-
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកទស្សនវិស័យទាក់ទងនឹងការចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា ក្នុងតំបន់ និងសកលលោក ដល់វិទ្យាស្ថានយុទ្ធសាស្ត្រ KSI

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកទស្សនវិស័យដល់វិទ្យាស្ថានយុទ្ធសាស្ត្រ KSI ទាក់ទងនឹងការចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា ក្នុងតំបន់ និងសកលលោក ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ លោក តាន់ ស្រ៊ី ម៉ៃឃល យ៉ាវ ព្រមទាំងប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានលើកឡើងថា នេះគឺជាការជួបគ្នាសារជាថ្មី ហើយសង្ឃឹមថាប្រតិភូនឹងបានឃើញពីការវិវត្តន៍នៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះការចូលរួមរបស់គណៈប្រតិភូនៅក្នុងកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកល…
-
ប្រជាពលរដ្ឋជាងមួយគ្រួសារនៅស្រុកបុរីអូរស្វាយសែនជ័យ នឹងទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញ

ស្ទឹងត្រែង៖គណៈកម្មការគ្រប់គ្រងដីធ្លីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ១.៤៥២ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យដោយមានចូលរួមពីលោក ដែង កក្កដា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ,លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោក ធឹង ម៉េង ប្រធានភូមិបាលស្រុកបុរីអូរស្វាយសែនជ័យ ,លោកមេឃុំ ,មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។ ឯកសារនៃការវិនិច្ឆ័យក្បាលដី ដែលត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានបិទផ្សាយជាសាធារណៈចំនួន ១.៤៥២ក្បាលដីនេះ ស្ថិតនៅក្នុងភូមិចំនួន ៣នៃឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ គឺ ភូមិកណ្ដាលចំនួន ៤១៦ក្បាលដី ភូមិក្រោមចំនួន ៤៧០ក្បាលដី និងភូមិក្រឡាពាសចំនួន ៥៦៦ក្បាលដី។ មន្រ្តីជំនាញបានប្រាប់ប្រជាពលរដ្ឋចូលរួមថា ការបិទផ្សាយជាសាធារណៈនេះ គឺជាដំណាក់កាលចុងក្រោយ នៃនីតិវិធី នៅក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមានគោលបំណង ផ្តល់ឱកាសដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ពិនិត្យ និងផ្ទៀងផ្ទាត់ ទិន្នន័យ (ឈ្មោះ ទំហំដី ព្រំប្រទល់) របស់ខ្លួនឱ្យបានត្រឹមត្រូវជាមុនសិន។ ប្រសិនបើការពិនិត្យ ផ្ទៀងផ្ទាត់ ទិន្នន័យទាំងនោះ រកឃើញថា…
-
ជនសង្ស័យចំនួន១១១នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានឃាត់ខ្លួននៅអគារមួយកន្លែងនាក្រុងភ្នំពេញ

ភ្នំពេញ៖ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង កម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យ ស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ១៧ ផ្លូវលេខ២៥៥ ក្រុមទី១៤ ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ មន្រ្តីដែលស្ថិតក្នុងក្រុមសមត្ថកិច្ចបានប្រាប់ថា ក្នុងសកម្មភាពខាងលើកម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ីចំនួន១០៦នាក់ (ស្ត្រី៣៦នាក់ ) និងបុរសជនជាតិខ្មែរ ចំនួន៥នាក់ ។ក្នុងប្រតិបត្តិការបង្ក្រាបដដែលសមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈ រថយន្ត២គ្រឿង ម៉ាក HYUNDAI STARIA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5952 និងម៉ាក HYUNDAI STARIA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-1921 ។ បន្ទាប់ពីត្រួតពិនិត្យយ៉ាងម៉រត់ចតើជនសង្ស័យ និងវត្ថុតាងទាំងអស់ដែលបានដកហូតពីទីតាំងសង្ស័យខាងលើ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី ។ នៅថ្ងៃដដែលនោះដែរ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយទទួលបានការបញ្ជាពីអភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ និងមានការចូលរួមសហការពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.…
-
សម្ពោធជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល

(ខេត្តកណ្តាល)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម AtSushi Ueno ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន នៃ មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្ដាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនាពេលនេះ កើតចេញក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ សមិទ្ធផលថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចបានគោលបំណងរួមបញ្ចូលគ្នា និងប្រកបដោយនិរន្តរភាពក្នុងការប្រយុទ្ធនឹងជំងឺមហារីក ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក បុគ្គលិកនៃអង្គការបេះដូងជប៉ុន ដែលបានកៀរគរថវិកាពីសប្បុរសជនជប៉ុន…
-
ឯកឧត្តម ហេង សួរ សំណេះសំណាលជាមួយគ្រួសារកងទ័ព នៅក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កាលពីរសៀល ទី៣១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ពទាំង ១១៣គ្រួសារ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណ និងចូលរួមរំលែកនូវទុក្ខលំបាក ដល់គ្រួសារវីរកងទ័ពជួរមុខ ជាពិសេស ក្រុមគ្រួសារមានសមាជិកបានលះបង់ និងពលីជីវិតនៅក្នុងសង្រ្គាមឈ្លានពានទឹកដី ដែលនេះគឺជាការលះបង់ដ៏ធំធេង និងគុណបំណាច់មិនអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូលដែលយើងគ្រប់គ្នាត្រូវតែគោរពដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ ប្រកបដោយកិត្តិយសជាអមតៈ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។ បន្ថែមពីនោះឯកឧត្តមក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់សមាជិកគ្រួសារកងទ័ពផងដែរ។ ឯកឧត្តម បានផ្ដល់អនុសាសន៍ណែនាំដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ សូមបន្តយកចិត្តទុកដាក់ និងបន្តសំណេះសំណាលសួរសុខទុក្ខដល់គ្រួសារកងទ័ពតាមបណ្ដាសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ធនាគារជាតិ នៃកម្ពុជា សហការយ៉ាងជិតស្និទ្ធជាមួយស្ថាបនជាតិ-អន្តរជាតិ ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ

(កំពត)៖ ធនាគារជាតិនៃកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងស្ថាបនជាតិ-អន្តរជាតិនានា ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការយ៉ាងប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ ជាពិសេស សម្រាប់កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅជនបទ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» នៅខេកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម យឹម លាត បានចែករំលែកអំពីប្រវត្តិខ្លះៗនៃ «ទិវាសន្សំអាស៊ាន» ជូនដល់អង្គពិធី ដើម្បីឱ្យអង្គពិធីបានយល់ដឹងពីដើមកំណើត និងអត្ថន័យនៃទិវានេះ។ «ទិវាសន្សំអាស៊ាន» ត្រូវបានរៀបចំដោយគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុអាស៊ាន នៅឆ្នាំ២០១៩ដើម្បីលើកកម្ពស់វប្បធម៌សន្សំ និងការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ការផ្តួចផ្តើមនេះ ស្របតាម ទិវាសន្សំពិភពលោក (World Savings Day) ដែលជាទស្សនៈរបស់អ្នកសេដ្ឋកិច្ចជនជាតិអ៊ីតាលីឈ្មោះ Filippo Ravizza ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃការសន្សំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច…
-
សម្ដេចធិបតី ៖ ទោះមានបញ្ហាប្រឈម ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ ទោះបីមានបញ្ហាប្រឈមតិចតួចយ៉ាងណាក៏ដោយ ក៏ដំណើរការនៃការអប់រំចំណេះទូទៅក្នុងឆ្នាំសិក្សា ២០២៤-២០២៥ បានប្រព្រឹត្តទៅតាមការគ្រោងទុកប្រកបដោយប្រសិទ្ធភាព និងលទ្ធផលគួរជាទីសាទរ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្មីៗនេះ ក្នុងអំឡុងពេលដែលសាលារៀនមួយចំនួនត្រូវបានផ្អាកដំណើរការ ដោយសាររងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានខិតខំបន្តផ្តល់សេវាបង្រៀននិងរៀនដល់សិស្សានុសិស្ស តាមរយៈការរៀបចំការបង្រៀន និង រៀនជាលក្ខណៈប្រមូលផ្តុំនៅសាលារៀននិងជំរំ។ បន្ទាប់ពីសង្គ្រាមបានស្ងប់ស្ងាត់ សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ ប៉ុន្តែសិស្សដែលបានត្រឡប់មករៀនវិញនៅមានចំនួនតិចតួច ដោយសារភាពភ័យខ្លាច និងសិស្សមួយចំនួនទៀតបន្តស្នាក់នៅក្នុងជំរំជាមួយមាតាបិតា ឬអាណាព្យាបាល ។ ជាមួយគ្នានេះដែរ បងប្អូន ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលចេញ-ចូលប្រទេសថៃ ប្រមាណ ៩៣ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញ ដោយរួមទាំងកុមារ និងសិស្សានុសិស្សស្ថិតក្នុងអាយុសិក្សានៅកម្រិតការអប់រំចំណេះទូទៅផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា…
-
កម្ពុជា និង FBI អាមេរិក ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយលោក Kash Patel នាយក នៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ។ យោងតាមបណ្ដាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ភាគីទាងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាជំហានបន្ទាប់ ភាគីទាងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ ៕ ដោយ ៖ វណ្ណលុក
-
កម្ពុជា-ថៃបានកំណត់តំបន់សាកល្បងក្នុងឃុំអូរបីជាន់របស់កម្ពុជា និងនៅទល់មុខ ឃុំណូនម៉ាកម៉ូន ខេត្តស្រះកែវ របស់ថៃសម្រាប់ដំណើរការដោះមីនមនុស្សធម៌

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងបញ្ជាក់ឱ្យដឹងថានៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំ ដោយបានកំណត់តំបន់សាកល្បងចំនួន ១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលមានទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងដែរថា៖ សម្រាប់ការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងដែរថា”ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥…
-
ឯកឧត្តម សុខ សូកេន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីនាពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ សរុបប្រមាណ៣៧០រូប នៅទីស្ដីការក្រសួងអធិការកិច្ច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការប្រចាំការបានឡើងគោរពរាយការណ៍ជូនអង្គពិធីនូវរបាយការណ៍សង្ខេបនៃសមិទ្ធផលការងាររយៈពេល ១ ឆ្នាំរបស់ក្រសួង (ចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥) ដែលជាកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវអនុសាសន៍សំខាន់ៗជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការថា ក្នុងនាមជាស្ថាប័នដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ច ក្រសួងត្រូវយកចិត្តទុកដាក់លើការរៀបចំទុកដាក់ផ្ទះឱ្យបានរៀបរយ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្ត ការខិតខំអនុវត្តនូវការងារស្នូល និងការងារគាំទ្រនានានៃយុទ្ធសាស្រ្ត «ព៤ជ៤» ដោយការកំណត់ចក្ខុវិស័យ ទិសដៅការងារអនុវត្តបន្ដ និងទស្សនវែងឆ្ងាយនៃការរៀបចំប្រព័ន្ធអធិការកិច្ចដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ សំដៅចូលរួមគាំទ្រដល់ការងារអភិលបាលកិច្ច និងការងារកំណែទម្រង់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី…