-
កម្ពុជា និង លិចតិនស្តាញ បន្តអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.-ដំណាក់កាលទី២” ដើម្បីពង្រឹងការអប់រំបែបឌីជីថលនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Pius Frick អ្នកសម្របសម្រួលប្រចាំប្រទេសរបស់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (Liechtenstein Development Service – LED) បានចុះអនុស្សរណៈស្តីពីការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី២” នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិវឌ្ឍសម្ភារៈសិក្សាឌីជីថលដែលមានគុណភាពអប់រំតាមស្តង់ដារ TVET និងចូលរួមក្នុងការកសាងយន្តការប្រកបដោយចីរភាព ជំរុញការអភិវឌ្ឍឌីជីថលក្នុងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយស្របតាម “គោលនយោបាយសេដ្ឋកិច្ចឌីជីថលនិងសង្គមកម្ពុជា ឆ្នាំ២០២១-២០២៥”។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ភា្នក់ងារអភិវឌ្ឍន៍លិចតិនស្តាញ (LED) ដែលបានទុកចិត្ត និងបានធ្វើការជាមួយក្រសួងយ៉ាងជិតស្និទ្ធក្នុងអំឡុងនៃការអនុវត្តគម្រោង “សម្ភារៈសិក្សាឌីជីថលសម្រាប់ អ.ប.វ.- ដំណាក់កាលទី១” កាលពីពេលកន្លងទៅ ដែលសម្រេចបានផ្លែផ្កាយ៉ាងល្អប្រសើរ ដោយបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញបច្ចេកទេសរបស់សិស្ស និស្សិត, ពង្រឹងសមត្ថភាពដល់អ្នកបណ្ដុះបណ្ដាលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តនូវគម្រោងសម្ភារៈសិក្សាឌីជីថលសម្រាប់គម្រោង អ.ប.វ.ដំណាក់កាលទី២នេះ មានសារៈសំខាន់សម្រាប់ការអនុវត្តថ្នាលសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមគ្រឹះស្ថាន អ.ប.វ. ជាពិសេសគឺពង្រីកឱកាសបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម និងគ្រូបង្វឹក ឱ្យកាន់តែទូលំទូលាយ។…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅកាន់ ខេត្តស្ទឹងត្រែងដើម្បីសួរសុខទុក្ខនិងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដែលបានពលីក្នុង បុព្វហេតុ ការពារទឹកដី។ ក្នុងឱកាសនេះសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគបន្ថែមទៀតក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ៕ដោយ៖ដេង ម៉ាវីន
-
ពលរដ្ឋភៀសសឹក ៤៩៦គ្រួសារ ស្នាក់នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ បានទទួលអំណោយ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត

(បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនជនភៀសសឹក ចំនួន ៤៩៦គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅទីសុវត្ថិភាព នៅវត្តចានស៊ី ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជួសមុខឲ្យបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់ពេលវេណ។ ឯកឧត្ដម បន្តថា ក្រោយពីយោធាថៃបានបេីកការបាញ់ប្រហារមកលេីដែនអធិបតេយ្យរបស់កម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ…
-
សម្ដេច ហ៊ុន ម៉ាណែត និងលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០២៥ ។ តាងនាមប្រជាពលរដ្ឋកម្ពុជា សម្ដេចធិបតី បានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ ។ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។ ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតី នឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ កម្ពុជា បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក…
-
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាលតាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះដោយ ទាហានថៃបាញ់ប្រហារ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានចាត់ថ្នាក់ដឹកនាំចុះសួរសុខទុក្ខ និងសំណេះសំណាលតាមទូរស័ព្ទជាមួយពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ៣រូប ដែលបានរងរបួសដោយការបាញ់ ប្រ ហារពីយោធាថៃនៅភូមិព្រៃចាន់ ដែលកំពុងព្យាបាល យ៉ាងយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត និងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំផ្តល់ជូនផងដែរ។ តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគ២ អ្នកម្ដាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់តាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះទាំង៣រូប, ដោយអ្នកម្ដាយដ៏កក់ក្ដៅ បានសួរនាំពីសុខភាព ស្ថានភាពគ្រួសារ និងជូនពរដល់ប្រជាពលរដ្ឋដ៏ស្លូតត្រង់ ដ៏គួរអាសូរទាំង ៣រូបនេះ ឱ្យឆាប់ជាសះស្បើយ ពិសេសបានលើកទឹកចិត្ដដល់ពលរដ្ឋដែលរងគ្រោះនេះ សូមសម្រាកព្យាបាលឱ្យបានប្រសើរឡើងវិញ ដោយកុំមានការព្រួយអ្វីទាំងអស់ទៅលើការព្យាបាល សូមទុកចិត្ដលើក្រុមគ្រូពេទ្យយើងដែលកំពុងបម្រើសេវាសុខាភិបាលជូនយ៉ាងយកចិត្ដទុកដាក់បំផុត។ ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាដល់អ្នកជំងឺទាំង ៣រូប ក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀល ។ សូមជម្រាបថា ប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់…
-
អ្នកជំនាញជួបពិភាក្សារគ្នាពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាមរយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិត

(ភ្នំពេញ)៖ តំណាងក្រសួងរ៉ែ និងថាមពល សហព័ន្ធទេសចរណ៍កម្ពុជា CAPRED ដៃគូ អភិវឌ្ឍន៍ និងវិស័យឯកជន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរួមគ្នារៀបចំសិក្ខាសាលាស្តីពីការផ្លាស់ប្តូរវិស័យសណ្ឋាគារ តាមរយៈប្រសិទ្ធភាពថាមពល និងប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិត។ សិក្ខាសាលានេះ ប្រមូលផ្តុំអ្នកជំនាញក្នុងប្រទេសកម្ពុជា សម្រាប់វិស័យថាមពល ទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួបរួមគ្នា និងមានចក្ខុវិស័យ តែមួយគឺ៖ ដើម្បីបង្កើតវិស័យទេសចរណ៍ដែលមានភាពរីកចម្រើនទៅលើផ្នែកសេដ្ឋកិច្ច គួបផ្សំនឹងការពារភពផែនដីរបស់យើង ។ លោកបណ្ឌិត Martin Kabaluapa Kapinga តំណាងអង្គការ WWF បាលើកឡើងថា វិស័យទេសចរណ៍នៅកម្ពុជា គឺជាសសរស្តម្ភមួយនៃសេដ្ឋកិច្ច ព្រមទាំងជាមោទនភាព និងវិបុលភាពរបស់ប្រទេសជាតិផងដែរ។ តួយ៉ាងនៅពេលដែលវិស័យនេះរីកចម្រើន តម្រូវការថាមពល ក៏កើនឡើងផងដែរ ជាពិសេសគឺ បរិក្ខារត្រជាក់ដែលមានចំនួនជិតពាក់កណ្តាលនៃការប្រើប្រាស់អគ្គិសនីនៅតាមសណ្ឋាគារ។ ទាំងនេះបង្កជាបញ្ហាប្រឈម និងបង្កើតឱកាសទន្ទឹមគ្នា។ លោកបន្ថែមថា តាមរយៈគម្រោង Cool & Solar ដែលគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) អង្គការ WWF-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសណ្ឋាគារឈានមុខគេដូចជា Raffles…
-
ក្រសួងការបរទេស ធ្វើបទបង្ហាញប្រាប់បណ្តាអង្គទូត បរទេស ប្រចាំកម្ពុជា អំពីការវិវត្តនៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ

(ភ្នំពេញ)៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា លោក ជំទាវ អ៊ាត សោភា បានធ្វើបទបង្ហាញប្រាប់ដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិនានាប្រចាំនៅប្រទេសកម្ពុជា អំពីការវិវត្តនៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ក្រោយយោធាថៃបើកការបាញ់ប្រហារលើជនស៊ីវិលខ្មែរ ។ ការធ្វើបទបង្ហាញនេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស រាជធានីភ្នំពេញ។ ការធ្វើបទបង្ហាញនេះ ធ្វើឡើង នៅបន្ទាប់ពីក្រុមយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា ចំនួនពីរលើក គឺនៅវេលាម៉ោង ១៥:៥០នាទី និងម៉ោង ១៧:៥៤នាទីល្ងាច ដែលបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជា ម្នាក់បានស្លាប់ និង ៣នាក់ បានរងរបួស ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យកម្ពុជា និងបានហៅការបាញ់ប្រហារនោះថា គឺជាការបាញ់ប្រហារដោយគ្មានហេតុផលពីសំណាក់កងកម្លាំងថៃ ។ នៅជាមួយគ្នានោះទៀត ក្រសួងការបរទេស បានចាត់ទុកឧប្បត្តិហេតុនេះ គឺជាការបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពានយ៉ាងគឃ្លើនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន…
-
មន្ត្រី ៖ អាជ្ញាធរខិតខំបន្តស្ថាបនាផ្លូវ ដើម្បីប្រែក្លាយពីផ្លូវដី ឱ្យទៅជាផ្លូវកៅស៊ូ និងបេតុង ព្រមទាំងការដាក់ប្រព័ន្ធលូធំៗ បញ្ចៀសការលិចលង់ពេលភ្លៀងខ្លាំង

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវ និងដាក់ប្រព័ន្ឋលូ ក្នុងសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមគំរោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០២៥ លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌ តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានគូសបញ្ជាក់ថា សព្វថ្ងៃនេះ អាជ្ញាធរ ខិតខំបន្តស្ថាបនាផ្លូវ ដែលនៅសល់ជាបន្តទៀត ដោយខិតខំស្វែងរកមូលនិធិពីគ្រប់មជ្ឈដ្ឋាននានា ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសំរេចឱ្យបាននូវគោលដៅរបស់យើង គឺប្រែក្លាយពីផ្លូវដី ឱ្យទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុងទាំងអស់ ព្រមទាំងការដាក់ប្រព័ន្ឋលូធំៗ ដើម្បីបញ្ចៀសការលិចលង់ដោយទឹកភ្លៀងខ្លាំងៗ ។ លោកអភិបាលរងខណ្ឌ បានលើកឡើងថា ក្នុងរយៈពេលរបស់ក្រុមប្រឹក្សាសង្កាត់ ឆ្នាំ២០២៥នេះ គឺមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនា សម្ព័ន្ធ ដោយបានប្រែក្លាយពីផ្លួវដី ទៅជាផ្លូវ បេតុង និងកៅស៊ូ ស្ទើរតែគ្រប់ផ្លូវទៅហើយ។ នេះបានបង្ហាញអោយឃើញ ពីការចូលរួមគាំទ្រ របស់ប្រជាពលរដ្ឋ មកលើអាជ្ញាធរខណ្ឌ ។ លោក ហ៊ត វ៉ាន់ធី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅអមសងខាងផ្លូវ ចូលរួមសហការ និងមានការយោគយល់…
-
រដ្ឋមន្ត្រី ហេង សួរ ៖ ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ទាមទារចាំបាច់ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅ

(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ បានក្លាយជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ប៉ុន្តែទន្ទឹមនេះការប្រែប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅ និងធ្វើការងារក៏ទាមទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបីនៅមានអ្នកលំបាកខ្លះ ប៉ុន្តែការលំបាកនោះបើប្រៀបធៀបក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុនច្រើន។ នេះជាប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានអ្នកចូលរួមជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។ វេទិកាអន្តរជាតិនេះ មានគោលបំណង បន្តផ្សព្វផ្សាយ និងរម្លឹកទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នកលក់ដូរតាមដងផ្លូវ, ពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និងស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាសដល់អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិង ចែករំលែកពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំណូមពរទៅកាន់អ្នកពាក់ព័ន្ធនានា។ ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ សំណេរបន្តថា សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្ដម អានវ៉ា ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេស ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាព រវាងប្រទេសទាំងពីរ ។ គួររំលឹកថា នៅលើបណ្ដាញសង្គមនារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆាន់វីរៈគុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។ លោក អានវ៉ា បានឱ្យដឹងទៀតថា…