Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ចែកស្រូវពូជជិត ៣០តោន ជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ នៅខេត្តតាកែវ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ចែកស្រូវពូជជិត ៣០តោន ជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ នៅខេត្តតាកែវ

    (ខេត្តតាកែវ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំយកស្រូវពូជចំនួន ២៩,៩តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង ខេត្តតាកែវ ។ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយពុកម៉ែបងប្អូនប្រជាកសិករគ្រប់កាលៈទេសៈ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន ពេលខូចខាតដោយសារទឹកជំនន់ជួយចែកស្រូវពូជជូន ហើយដល់ពេលប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាតស្រូវរបស់ប្រជាកសិករឡើយ ៕ប្រភព ៖ ក្រសួងកសិកម្ម

  • អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ជាលើកទី៧ នៅសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    អបអរសាទរ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល ឈ្នះពានរង្វាន់ជាអង្ករល្អប្រណិតល្អផ្តាច់គេ លើពិភពលោក ជាលើកទី៧ នៅសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម « ម្លិះអង្គរ » ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់ជាអង្ករប្រណិតល្អបំផុត លើពិភពលោក ជាលើកទី៧ ក្នុងការប្រកួតអង្ករល្អបំផុតលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥»  ដែលរៀបចំដោយ The Rice Trader រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ។ នេះគឺជាលើកទី៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដោយ លើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយគឺនៅឆ្នាំ២០២៥។

  • អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

    អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥

    ​(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ជាពិសេសមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តកណ្តាលទាំងអស់ ពិតជាមានសេចក្តីអំណរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ” (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥) ជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត នៃមាតុភូមិកម្ពុជាយើង…

  • កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    កម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥

    ភ្នំពេញ: កម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកលើកទី ៧ ។ការឈ្នះពានរង្វាន់អង្ករល្អបំផុតក្នុងពិភពលោក (Worlds Best Rice 2025) នៅក្នុងសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំដោយ The Rice Trader រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងពាណិជ្ជកម្មឱ្យដឹងថា នេះជាលើកទី ៧ ហើយ ដែលកម្ពុជាឈ្នះពានរង្វាន់អង្ករល្អបំផុត ក្នុងកម្មវិធីលំដាប់ពិភពលោក ដោយលើកទី១ ទទួលបានកាលពីឆ្នាំ២០១២, លើកទី២ នៅឆ្នាំ២០១៣, លើកទី៣ នៅឆ្នាំ២០១៤, លើកទី៤ នៅឆ្នាំ២០១៨, លើកទី៥ នៅឆ្នាំ២០២២, លើកទី៦ នៅឆ្នាំ២០២៤, និងចុងក្រោយនៅឆ្នាំ២០២៥។ការឈ្នះពានរង្វាន់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ប្រជាកសិករកម្ពុជា ដែលបានចូលរូួមខិតខំប្រឹងប្រែងផលិតអង្ករកម្ពុជា ជំរុញធ្វើយ៉ាងណាឱ្យមានគុណភាពខ្ពស់រហូតមានការទទួលស្គាល់ពីអន្តរជាតិនូវគុណតម្លៃ និងគុណភាពនៃអង្ករកម្ពុជារហូតមក៕ដោយ: ម៉ាដេប៉ូ

  • ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងប្រោសប្រទានភ្លើងជ័យ អបអរព្រះរាជពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ

    ព្រះមហាក្សត្រកម្ពុជា ស្ដេចយាងប្រោសប្រទានភ្លើងជ័យ អបអរព្រះរាជពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ស្ដេចយាងប្រោសប្រទានភ្លើងជ័យ អបអរសាទរ ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧២ឆ្នាំ ជាថ្ងៃ ដែលកម្ពុជា​រំដោះខ្លួនចេញពីការគ្រប់គ្រងរបស់បារាំង ។ ព្រះរាជពិធីនេះ បានធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូប នៃការដណ្តើមបានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបាន​មកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ។ ពិធីអបអរសាទរខួបនៃការដណ្តើមបានឯករាជ្យ មានការអញ្ជើញដង្ហែព្រះករុណា ព្រះមហាក្សត្រ ដោយថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ មានដូចជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយក៏មានការ​អញ្ជើញ​​​ចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសនានា មន្ត្រីរាជការតាម​ក្រសួងស្ថាប័ននានា សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ ប្រារព្ធខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ ៩វិច្ឆិកា ឆ្នាំ២០២៥ ដែលជាទិវា ប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានឡើយ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី វីរកងទ័ពដែលបាន ពលីជីវិតក្នុងសម័យសង្គ្រាម ស៊ីវិលនៅកម្ពុជា ជាការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។ ពិធីបានប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕ ដោយ៖ ប៊ុន រដ្ឋា

  • ចែករំលែកការលំបាកសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួនជាង៣០០គ្រួសារនៅក្រុងស្ទឹងត្រែង

    ចែករំលែកការលំបាកសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតជូនអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួនជាង៣០០គ្រួសារនៅក្រុងស្ទឹងត្រែង

    ស្ទឹងត្រែង៖ប្រជាពលរដ្ឋងាយរងគ្រោះ ជនខ្វះខាត ជនចាស់ជរា ស្ត្រីម៉េម៉ាយ ជនពិការ កុមារកំព្រា និងរងគ្រោះធម្មជាតិ ចំនួន៣៣២គ្រួសារ មកពីសង្កាត់ចំនួនបួនក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានទទួលអំណោយរបស់សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្បែរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងក្រុងស្ទឹងត្រែង។ ប្រជាពលរដ្ឋទាំង៣៣២នាក់នេះ មកពីសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គី ។ក្នុងឱកាសនេះឯកឧត្តម សរ សុពុត្រា មានប្រសាសន៍ថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋជួបការ​លំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ សម្តេចធិបតី​និងលោកជំទាវបណ្ឌិតបាន​ផ្តល់​ជំនួយបឋមនេះ។ សូមជម្រាបថា អំណោយមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងមី ៕ ដោយ៖ដេង ម៉ាវិន

  • អ្នកនាំពាក្យក្រសួងកសិកម្ម៖ស្រូវចំនួន១៤.០០០តោន នឹងប្រមូលទិញ​បន្ថែមទៀតនៅថ្ងៃនេះ

    អ្នកនាំពាក្យក្រសួងកសិកម្ម៖ស្រូវចំនួន១៤.០០០តោន នឹងប្រមូលទិញ​បន្ថែមទៀតនៅថ្ងៃនេះ

    ភ្នំពេញ៖ស្រូវចំនួន១៤.០០០តោនបន្ថែមទៀតនឹងប្រមូលទិញ​ដោយរោងម៉ាស៊ីនជាដៃគូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានទិញជិតមួយម៉ឺន​តោនរួចមកហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា។​ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​បានសរសេរថា”ស្អែករោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មចំនួន២៧នឹង​ប្រមូលទិញ​ស្រូវពី​បងប្អូនកសិករនៅទូទាំងប្រទេសចំនួន​ប្រមាណ១៤.០០០តោនបន្ថែមទៀត បន្ទាប់ពីបាន​ទិញជិត១ម៉ឺន​តោនកាលពី​ម្សិលមិញ”។ ទាក់ទងនឹងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនជាដៃគូក្រសួងកសិកម្ម អ្នកនាំពាក្យខាងលើបានប៉ាន់ប្រមាណថា ចំនួន​នេះត្រូវបាន​រំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែ​ប្រមូលផលធំក្នុងរដូវនេះ លើផ្ទៃដីដាំដុះ​ប្រហែល១,៥លានហិកតា​ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។ ឯកឧត្តម ឃឹម ហ្វីណង់ ប្រាប់ថា ប៉ុន្មានខែកន្លងមកនេះតាមរយៈ​មន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួង​កសិកម្មនិង​សហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូល​ទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិន​ឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា នៅក្នុងខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម​របស់យើងទាំងមូលមានតួអង្គច្រើន ហើយចាំ​បាច់​ណាស់ដែលគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមសហការគ្នាជាប្រព័ន្ធនិងពង្រឹងភាពជាដៃគូ មិនថានៅក្នុងវិស័យ​សាធារណៈ​​និងវិស័យឯកជន ដើម្បីបង្កើនភាព​ធន់ទៅនឹងហានិភ័យនៃការប្រែប្រួលថ្លៃទីផ្សារ ។ សូមជម្រាបថា សន្ទុះនៃការប្រមូលទិញស្រូវនេះបានហក់ឡើងបន្ថែម​ទៀតស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាន​សម្រេច​បញ្ចេញកញ្ចប់​ថវិកា​ពិសេសបន្ថែមចំនួន ៤០លានដុល្លារអាម៉េរិកតាមរយៈធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ដើម្បីផ្តល់ជាហិរញ្ញប្បទាន​ដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ខ្លួនថា ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងពេលប្រមូលផលក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើម​ឆ្នាំ២០២៦ ខាងមុខ រាជរដ្ឋាភិបាល​បានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិក​បន្ថែមទៀត ក្រោម​កម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ​កសិផល តាមរយៈធនាគារ…

  • សម្ដេចតេជោ ៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកឲ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះបរមរតនកោដ្ឋ ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា

    សម្ដេចតេជោ ៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកឲ្យឃើញពីព្រះរាជបេសកកម្មរបស់ព្រះបរមរតនកោដ្ឋ ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម របស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ។ សម្ដេចតេជោ បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧២ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច…

  • ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ

    ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខាយ​ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ដល់ ៩ វិច្ឆិកា ២០២៥) នៅវិមានឯករាជ្យ និងបានគោរពថ្វាយកម្រងផ្កាដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។ សូមរំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិនៅឆ្នាំនេះ គឺខួប៧២ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបូជាអស់កម្លាំងកាយចិត្តទាមទារយកឯករាជ្យដល់ព្រះរាជាណាចក្រកម្ពុជានៃយើងពីបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕ ដោយ ៖ ង៉ាន់ ទិត្យ