-
អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម នៅស្រុកឯកភ្នំ ត្រូវបានសម្ពោធ

បាត់ដំបង៖ក្នុងសប្ដាហ៍នេះរដ្ឋបាលខេត្តបាត់ដំបង ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍បានរួមគ្នាសម្ពោធអគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់បង្រៀនដល់សិស្សមានពិការភាពសតិបញ្ញា និងអូទីសឹម នៅស្រុកឯកភ្នំ ក្រោមអធិបតីភាពឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុជននិងកីឡា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំនៃអង្គការដៃគូអភិវឌ្ឍន៍ជាម្ចាស់ជំនួយ។ អគារសិក្សាថ្នាក់សមាហរណកម្មសម្រាប់សិស្សមានពិការភាពសតិបញ្ញាមួយខ្នង ដែលទទួលនូវការសម្ពោធនេះមានបណ្ដោយ៤០ម៉ែត្រ ទទឹងប្រាំបួនម៉ែត្រ មានប្រាំបន្ទប់ និងបន្ទប់អនាម័យមួយខ្នង ។អគារផ្តល់ដោយអង្គការករុណាបាត់ដំបង និងសាងសង់ក្នុងបរិវេណសាលាបឋមសិក្សាព្រែកនរិន្ទ ស្រុកឯកភ្នំ ។ ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយនិងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយឧបត្ថម្ភកសាងអគារសិក្សានេះឡើង ដែលជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន សម្រាប់ប្រើប្រាស់។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីសឹមពិតជាមានសារៈសំខាន់បំផុតសម្រាប់សិស្សទាំងនេះ និងមាតាបិតា អាណាព្យាបាលរបស់ពួកគេ។ ចំណែកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ បានចូលរួមអបអរសាទរចំណោះសមិទ្ធផលថ្មីដែលខេត្តបាត់ដំបង ពិសេសស្រុកឯកភ្នំផ្ទាល់ទទួលបាននៅថ្ងៃ។ជាមួយនឹងការលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួងឮអប់រំ រាជរដ្ឋាភិបាលចំពោះក្មួយៗដែលមានពិការភាពសតិបញ្ញា ឯកឧត្តមរដ្ឋលេខាធិការក្នុងនាមក្រសួងនិងឯកឧត្តមផ្ទាល់សូមអរគុណដល់ម្ចាស់ជំនួយផនិងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការកសាងសមិទ្ធផលសាលារៀននេះឡើង ៕អត្ថបទ-រូបភាព៖អ៊ុក សំអាន បប.
-
សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ចាត់តំណាង ចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី

(បាត់ដំបង)៖ លោកជំទាវ យក់ ណារ៉េត តំណាងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី ដែលជាយុទ្ធមិត្ត ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានទទួលមរណភាពនាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ។ មរណភាពរបស់ វរសេនីយ៍ទោ ម៉ៅ រ័ត្នមុនី គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ដែលបានផ្តល់ដំបូន្មានល្អៗដល់កូន ចៅឱ្យក្លាយទៅ ជាពលរដ្ឋល្អនៅក្នុង សង្គមជាតិ ហើយក៏ដូចជាការបាត់បង់នូវយុទ្ធមិត្តដ៏អង់អាចក្លាហានមួយរូបដែលធ្លាប់បានចូល រួមតស៊ូជាមួយកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជាក្រោមការដឹកនាំ គ្រប់គ្រង និងបញ្ជាដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ សង្គ្រោះប្រជាជន ការពារ និងកសាងជាតិឡើងវិញ ទើបមានការអភិវឌ្ឍន៍ជាតិមាតុភូមិលើគ្រប់ វិស័យយ៉ាងឆាប់រហ័យដូចសព្វថ្ងៃនេះ។ ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ក្នុងនាម សម្តេចតេជោប្រធានកិត្តិយស និងក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិ ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខសព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន

(ស្វាយរៀង)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់តាំង ឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង នាយក នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសហការី នាំយកសម្ភាររួមជាមួយថវិកាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ លោកស្រី នួន ស៊ីថា និងក្រុមគ្រួសារទាំងអស់នៃសព លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្ធអក្ខរៈ នៃយោធភូមិភាគ ២ កងទ័ពជើងគោក ដែលបានពលីជីវិតដោយរោគាពាធ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន នៅទិសភូមិភាគ៣ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥២ឆ្នាំ។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជ. សុខ ឡុង និងឯកឧត្តម ប៉េង ពោធិ៍សា បានប្រគល់សាររំលែកទុក្ខ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់ បើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃសុក្រសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។ កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដោយមានរបៀបវារៈចំនួន ៥គឺ៖ -របៀបវារៈទី១ ព្រះរាជសារព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ។ -របៀបវារៈទី២ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។ -របៀបវារៈទី៣ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ -របៀបវារៈទី៤ ការពិភាក្សា…
-
សិក្ខាសាលាអន្តរជាតិ ស្តីពីការជំរុញផលិតភាពនៅកន្លែងធ្វើការតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ សមាជិកនៃអង្គការផលិតភាពអាស៊ី APO ចំនួន ២១រូប មកពី ១៣ប្រទេស បានអញ្ជើញមកចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការជំរុញផលិតភាពនៅកន្លែងធ្វើការតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបានរៀបចំដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សិក្ខាសាលានេះ បានកំពុងនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារពូលូវៃ ក្នុងរាជធានីភ្នំពេញ និងដោយមានការចែករំលែកបទពិសោធន៍ និងទ្រឹស្តី និងមានកម្មវិធីចុះទៅទស្សនកិច្ចដល់ទីតាំងជាក់ស្តែងតាមកម្មវិធីរៀបចំផងដែរ ។ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការទទួលបន្ទុក និងជាប្រធានអង្គការផលិតភាពអាស៊ីនៅកម្ពុជា ដែលអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះ បានមានប្រសាសន៍ថា កម្ពុជាពិតជាមានក្តីសោមនស្សរីករាយ ដែលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសិក្ខាសាលាអន្តរជាតិដ៏មានសារសំខាន់នេះ ដែលជាព្រឹត្តិការណ៍លើកទីពីរហើយ នៅឆ្នាំ២០២៥នេះ បន្ទាប់ពីលើកទី១ បានធ្វើឡើងកាលពីខែឧសភាកន្លងទៅ ។ ការយល់ដឹងពីការជំរុញផលិតភាពនៅកន្លែងធ្វើការ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព មិនមែនត្រឹមតែជាជម្រើសនៃយុទ្ធសាស្ត្រនោះទេ ប៉ុន្តែជាការចាំបាច់ក្នុងការជំរុញកំណើនអាជីវកម្ម និងប្រាក់ចំណេញ បង្កើនការពេញចិត្តពីអតិថិជន និងបង្កើនសមត្ថភាពបុគ្គលិក និងពង្រឹងគុណសម្បត្តិប្រកួតប្រជែងរបស់ក្រុមហ៊ុន សហគ្រាស នៅក្នុងបរិយាកាសសកល ដែលមានភាពស្វាហាប់កាន់តែខ្លាំងឡើង ។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា កម្មវិធីនេះនឹងផ្តល់ឱ្យអ្នកចូលរួមទាំងអស់នូវឧបករណ៍ និងយុទ្ធសាស្ត្រ ដែលជាតម្រូវការយកទៅប្រើប្រាស់ដើម្បីបង្កើនផលិតភាពនៅកន្លែងធ្វើការ…
-
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា រម្លឹកមន្ត្រីព័ត៌មាន ត្រូវក្តាប់ព្រឹត្តិការណ៍ និងចេះសម្រួចមុំព័ត៌មាន ខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់

