-
រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ហើយសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ជាមួយគ្នានេះ សម្តេចធិបតី សូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕
-
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅលើកទី១៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី និងវេលាម៉ោង ១៧:៥៤នាទីល្ងាច ក្រុមយោធាថៃបានបើកការបាញ់ប្រហារសាជាថ្មី និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា មកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន បង្កការរបួសជនស៊ីវិលចំនួន ០៣ រូប និងចំនួន ០១រូបបានទទួលមរណភាព។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។ ថ្ងៃពុធ…
-
ទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស នៅភូមិព្រៃចាន់

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាននៅមុននេះបន្ដិចថា នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕ ដោយ ៖ ឃិន គន្ធា
-
សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់…
-
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានីភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែលភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យអតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាចស្កេនលិខិតឆ្លងដែន ពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែម និងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដើម្បីដាក់អីវ៉ាន់របស់ខ្លួន។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លី និងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងដែលងាយស្រួលប្រើប្រាស់នេះ។ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែង check-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។ អំពី EMIRATES កម្ពុជា…
-
ក្រុមហ៊ុន Prince Group ចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់លើអ្នកឧកញ៉ា ចេន ហ្ស៊ី អំពីការចូលរួមសកម្មភាពខុសច្បាប់ណាមួយ ស្របពេលមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន រកឃើញអ្នកនៅពីក្រោយខ្នងការលួច Bitcoin ដែលហៅថា «ពាលស៊ីពាល»

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះក្រុមហ៊ុន ព្រីសន៍ គ្រុប បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយដោយបញ្ជាក់ថា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលថា អ្នកឧកញ៉ា ចេន ហ្ស៊ី បានចូលរួមក្នុងសកម្មភាពខុសច្បាប់ណាមួយ។ ការចោទប្រកាន់នេះគឺគ្មានមូលដ្ឋានច្បាស់លាស់ និងមានគោលបំណងរកលេសដើម្បី រឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ បានបង្កហានិភ័យយ៉ាងខ្លាំងដល់បុគ្គលិកដែលគ្មានកំហុសរាប់ពាន់នាក់ ដៃគូសហការ និង សហគមន៍ពាក់ព័ន្ធដែល សហការជាមួយក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅក្រៅប្រទេស។ ការចេញប្រកាសសេចក្តីថ្លែងការណ៍បដិសេធនេះ ស្របពេល សារព័ត៌មាន Global Times របស់ចិន នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងមេរោគកុំព្យូទ័ររបស់ចិន (CVERC) បានចេញផ្សាយរបាយការណ៍វិភាគបច្ចេកទេសមួយដោយចោទប្រកាន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកទំនងជាអ្នកនៅពីក្រោយការលួច Bitcoin ដ៏ធំសម្បើមមួយពីបណ្តុំអ្នកជីករ៉ែ (Mining Pool) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី ចេន ហ្ស៊ី ដែលហៅថា «ពាលស៊ីពាល»។ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង មេរោគកុំព្យូទ័ររបស់ចិន បានប្រៀបធៀបករណីនេះថា ជា «ពាលស៊ីពាល» ដែលត្រូវបានរៀបចំដោយអង្គភាព Hacker កម្រិតរដ្ឋ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Global…
-
ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន ១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និង ទី៦

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និស្សិតដែលបានបញ្ចប់ការសិក្សា និងលោកគ្រូអ្នកគ្រូ មេត្តាជ្រាបថា ដោយទទួលបានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក.ប.ទ. ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤។ ១. លក្ខខណ្ឌទូទៅនៃការជ្រើសរើស ២. ភារកិច្ច និងការទទួលខុសត្រូវ ៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ ៤. កាលបរិច្ឆេទទទួលពាក្យ និងនិតិវិធីនៃការជ្រើសរើស សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧…
-
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះ ពិនិត្យ ស្ថានភាពវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតក្នុងខេត្តក្រចេះ

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគ ឦសាន (ក.វ.ឦសាន) ដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូ ប៊ី អ៊ី ស្នួល ដោយមានការចូលរួមពីតំណាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ ។ ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ មានចំងាយប្រមាណ ៥ គ.ម. ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរជាតិសំខាន់ និងជាយុទ្ធសាស្ត្រមួយ ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន ។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំហំ ២០០ លានដុល្លារអាម៉េរិក, ហើយគិតមកទល់បច្ចុប្បន្ន ទំហំទុនវិនិយោគ ដែលបានបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំជិត ៦០០ លានដុល្លារអាម៉េរិក និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២០១៤ នាក់ ។ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងឆ្នាំ២០២៤ មានទំហំ ៧៩,៦ លានដុល្លារអាមេរិក, គិតត្រឹមរយៈពេល…
-
អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបភាគីពាក់ព័ន្ធត្រៀមកម្មវិធីបរិច្ចាគឈាម និងបាល់ទាត់មនុស្សធម៌

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ពេញវុធ អភិបាលរង នៃគណៈភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហការសម្របសម្រួលរៀបចំកម្មវិធីបរិច្ចាគឈាម និងការប្រកួតបាល់ទាត់មនុ ស្សធម៌ ក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា»ដែលនឹងប្រព្តឹត្តទៅនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ កិច្ចប្រជុំនេះបានធ្វើឡើងដើម្បីពិភាក្សាស្វែងយល់ពិគ្រោះយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យព្រឹត្តិការណ៍ ប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។ឯកឧត្តម សុខ ពេញវុធ បានមានប្រសាសន៍ថា នេះជាកម្មវិធីដែលបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ ការបរិច្ចាគឈាមក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា ដែលមានរយៈពេល២ថ្ងៃ ហើយ ក្នុងនោះក៏មានការប្រកួតបាល់ទាត់មនុស្សធម៌ផងដែរ ។ ច្បាស់ណាស់នឹងមានប្រជាពលរដ្ឋចូលរួមច្រើនមកបរិច្ចាគឈាមមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ដូច្នោះហើយ ក្នុងនាមអាជ្ញាធរ ក៏ដូចជាភាគីពាក់ទាំងអស់យើងត្រៀមរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់របៀបរាបរយ ចរាចរណ៍ និងសុខសុវត្ថិភាព ធ្វើយ៉ាងណាឱ្យកម្មវិធីបរិច្ចាគឈាម និងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ បានប្រព្រឹត្តិទៅដោយរលូនផ្តល់ជូននូវបរិយាកាសចូលរួមដោយសប្បាយរីករាយ។ ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ រៀបចំឡើងដោយក្រុមការងារពិធីករកីឡាកម្ពុជា សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិផ្តល់ឈាម កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន Idea Factory ក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា» ក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
-
ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា នៅវិមានឯករាជ្យ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យ នៃខួបលើកទី៧២ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ។ ពិធីនេះក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