Category: ព័ត៌មានជាតិ

  • បញ្ចុះបឋមសីលាសាង សង់ទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកណ្តាលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    បញ្ចុះបឋមសីលាសាង សង់ទីស្នាក់ការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកណ្តាលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

    ខេត្តកណ្តាល៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកណ្តាល ធ្វើឡើងតាមបែបប្រពៃណីសាសនា នេះមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ក្រសួងសង្គមកិច្ច ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត, ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់…

  • ប្រធានបទ “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ត្រូវបានសាទរពីគ្រប់ភាគីក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥

    ប្រធានបទ “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ត្រូវបានសាទរពីគ្រប់ភាគីក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ១ ៨០០នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក៏បានលើកពីសារៈសំខាន់ដែលផ្តើមចេញពីកត្តាគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាចទាក់ទាញជំនឿទុកចិត្តពីអ្នកវិនិយោគទុន បង្កើតការងារ រក្សាការងារ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ បានផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ អាចជួបដោយផ្ទាល់ និងសម្ភាសន៍ភ្លាមៗជាមួយនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសកម្លាំងពលកម្មជាក់ស្តែងចំនួនជាង ៣ម៉ឺនកន្លែង។ ទន្ទឹមនេះ វាគ្មិនជាច្រើនរូប នឹងចែករំលែកបទពិសោធក្នុងការចាប់យកអាជីព ចំណេះដឹង ចំណេះធ្វើ…

  • អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់សិស្សានុសិស្ស ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ឲ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ

    អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់សិស្សានុសិស្ស ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ឲ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ

    បាត់ដំបង៖ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ល្អក្នុងសង្គម។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាល័យនេត យ៉ង់ ក្រុង-ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ បានថ្លែងបន្តថា ដោយមានការជំរុញពីអាណាព្យាបាល ពីការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ របស់លោកគ្រូ អ្នកគ្រូ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រផ្ទាល់របស់សិស្សានុសិស្ស បានធ្វើឱ្យអត្រាសិស្សជាប់បាក់ឌុបនៅខេត្តបាត់ដំបង មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស ចំនួនសិស្សជាប់និទ្ទេសA កាន់តែមានការកើនឡើងរៀងរាល់ឆ្នាំ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងឱ្យដឹងបន្ថែមទៀតថា ការរៀន និងបង្រៀននាពេលបច្ចុប្បន្ននេះ កាន់តែមានលក្ខណៈទំនើបជឿនលឿននិងកាន់តែសម្បូរបែប។សម្ភារៈបរិក្ខាសិក្សា មិនពិបាកដូចកាលពីអតីតកាលនោះឡើយ។ ឯកឧត្តមក៏បានណែនាំដល់សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន ពីការប្រើប្រាស់បារីអេឡិកត្រូនិក ពីការប្រព្រឹត្តនូវអំពើអបាយមុខ ត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួម ក្នុងការថែរក្សាអនាម័យ-បរិស្ថាន។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជននិងកីឡាខេត្ត នាយក នាយិកា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំធ្វើឱ្យវិស័យអប់រំក្នុងខេត្តបាត់ដំបង…

  • លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥

    លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ យោងតាមស្មារតីនៃការអនុវត្តកុងសង់ស៊ីស រវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិន និងមានការសម្របសម្រួល ពីក្រសួងទំនាក់ទំនងអន្តរជាតិ មជ្ឈិមបក្សកុម្មុយនីស្តចិន គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចំនួន៥០រូប ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១គណៈទាក់ទងការបរទេស គណៈកម្មាធិការកណ្តាល និងឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានទៅបំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅសាធារណរដ្ឋ ប្រជាមានិតចិន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានសមាសភាព ជាសមាជិកគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សដែលជាថ្នាក់ដឹកនាំក្រសួង ប្រធានគណបក្សខេត្ត អ្នកស្រាវជ្រាវ និងមន្ត្រីគណបក្សសំខាន់ៗ។ គោលបំណងសំខាន់ៗនៃទស្សនកិច្ចសិក្សាស្រាវជ្រាវគឺ៖ ១) សិក្សាកម្មវិធីសិក្សាសាលាបក្សនិងការកសាង សមត្ថភាពកម្មាភិបាលបក្ស ២) ការកសាងបក្ស និង ៣) អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនៅទីក្រុងប៉េកាំង ខេត្តហ៊ូណាន និងខេត្តហ៊ូជាន។ គណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ពីមិត្តចិន ក្នុងការរៀបចំកិច្ចពិភាក្សាការងារនិងទស្សនកិច្ចសិក្សាជាក់ស្តែងដើម្បីស្វែងយល់ពីការអនុវត្តនូវទស្សនវិស័យអភិវឌ្ឍន៍…

  • ឯកឧត្តម ខ្វៃ អាទិត្យា អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យនិងបឋមសិក្សាពាមជាំង

    ឯកឧត្តម ខ្វៃ អាទិត្យា អញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យនិងបឋមសិក្សាពាមជាំង

    (ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យពាមជាំង ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុអូររាំងឪ ខេត្តត្បូងឃ្មូ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីធីនេះ ក៏មានសមាសភាគចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សាលាបឋម សិក្សានិងវិទ្យាល័យពាមជាំង សរុបចំនួន ៨៦៦នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យ បានអានសារលិខិតថ្លែងអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១ វិច្ឆិកា ២០២៥។ ក្រៅពីនេះលោកក៏លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ដែលមានថ្នាក់ដឹកនាំដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបើកបវេសនាកាលឆ្នាំនេះដែរក្រុមការងារនិងសប្បុរសជន បានផ្តល់ជូននូវរង្វាន់លើកទឹកចិត្តមន្ថែមដល់សិស្ស (ចាប់ពីលេខ១ដល់លេខ៥)ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ ប៊ិក និងបណ្ណសរសើរផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • កម្ពុជា-ថៃ បង្ហាញការប្តេជ្ញាចិត្តគោរពនឹងធ្វើការកែសម្រួលអាវុធធន់ធ្ងន់ចេញពីព្រំដែនរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

