Category: ព័ត៌មានជាតិ

  • ​ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ មកកម្សាន្តក្នុងខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ ឆ្នាំ២០២៥

    ​ភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត ៣ម៉ឺននាក់ មកកម្សាន្តក្នុងខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ៣ថ្ងៃ ឆ្នាំ២០២៥

    ​(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ចប់ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរសរុបជិត ៣ម៉ឺននាក់។ ពិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនដងស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ​លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យរយៈពេល ៣ថ្ងៃនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងខេត្តមានចំនួនសរុប ២៧,៧៤៤ នាក់។ ក្នុងនោះ ភ្ញៀវទេសចរទស្សនាតាមរមណីយដ្ឋាន និងគោលដៅទេសចរសរុប ៨,២៤៤ នាក់ (ភ្ញៀវជាតិ ៧,៩២០ នាក់ និងភ្ញៀវបរទេស ៣២៤ នាក់) ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងនៅសួនដងស្ទឹងសែន: ប្រមាណ ១៩,៥០០ នាក់ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ…

  • គណៈកម្មការជំនាញខេត្តកណ្តាល និង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចុះហត្ថលេខាបន្តរុករកជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦

    គណៈកម្មការជំនាញខេត្តកណ្តាល និង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចុះហត្ថលេខាបន្តរុករកជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦

    (ខេត្តកណ្តាល)៖ គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល និងគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជា អនុប្រធានអចិន្ត្រៃ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល មានប្រសាសន៍ថា លទ្ធផល នៃកិច្ចសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបាន អនុវត្តក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥កន្លងមក គឺសម្រេចលទ្ធផលបានចំនួន ១៩ អដ្ឋិធាតុ ក្នុងនោះជីកលើកនៅក្នុងភូមិសាស្ត្រ ស្រុកចំនួន ៥ នៃខេត្តកណ្តាល។ ឧត្តមសេនីយ៍ត្រី នៃ និយម បន្តថា កិច្ចសហការរុករក ជីកលើក…

  • សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបប្រកាសផ្ដល់ការសិក្សាជំនាញសិល្បៈ​ដោយឥតគិតថ្លៃលើជំនាញជាច្រើនផ្នែក

    សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបប្រកាសផ្ដល់ការសិក្សាជំនាញសិល្បៈ​ដោយឥតគិតថ្លៃលើជំនាញជាច្រើនផ្នែក

    សៀមរាប៖នៅខេត្តសៀមរាបសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប​បានប្រកាសផ្ដល់ការសិក្សាជំនាញ​សិល្បៈដោយ​ឥតគិតថ្លៃលើជំនាញ​សិល្បៈ​ជាច្រើន​ផ្នែក សម្រាប់សិស្សានុសិស្សកំពុងសិក្សានៅសាលារដ្ឋ សាលាឯកជន និងអ្នកដែល​ស្រឡាញ់សិល្បៈគ្រប់រូប ដែលការផ្ដល់ និងទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ខែមករា ឆ្នាំ២០២៥ ។រយៈពេល​នៃ​ការសិក្សារួមមាន ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ៦ឆ្នាំ និង ៩ឆ្នាំ។ចំពោះសិស្សដែលសិក្សានឹងទទួលបានវិញ្ញាបនបត្រសិល្បៈ សញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ។ សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបបានឱ្យដឹងថា សម្រាប់ការ​សិក្សា​នេះ​ដែរបែង​ចែកជា៣ផ្នែក។ ផ្នែកទី១.ផ្នែករបាំ មាន៖ របាំបុរាណ របាំប្រពៃណី ល្ខោនខោល, ផ្នែកទី២.ផ្នែកសិល្បៈសូនរូប មាន៖ គំនូរវិចិត្រកម្ម គំនូរពណ៌ទឹក គំនូរខ្មៅដៃ និងផ្នែកទី៣.​ផ្នែក​តន្ត្រីបុរាណ រួមមាន៖ ខ្លុយ ស្រឡៃ រនាតឯក ទ្រអ៊ូ ទ្រសោ ឃឹម តាខេ រនាតធុង រនាតដែក គងតូច គងធំ និងចាប៉ីដងវែង ជាដើម។ សម្រាប់​ម៉ោងសិក្សា វេនព្រឹកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និង វេនរសៀល ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច។…

  • បុណ្យអុំទូកបីថ្ងៃ ខេត្តសៀមរាបទទួលភ្ញៀវទេសចរចម្រុះជាង៣៦ម៉ឺននាក់

    បុណ្យអុំទូកបីថ្ងៃ ខេត្តសៀមរាបទទួលភ្ញៀវទេសចរចម្រុះជាង៣៦ម៉ឺននាក់

    សៀមរាប៖មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ទទួលបានភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិចំនួនជាង ៣៦៨ ២៤០ នាក់ ។តួលេខនេះបង្ហាញនូវការកើនឡើង ៥.៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៣៤៨ ២២៩ នាក់។ ប្រភពដដែលបន្តថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ៣៦៨ ២៤០ នាក់នេះ មានភ្ញៀវទេសចរ​ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួនប្រមាណ ៣៥៨ ៦០០ នាក់ កើន ៧.០៤ភាគរយ ធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៣៣៥ ០០០ នាក់។ ដោយឡែក ទេសចរបរទេសមានចំនួន ៩ ៦៤៦ នាក់ ថយចុះ ២៧.០៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៣ ២២៩ នាក់។…

  • សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រុមការងារ និងកងកម្លាំងគ្រប់ប្រភេទ បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

    សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណក្រុមការងារ និងកងកម្លាំងគ្រប់ប្រភេទ បានការពារសុខសុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញភារកិច្ច និងការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សូមថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ច ការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ ។ សូមរំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ២០២៥ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាទូទាំងប្រទេស ខណៈ រាជធានី-ខេត្តមួយចំនួន ក៏រៀបចំពីធីប្រណាំងទូកផងដែរ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល

    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការលើកកម្ពស់អនាម័យជនបទ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ។ នេះបើតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទក្នុង គោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់អនាម័យជនបទនិងរួម គ្នាធ្វើឱ្យស្ថានភាពអនាម័យនៅកម្ពុជាកាន់តែប្រសើរឡើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់ ក្នុងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។ ការលើកកម្ពស់អនាម័យជនបទនៅតជាការងារ អាទិភាពរបស់រាជរដ្ឋាភិបាល។ ជាក់ស្ដែង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានបញ្ជាក់ យ៉ាងច្បាស់អំពីការបន្តជំរុញការអភិវឌ្ឍជនបទ តាមរយៈការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទដោយផ្តោតជាសំខាន់លើការពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០%នៅឆ្នាំ២០៣០ ។ សម្ដេច ហ៊ុន ម៉ាណែត បន្តថា អត្រានៃការទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរជាទីមោទនៈ។ គិតមកដល់ពេលបច្ចុប្បន្ននេះ រាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេសសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដែល ក្នុងនោះមានភូមិចំនួន១៤…

  • កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

    កម្ពុជា-ថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥

    (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ កម្ពុជា និង ថៃនឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងនៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១នេះដែរធ្វើឡើងស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៉ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានគូសបញ្ជាក់ថាភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ…

  • ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ សាស្ត្រាចារ្យខ្មែរដំបូងបង្អស់ ដែលបានធ្វើបទបង្ហាញពី “ដំណើរជាតិកម្ពុជា ១៥ សម័យកាល” ដល់និសិ្សតបរទេស នៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារី

    ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ សាស្ត្រាចារ្យខ្មែរដំបូងបង្អស់ ដែលបានធ្វើបទបង្ហាញពី “ដំណើរជាតិកម្ពុជា ១៥ សម័យកាល” ដល់និសិ្សតបរទេស នៅសាកលវិទ្យាល័យសូហ្វៀ ប្រទេសប៊ុលហ្គារី

    (ប៊ុលហ្គារី)៖ ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ បានក្លាយជាសាស្ត្រាចារ្យកម្ពុជាដំបូងគេបង្អស់ ដែលបានធ្វើបទឧទ្ទេសនាម ដល់និស្សិតបរទេសពីប្រវត្តិនៃប្រទេសខ្មែរ នៅសាកលវិទ្យាល័យ សូហ្វៀ (Sofia University) ដែលជាស្ថាប័នអប់រំល្បីបំផុតមួយ នៅប្រទេសប៊ុលហ្គារី ។ ការធ្វើបទបង្ហាញ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនៅបន្ទាប់ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត ជាផ្លូវការ ដើម្បីធ្វើបទបង្ហាញដល់និស្សិតនៃមហាវិទ្យាល័យប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ អំពីប្រវត្តិសាស្ត្រ និងដំណើរវិវត្តន៍នយោបាយរបស់កម្ពុជា ។ ប្រធានបទដែលបានបង្ហាញរួមមាន ទី១ តើអ្នកស្គាល់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ? និងទី២ ដំណើរជាតិកម្ពុជា ១៥សម័យកាល ដែលតាមរយៈប្រធានបទទាំងពីរនេះ បាននាំឲ្យនិស្សិតបរទេស បានចាប់អារម្មណ៍អារម្មណ៍យ៉ាងខ្លាំងអំពីប្រវត្តិសាសន៍ដ៏ជូរចត់ ដែលគ្របដណ្តប់ដោយសង្គ្រាម នៃប្រទេសកម្ពុជា ទម្រាំមានការអភិវឌ្ឍដូចសព្វថ្ងៃ ។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូណ៌ គឺជាអតីតបេក្ខបណ្ឌិតខ្មែរមួយរូប ដ៏ល្បីល្បាញ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត សេដ្ឋកិច្ចនយោបាយ នៅសាកលវិទ្យាល័យ សូហ្វៀ ដោយការសរសេរនិក្ខេបបទ មានកម្រាស់ច្រើនដល់…

