-
កម្មវិធី “ប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ” បានបញ្ចប់ក្រោមស្នាមញញឹម

សៀមរាប៖កម្មវិធី “ប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ” ដែលរៀបចំឡើងនៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប រយៈពេលពីរថ្ងៃកន្លងទៅត្រូវបានបញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីករាយនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៥នេះ។ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរៀបចំព្រឹត្តិការណ៍នេះឡើងមិនត្រឹមតែជាការអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជិតឆ្ងាយ ភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ តែជាការរួមចំណែកក្នុងការជំរុញវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៌ផងដែរ។ អ្នករៀបចំកម្មវិធីប្រណាំងទូកឆ្នាំ២០២៥ បានឱ្យដឹងថា មានការចូលរួមចំនួន ២៦ ទូក។ជាលទ្ធផលជ័យលាភីលេខ ១៖ ទូករបស់ក្រុម ផែនសិល្បៈ និងកីឡា,ជ័យលាភីលេខ ២៖ ទូកឈ្មោះ ផែនវប្បធម៌ និងសាសនានិងជ័យលាភីលេខ ៣៖ ទូកឈ្មោះ យុវជនក្រុងសៀមរាប ។ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលដៅសំខាន់ពីរ។ទី១.ពង្រឹងសាមគ្គីភាព និងថែរក្សាប្រពៃណី៖ កសាងទំនាក់ទំនងរឹងមាំរវាងយុវជនគ្រប់ភូមិ សង្កាត់ និងស្រុក តាមរយៈការលើកស្ទួយស្មារតីស្រឡាញ់ជាតិ និងការថែរក្សាប្រពៃណីខ្មែរ។ ការចូលរួមរបស់យុវជនគឺជាកម្លាំងសំខាន់ក្នុងការជ្រៀតចូលកាត់បន្ថយអំពើអាក្រក់ និងជំរុញភាពជាឯកភាពក្នុងសង្គម។ ម៉្យាងទៀត ពិធីនេះ គឺជាការរំឭកដឹងគុណដល់វីរៈបុរសទ័ពជើងទឹកដូនតាខ្មែរ ដែលបានតស៊ូដណ្តើមជ័យជម្នះ។ទី២.ជំរុញកំណើនភ្ញៀវទេសចរ៖…
-
រាត្រីសំពះព្រះខែ អកអំបុកនាប្រាសាទមាស នៅខេត្តកំពត

កំពត៖រាត្រីថ្ងៃពុធ១៥កើត ខែកក្តិក ត្រូវនឹងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជារាត្រីនៃពិធីសំពះព្រះខែ អកអំបុក នៅប្រាសាទមាស លោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ពោរពេញទៅថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងកុះករបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏មង្គលនេះ។ស្នាមញញឹមដែលកើតចេញពីទឹកចិត្តបរិសុទ្ធក្រោមម្លប់សន្តិភាពបានបង្ហាញឡើងលើរង្វង់មុខនៃអ្នកចូលរួម។ ជាសំណួរដែលលើកឡើងតើហេតុអ្វីបានជារដ្ឋបាលខេត្តកំពតជ្រើសរើសប្រាសាទមាសធ្វើជាទីប្រារព្ធពិធីសំពះព្រះខែ?មិនជ្រើសយកទីកន្លែងនៅក្នុងក្រុងកំពតដែលកុះករទៅដោយទេសចរ? លោកអាចារ្យដែលរៀបចំកម្មវិធីនេះបានបញ្ជាក់ថា ក្រោមគំនិតនិតផ្តួចផ្តើមប្រកបដោយការច្នៃប្រឌិតខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការឯកភាពពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តកំពតឆ្នាំនេះបានសម្រេចជ្រើសរើសយកទីតាំងប្រាសាទមាសលោកជំទាវម៉ៅ ធ្វើជាកន្លែងប្រារព្ធពិធី គឺដើម្បីផ្សារភ្ជាប់រវាងការថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី និងការរួមសាមគ្គីគ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្ត។ លោកបន្ថែមថា ពិធីសំពះព្រះខែអកអំបុកគឺដើម្បីរំលឹកនឹកគុណព្រះពោធិសត្វនៅក្នុងកាលដែលព្រះអង្គមានជាតិកំណើតជាសត្វទន្សាយ ដើម្បីសន្សំបារមីផង និងដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់ប្រមុខថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផង។ ជាពិសេសចង់បង្ហាញទេសភាព និងបរិយាកាសដ៏សែនមនោរម្យនៅប្រាសាទមាសលោកជំទាវម៉ៅជូនភ្ញៀវទេសចរជិតឆ្ងាយ ។ សូមជម្រាបជូនថា តួលេខបឋម ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេលពីរថ្ងៃ(ថ្ងៃទី៤និងទី៥ ខែវិច្ឆិកា)ខេត្តកំពតទទួលភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ខណៈសេវាកម្មកន្លែងស្នាក់នៅគឺពេញទាំងអស់៕ដោយ៖ សិលា…
-
មនុស្សជាង១៥ម៉ឺននាក់ បានមកកម្សាន្តនៅខេត្តកែបក្នុងឱកាសបុណ្យអុំទូកបីថ្ងៃ

កែប៖នៅខេត្តកែបផ្អែកតាមតួលេខបឋមក្នុងឱកាសឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ អន្តរជាតិចំនួន ១៥៥.៤៥៨នាក់ ក្នុងនោះទេសចរបរទេសចំនួន ៤១២នាក់ បានមកកម្សាន្តនៅខេត្តឆ្នេរសមុទ្រមួយនេះ។ចំនួននេះបានបង្ហាញឱ្យឃើញនូវការ កើនឡើង៥៦.៥៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។ ជាមួយនឹងវត្តមានគួរជាទីមោទនៈ លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថាបន្ថែមថា ស្ថានភាពទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែបនៅតែមានរក្សាបាននូវភាពល្អប្រសើរ។ ជាការកត់សម្គាល់ ក្នុងឱកាសឈប់សម្រាកនាពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តកែបបានបន្តយកចិត្តទុកដាក់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ស្អាត សណ្តាប់ធ្នាប់ល្អ និងគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕ដោយ៖សិលា សារិន
-
ក្រសួងបរិស្ថាន បានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា ចំនួនជិត ១៦លានម៉ែត្រគូប

(ភ្នំពេញ)៖ ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានធ្វើការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលបរិស្ថានពីរោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ស្របតាមវិធានការច្បាប់ បានចំនួន១៥ ៨៩៤ ៤៥០ ម៉ែត្រគូប។ ដោយឡែកគ្រាន់តែក្នុងខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញសំណល់រាវមិនឱ្យមានការបំពុលបរិស្ថាន បានចំនួនប្រមាណ ២លានម៉ែត្រគូប។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា លទ្ធផលសម្រេចបាននេះ គឺស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់សខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់និងកាត់បន្ថយការបំពុលទឹកសាធារណៈ។ ជាមួយគ្នានេះ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញសសរស្តម្ភចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ចំពោះភាពស្អាត គឺក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយ ដាក់ចេញជាយុទ្ធនាការ និងអនុវត្តសកម្មភាព ដើម្បឱ្យកម្ពុជាមានភាពស្អាតទាំងនៅលើផ្ទៃដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ។ ចំពោះភាពស្អាតក្នុងទឹកនេះ ក្រសួងបរិស្ថានបានរួមបញ្ចូលយុទ្ធនាការទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៥បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា មន្រ្តី និងអ្នកពាក់ព័ន្ធថៃកំពុងចេញធ្វើអត្ថាធិប្បាយបង្កឱ្យមានភាពតានតឹង និងមិនគោរព សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីមាន ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋ អាម៉េរិក និង ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានរួចមក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគោរព និង អនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា។ ប្រភពនេះបានបញ្ជាក់ឱ្យដឹងដែរថាជាក់ស្តែង ភ្លាមៗបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីកម្ពុជានិងថៃបាននិងកំពុងអនុវត្តតាមកិច្ចព្រមព្រៀងក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញ ធុនធ្ងន់មួយផ្នែកចេញពីតំបន់ព្រំដែនជានិមិត្តរូប ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ បន្ទាប់មក ភាគីទាំងពីរក៏បានឯកភាពគ្នាដកអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់នេះ ក្នុងដំណាក់កាល ជាក់លាក់ដោយរាប់ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា…
-
កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ

(អូស្ត្រាលី)៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Cameron Baker ប្រធានស្នងការជំនាញ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australian Skills Commission) បានរួមគ្នាចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធីហាត់ការ ដែលអាចនឹងអនុញ្ញាតឱ្យសិស្សនិស្សិតកម្ពុជា ដែលកំពុងរៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១-៣ ដែលចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលស្គាល់ដោយស្នងការជំនាញអូស្ត្រាលី អាចទៅបន្តការសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងចុះហាត់ការផ្ទាល់រយៈពេល ២ឆ្នាំ នៅតាមរោងជាង ការដ្ឋាន និងកសិដ្ឋាននានា ក្នុងរដ្ឋអូស្ត្រាលីខាងត្បូង នៃប្រទេសអូស្ត្រាលី។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកជំរុញឱ្យមានការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា និងជួយដល់វិស័យឯកជន នៅរដ្ឋអូស្ត្រាលីខាងត្បូង។ កិច្ចសហការនេះក៏រួមបញ្ចូលការបណ្តុះបណ្តាលសមត្ថភាពគ្រូ ការអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដែលស្របតាមស្តង់ដារអូស្ត្រាលីផងដែរ។ លោក Cameron Baker បានបញ្ជាក់ថា លោកនឹងរៀបចំឱ្យមានក្រុមការងារចំពោះកិច្ចសម្រាប់អនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលនឹងអាចចាប់ផ្តើមទទួលសិស្សនិស្សិតកម្ពុជា…
-
សិប្បកម្មផលិតទឹកកនៅក្រុងដូនកែវត្រូវបានរកឃើញមិនបានអនុត្តតាមច្បាប់បរិស្ថានត្រឹមត្រូវ

(ភ្នំពេញ)៖ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាននាពេលកន្លងទៅថ្មីៗ កន្លងមកនេះ ក្រុមការងារអធិការកិច្ច អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងអាជ្ញាមូលដ្ឋាន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបានរកឃើញ ទីតាំងសិប្បកម្ម ផលិតទឹកកក សញ្ញានាគមាស ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានដំណើរដោយគ្មានកិច្ចសន្យាការពារបបរិស្ថាន និងមានការលេចជ្រាបក្លិនហ្គាស ចេញពីម៉ាស៊ីនផលិតទឹកកក ប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋ នៅជុំវិញទីតាំងសិប្បកម្ម។ ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការពិន័យអន្តរការណ៍ តាមមាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងតម្រូវឱ្យក្រុមហ៊ុនធ្វើការពង្រឹងបច្ចេកទេស និងសុវត្ថិភាពនៅក្នុងសិប្បកម្មឱ្យបានត្រឹមត្រូវ ដោយត្រូវផ្លាស់ប្តូរប្រព័ន្ធបិទបើកឧស្ម័នថ្មី និងទប់ស្កាត់កុំឱ្យមានសាយភាយក្លិនអាម៉ូញាក់ចេញមកក្រៅ។ ក្នុងករណីសិប្បកម្មមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ដោយមិនមានការលើកលែង និងបិទអាជីវកម្មជាស្ថាពរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
សម្តេចតេជោ ចាត់ទុកភាពរីករាយ នៃពលរដ្ឋខ្មែរ ក្នុងកម្មវិធីអុំទូកនៅសៀមរាប ជាការបង្ហាញអំពីការថែរក្សាប្រពៃណីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ក្រោមម្លប់សន្តិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងក្តីរីករាយជាមួយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាមួយនឹងភាពសប្បាយយ៉ាងគគ្រឹកគគ្រេងនៃពិធីបុណ្យអុំទូក នៅក្នុងខេត្តសៀមរាប ។ នៅក្នុងសំណេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោបានលើកឡើងថា «ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ នៅពេលថ្ងៃ នៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករបានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុមចំណុះទូក ដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។ នៅពេលរាត្រី ដងស្ទឹង ត្រូវបានបំភ្លឺដោយពន្លឺប្រទីបចម្រុះពណ៌ ដែលអណ្តែតតាមផ្ទៃទឹក ខណៈ ប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និងរីករាយនឹងការអកអំបុកតាមប្រពៃណី។» ។ សម្តេចតេជោ ហ៊ុន សែន នៅជាមួយនឹងភាពរីករាយរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបានចាត់ទុកភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយក្រោមម្លប់សន្តិភាព ។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក…
-
ក្រសួងរៀបចំដែនដី ៖ សំណង់សាលាជ័យថាវី បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ

(ភ្នំពេញ)៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើបណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនចំពោះសាធារណជន មេត្តាជ្រាបថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា ៖ ១. សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី ២. សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ ៣. សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកកើតឡើងជាយថាហេតុ ។ ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។ សូមអ្នកសារព័ត៌មាន…
-
ក្រសួងប្រៃសណីយ៍៖វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥នឹងប្រារព្ធនៅដើមខែក្រោយ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ប្រកាសឱ្យដឹងថា នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រខាងមុខ។ បើតាមក្រសួងប្រៃសណីយ រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោក។ វេទិកាថ្នាក់ជាតិនេះ មានមូលបទស្តីពី “ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន” ដោយបែងចែកមូលបទរងចំនួនបី រួមមាន ១) សុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២) ការតភ្ជាប់អ៊ីនធឺណិតជាសកលនិងប្រកបដោយអត្ថន័យ និង ៣) ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។ ក្រសួងប្រៃសណីយ៍បានប្រាប់ដល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទនិងមូលបទរងខាងលើដោយធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ៕…