-
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ទីប្រឹក្សារបស់ក្រសួង គឺជាអ្នកផ្តល់ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំនៅក្នុងការងារប្រតិបត្តិការប្រចាំថ្ងៃ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា តួនាទីជាទីប្រឹក្សារបស់ក្រសួងព័ត៌មាន គឺមានសារៈសំខាន់ណាស់ ព្រោះជាអ្នកផ្តល់ប្រឹក្សា ជួយដល់ ប្រធាន ស្ថាប័ន និងថ្នាក់ដឹកនាំនៅក្នុងការងារប្រតិបត្តិការជាប្រចាំថ្ងៃ របស់ក្រសួងព័ត៌មានដែលជាស្ថាប័ន គ្រប់គ្រងទៅលើវិស័យព័ត៌មាន ដែលជាស្ថាប័នគាំទ្រមួយយ៉ាងសំខាន់ក្នុងការជួយទៅដល់ក្រសួង មន្ទីរទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងវិស័យព័ត៌មាន និងសាធារណៈមតិ ។ ប្រសាសន៍ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មាន ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦។ គួរបញ្ចាក់ថា ទីប្រឹក្សាក្រសួងព័ត៌មាន បច្ចុប្បន្ននេះមាន សរុបចំនួន ៤១៣នាក់ ស្រី១១៥នាក់ ហើយក្នុងចំណោមទីប្រឹក្សាទាំងនេះ មានចំនួន ៦៤រូប ត្រូវបានឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចាត់បញ្ចូលជាសមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីរួមបំពេញការងារជាមួយប្រធានក្រុមការងារក្រុង និងស្រុកទាំង៧ របស់ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ទន់ សារ៉ាត បានថ្លែងថា…
-
នាវាទេសចរណ៍យក្ស Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះ កាលពី ៥ឆ្នាំមុន បានវិលត្រលប់មកជាថ្មី ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ

(ភ្នំពេញ)៖ នាវាទេសចរណ៍ Westerdam ដែលកម្ពុជាធ្លាប់ជួយសង្គ្រោះពីការជិតដាច់ស្បៀង និងការរើសអើងមិនឲ្យចុះចតពីប្រទេសជាច្រើន ដោយការបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ប្រមាណ ៥ឆ្នាំមុនកន្លងមកនោះ បានធ្វើដំណើរមកទស្សនកិច្ចកម្ពុជា ជាថ្មីម្តងទៀត ដោយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ។ នាវាទេសចរណ៍ Westerdam សញ្ជាតិ HOLLAND មានប្រវែងបណ្តោយ ២៨៥,២២ ម៉ែត្រ ប្រវែងទទឹង ៣២,២០ម៉ែត្រ, ជម្រៅ ៨,១០ម៉ែត្រ ដែលមានផ្ទុកមនុស្សជាង ២ពាន់នាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ២០២៥ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម ។ សូមរំលឹកថា នាវាទេសចរណ៍ Westerdam កាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដែលកាលនោះមានផ្ទុកមនុស្សចម្រុះជាតិសាសន៍ចំនួន ២ពាន់ ២៥៧នាក់ ត្រូវបានកម្ពុជាអនុញ្ញាតឱ្យចូលមកសំចតក្នុងកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីកប៉ាល់សញ្ជាតិហូឡង់នេះ ត្រូវប្រទេសក្នុងតំបន់រារាំងមិនឱ្យចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែការព្រួយបារម្ភខ្លាចឆ្លងជម្ងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យនាវា Westerdam ស្ថិតលើកណ្តាលផ្ទៃសមុទ្រ រយៈពេល ១២ថ្ងៃ ពេលនោះ គ្មានប្រទេសណាមួយហ៊ានជួយសង្គ្រោះឡើយ។…
-
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំកងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ជើងភ្នំជីមូស

កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥បានដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ចៅហោច ជើងភ្នំជីមូសជាប់មាត់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំ ចំណារក្រោមស្រុកស្ទោង និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សកម្មភាពខាងលើធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងភ្នាក់ងារផ្ដល់ព័ត៌មាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកបញ្ជាក់ថា កម្លាំងចម្រុះបានរកឃើញ ឧបករណ៍នេសាទខុសច្បាប់មាន សាច់អួនក្រឡាញឹកនិងរបាំងសាច់អួនលើសប្រវែងកំណត់នៃច្បាប់ប្រមាណ ៦០០ ម៉ែត្រ ។កម្លាំងចម្រុះបានចាក់លែងត្រីចម្រុះប្រមាណ១៥ គីឡូក្រាម និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនោះនៅនឹងកន្លែង។ ក្នុងឱកាសឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាជួយផ្ដល់ព័ត៌មាន ដល់កងកម្លាំងចម្រុះ ឬផ្ដល់ព័ត៌មានដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អំពីទីតាំង និងមុខសញ្ញាដាក់បទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ដើម្បីកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបង្ក្រាបប្រកបដោយប្រសិទ្ធភាព៕ដោយ៖ប៊ុនរដ្ឋា
-
អភិបាលខេត្តកំពង់ចាម អំពាវនាវសូមចូលរួមថែរក្សា ការពារធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម

កំពងចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់បន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងដំណើរការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធាន ធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ឯកឧត្តមបានថ្លែងបែបនេះក្នុងវេទិការវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិលប្រចាំខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់សមាគម អង្គការសង្គម ស៊ីវិលប្រចាំខេត្តកំពង់ចាមបន្តចូលរួមឱ្យកាន់តែសកម្មក្នុងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និងការចូលរួមគាំទ្រការកសាងសមត្ថភាព ដល់មន្ត្រីនៅរដ្ឋបាល ក្រុង-ស្រុក និងឃុំ-សង្កាត់ ការបន្តចូលរួម ពង្រឹងគណនីភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាបន្ន និងមានប្រសិទ្ធភាព ។ ឯកឧត្តមអភិបាលខេត្តបានទាញអារម្មណ៍អ្នកចូលរួមថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល…
-
អណ្តើកសមុទ្រចំនួន ២ក្បាល ត្រូវបានព្រលែងចូលសមុទ្រវិញ ក្រោយទទួលបានពីអ្នកនេសាទ នៅខេត្តកែប

(កែប)÷ ប្រជានេសាទរស់នៅកោះពោធិ៍ ក្នុងទឹកដីខេត្ត កែប បានប្រគល់អណ្តើកសមុទ្រ (ល្មិច)ចំនួន២ក្បាល មកឲ្យ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកែប តាមរយៈ ស្នាក់ការសន្តិសុខ លម្ហសមុទ្រប្រចាំកោះពោធិ៍ ដោយ អណ្តើកទាំងនេះត្រូវបានកឹបស្លាកលេខ នឹងព្រលែង ចូលសមុទ្រវិញ ។ ការព្រលែងអណ្តើកចូលសមុទ្រវិញនេះធ្វើឡើង ក្រោម អធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ តាមការបញ្ជាក់ពី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរ កសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអោយដឹងថា អណ្តើកសមុទ្រទី១ ជាអណ្តើកញីមាន ទម្ងន់ ៦០គីឡូ ក្រាម បណ្ដោយប្រវែង៧១សង់ទីម៉ែត្រ ទទឹងប្រវែង ៣៨សង់ទីម៉ែត្រ បានកឹបស្លាកមានលេខ KH 2088 និងអណ្ដើកសមុទ្រទី២ ជាអណ្តើក ឈ្មោល មានទម្ងន់ ១៤គីឡួក្រាម…
-
ត្រីគល់រាំង២ក្បាល និងត្រីត្រសក់មួយក្បាល ដែលជាត្រីដ៏កម្រ ត្រូវបានលែងទៅក្នុងជម្រកធម្មជាតិវិញ

ភ្នំពេញ៖ត្រីគល់រាំងគល់រាំងចំនួន២ក្បាល ដែលមានទម្ងន់ចន្លោះពី ១២ ទៅ១៦គីឡូក្រាមក្នុងមួយក្បាល ព្រមទាំងត្រីត្រសក់មួយក្បាលទម្ងន់ ២គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងទឹកទន្លេក្នុងទីជម្រកធម្មជាតិរបស់វាវិញនៅថ្ងៃអង្គារក្នុងសប្ដាហ៍នេះ។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(the Wonders of the Mekong)បានឱ្យដឹងថា ត្រីដ៏កម្រទាំងពីរប្រភេទនេះត្រូវបានលែងបន្ទាប់ពីម្ចាស់ដាយត្រី និងប្រជានេសាទតាមដងទន្លេសាប និងទន្លេមេគង្គបានប្រគល់ដោយស្ម័គ្រចិត្តនៅពេលចាប់បានត្រីទាំង២ប្រភេទនេះរួចមក។ការប្រគល់នេះបានបង្ហាញថា ប្រជាពលរដ្ឋមានយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ និងបានចូលរួមអភិរក្សមច្ឆាជាតិដ៏កម្រផងដែរ។ ប្រភពខាងលើនេះបញ្ជាក់ថា ត្រីទាំង២ប្រភេទចំនួនបីក្បាលនេះ ត្រូវបានលែងក្នុងទីធម្មជាតិវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។ជាមួយគ្នានេះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏បានថ្លែងអំណរគុណដល់ម្ចាស់ឧបករណ៍នេសាទ «ដាយត្រី ២ដេ» ព្រមទាំងបងប្អូនកម្មករនៅលើបែរទាំងអស់ ដែលបានទំនាក់ទំនងមកកាន់រដ្ឋបាលជលផល ដើម្បីចុះទៅលែងត្រីទឹកសាប ដែលកំពុងរងគ្រោះជិតផុតពូជទាំងនេះ ដើម្បីឱ្យវាបានទៅដល់ទីជម្រកដើមដោយសុវត្ថិភាព។ គួរសូមជម្រាបថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង៣ប្រភេទ គឺទី១. ត្រីបបែលយក្ស ,ទី២. ត្រីរាជ និងទី៣.ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជនតាំងពីមុនសម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទបុរាណ នៅខេត្តសៀមរាបក៏មានរូបចម្លាក់ជាច្រើនទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាជនដោយភ្ជាប់នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ។នៅតាមជញ្ជាំងប្រាសាទបាយ័នផ្នែកខ្លះៗ យើងអាចមើលឃើញនូវចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងបញ្ជាក់អំពីទំនាក់ទំនងរវាងត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនក្នុងសម័យបុរាណកាល។ ចំណែកត្រីត្រសក់ ជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ។ ត្រីប្រភេទនេះ វាអាចធំលូតលាស់រហូតដល់ទម្ងន់ជាង៩០គីឡូក្រាម…
-
សត្វឆ្មាដាវដ៏ស្រស់ស្អាតនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ កំពុងទាក់ទាញអ្នកចូលទស្សនា

ភ្នំពេញ៖ ឆ្មាដាវ (Prionailurus bengalensis) គឺជាឆ្មាព្រៃមួយក្នុងចំណោមសត្វឆ្មាព្រៃទាំងប្រាំពីរប្រភេទរបស់កម្ពុជា និងជាសត្វតំណាងឱ្យប្រភេទសត្វដ៏មានតម្លៃនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះផងដែរ (ACCB) ខណៈមានតែមួយក្បាលគត់។ យើងសូមពណ៌នាបន្តិចអំពីសត្វឆ្មាព្រៃដ៏ស្រស់ស្អាតឬឆ្មាដាវ។ឆ្មាដាវ មានរោមពណ៌ក្រឡេក្រឡា ,មានស្នាមខ្មៅឆ្នូតនិងក្រមៅអុចៗដូចសម្បុររបស់សត្វខ្លារខិន។ ជាសត្វទោល និងជាសត្វរាត្រីចរដែលប្រមាញ់នៅពេលយប់។ មន្រ្តីនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ(ACCB)បានឱ្យដឹងថា បើចង់ទស្សនាឆ្មាដាវនៅមជ្ឈមណ្ឌលគួរអញ្ជើញមកនៅម៉ោង៩ ព្រឹក ឬម៉ោង ១កន្លះរសៀល ។ពេលវេលានេះឆ្មាដាវវាដេកយ៉ាងសុខស្រួលនៅក្នុងកន្ត្រក ឬរន្ធដើមឈើ តាមធម្មតាដូចវានៅក្នុងព្រៃដែរ ដែលអានឱ្យយើងមើលវាបានច្បាស់និងយូរ។ មន្រ្តីដដែលបន្ថែមថា ឆ្មាដាវវាដេកពេលថ្ងៃដើម្បីសន្សំថាមពលទាំងអស់សម្រាប់ដំណើរផ្សងព្រេងពេលយប់របស់វា។ យើងផ្តល់ជាជម្រកសុវត្ថិភាពដែលជាកន្លែងដែលពួកវាអាចបង្ហាញអាកប្បកិរិយាធម្មជាតិរបស់ពួកវាដោយគ្មានការរំខានពីមនុស្ស សមស្របសម្រាប់ប្រភេទសត្វដែលខ្មាស់អៀន និងអាថ៌កំបាំង។ គួរបញ្ជាក់ថា ឆ្មាព្រៃតូចៗទាំងនេះមានទំហំប៉ុនឆ្មាស្រុក។វារស់នៅទូទាំងអាស៊ីខាងត្បូង និងខាងកើត។ ឆ្មាដាវត្រូវបានចាត់ថ្នាក់ថា មានការព្រួយបារម្ភព្រោះវាមានតិចតួចបំផុតនៅទូទាំងពិភពលោក ។ពួកវាត្រូវបានការពារដោយច្បាប់នៅក្នុងប្រទេសជាច្រើនដោយសារតែការគំរាមកំហែងពីការបាត់បង់ទីជម្រក ការជាប់អន្ទាក់ និងការបរបាញ់ព្រោះតែចង់បានរោមដ៏ស្រស់ស្អាតរបស់ពួកវា។ ដោយឡែកនៅកម្ពុជាសត្វកម្រទាំងនេះបានប្រឈមនឹងការគម្រាមកំហែងដោយការជួញដូរសត្វចិញ្ចឹមខុសច្បាប់ ហើយជារឿយៗកសិករចោទប្រកាន់និងសម្លាប់នៅពេលពួកគេបាត់មាន់។កសិករគិតថា ឆ្មាដាវវាស៊ីមាន់ជាអាហារ ។តាមការពិត ឆ្មាដាវ ជាសត្វដែលប្រមាញ់ថនិកសត្វតូចៗដូចជា សត្វកណ្ដុរ សត្វកន្លាត និងទន្សាយជាជាងសត្វបក្សី។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះបានចាត់ទុក សត្វឆ្មាដាវដែលមានវត្តមាននៅមជ្ឈមណ្ឌលរបស់ខ្លួន បានដើរតួជាតំណាងឱ្យឆ្មាដាវដទៃទៀត ក្នុងការផ្តល់ដល់អ្នកទស្សនាឱ្យយល់ពីបញ្ហាប្រឈមពួករបស់ពួកវា និងសារៈសំខាន់នៃការការពារសត្វព្រៃមួយប្រភេទនេះដែលមាននៅកម្ពុជា៕ដោយ៖ម៉ាដេប៉ូ
-
កម្ពុជា និង សហរដ្ឋអាមេរិក សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នារសៀលថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងជម្រាបជូនពីការដាក់ចេញ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health…
-
ក្រសួងរៀបចំដែនដី សហការជាមួយក្រសួងមហាផ្ទៃ ផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា គ្មានគ្រឿងញៀន គ្មានការលេងល្បែងស៊ីសងខុសច្បាប់ មានសណ្ដាប់ធ្នាប់របៀបរៀបរយ និងធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងមហាផ្ទៃ រៀបចំផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងមហាផ្ទៃ ដែលបានសហការរៀបចំពិធីនេះឡើង និងបានបញ្ជាក់ថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកិច្ចការស្នូល ឬជាមុខងារសាធារណៈកម្រិតមជ្ឈិម សម្រាប់ឱ្យគ្រប់បណ្ដាមូលដ្ឋានភូមិឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស ឯកភាពគ្នាអនុវត្តកិច្ចការមួយជារួម ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា កិច្ចការភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវរៀនសូត្រខ្លួនឯងផង និងដកស្រង់បទពិសោធន៍ខ្លួនឯងផង ហើយសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក៏ត្រូវជួយតម្រង់ទិសលើកិច្ចការនេះដល់អាជ្ញាធរ និងក្រុមការងារថ្នាក់មូលដ្ឋាននីមួយៗផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវគោលគំនិតមួយចំនួន ដើម្បីពិចារណាបន្ថែមលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយផ្សារភ្ជាប់ទៅនឹងតំបន់ឆ្នេរ គឺ ទី១: សន្តិភាពនិងស្ថិរភាពនយោបាយ…
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសស្តីអំពី“ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជា បន្តបន្ទាប់របស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះបានលើកឡើងថា៖អំពើទាំងនោះ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាព ផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ។ បន្ទាប់មក មានការប្រើប្រាស់បន្លាលួសព័ទ្ធ យកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំឡេងដែលមានលក្ខណៈជាការ ធ្វើទុក្ខបុកម្នេញ ដែលនាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្ត្រី កុមារ ជនមានពិការភាព និងអ្នកជំងឺ ជាដើម។ បន្ថែមពីនេះ កងទ័ពកម្ពុជាចំនួន១៨នាក់ កំពុងស្ថិតនៅក្រោមការឃុំខ្លួនខុសច្បាប់ពីសំណាក់យោធាថៃ ដោយគិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល១១២ ថ្ងៃហើយ ដែលផ្ទុយនឹងខ្លឹមសារនៃសេចក្តីប្រកាសរួម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ គួរបញ្ជាក់ថាព្រឹត្តិការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាហានថៃបើកការវាយប្រហារដោយគ្មានមូលហេតុមកលើ ប្រជាជនកម្ពុជាស្លូតត្រង់ បណ្តាលឱ្យស្លាប់និងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែងទាំងយប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្ត្រីខ្មែរម្នាក់…