-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់បណ្តឹងបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)និងស្ថាប័នសិទ្ធមនុស្សនានា ពីករណីទាហានថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រោយពីការវាយប្រហារដោយប្រដាប់អាវុធ កងយោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងទឹកដីកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យប្រជាជនកម្ពុជា ស្លាប់ និងរបួស។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់បណ្តឹងបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងស្ថាប័នសិទ្ធមនុស្សនានា រួមទាំងប្រធានអាស៊ានផងដែរ ។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ដែរថាការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងមកលើជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និង អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ព្រមទាំង បានបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim…
-
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ

(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លានពានគួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាពកម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋម្នាក់ស្លាប់ និងរងរបួស ៣នាក់ គឺជាការរំលោភបំពានយ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)។ ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើង បើទោះជាមានសេចក្តីថ្លែងការណ៍រួម ដែល បានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចព្រម ព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌រួមគ្នាយ៉ាង ណាក៏ដោយ។…
-
ក្រសួងការពារជាតិបង្ហាញពីដំណើរសង្ខេបស្ថានការណ៍អំពី ករណីយោធាថៃបើក ការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានបង្ហាញពីដំណើរសង្ខេបស្ថានការណ៍អំពី ករណីយោធាថៃបើក ការបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះដំណើរសង្ខេបស្ថានការណ៍នេះមានដូចខាងក្រោម៖ ***វេលាម៉ោង ១៥:៥០នាទី មានប្រជាពលរដ្ឋកម្ពុជាចំនួន ០៣នាក់ បានដើរទៅលើខ្នងប្រឡាយជាទីតាំងដែលគាត់តែងតែធ្វើដំណើរជាធម្មតា។ វត្តមានរបស់កម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធក៏កំពុងអង្គុយក្បែរទីតាំងនោះប្រមាណជា ១០ម៉ែត្រពីប្រជាពលរដ្ឋ ដើម្បីបំពេញភារកិច្ចការពារសុវត្ថិភាពជូនពលរដ្ឋដូចសព្វមួយដង។ បន្តិចក្រោយមក ពួកគាត់ក៏បានឮស្នូរផ្ទុះអាវុធ ពីខាងភាគីថៃ ដែលបានបាញ់សំដៅមកលើប្រជាពលរដ្ឋកម្ពុជាចំនួន ០៣នាក់ កំពុងធ្វើដំណើរលើខ្នងប្រឡាយ ក៏បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាចំនួន ០២រូប រងរបួស បន្ទាប់មកកងកម្លាំងរបស់យើងដែលមិនប្រដាប់ដោយអាវុធ ក៏បានចូលធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ ក៏ត្រូវបានកម្លាំងយោធាថៃធ្វើការបាញ់ប្រហារសំដៅលើ ពួកគាត់។ លើសពីនេះទៅទៀត យោធាថៃបានបន្តបាញ់ប្រហារលើគោលដៅផ្សេងទៀត ដោយសំដៅលើប្រជាពលរដ្ឋ ស៊ីវិលស្លូតត្រង់ខ្មែរដែលកំពុងអង្គុយជុំគ្នាលេងនៅខាងក្រោយ ដែលបណ្តាលឱ្យប្រជាពលរដ្ឋយើងចំនួន ០១នាក់របួស បន្ថែម និង០១នាក់ទៀតត្រូវបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ***នៅវេលាម៉ោង ១៦:២០នាទី ការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានស្ងប់ស្ងាត់ទៅវិញ។ ***នៅវេលាម៉ោង ១៧:៥៤នាទី ការបើកការបាញ់ប្រហាររបស់កងកម្លាំងយោធាថៃជាលើកទី២ ដោយប្រើកាំភ្លើងប្រភេទ Rifle ចំនួន ០៥គ្រាប់ មកលើ កងកម្លាំងរបស់កម្ពុជាបន្ថែមទៀត ប៉ុន្តែកងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់ កម្រិតខ្ពស់ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រម…
-
រដ្ឋសភាកម្ពុជា ចាត់ទុកការវាយប្រហារលើជនស៊ីវិលស្លូតត្រង់ខ្មែរ ជាអំពើឃោរឃៅយង់ឃ្នង