  • បរិមាណស្រូវសើមជិតមួយម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មប្រមូលទិញ​ពីកសិករ​នៅទូទាំងប្រទេស

    បរិមាណស្រូវសើមជិតមួយម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្មប្រមូលទិញ​ពីកសិករ​នៅទូទាំងប្រទេស

    ភ្នំពេញ៖បរិមាណស្រូវសើមចំនួនជិតមួយម៉ឺនតោនត្រូវបានរោងម៉ាស៊ីន ដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញ​ពីប្រជា​កសិករ​នៅទូទាំងប្រទេសក្នុងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។នេះបើយោងតាមការ​បញ្ជាក់​លើ​បណ្ដាញសង្គមហ្វេសប៊ុក​ផ្លូវការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ។ ប្រភពដដែលបន្តថា ចំនួននេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូល​ផលធំ​ក្នុងរដូវកាលនេះ លើផ្ទៃដីដាំដុះប្រហែល១,៥លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី៤-៥លានតោនស្រូវសើម។ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំនិងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្ម​និងសហព័ន្ធស្រូវអង្ករបាន​ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូល​ទិញស្រូវពីបងប្អូនកសិករយើងនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូត​ដល់ខូចស្រូវនោះឡើយ៕ ដោយ៖ម៉ាដេប៉ូ

  • ឆ្នាំនេះខេត្តបន្ទាយមានជ័យមានប្រទីបចំនួន៤១ បណ្ដែតលើដងស្ទឺងក្រុងសិរីសោភ័ណ

    ឆ្នាំនេះខេត្តបន្ទាយមានជ័យមានប្រទីបចំនួន៤១ បណ្ដែតលើដងស្ទឺងក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ បានប្រារព្ធតាំងពី​រសៀល​ថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណបរិវេណសួនតេជោសន្តិភាព សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលស្ថិតនៅជាប់ដងស្ទឺងក្រុងសិរីសោភ័ណ។ឆ្នាំនេះដែរមានប្រទីបចម្រុះចំនួន៤១ បានចូលរួមបណ្ដែតបង្អួតរាងគួរជាទីគយគន់ក្រៃលែង។ លោក បៀវ ថាន ប្រធានមន្ទីធម្មការនិងកិច្ចការសាសនាខេត្តបានលើកឡើងពីប្រវត្តិសង្ខេបនៃការបណ្ដែតប្រទីប ។លោកថា ពិធីនេះបានកើតឡើងនៅសម័យអង្គរនាសតវត្សទី១២ ។ជាបុណ្យប្រពៃណី​ក្នុងបំណងសម្ដែងការ​ “ដឹង​គុណ​ដល់ ព្រះគង្គា និងព្រះធរណី”ដែលបានផ្តល់ជីវភាពរស់នៅនឹងសុខុមាលភាព ។ពិធីបណ្ដែតប្រទីបនេះទៀត​ស្របនឹងទំនៀមទំលាប់នៃព្រហ្មញសាសនាផងដែរ។ លោកបន្តថា ដល់រដូវទឹកស្រកបុរាណខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀង រាល់ឆ្នាំ រៀបចំបណ្តែត​ប្រទីបភ្ជាប់ជាមួយពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ដើម្បីសម្តែងការដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់ បម្រើវិស័យកសិកម្ម និងមច្ឆាជាតិរួមទាំងផ្ដល់ទឹកប្រើប្រាស់សម្រាប់មនុស្ស រុក្ខជាតិ សត្វនិងធម្មជាតិ។មួយវិញទៀតពិធីបុណ្យនេះគេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺ ថ្ងៃ ១៤ កើត ១៥កើត និងថ្ងៃ១រោជ ខែកត្តិករៀងរាល់ឆ្នាំ។ ចំណែក លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថា ឆ្នាំនេះប្រទីបបានដាក់​បណ្ដែត​តាម​​បណ្ដោយដងស្ទឹងសិរីសោភ័ណ នៃ​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ…