញឱ្យមាន​សកម្មភាព​ធ្វើអនាម័យ សំអាតបរិស្ថានទូទាំងខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់តម្លៃបរិស្ថានស្អាត ។ ឯកឧត្តមបញ្ជាក់ថា ដើម្បីសោភណភាព សុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយក​ចិត្តទុក​ដាក់​លើកកម្ពស់ លើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែល​អាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ៕ដោយ៖ឡុង សំបូរ

  • នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក

    នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបន្តផ្សព្វផ្សាយអប់រំដល់អ្នកធ្វើដំណើរលើដងផ្លូវពីច្បាប់ចរាចរណ៍ផ្លូវគោក

    កំពង់ឆ្នាំង៖កម្លាំងនគរបាលជំនាញខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវីរសេនីយ៍ត្រី ទឹម សំបូរ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រើប្រាស់កម្លាំងឈរជើងនៅចំណុចគោលដៅមួយចំនួននៃភូមិទី ១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ក្នុងសកម្មភាពនេះកម្លាំងសមត្ថកិច្ចបន្តធ្វើការផ្សព្វផ្សាយអប់រំដល់អ្នកប្រើប្រាស់ផ្លូវ អ្នកជិះម៉ូតូអត់ពាក់​មួក​សុវត្ថិភាព ជិះបញ្ច្រាស់ទិស និងមិនគោរពផ្លាកសញ្ញាជាដើម។សមត្ថកិច្ចបានពន្យល់ប្រាប់អ្នកបើកបរ​ពីចំណុចសំខាន់ៗនៃ​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន។ ឆ្លៀតក្នុងឱកាសនេះសមត្ថកិច្ចក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់​នៃគ្រឿង​ញៀន, បារីអេឡិចត្រូនិកផងដែរ៕ដោយ៖ សុខ គឹមសៀន