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថ្កោលទោសដាច់អហង្កាចំពោះការបាញ់ប្រហាររបស់ ទាហានថៃមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៥:៥០នាទីថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រជាជន ខ្មែរមួយរូបបាត់បង់អាយុជីវិត និងជាច្រើននាក់ទៀតរងរបួស។ ក្នុងញ្ញតិថ្កោលទោសនារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋសភាកម្ពុជាបានហៅការវាយប្រហារនេះ ជាអំពើឃោរឃៅយង់ឃ្នង អមនុស្សធម៌ ដែលមិនត្រឹមជាការំលោភបំពានលើ អធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានធ្ងន់ធ្ងរលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលាថ្មីៗកន្លងទៅនេះអំឡុងពេលដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានវត្តមានជាសាក្សី ពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយក រដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានប្តូរវេនអាស៊ាន។ សកម្មភាពបាញ់ប្រហាររបស់ភាគីថៃ ក៏ជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរ ដល់ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ញត្តិបន្តថា រដ្ឋសភាកម្ពុជាបានសង្កេតឃើញថា ភាគីថៃបានព្យាយាមរំលោភកិច្ចព្រមព្រៀងឆ្ពោះទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី ដែលខ្លួនបានធ្វើឡើងជាមួយកម្ពុជាម្តងហើយម្តងទៀត ទោះបីជាមានសហគមន៍អន្តរ ជាតិជាសាក្សីយ៉ាងណាក្តី។ ភាគីថៃមិនមានឆន្ទៈពិតប្រាកដ ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ ដែលបាន ព្រមព្រៀងឡើយ ដូចជាករណីការបដិសេដបញ្ជូនវីរកងទ័ពកម្ពុជាចំនួន១៨នាក់ ដែលខ្លួនបានចាប់ទាំងខុសច្បាប់…
-
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ ។នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម៖១/ បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។ ២/ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។ ៣/ ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។ ៤/ ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។ ៥/ លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។ ៦/ ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។ ៧/ ប្រទេសថៃត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ។
-
ក្រសួងការបរទេស៖ការបាញ់ប្រហារលើជនស៊ីវិលខ្មែរបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានហៅការបាញ់ប្រហារជនស៊ីវិលស្លូតត្រង់កម្ពុជាពីសំណាក់ទាហានថៃ បង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់រងរបួស ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយ នឹងចាត់វិធានការ សមស្របដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។ កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ និងការ ចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។ កម្ពុជាសូមបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ មកកម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ…
-
ឯកឧត្តម ហ៊ុន ម៉ានី ស្នើអាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការបាញ់ប្រហារប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា”អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុដែលបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរបួស។ លើបណ្ដាញសង្គមនារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា”ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស”។ ឯកឧត្តមបន្តថា តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ។ទោះយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំមិនអាចយល់បានឡើយថា ទោះស្ថិតក្នុងហេតុផលណាក៏ដោយ ដែលទាហានថៃអាចប្រើអាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ សំណេរបានសង្កត់ធ្ងន់ថា ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងរាជរដ្ឋាភិបាល វីរកងទ័ព និងក្រុមគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះនៅក្នុងការប៉ះទង្គិចនេះ ៕ ដោយ៖មុនី
-
សារព័ត៌មានអន្តរជាតិផ្សាយពីទាហានថៃសម្លាប់ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា

ភ្នំពេញ ៖ បណ្តាសារព័ត៌មានអន្តរជាតិល្បីៗចុះផ្សាយពីទាហានថៃសម្លាប់ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។ ទីភ្នាក់ងារព័ត៌មានដែលផ្សាយជាភាសាអង់គ្លេសទាំងនោះ មានដូចជា រយធឺ , CNA និង កាសែតបារាំង ផងដែរ។ ភ្លាមៗ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី នាព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥៕ ដោយ ៖ សារ៉ាត
-
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី នាព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ ខ្ញុំសូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។ កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ…
-
នាយករដ្ឋមន្ត្រីកម្ពុជា ថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ មកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចធិបតី នាព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ ខ្ញុំសូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។ កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ…