Category: ព័ត៌មានជាតិ

  • ពិធីបើកជាផ្លូវការសប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន

    ពិធីបើកជាផ្លូវការសប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយអាស៊ានឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន

    ណាននីង៖សប្តាហ៍នៃកិច្ចសហប្រតិបត្តិការដៃគូប្រព័ន្ធផ្សព្វផ្សាយ អាស៊ានឆ្នាំ២០២៥ ដែលរៀបចំឡើងដោយ China MediaGroup(CMG)ក្នុងនាមជាម្ចាស់ផ្ទះ សហការជាមួយ រដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័ត Guangxi Zhaung នៅក្នុងទីក្រុងណាននីងនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រារព្ធ បើកជាផ្លូវការកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥​ក្រោមអធិបតីភាព លោក Fan Yun និពន្ធនាយករងក្រុមហ៊ុន China Media Group (CMG) និងជានិពន្ធនាយក CGTN P.R.China,លោក Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការCPC Guangxi រដ្ឋមន្ត្រីក្រសួងផ្សព្វផ្សាយនៃគណៈកម្មាធិការ CPC Guangxi P.R.R.China។ ដោយឡែកគណៈប្រតិភូកម្ពុជាក៏បានអញ្ជើញចូលរួមផងដែរដឹកនាំដោយឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខា ធិការ​ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ AMS និង CNM ។ក៏មានវត្តមាន ថ្នាក់ដឹកនាំ​ក្រសួងព័ត៌មាននៃបណ្តាប្រទេស អាស៊ាន រួមមាន កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ានម៉ានិង ថៃ…

  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកា ពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាមរយៈធនាគារ ARDB ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីកសិករ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកា ពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាមរយៈធនាគារ ARDB ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីកសិករ

    (ភ្នំពេញ)៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាពិសេសបន្ថែមចំនួន ៤០លានដុល្លារ តាមរយៈធនាគារ ARDB ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនដៃគូឱ្យជួយប្រមូលទិញស្រូវពីបងប្អូនកសិករក្នុងតម្លៃសមរម្យ។ អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ថានេះគឺកិច្ចអន្តរាគមន៍លើកទី៣នៅក្នុងឆ្នាំ២០២៥ ដែលកន្លងមកយើងក៏ធ្លាប់បានបញ្ចេញថវិកាចំនួន៥០លានដុល្លាររួចមកហើយផងដែរ។ សរុបជាទឹកប្រាក់ទាំង៣លើក កិច្ចអន្តរាគមន៍ទាំងនេះមានទំហំ៩០លានដុល្លារ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារ និងបញ្ចៀសការកក់ស្ទះការលក់ស្រូវរបស់ប្រជាកសិករនៅតាមទីវាល”។ ដោយឡែកបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃដដែលនេះដែរបានឱ្យដឹងថា៖ ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុក អង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យ តម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្ត កើនឡើង។ ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។ ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានឱ្យដឹងដែរថាដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ…

  • ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

    ឯកឧត្តម ចាយ បូរិន ដឹកនាំប្រតិភូយុវជនគណបក្សសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តមបណ្ឌិត ជុំ ប៊ុនរ៉ុង អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើរដ្ឋមន្រ្តី ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ជូន ឯកឧត្តមបណ្ឌិត ជុំ…

  • រដ្ឋបញ្ចេញថវិកា ៤០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ

    រដ្ឋបញ្ចេញថវិកា ៤០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ

    (ភ្នំពេញ)៖ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត ជាលើកទី៥ ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់ផ្តល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានធនាគារធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនប្រជាកសិករ ជ្រាបថា៖ ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ, តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុក អង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យ តម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្ត កើនឡើង។ ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការរក្សាលំនឹងថ្លៃស្រូវ និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់ រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល…

  • ជំរឿនមន្ត្រីមន្រ្តីរាជការ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ

    ជំរឿនមន្ត្រីមន្រ្តីរាជការ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានផ្តល់ការណែនាំឱ្យក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស។ ការធ្វើជំរឿនមន្ត្រីនៅពេលនេះ នឹងធ្វើនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នទាំងអស់ចំណុះអង្គភាពនីតិប្រតិបត្តិ។ ការធ្វើជំរឿនមន្ត្រីនាពេលនេះ ក្រុមការងារមន្ត្រីជំរឿន នឹងចុះទៅតាមអង្គភាពគោលដៅនីមួយៗដោយផ្ទាល់តែម្តង។ ការចុះទៅដោយផ្ទាល់នេះ គឺជាការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅ នៃការធ្វើជំរឿននោះដែរ។ នេះបើតាមការបញ្ជាក់របស់ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការអនុវត្តមុនគេដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈនាពេលខាងមុខ ។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូប ដែលជាថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណ ៥០នាក់ ។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ…

  • ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សោកស្ដាយ ការខូចខ្ទិចខ្ទាំសមទ្ធិផល វត្តប្រាសាទតាមាន់សែនជ័យ ដោយសារការទំលាក់គ្រាប់បែករបស់ កងទ័ពថៃ

    ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សោកស្ដាយ ការខូចខ្ទិចខ្ទាំសមទ្ធិផល វត្តប្រាសាទតាមាន់សែនជ័យ ដោយសារការទំលាក់គ្រាប់បែករបស់ កងទ័ពថៃ

    (ខេត្តបន្ទាយមានជ័យ )÷ ប្រជាពលរដ្ឋក៏ដូចពុទ្ធបរិស័ទ បានសម្ដែងការ សោកស្ដាយជុំវិញ ការខូចខ្ទិចខ្ទាំសមទ្ធិផលវត្តប្រាសាទតាមាន់ឬវត្តតាមាន់សែនជ័យ ខណៈនាំគ្នាយកបច្ច័យចូលរួមកសាងវត្តនេះឡើងវិញ។ លោក ម៉ាន់ មួយ តំណាងប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទបានបង្ហាញអារម្មណ៍ សោកស្ដាយជុំវិញ ការខូចខ្ទិចខ្ទាំសមទ្ធិផលវត្តប្រាសាទតាមាន់ ឬ វត្តតាមាន់សែនជ័យ ដោយសារការទំលាក់គ្រាប់បែករបស់ កងទ័ពថៃ ។ ចំណែក លោក សួន សេរី ឧទ្ទេសាចារ្យ បានធ្វើការ សោកស្ដាយផងដែរ ថា វត្តតាមាន់សែនជ័យស្ថិតនៅតំបន់ប្រសាទតាមាន់ឋិតក្នុងឃុំគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ហើយវត្តនេះបាន កសាងឡើងដោយសន្សឹមៗ តាមសទ្ធារបស់ពុទ្ធបរិស័ទដែលវត្តមួយនេះទើបធ្វើបានសាលាឆាន់ កុដិ និងក្លោងទ្ធារ ទីសក្ការៈ ប៉ុណ្ណោះក៏ត្រូវបានបំផ្លិចបំផ្លាញសមទ្ធិផលមួយចំនួននេះដោយគ្រាប់ផ្លោង និងការទំលាក់ស្រោចគ្រាប់បែកមកលើបរិវេណវត្តតាមាន់សែនជ័យ កំឡុងសង្គ្រាមឈ្លានពានតាមព្រំដែនពីពួកទាហានសៀមរយៈ ពេល៥ថ្ងៃនាថ្ងៃទី២៤ដល់២៥ខែកក្កដាឆ្នាំ២០២៥។ ហើយភាពអន្តរាយលើសមទ្ធិផលពុទ្ធសាសនាមកលើវត្តតាមាន់សែនជ័យ ពិតជាគួសោកស្ដាយបំផុតទន្ទឹមហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែនមួយចំនួនរងការវាយប្រហារពីពួទាហានសៀមនោះ។ លោក សួន សេរី បានបន្តទៀត ជាមួយការសោកស្ដាយនេះ ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នាជួយកសាងឡើងវិញនូវសមទ្ធិផលពុទ្ធសាសនានៅមាន់សែនជ័យឡើងវិញតាមរយៈ អង្គកឋិនទានសាមគ្គីកាលពីពេលថ្មីៗនេះប្រមូលបច្ច័យសរុបបច្ច័យបានចំនួន ៣៣លាន ៥សែនរៀល ដើម្បីអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នៅកម្ពុជាដោយមានជំនឿជាក់លើការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយើង ក្នុងការរក្សាបានសុខសន្តិភាព…

  • “ប្រាសាទភ្នំបូក” ជាទីកន្លែងដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ

    “ប្រាសាទភ្នំបូក” ជាទីកន្លែងដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរ

    (ភ្នំពេញ)៖ ភ្នំបូកគឺជាភ្នំធម្មជាតិមានទេសភាពស្រស់បំព្រង ភ្ញៀវទេសចក៏អាចមើលឃើញថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាតថែមទៀតផង។ ប្រាសាទភ្នំបូកស្តិតនៅក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប កសាងឡើងនៅចុងសតវត្សរ៍ ទី៩ និងដើមសតវត្សរ៍ ទី១០ នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ។ ប្រាសាទនេះសាងពីថ្មភក់ ថ្មបាយក្រៀមនិងឥដ្ឋ ដែលមានប្រាង្គបី នៅលើខឿនតែមួយបែរទៅទិសខាងកើត ឧទ្ទិសដល់ព្រហ្មញ្ញសាសនា ៕ ដោយ ៖ ម៉ាដេប៉ូ(ប្រភពពីអាជ្ញាធរជាតិអប្សរា)

  • ត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគ ពីសប្បុរសជនជាង ៤លានដុល្លារ

    ត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគ ពីសប្បុរសជនជាង ៤លានដុល្លារ

    (ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កន្លងទៅនេះ មូលនិធិគន្ធបុប្ផា ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧រូប ដោយគិតរួមទាំងការបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានផ្តល់ការគាំទ្រ និង បរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរក្នុងការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្រាលជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ។ សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា មាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស និងត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨…

  • ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជិត ៦ម៉ឺននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ

    ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជិត ៦ម៉ឺននាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ

    (ខេត្តរតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សំអឿន បានរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ០៣ថ្ងៃ «០៤-០៦វិច្ឆិកា២០២៥» ដោយទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ៥ម៉ឺន ៧ពាន់ ៦១៥នាក់ ដែលចំនួននេះបើធៀបនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ កន្លងទៅ មានភ្ញៀវទេសចរ ២ម៉ឺន ១ពាន់ ០៦៧នាក់ សម្រាប់ឆ្នាំ២០២៥ មានការកើនឡើង ១៩.៦០ភាគរយ ។ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានបញ្ជាក់ នៅល្ងាចថ្ងៃទី៦ វិច្ឆិកា ២០២៥ ថា ក្នុងចំនួន ៥ម៉ឺន ៧ពាន់ ៦១៥នាក់នេះ មានប្រជាពលរដ្ឋដើរកម្សាន្ត ក្នុងក្រុងបានលុង ៣ម៉ឺន ២ពាន់ ៤១៨នាក់ ភ្ញៀវទេសចរជាតិ ២ម៉ឺន ៤ពាន់ ៣២៧នាក់ និងភ្ញៀវទេសចរអន្តរជាតិ…

  • ផលនៃសន្តិភាព! ខេត្តសៀមរាប ស្វាគមន៍ភ្ញៀវ ៣៦៨,២៤៦ នាក់ ក្នុងឱកាសបុណ្យអុំទូក ជាមួយនឹងព្រឹត្តិការណ៍ច្នៃប្រឌិតថ្មី

    ផលនៃសន្តិភាព! ខេត្តសៀមរាប ស្វាគមន៍ភ្ញៀវ ៣៦៨,២៤៦ នាក់ ក្នុងឱកាសបុណ្យអុំទូក ជាមួយនឹងព្រឹត្តិការណ៍ច្នៃប្រឌិតថ្មី

    ​(សៀមរាប)៖ ខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៣៦៨.២៤៦ នាក់ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ ​ព្រឹត្តិការណ៍ជំនួសបុណ្យអុំទូកនៅសៀមរាប ​ទោះបីជាពិធីបុណ្យអុំទូកថ្នាក់ជាតិត្រូវបានផ្អាកក៏ដោយ ក៏រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីជិះទូកកម្សាន្តលើស្ទឹងសៀមរាប ផ្សារទឹក ការប្រណាំងអុំទូកខ្នាតខ្លី រួមជាមួយនឹងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទៀតដូចជា ប្រគំតន្ត្រីស្គរដៃ ការតាំងពិព័រណ៍ ប្រដាល់គុនខ្មែរ និងល្ខោនបាសាក់ ដើម្បីជំនួស និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ។ ​ក្នុងរបាយការណ៍ដដែល បានបង្ហាញថា ចំនួនភ្ញៀវទេសចរសរុប ៣៦៨.២៤៦ នាក់ នេះ គឺមានការកើនឡើង ៥.៧៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ភ្ញៀវទេសចរជាតិ ចំនួន ៣៥៨.៦០០ នាក់ ។ ភ្ញៀវទេសចរបរទេស ចំនួន ៩.៦៤៦ នាក់ ។ ​ការកើនឡើងនេះ គឺដោយសារខេត្តសៀមរាប…