-
ឆ្នាំ២០២៥ក្រុមហ៊ុនអាយប៊ីសរ៉ាស(IBIS RICE)នឹងប្រមូលទិញស្រូវអង្ករ មិត្តភាពសង្រ្គោះសត្វត្រយ៉ងពីកសិករប្រមាណ ៤ពាន់តោន ដែលក្នុងនេះទីផ្សារធំបំផុតគឺនាំអង្ករទៅលក់នៅប្រទេសអឺរ៉ុប

(មណ្ឌលគិរី)៖ តាមការប៉ាន់ប្រមាណសម្រាប់អង្ករវមិត្តភាពសង្រ្គោះសត្វត្រយ៉ងរបស់ក្រុមហ៊ុនអាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស) ក្នុងឆ្នាំ២០២៥នេះ នឹងប្រមូលទិញពីកសិករប្រមាណ ៤ពាន់តោនដើម្បីកិនជាអង្ករលក់ទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី និងមួយចំនួនលក់ក្នុងប្រទេសកម្ពុជា និងយ៉ាងហោចណាស់ការនាំអង្ករចេញទៅលក់ប្រមាណជិត ៣ពាន់តោនផងដែរ ។ គួរបញ្ជាក់ថា ដើម្បីអភិរក្សសត្វដ៏កម្រ សត្វត្រយ៉ងយក្សនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តន៍នៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ជិត ៣០០០គ្រួសារ ។ លោក ឡាយ ចាន់ស៊ីថា អ្នកមើលការខុសត្រូវគុណភាពអង្ករស្រូវមិត្តភាពសង្រ្គោះសត្វត្រយ៉ងរបស់ក្រុមហ៊ុនអាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស)បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖សមាជិកសហគមន៍ដែលផលិតស្រូវនេះចាំបាច់ត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ខ្ពស់ជាងទីផ្សារ ដើម្បីកិន និងវេចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។ លោកថាស្រូវក្រោយកិនរួច ត្រូវបានវេចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice…
-
កំណាត់ផ្លូវ ៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅសប្តាហ៍ក្រោយ ដើម្បីរៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន លើកំណាត់ផ្លូវចំនួន ៣ខ្សែ ក្នុងភូមិសាស្រ្តរាជធានីភ្នពេញ នៅសប្តាហ៍ក្រោយ ដើម្បីរៀបចំប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឲ្យមានរបៀបរៀបរយ ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំ ពេញ ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដើម្បីឲ្យការប្រារព្ធពិធីទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិធីព្រះសុរាម្រឹត, កំណាត់មហាវិធីព្រះសីហនុ ចាប់ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញទឹក និងកំណាត់មហាវិធីព្រះនរោត្តម ចាប់ពីផ្លូវលេខ ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូលដល់ផ្លូវលេខ ២៩៤ ដែលចាប់ផ្តើមផ្អាកពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្វទិវាបុណ្យឯករាជ្យជាតិ ។…
-
កម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ

(ភ្នំពេញ)៖ កម្ពុជា បានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជិះសេះពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២១ឆ្នាំ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា នៅទីលានក្លិបជិះសេះ Genius resort រាជធានីភ្នំពេញ ។ លោក ស៊ាង ស្រីពៅ អគ្គលេខាធិការសហព័ន្ធ បានឱ្យដឹងក្រោយពិធីបិទ ការប្រកួតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជាមួយភាពជោគជ័យ នៃការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ បានធ្វើឲ្យសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ហើយក៏រំពឹងថា សហព័ន្ធនឹងមានលទ្ធភាពរៀបចំព្រឹត្តិការណ៍កីឡាជិះសេះអន្ដរជាតិជាបន្ដបន្ទាប់ទៀត កាន់តែងាយស្រួលផងដែរ ។ ក្នុងនាមសហព័ន្ធ លោកស្រីបានសម្ដែងនូវមោទនភាព ដែលការប្រកួតនេះ ទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្ដរជាតិ ដែលជំរុញឲ្យដំណើរការប្រកួត ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ អគ្គលេខាធិការសហព័ន្ធរូបនេះបន្ដថា ទម្រាំយើងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ សហព័ន្ធកីឡាជិះសេះអន្ដរជាតិ បានចុះមកពិនិត្យ និងវាយតម្លៃច្រើនដង ទាំងសត្វសេះ និងទីលានប្រកួត រួមទាំងស្ដង់ដារផ្សេងៗ ។ ដូច្នេះ…
-
កម្មវិធី ASEAN SOAR Together បង្ហាញពីភាពជោគជ័យផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) នៅឯកម្មវិធី វិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥

ការអបអរសាទរផលប៉ះពាល់វិជ្ជមាននៃការផ្លាស់ប្តូរឌីជីថលសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ទូទាំងប្រទេសសមាជិកអាស៊ានតាមរយៈកម្មវិធី ASEAN SOAR Together កូឡាឡាំពួរ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – មូលនិធិអាស៊ាន សហការជាមួយ TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានបង្ហាញភាពជោគជ័យនៃកម្មវិធី ASEAN SOAR Together នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ ការតាំងពិព័រណ៍នេះបានបង្ហាញពីអំណាចនៃកិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងការជំរុញការផ្លាស់ប្តូរផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសនៃសមាជិកអាស៊ាន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ឆ្នើមចំនួនប្រាំរបស់កម្មវិធី ASEAN SOAR Together បានសហការគ្នារៀបចំកម្មវិធីដើម្បីចែករំលែកដំណើរផ្លាស់ប្តូរផ្នែកឌីជីថលរបស់ពួកគេ និងធ្វើបទបង្ហាញលក់ផ្ទាល់ដល់ទស្សនិកជនក្នុងតំបន់ ដោយបង្ហាញពីរបៀបនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងឧបករណ៍ឌីជីថលកំពុងផ្តល់ឱកាសដល់អាជីវកម្មខ្នាតតូចឱ្យពង្រីក និងរីកចម្រើននៅទូទាំងអាស៊ីអាគ្នេយ៍។ លោកស្រី Chanida…
-
សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់អ្នកលក់ម្ហូបអាហារ យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូបអាហារ

(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អ្នកលក់ម្ហូបអាហារ ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពម្ហូបអាហារ ។ ការណែនាំនេះ តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ (៦ វិច្ឆិកា ២០១៤-៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ«អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែវិច្ជិកា ឆ្នាំ២០២៥ ។ តាមសារលិខិតនេះ សម្ដេចធិបតី បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក…
-
ខេត្តស្ទឹងត្រែង បើកយុទ្ធនាការរត់ចម្ងាយ ៥គីឡូម៉ែត្រ«ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា»

(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក យី គីមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និង មានអ្នកចូលរួមប្រមាណ ១ពាន់ ៥០០នាក់ នៅក្នុងយុទ្ធនាការ នៃកម្មវិធី «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីដើម្បីទាំងអស់គ្នា» ដើម្បីអបអរសាទរ ទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៥ នៅថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការគាំទ្រពី ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តស្ទឹងត្រែង រួមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។ យុទ្ធនាការ «ដើម្បីក្មេងស្រី និងអ្នកទាំងអស់គ្នា» នាពេលនេះ គឺមានការរៀបចំឲ្យរត់លើចម្ងាយផ្លូវ ៥គីឡូម៉ែត្រ ជុំវិញក្រុងស្ទឹងត្រែង ហើយយុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រី ទទួលបានឱកាសពេញលេញ ដើម្បីអនុវត្តនូវសិទ្ធិ និងការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ព្រមទាំងបង្កើនការអភិវឌ្ឍសមត្ថភាព…
-
ខេត្តព្រះវិហារ បើកយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

(ខេត្តព្រះវិហារ)៖ យុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិត ត្រូវ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» ២០២៥ ត្រូវបានធ្វើឡើងជាផ្លូវការ ថ្ងៃអាទិត្យទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុក យុវជន អ្នកផលិតមាតិការ ភ្នាក់ងារសារព័ត៌មាន វិទ្យុ ទូរទស្សន៍ និងគេហទំព័រជាច្រើនអង្គភាព ដើម្បីបង្ហាញការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក្រោមវត្តមាន លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ។ ក្រោយបិទបញ្ចប់ការផ្សព្វផ្សាយប្រឆាំងព័ត៌មានមិនពិត «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ.Say No to Fake News» នៅសាលាខេត្តនោះមក អាជ្ញាធរខេត្ត រួមទាំងមន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏បានបន្តដង្ហែរក្បួនតាមដងផ្លូវសំខាន់ៗក្នុង ក្រុងព្រះវិហារ ដើម្បីផ្សព្វផ្សាយសារអប់រំ និងជំរុញការយល់ដឹងដល់សាធារណជន ឱ្យរួមគ្នាទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានមិនពិត (Fake News) ព្រមទាំងលើកកម្ពស់ក្រមសីលធម៌ នៃការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការពិចារណាឱ្យបានច្បាស់លាស់មុននឹងចែករំលែកព័ត៌មាន៕ ដោយ ៖ ឡុង សំបូរ
-
ឯកឧត្ដម ថោ ជេដ្ឋា ប្រកាស កសាង អគារសិក្សា ១ខ្នង ៥បន្ទប់ នៅ វិទ្យាល័យ រស្មីសោភ័ណ

(កំពង់ធំ)÷ ឯកឧត្ដម ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បាន ជំរុញ និង លើក ទឹក ចិត្ត យ៉ាង ខ្លាំង ដល់ សិស្សានុសិស្ស ទាំងអស់ ឲ្យ ខិតខំ សិក្សា រៀនសូត្រ រហូត ដល់ ចប់ ជំនាញ វិជ្ជាជីវៈ ឬ ថ្នាក់ មហាវិទ្យាល័យ ដើម្បី ត្រឡប់ មក ចូលរួម អភិវឌ្ឍ មូលដ្ឋាន ស្រុក កំណើត របស់ ខ្លួន វិញ។ ការ លើក ឡើង នេះ ខណៈ ឯកឧត្ដម អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី សំណេះសំណាល ផ្ដល់ រង្វាន់ លើកទឹកចិត្ត…
-
ឯកឧត្តម លី ច័ន្ទតុលា ដាក់ចេញវិធានការ ៤ ចំណុច សំដៅលើកកម្ពស់អភិបាលកិច្ច និងគុណភាពសាលារៀន

(កំពង់ធំ)÷ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាល័យស្ទឹងសែន នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះមានការចូលរួមពីអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុប ១.៣៩០ នាក់។ ឯកឧត្តម លី ច័ន្ទតុលា បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការពង្រឹងវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគណនេយ្យភាព។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការគន្លឹះចំនួន ៤ ដើម្បីពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដោយផ្តោតលើ៖ការពង្រឹងអភិបាលកិច្ចសាលារៀន។ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌សិស្ស។ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ និងការត្រួតពិនិត្យគុណភាពចំណីអាហារ។ ការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ។ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំរៀនសូត្រ ប្រកបដោយវិន័យ សីលធម៌ និងឥរិយាបថថ្លៃថ្នូរ សមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។ ដោយ ៖ ប៊ុន រដ្ឋា
-
ក្រសួងមុខងារសាធារណៈ ប្រកាសពីដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើកាងារនៅក្នុងខេត្តគោលដៅចំនួន៥

(ភ្នំពេញ)៖ ក្រសួងមុខងារសារធារណៈ សូមជូនសេចក្តីជូនព័ត៌មាន អំពី «ដំណើរការនៃការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើ ការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅក្នុងខេត្តគោលដៅ កំពង់ចាម តាកែវ បាត់ដំបង ត្បូងឃ្មុំ និងព្រៃវែង» ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ព្រមទាំងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” និង “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”៕ ដោយ ៖ ង៉ាន់ ទិត្យ