    កម្ពុជា-ថៃ បង្ហាញការប្តេជ្ញាចិត្តគោរពនឹងធ្វើការកែសម្រួលអាវុធធន់ធ្ងន់ចេញពីព្រំដែនរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥

    (ភ្នំពេញ)៖ ក្នុងការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់រវាងកម្ពុជា និងថៃ សម្រាប់ដំណាក់កាលទី១ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងនៅយប់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ថាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា…

  • ឯកឧត្តម ឃួង ស្រេង ៖ ធនធានមនុស្សសំខាន់ណាស់ ដើម្បីឱ្យប្រទេសជាតិ មានការអភិវឌ្ឍជឿនលឿនរឹងមាំ

    ឯកឧត្តម ឃួង ស្រេង ៖ ធនធានមនុស្សសំខាន់ណាស់ ដើម្បីឱ្យប្រទេសជាតិ មានការអភិវឌ្ឍជឿនលឿនរឹងមាំ

    (ភ្នំពេញ)៖ ប្រទេសជាតិ រីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្សដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះសូមប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានខ្លាំងក្លាដើម្បីជាទំពាំងស្នងឫស្សី ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស អានសារលិខិត អបអរសាទរ បើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ របស់សមម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នាព្រឹកថ្ងៃទី០១ វិច្ឆិកា ២០២៥នេះ និងពិធីចែករង្វាន់សិស្សពូកែ ទូទាំងរាជធានីភ្នំពេញ និង សិស្សនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥នៅវិទ្យាល័យព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ ឯកឧត្តម ឃួង ស្រេង លើកឡើងទៀតថា ប្រជាពលរដ្ឋយើងពិតជាមានមោទនភាព និងសប្បាយរីករាយណាស់ ដែលមានថ្នាក់ដឹកនាំ ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការដឹកនាំប្រទេស នោះគឺសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ សូមឱ្យកូនក្មួយៗទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកបម្រើជាតិមាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកំរិតថែមទៀត…

  • ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ

    ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និង ឱកាសការងារ» ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាប់ផ្តើមហើយ ដែលពិធីបើកពិព័រណ៍នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយដោយមាន ការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះ…

  • ម៉ោង៦ល្ងាចនេះ កម្ពុជា-ថៃ ដកអាវុធធុនធ្ងន់ចេញពីព្រំដែនទៅកាន់មូលដ្ឋានដើមវិញក្នុងដំណាក់កាលទី១

    ម៉ោង៦ល្ងាចនេះ កម្ពុជា-ថៃ ដកអាវុធធុនធ្ងន់ចេញពីព្រំដែនទៅកាន់មូលដ្ឋានដើមវិញក្នុងដំណាក់កាលទី១

    (ភ្នំពេញ)៖កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃឡង់ដ៍ បានចាប់ផ្តើមបន្តអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ បន្ថែម​ទៀត​ចេញពីតំបន់ជម្លោះតាមបណ្តោយព្រំដែនក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់​ក្រុមអ្នកសង្កេតការណ៍​អាស៊ាន(AOT)នៃប្រទេសទាំងពីរនាល្ងាចម៉ោង៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សម្រាប់ភាគីកម្ពុជា​បានធ្វើឡើង​នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សកម្មភាពកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១បន្ថែមទៀតនេះ គឺធ្វើដំណាលគ្នាជាមួយនឹងភាគីថៃ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន​របស់ប្រទេសទាំងពីរដូចគ្នា។ គប្បីជម្រាបជូនថា កម្ពុជា និងថៃ បានកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជានិម្មិតរូប ចេញពីតំបន់​ជម្លោះ​ម្តងហើយ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាក៏បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសន្តិភាព និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចាប់តាំងពីបទ​ឈប់បាញ់បានចូលជាធរមានកាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍​រួម​ស្តីពី​សន្តិភាព​ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ នៅប្រទេសម៉ាឡេស៊ី ៕ប្រភពនិងរូបភាព៖AKP

  • ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើ«ប្រព័ន្ធចុះបញ្ជីការ កាបូនកម្ពុជា»ជាផ្លូវការ ដើម្បីជំរុញតម្លាភាពទីផ្សារកាបូន

    ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើ«ប្រព័ន្ធចុះបញ្ជីការ កាបូនកម្ពុជា»ជាផ្លូវការ ដើម្បីជំរុញតម្លាភាពទីផ្សារកាបូន

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry – CCR) នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និង តំណាងអង្គការ ស្ថាប័នជាតិ អន្តជាតិ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ប្រមាណជិត ៣០០នាក់។ ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា គឺជាការបង្កើតឃ្លាំងទិន្នន័យនៃឥណទានកាបូន (ឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយ) សម្រាប់បម្រើឱ្យសាធារណជនដោយឥតគិតថ្លៃនិងប្រកបដោយតម្លាភាព និងសុចរិតភាព ស្របតាមបញ្ចកោណយុទ្ធសាស្រ្តទី៥អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ប្រព័ន្ធនេះក៏នឹងបម្រើឱ្យការរាប់បញ្ចូលឥណទានកាបូន ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution – NDC) សំដៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ប្រព័ន្ធចុះបញ្ជីការ កាបូនកម្ពុជា ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ (Platform) ដែលកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋភាគីនីមួយៗរៀបចំឡើង ដើម្បីកត់ត្រានិងគ្រប់គ្រងទិន្នន័យឥណទានកាបូននៃគម្រោងនីមួយៗឱ្យបានត្រឹមត្រូវ…