(ភ្នំពេញ)៖ រដ្ឋមន្រ្តីព័ត៌មាន បានរម្លឹកបន្ថែមដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវក្តាប់ឱ្យជាប់នូវព្រឹត្តិការណ៍ព័ត៌មានដែលបានកើតឡើង និងត្រូវចេះសម្រួចមុំព័ត៌មាន ឱ្យមានខ្លឹមសារល្អ ដើម្បីឆ្លើយតបនឹងតម្រូវការមិត្តអ្នកអាន មិត្តអ្នកស្តាប់។ ដូច្នេះ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាព។ ប្រសាសន៍ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ស្របពេលដែលអគ្គនាយកដ្ឋានវិទ្យុជាតិ បានរៀបចំវគ្គទម្រង់ទិសលើគុណភាពនៃការសរសេរព័ត៌មាន និងការផលិតមាតិកាព័ត៌មានសម្រាប់អ្នកសរសេរអត្ថបទព័ត៌មាន។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ជាសេនាធិការចំណុះឱ្យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានន័យថា ជាសំឡេងរបស់រាជរដ្ឋាភិបាល ជាស្ថាប័ន ឬជាអង្គភាព ដែលធ្វើកិច្ចការងារបម្រើឱ្យរាជរដ្ឋាភិបាលទៅលើផ្នែកព័ត៌មាន ដែលចំណុចនេះយើងត្រូវតោងគិតថា តើការផលិតព័ត៌មានរបស់យើង គឺគ្រាន់តែជាការសរសេរព័ត៌មានដើម្បីគ្រាន់តែសរសេរ ហើយផ្សព្វផ្សាយបែបពិធីការ ឬក៏យើងត្រូវធ្វើយ៉ាងម៉េច។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក៏បានពញ្ញាក់ស្មារតីដល់មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន មិនត្រូវសរសេរព័ត៌មានបែបពិធីការ និងមានមានខ្លឹមសារវែងអន្លាយពេកដែលនាំឱ្យមិត្តអ្នកអាន និងមិត្តអ្នកស្តាប់មានធុញទ្រាន់។ ដូច្នេះ ការចេះចាប់មុំព័ត៌មានល្អ គឺជារឿងចាំបាច់បំផុតនៅក្នុងដំណាក់កាលរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបទំនើប។…
-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ វិស័យអប់រំនៅតែជាវិស័យអាទិភាព ខណៈក្នុងអាណត្តិទី៧នេះ បានធ្វើការប្រឡងជ្រើសរើសមន្រ្តីជាង ៥ពាន់នាក់

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍លើកឡើងថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ទៅលើវិស័យអប់រំ ជាពិសេសវិស័យអប់រំ គ្រូបង្រៀន ដោយក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ខណៈមនុស្សនៅតែជាវិស័យគន្លឹះរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ បើយើងមើលទៅលើអ្វីដែលជាការផ្តល់ជាអាទិភាព ចាប់តាំងពីអាណត្តិមុនៗ និងនៅក្នុងអាណត្តិទី៧ ដូចគ្នា ការជ្រើសរើសចំនួនក្របខណ្ឌ និងមន្រ្តីចូលបម្រើការងារនៅក្នុងវិស័យអប់រំ នៅតែទទួលបាននូវចំនួនការជ្រើសរើសច្រើនជាងគេ បើប្រៀបទៅនឹងក្រសួងដ៏ទៃទៀត ជាអាទិភាព នៅលើវិស័យអប់រំគឺមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើការជ្រើសរើសប្រមាណ ៥៣០១នាក់រួចមកហើយ ដែលក្នុងនោះមាន គ្រូកីឡា គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ គ្រូវិទ្យាល័យ ហើយចុងក្រោយនេះគឺគ្រូវផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងគោលដៅចំនួន ៥ខេត្ត។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ បែបនេះនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារក្នុងគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ…
-
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” លើកទី២

ភ្នំពេញ៖សហការរៀបចំជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គភាពក្រោមឱវាទបានចូលក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាមក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” លើកទី២។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោកស្រីវេជ្ជបណ្ឌិតឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល ។ អ្នករៀបចំកម្មវិធីបានបញ្ជាក់ថា ពិធីសប្បុរសធម៌នេះធ្វើឡើង ក្នុងគោលបំណងរួមចំណែកក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់។លើសពីនេះក៏ជាការបង្ហាញឆន្ទៈជាមន្ត្រីរាជការដែលមានទឹកចិត្តស្រឡាញ់ និងលៈបង់ក្នុងបុព្វហេតុជួយសង្គ្រោះអាយុជីវិត។បន្ថែមលើនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជន៕ដោយ៖ង៉ាន់ ទិត្យ
-
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងឯកអគ្គរាជទូតជប៉ុន សម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO)ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងពិធីនេះឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថលនិងការបណ្តុះបណ្តាលមូលធនឌីជីថលដើម្បីជំរុញការធ្វើបរិបទបរិវត្តកម្មឌីជីថលឱ្យកាន់តែល្អប្រសើរ។ សូមជម្រាបជូនថា មជ្ឈមណ្ឌល SOC ត្រូវបានបង្កើតឡើងក្រោមគម្រោងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំនួយរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងនិងការពារសន្តិសុខឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ ដើម្បីកសាងភាពធន់ និងភាពជឿទុកចិត្តលើប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ មជ្ឈមណ្ឌលនេះ មានបំពាក់នូវសម្ភារបរិក្ខារបច្ចេកទេស និងប្រព័ន្ធសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធប្រតិបត្តិការ និងបច្ចេកវិទ្យាឌីជីថលស្នូលរបស់ក្រសួង ស្ថាប័ន នៅក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល។ គិតចាប់ពីខែឧសភាឆ្នាំ២០២៥ មកដល់បច្ចុប្បន្នការវាយប្រហារ DDoS មកលើក្រសួង ស្ថាប័ន មានរហូតដល់ទៅ ៤៥១.៧ លានដង ប៉ុន្តែមជ្ឈមណ្ឌល SOC មានសមត្ថភាពការពារពីការវាយប្រហារ DDoS នេះស្ទើរតែ ១០០ភាគរយ៕ ដោយ៖ង៉ាន់ ទិត្យ
-
រដ្ឋមន្រ្តីសុខាភិបាល ៖ ការកែលម្អប្រព័ន្ធសុខាភិបាល ដើម្បីពលរដ្ឋកម្ពុជា ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្សជាអាទិភាពចម្បងបំផុត។ ដែលក្នុងនោះក្រសួងសុខាភិបាល បានមើលឃើញចំពោះសមិទ្ធផលនៃការបណ្តុះបណ្តាលសិស្សនិស្សិតដែលសម្រេចបាន និងភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ថ្លែងក្នុងឱកាស បើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នា២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលេចពីការអនុវត្តការកែទម្រង់ និងការកែលម្អប្រព័ន្ធសុខាភិបាលជាបន្តបន្ទាប់ ដើម្បីធានាថាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានសុខភាពល្អ និងជីវភាពប្រសើរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «សម្រាប់អនាគតរួម គឺធ្វើឱ្យកម្ពុជា មានសុខភាពល្អប្រសើរឡើង ដោយត្រូវឈរផ្អែកលើភាពរឹងមាំ ទាំងមនុស្ស ទាំងប្រព័ន្ធ និងឈរលើចំណេះដឹង។ បន្ថែមពីនេះ លើឡើងពីសារៈសំខាន់នៃការការពារ ជាកិច្ចការមួយដែលអាចធ្វើទៅបាន ដោយមានការចាត់ចែង ដោយធ្វើការស្រាវជ្រាវព័ត៌មានច្បាស់លាស់។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្ញាំផ្ញើដល់និស្សិតទាំងអស់ ក្លាយជាចលករ នៃការការពារប្រជាពលរដ្ឋកម្ពុជា ដោយផ្តោតសំខាន់លើសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដែលត្រូវប្រឈមនឹងបញ្ហាដែលអាចកើតមានរៀងរាល់ថ្ងៃស្អែក និងពុះពារបញ្ហាប្រឈម ដើម្បីអនាគត នៃសុខាភិបាលកម្ពុជាយើង។» ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានឱ្យដឹងថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលបានដំណើរការកម្មវិធីបណ្តុះបណ្តាល ចំនួន ៥១ កម្មវិធី…