Category: ព័ត៌មានជាតិ

  • វិស័យចំនួន ៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់របស់សម្តេចធិបតី

    វិស័យចំនួន ៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់របស់សម្តេចធិបតី

    (ភ្នំពេញ)៖ វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង ៥នោះ រួមមាន ៖ ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ,ទី២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ,ទី៣ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២១ ៣៣៣នាក់ ,ទី៤ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ៥៣៦នាក់ និងទី៥ វិស័យសេវាកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ២៥៧នាក់ ។ លោកបន្តថា គិតត្រឹមខែកញ្ញាសិស្សស្នើសុំចុះឈ្មោះចូលរៀនមានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់។…

  • ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង

    ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង

    (បាត់ដំបង)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកថ្មគោល សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមប្រមាណ ១៥០០នាក់។ ក្នុងពិព័រណ៍លើកទី ៥៧៣នេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២០ បានចូលរួមសម្ភាសន៍ និងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ផងដែរ។ ជាមួយគ្នានេះ បងប្អូនអតីតពលករ និងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញ ដោយឥតគិតថ្លៃទៀតផង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួម សន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួម សន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP30 នៅប្រទេសប្រេស៊ីល

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទកំពូលបណ្តារដ្ឋភាគីលើកទី៣០ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលកំពុងរៀបចំឡើង ។ អញ្ជើញជូនដំណើរ របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា មានក្នាក់ដឹកនាំក្រសួងបរិស្ថានមួយចំនួនផងដែរ ។ ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមប្រជុំ ឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម របស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងវេទិការអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបញ្ជាក់អំពីគោលជំហររាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និង ប្រតិភូកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនានាជាច្រើន រួមទាំងទទួលជួបជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាមិត្តនានា ដៃគូអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាសាកល ដើម្បីដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុ ។ សូមបញ្ជាក់ថា កិច្ចប្រជុំ COP30 បានប្រមូលផ្តុំជាថ្នាក់ដឹកនាំប្រទេស ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការអន្តរជាតិ អ្នកតំតំណាង អ្នកសិក្សាស្រាវជ្រាវ…

  • រយៈពេលមួយឆ្នាំពេញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំមានការស្លាប់សត្វផ្សោតនៅកម្ពុជាទេ

    រយៈពេលមួយឆ្នាំពេញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ពុំមានការស្លាប់សត្វផ្សោតនៅកម្ពុជាទេ

    (ភ្នំពេញ)៖ ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈនៅក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោត ទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងទេ។ នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ ជាមួយពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះដែរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងកសិកម្មបានលើកឡើងថាករណីនេះវាក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយ ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២ មកទល់បច្ចុប្បន្ន។ ក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀតសោត កម្ពុជា បានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជា នាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល ។ ក្រសួងកសិកម្មបានចាត់ទុកថា នេះជាលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលដ៏វិសេសវិសាលនេះ មានការ យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ រដ្ឋបាលថ្នាក់ក្រោមជាតិ…

  • ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល”

    ក្រសួងប្រៃសណីយ៍រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើតអង្គភាពកិច្ចការពារទិន្នន័យបុគ្គល”

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)បានសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបង្កើត​អង្គភាព​កិច្ចការពារទិន្នន័យបុគ្គល” នៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃ ក.ប.ទ. អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង ន.ទ.ក. ប្រមាណ ៦០នាក់។ សិក្ខាសាលាបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល២ថ្ងៃចាប់ពី ថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពី​បទពិសោធ​របស់ប្រទេសសិង្ហបុរី ដែលចែករំលែកដោយ តំណាងគណៈកម្មការកិច្ចការពារទិន្នន័យបុគ្គលនៃ​ប្រទេស​សិង្ហបុរី ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ (១) គំរូនៃការបង្កើតអាជ្ញាធរកិច្ចការពារទិន្នន័យបុគ្គល, (២) យន្តការនៃការគ្រប់គ្រងរដ្ឋបាលនិងការអនុវត្តច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គលប្រកបដោយប្រសិទ្ធភាព, និង (៣) យុទ្ធសាស្ត្រនៃការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃកិច្ចការពារទិន្នន័យបុគ្គលទាំងមូល។ បទពិសោធជាក់ស្តែងទាំងនេះ​នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរៀបចំអង្គភាពកិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា។ សិក្ខាសាលាបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ ក.ប.ទ. ក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងស្ថាប័ន ពាក់ព័ន្ធនឹងកិច្ចការពារទិន្នន័យបុគ្គល និងជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា៕ ដោយ៖ង៉ាន់ ទិត្យ

  • កម្ពុជា និងអន្តរជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងករណីដែលភាគីថៃ​បាញ់ប្រហារមកលើ​ប្រជាពលរដ្ឋ​ខ្មែរនៅភូមិព្រៃចាន់ ខណៈនឹងពិចារណាប្តឹងទៅស្ថាប័នអន្តរជាតិ

    កម្ពុជា និងអន្តរជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងករណីដែលភាគីថៃ​បាញ់ប្រហារមកលើ​ប្រជាពលរដ្ឋ​ខ្មែរនៅភូមិព្រៃចាន់ ខណៈនឹងពិចារណាប្តឹងទៅស្ថាប័នអន្តរជាតិ

    ភ្នំពេញ៖ខណៈនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃ​បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលបណ្ដាលឱ្យ​ស្លាប់​ពលរដ្ឋខ្មែរស្លូតត្រង់ចំនួនមួយនាក់និងចំនួនបីនាក់រងរបួសធ្ងន់ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)និងអ្នកជំនាញបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកនាំពាក្យដដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើមូលដ្ឋាន​នៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ៕ ដោយ៖មុនី

  • ក្រសួងសេដ្ឋកិច្ចដាក់ឱ្យក្រសួងចំនួនប្រាំមួយប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច

    ក្រសួងសេដ្ឋកិច្ចដាក់ឱ្យក្រសួងចំនួនប្រាំមួយប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច

    ភ្នំពេញ៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានចេញសារាចរស្តីពីការប្រើប្រាស់វិក្កយ​បត្រអេឡិចត្រូនិកជាកាតព្វកិច្ចតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ជំហានទី៣ស្រប​តាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្របខ័ណ្ឌគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមានកម្មវិធីកែទម្រង់ការ​​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ សារាចរបានគូសរំលេចថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំនិងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក​កម្ពុជា រួចរាល់ និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ចចំពោះអង្គភាពថ្នាក់កណ្តាលនៃក្រសួងចំនួន ៨ (ប្រាំបី) ជាផ្លូវការរួច​រាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មានរបស់​រដ្ឋ​ដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នក​ផ្តល់​សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។ ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការដោយ មិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើកកម្ពស់តម្លាភាពនិងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នរដ្ឋ។ សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្តាល អង្គភាពលទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួល​បន្ទុក​​ហិរញ្ញវត្ថុ​នៃក្រសួងចំនួន៦(ប្រាំមួយ) គឺ៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួង​រៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន…

  • រដ្ឋមន្រ្តីសុខាភិបាល ៖ គ្រូពេទ្យវះកាត់ ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព

    រដ្ឋមន្រ្តីសុខាភិបាល ៖ គ្រូពេទ្យវះកាត់ ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹងពីជំងឺនេះ និងពង្រីកសេវាបង្ការ ព្យាបាល ថែទាំប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីក ដែលអាចបង្ការបាន និងកាត់បន្ថយទុក្ខលំបាក ព្រមទាំងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ លើការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ , ពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅ និងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ , គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ និងត្រូវពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន ។ សន្និសីទនាថ្ងៃនេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក…

  • អភិបាលខេត្តកំពង់ចាមនាំយកអំណោយសម្ដេចធិបតីទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១៥៤គ្រួសារ នៅស្រុកស្ទឹងត្រង់

    អភិបាលខេត្តកំពង់ចាមនាំយកអំណោយសម្ដេចធិបតីទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់១៥៤គ្រួសារ នៅស្រុកស្ទឹងត្រង់

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនិងក្រុមការងារកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បាន អញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយជាស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ទៅផ្តល់ជូនប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ចំនួន១៥៤ គ្រួសារដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លង​ទៅ។ ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសោកស្តាយចំពោះការខូចខាតផលដំណាំនានាដោយសារ ទឹកជំនន់​នាពេលកន្លងមក។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តការដាំដុះឡើងវិញក្រោយពេល​ទឹកស្រក។ជាមួយគ្នានេះឱ្យយកចិត្តទុកដាក់ក្នុងការរស់នៅប្រកបដោយអនាម័យផងដែរ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត៕ ដោយ៖លី ពៅ

  • ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ និងមិនធ្លាប់មាន ! ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលពិព័រណ៍សន្និបាត ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ និងមិនធ្លាប់មាន ! ពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលពិព័រណ៍សន្និបាត ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញសាធារណជនចូលរួមកម្មវិធីពិព័រណ៍ក្រោមប្រធានបទ «ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា» ឱ្យបានច្រើនកុះករ ដែលរៀបចំឡើងនៅទីស្តីការក្រសួង ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីតាំងពិព័រណ៍នេះ មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារ និងការអភិវឌ្ឍឧស្សាហកម្មសំណង់ ដែលមានការចូលរួមសហការតាំងពិព័រណ៍ដោយភាគីពាក់ព័ន្ធជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ក្រុមហ៊ុនផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍ និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍអចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិជ្ជាជីវៈ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។ បញ្ជាក់ ៖ សម្រាប់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ដែលចង់បានស្តង់ដាក់តាំងបង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួន សូមទាក់ទងទូរស័ព្ទលេខ…