Category: ព័ត៌មានជាតិ

  • ក្រុមអ្នកសង្កេតការណ៍អាស៊ានចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដែលបាញ់ប្រហារដោយយោធាថៃ

    ក្រុមអ្នកសង្កេតការណ៍អាស៊ានចូលរួមពិនិត្យការធ្វើកោសល្យវិច័យលើសពជនរងគ្រោះដែលបាញ់ប្រហារដោយយោធាថៃ

    ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា​ កាលពីថ្ងៃ​ព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹកក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)បានចូលរួម​ពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជន​រងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោល​ដោយ​គ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពី​រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទាក់ទងនឹងការបាញ់ប្រហារដោយយោធាថៃលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា”កម្ពុជាសូមឱ្យ​មានការបើកការស៊ើបអង្កេតដោយ​ឯករាជ្យ​លើករណីនេះនិងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមាន​ជំនាញដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារ​របស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា”។ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាម​ច្បាប់​អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់​កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ គួររំលឹកថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​មាន ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន៣នាក់ និងបាត់បង់ជីវិតចំនួនមួយនាក់៕ដោយ៖ម៉ាដេប៉ូ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់អនុសាសន៍ដល់ យុវជន កាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិ នៅសិង្ហបុរី

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់អនុសាសន៍ដល់ យុវជន កាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិ នៅសិង្ហបុរី

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និង ផ្ដល់អនុសាសន៍ដល់គណៈប្រតិភូកាយឫទ្ធិនារីកម្ពុជា ចំនួន ៣៨នាក់ មុននឹងទៅចូលរួមកម្មវិធីបោះជំរំ​កាយឫទ្ធិជំទង់អន្តរជាតិ ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី (Singpore International Jamboree 2025) ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការទៅចូលរួមកម្មវិធីបោះជំរំ កាយឫទ្ធិយុវជនជំទង់​អន្តរជាតិ នៅសិង្ហបុរីនេះ យុវជនកម្ពុជានឹងទទួលបាន​នូវបទពិសោធន៍ល្អៗ ពីយុវជនបណ្ដាប្រទេសនានាដែល​ចូលរួម ក៏ដូចជាការដោះដូរវប្បធម៌រវាងគ្នា ។ លោកជំទាវបណ្ឌិតបន្តថា ការបោះជំរំកាយឫទ្ធិយុវជន​ជំទង់អន្តរជាតិ ជាអត្តសញ្ញាណចលនារបស់កាយឫទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយឫទ្ធិដល់កុមារ និងយុវជន ការសិក្សា និងអនុវត្តដោយផ្ទាល់ ដែលនៅក្នុងសាលាមិន​បានបង្រៀន និងការ សិក្សាជាច្រើនទៀត ដែលគណៈ​ប្រតិភូ​យុវជនកាយឫទ្ធិកម្ពុជា នឹងទទួលបាន ។ ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្ដាំផ្ញើ​ទៅដល់យុវជនកម្ពុជា ដែលនឹងត្រូវចូលរួមការបោះ​ជំរំ​កាយ​ឫទ្ធិជំទង់អន្តរជាតិ នៅសិង្ហាបុរី ត្រូវខិតខំរៀន​សូត្រឈ្វេងយល់ពីវប្បធម៌នៃយុវជនមកពីបណ្ដាប្រទេសចូលរួម ការផ្សព្វផ្សាយពីវប្បធម៌…

  • សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួររំលឹកផងដែរថា នៅក្នុងហេតុការណ៍យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ…

  • ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់៖ ថៃបោកប្រោសចិត្តរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់៖ ថៃបោកប្រោសចិត្តរាស្ត្រខ្លួនឯង ឱ្យក្រែងចិត្តរាស្ត្រដទៃផង

    ជាន់ផ្ទុះគ្រាប់មីន អាងបង្កសង្គ្រាមឈ្លានពាន អាងហែកចោលកិច្ចព្រមព្រៀងសន្តិភាព!គ្រាន់តែចង់បង្ហាញជាឧទាហរណ៍ជាក់ស្តែងខ្លីៗពីទង្វើគ្មានការអៀនខ្មាស់! ១. ផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី៖ ឈរលើភាពជាក់ស្តែងការផ្ទុះគ្រាប់មីនចាស់ឬគ្រាប់មីនដាក់ថ្មីជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តើការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? តេីអ្វីជាមូលហេតុពិតប្រាកដនៃបញ្ហា ដោយការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា? ២. គ្រាប់បែកចង្កោមប្រភេទM85 របស់ថៃសំណល់សង្គ្រាម ផ្ទុះស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ ដោយបកស្រាយថាគ្រាប់បែកចង្កោមទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង self destruction គ្មានគ្រាប់បែកចង្កោមនៅសល់ទេ!! កម្ពុជា បានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃបាញ់នោះ មួយចំនួនជូនដេីម្បីពិនិត្យជាក់ស្តែងប្រសិនជាចង់ឃេីញពិតប្រាកដ។ ៣. ទាហានថៃបាញ់ប្រហារលេីជនសុីវិលជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានម្នាក់ស្លាប់និងរងរបួសចំនួន៣ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់ទេ ប៉ុន្តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។ ឥឡូវក្រសួងមហាផ្ទៃបានស៊េីបអង្កេតនិងមានភស្តុតាងគ្រប់គ្រាន់ មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រប់បាញ់ប្រហាររបស់ថៃ មិនក្លែងបន្លំមនុស្សស្លាប់និងរងរបួសស្អីនោះទេ!! សង្គមស៊ីវិល័យនិងសម័យឌីយីថល យុទ្ធសាស្ត្រប្រែនិងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡើយ៕

  • សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់

    សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានក្រើនរំលឹកដល់សាធារណជនសូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! ការបន្លំជាក្រុមហ៊ុន Telegram កំពុងកើនឡើងជាបន្តបន្ទាប់។ ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។ នៅពេលទទួលសារពីគណនាឈ្មោះបន្លំពាក្យ Telegram សូមកុំចុចតំណភ្ជាប់នោះ ហើយលុបចោលភ្លាមៗ។ ប្រសិនបើអ្នកសង្ស័យថាមានអ្វីមិនប្រក្រតី សូមហៅចូលទៅកាន់លេខទូរសព្ទ ១២៣ ឬ ៦៧៨៩ ឬផ្ញើសារចូលទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរាយការណ៍៕ ដោយ៖ង៉ាន់ ទិត្យ

  • ម្ចាស់ផេក Nimol Felix បានទទួលស្គាល់កំហុស​ក្នុងការ​ផ្សាយព័ត៌មានមិនត្រឹមត្រូវទាក់ទងការតាមដានគុណភាពខ្យល់នៅកម្ពុជា

    ម្ចាស់ផេក Nimol Felix បានទទួលស្គាល់កំហុស​ក្នុងការ​ផ្សាយព័ត៌មានមិនត្រឹមត្រូវទាក់ទងការតាមដានគុណភាពខ្យល់នៅកម្ពុជា

    (ភ្នំពេញ)៖ នាររសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្ចាស់ផេក Nimol Felix បានចូលខ្លួនមកក្រសួងបរិស្ថាន និងធ្វើការសុំទោសចំពោះកំហុសនៃការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ខ្លួន មិនបានត្រឹមត្រូវ និងនាំឱ្យសាធា​រណ​ជនមានការភ័ន្តច្រឡំ លើការត្រួតពិនិត្យគុណភាព​ខ្យល់នៅកម្ពុជា។ ម្ចាស់ផេកសន្យាចូលរួមធ្វើការបកស្រាយកំហុសឆ្គងជាសាធារណៈ និងចូលរួមជំរុញឱ្យប្រជាពលរដ្ឋ តាមដាន​គុណភាពខ្យល់ ដែលផ្តល់ព័ត៌មានពិតពីក្រសួងបរិស្ថាន និងសកម្មភាពមេត្រីបរិស្ថានថែមទៀត ។ សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួង​បរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និង​ចែក​រំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់​នៅកម្ពុជា លើបណ្តាញសង្គមផេក Nimol Felix និង​មានអ្នកផ្សព្វផ្សាយបន្ត ដែលធ្វើឱ្យមានការ​ភាន់ច្រឡំថា​ហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានបានចាត់វិធានការឱ្យអ្នកផ្សព្វផ្សាយបញ្ឈប់ការផ្សាយព័ត៌មានមិនពិត នាពេលកន្លងមកទាក់ទង​នឹង​វិស័យបរិស្ថាន និងធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ​ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ចែករំលែក​ព័ត៌​មា​ន​មិនពិត ដែលទាក់ទងនឹងគុណភាពខ្យល់នៅ​កម្ពុជា។ ក្រសួងបរិស្ថានសូមជម្រាបជូនថា មន្រ្តីក្រសួងបរិស្ថាន​បាន​ធ្វើ​ការតាមដានគុណភាពខ្យល់នៅកម្ពុ ជាប្រចាំ រយៈពេល ២៤ម៉ោងលើ ២៤ម៉ោង រៀងរាល់ថ្ងៃ តាម​រយៈឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន ៥៩ទីតាំង​នៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១០ទីតាំង រួមជាមួយស្ថានីយផ្កាយរណបចំនួន១ គ្រឿង និងរថយន្តចល័តចំនួន ៣គ្រឿង។ ក្នុងរយៈកន្លងមកនេះ ទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ…

  • ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមសិទ្ធិចូលរួមប្រកួត​កីឡា​​អាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦

    ក្រុមបាល់បោះរទេះនារីកម្ពុជា ដណ្តើមសិទ្ធិចូលរួមប្រកួត​កីឡា​​អាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦

    (ភ្នំពេញ)៖ ក្រោយប្រជែងយ៉ាងស្វិតស្វាញអស់ ៥ប្រកួត​ដើម្បីដណ្តើមបានសិទ្ធិចូលរួមក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ Nagoya Japan ២០២៦ ។ នៅទីបំ​ផុត ក្រុមបាល់បោះរទះនារីកម្ពុជា ដណ្តើមបានសិទ្ធិចូល​រួម​ការប្រកួតនៅឆ្នាំក្រោយហើយ ។ បន្ទាប់ពីប្រកួតចុងក្រោយនៃពានរង្វាន់បាល់បោះរទេះនារី ជើងឯកអាស៊ី IWBF Asia Oceania Championships ឆ្នាំ២០២៥យកឈ្នះឥណ្ឌា លទ្ធផល ៧៩-២៩។ នេះជាជ័យជម្នះលើកទី៤ សម្រាប់ក្រុមនារីកម្ពុជា បន្ទាប់ពីបានឈ្នះ អ៊ីរ៉ង់ ឡាវ និង ហ្វីលីពីន ប៉ុន្តែបានចាញ់ក្រុមម្ចាស់ផ្ទះថៃ។ សម្រាប់​ការឈ្នះ ៤ និងចាញ់ ១ ក្រុមនារីកម្ពុជា ស្ថិតនៅលេខ២ ប្រចាំ Division B។ សូមបញ្ជាក់ថា ក្រុមខ្លាំងនៅ Division A គឺ ជប៉ុន អូស្ត្រាលី និង ចិន ប្រកួតក្នុងវគ្គសន្សំពិន្ទុ ដោយក្រុមទាំង ៣ រង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ខណៈ ១ក្រុមទៀត គឺជាក្រុមលេខ១ នៅ Division…

  • ធុរកិច្ចថ្មីឌីជីថលកម្ពុជា លើកដំបូង បង្ហាញវត្តមាននៅ Harvard Angels SEA

    ធុរកិច្ចថ្មីឌីជីថលកម្ពុជា លើកដំបូង បង្ហាញវត្តមាននៅ Harvard Angels SEA

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមបង្ហាញពីសមិទ្ធផលនៃការងារគាំទ្រធុរកិច្ច​ថ្មីឌីជីថល និងចូលរួមអបអរសាទរ Bamnang Academy ដែលត្រូវបានជ្រើសរើសឱ្យបង្ហាញពីសក្ដា​នុពលធុរកិច្ចនៅ Harvard Angels Southeast Asia ។ Bamnang ត្រូវបានជ្រើសរើសក្នុងចំណោម​ធុរកិច្ចថ្មី​ជាង ៦០ មកពីទូទាំងពិភពលោក ដែលនេះ​បង្ហាញ​​ពី​សក្តា​នុពលខ្លាំងរបស់វិស័យបច្ចេកវិទ្យាឌីជីថល​កម្ពុជា និងការឆ្លើយតបទៅនឹងការគាំទ្រ​ដោយ ក.ប.ទ.។ បន្ថែមលើសពីនេះ Bamnang ក៏បានសហការជាមួយ Institute of Innovation and Entrepreneurship នៃ Singapore Management University (SMU) ដែលជាមជ្ឈមណ្ឌលបង្កើតធុរកិច្ចថ្មី ឈានមុខគេក្នុង​តំ​បន់​។ ភាគីទាំងពីរគ្រោងនឹងមានកិច្ចសហការដ៏​សំខាន់​ជាច្រើន រួមមាន កម្មវិធីដោះដូរកម្មសិក្សា (Internship Exchange) សម្រាប់និស្សិតជំនាញបច្ចេកវិទ្យាឌីជីថល​កម្ពុជាទៅហាត់ការនៅសិង្ហបុរី និងនិស្សិតអន្តរជាតិ​មក​ហាត់ការនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏នឹងមាន កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា​ធំៗ​នៅសិង្ហបុរី និងការគាំទ្របណ្តាញវិនិយោគ ដែល SMU នឹងជួយតភ្ជាប់ Bamnang ជាមួយ VC និង…

  • ឯកឧត្តម អ៊ឹង សុខឧត្តម បានអញ្ជើញជាអធិបតីក្នុង វេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង (Mekong-Lancang Cybersecurity Forum and Cyber-Drill)

    ឯកឧត្តម អ៊ឹង សុខឧត្តម បានអញ្ជើញជាអធិបតីក្នុង វេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង (Mekong-Lancang Cybersecurity Forum and Cyber-Drill)

    (ខេត្តសៀមរាប)៖ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោកជំទាវ ទូច សុផារត្ន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម CHEN Cong អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងលំហាត់សមយុទ្ធមេគង្គ-ឡានឆាង (Mekong-Lancang Cybersecurity Forum and Cyber-Drill) នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញតំណាងស្ថាប័នរដ្ឋនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សរុបប្រមាណ ៣៥រូប។ វេទិកានេះរៀបចំឡើងក្រោមការគាំទ្រពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងចែករំលែក និងពង្រឹងចំណេះដឹងទៅលើយុទ្ធសាស្ត្រសន្តិសុខសាយប័ររវាងបណ្ដាប្រទេសមេគង្គ-ឡានឆាង រួមមានការឆ្លើយតបការគំរាមកំហែង ឬឧប្បត្តិហេតុសាយប័រ និងការអនុវត្តលំហាត់សមយុទ្ធ៕ ដោយ ៖ ង៉ាន់ តិត្យ

  • ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានចេញញត្តិថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់

    ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានចេញញត្តិថ្កោលទោសការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់

    (ភ្នំពេញ)៖ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារពីសំណាក់យោធាថៃមកលើ ប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យជនស៊ីវិល ១រូបបាត់បង់ជីវិត និង ៣រូបផ្សេងទៀតរងរបួស នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់ពីទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ភាគីថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ជាមួយគ្នានេះ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពាន សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយ ម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនឹងនេះ ផ្នែករាជធានី ខេត្ត…