Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តជួបសំណេះសំណាលជាមួយសមាជិក សហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព

    រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តជួបសំណេះសំណាលជាមួយសមាជិក សហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព

    (ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃនេះ គឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិក ធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃ គុណភាព និងបរិមាណ ហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋទេ។ ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេស៕ ប្រភព ៖ ក្រសួងកសិកម្ម

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ សហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង

    (ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើង ជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារនិងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន និងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។ ការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង និងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងមាន់ស្រែ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិក ជាពិសេសអតីតយុទ្ធជន នៅខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងកសិកម្មនឹងបន្តជួយជ្រោមជែងប្រជាកសិករតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យទទួលបានផលប្រយោជន៍ជាច្រើនថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរខួបលើកទី៨ នៃការដាក់បញ្ចូល រឿង ​អ៊ីណាវ បុស្សិបា ក្នុងអង្គការយូណេស្កូ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរខួបលើកទី៨ នៃការដាក់បញ្ចូល រឿង ​អ៊ីណាវ បុស្សិបា ក្នុងអង្គការយូណេស្កូ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ ខួបលើកទី៨ នៃការដាក់បញ្ចូល រឿង​អ៊ីណាវ បុស្សិបា ក្នុងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ២០១៧ – ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ។ គួរបញ្ជាក់ថា រឿងអ៊ីណាវ ឬ រឿងអ៊ីណាវបុស្សិបា ជារឿងមួយ ដែលព្រះមហាក្សត្រខ្មែរ សព្វព្រះរាជហឫទ័យខ្លាំងណាស់ ជាពិសេសរវាងអំឡុងឆ្នាំ១៩០០ដល់ឆ្នាំ១៩៤០ ។ នាសម័យបច្ចុប្បន្ន គេពុំសូវឃើញមានសម្តែងរឿងនេះឡើយ ។ រឿងអ៊ីណាវ ត្រូវបានគេសម្រួលទៅជាច្រើនទម្រង់សិល្បៈ មានដូចជា ល្ខោនបាសាក់ របាំព្រះរាជទ្រព្យ (អ៊ីណាវ៖ យ៉ារ៉ាន់ដេញក្ងោក ផលិត ដោយ សំ សំអាង ក្នុងឆ្នាំ២០០២) និងភាពយន្ត (អ៊ីណាវបុស្សិបា ដឹកនាំរឿងដោយ…

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមកិច្ចកម្មវិធី Plug and Play Silicon Valley Summit 2025 នៅសហរដ្ឋអាមេរិក

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសតំណាងកម្ពុជាទៅចូលរួមកិច្ចកម្មវិធី Plug and Play Silicon Valley Summit 2025 នៅសហរដ្ឋអាមេរិក

    (សិង្ហបុរី)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអបអរសាទរដល់ Bamnang Academy, BookMeBus, Salatech និង Finluy ដែលត្រូវបានជ្រើសរើសដោយ មជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មវិធី Silicon Valley Summit 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល Plug and Play ទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការជ្រើសរើសនេះ ប្រព្រឹត្តទៅបន្ទាប់ពីការធ្វើបទបង្ហាញគម្រោងទាក់ទាញការវិនិយោគ (Pitching) ដោយ Plug and Play ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញចំណាប់អារម្មណ៍ទាំងមោទនភាពថា “ការចូលរួមរបស់ Bamnang Academy, BookMeBus, Salatech…

  • ឆ្នេរតេជោសន្តិភាពកែប ត្រៀមទទួលទេសចរជិតឆ្ងាយក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ

    ឆ្នេរតេជោសន្តិភាពកែប ត្រៀមទទួលទេសចរជិតឆ្ងាយក្នុងឱកាសបុណ្យអុំទូកខាងមុខនេះ

    កែប៖ គិតត្រឹមសប្ដាហ៍ទីបួននៃខែតុលានេះ ការដ្ឋានសាងសង់ឆ្នេរតេជោសន្តិភាពខេត្តកែបអនុវត្តបានប្រមាណ ៩០ ភាគរយ។ក្រុមការងារកំពុងមមាញឹកបញ្ចប់ការងារដែលនៅសល់មួយចំនួន ដើម្បីឱ្យឆ្នេរនេះក្លាយជាផលិតផលថ្មី​ទទួល​ទេសចរអាចចូលកម្សាន្តនៅផ្នែកខ្លះនៃគម្រោងទាំងមូល នាឱកាសឈប់សម្រាកក្នុងបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ខាងមុខនេះ។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្រ្តីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងសប្ដាហ៍នេះ​ចុះពិនិត្យវឌ្ឍន​ភាពនៃ​ការ​សាងសង់គម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលប្រសិទ្ធនាមថា”ឆ្នេរតេជោសន្តិភាព​កែប”ប្រវែង​២.៧០០ម៉ែត្រ ដែលក្រុមជាងកំពុងញាប់ជើងញាប់ដៃដើម្បីបង្ហើយ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់ខេត្តកែប ក្នុងសម័យតេជោ-ធិបតី ។គម្រោង​នេះនឹងជួយលើកកម្ពស់គុណភាពឆ្នេររបស់ខេត្តឱ្យក្លាយជាទិសដៅទេសចរណ៍ស្អាតសាមញ្ញ ប៉ុន្តែទាក់ទាញ ពិសេសជាការ​បើកទំព័រឆ្នេរថ្មីរបស់ខេត្តកែបជូនទេសចរជាតិ អន្តរជាតិចូលមកលំហែនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមបន្ថែមថា ដោយឆ្នាំនេះរាជធានីភ្នំពេញពុំមានការប្រារព្ធពិធីបុណ្យអុំទូក ដូច្នេះលោក​រំពឹងថា តំបន់សមុទ្រ​ពិសេស​ខេត្តកែប នឹងក្លាយជាគោលដៅសំខាន់សម្រាប់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ។ជាការត្រៀមលក្ខណៈឱ្យបានល្អ ឯកឧត្តមបានណែនាំដល់អាជ្ញាធរក្រុង ស្រុក ពិនិត្យមើលលើសណ្តាប់ធ្នាប់សាធារណៈផ្សេងៗឱ្យបាន​រៀបរយជាស្រេច។ សូមជម្រាបថា ការឈប់សម្រាកក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៤,ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥៕ដោយ៖ សិលា សារិន

  • ខេត្តស្ទឹងត្រែងឆ្នាំនេះពុំមានការប្រណាំងទូក តែប្រារព្ធពិធីបណ្ដែតប្រទីប សំពះព្រះខែ

    ខេត្តស្ទឹងត្រែងឆ្នាំនេះពុំមានការប្រណាំងទូក តែប្រារព្ធពិធីបណ្ដែតប្រទីប សំពះព្រះខែ

    ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងអំពីផ្អាកការប្រណាំងទូកសម្រាប់ឆ្នាំ២០២៥ ប៉ុន្តែរដ្ឋបាលខេត្ត នឹងបន្ត​ប្រារព្ធពិធីសំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀងប្រចាំឆ្នាំថ្មី២០២៦។ជាមួយនឹងការជូនដំណឹង រដ្ឋបាលខេត្តក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍នេះ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចផ្អាការប្រារព្ធ​ពិធីប្រណាំង​ទូកឆ្នាំ២០២៥។ប៉ុន្តែទន្ទឹមនឹងនេះក្នុងគោលបំណង រួមថែរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាយើង រដ្ឋបាលខេត្តនឹងចាត់តាំងឲ្យមានការរៀបចំប្រារព្ធពិធី «សំពះព្រះខែ អកអំបុក បណ្តែតប្រទីប និងពិធីសម្រក់ទៀនផ្សង​ប្រផ្នូលទឹកភ្លៀង ប្រចាំឆ្នាំថ្មី២០២៦» ដែលមានការចូលរួមពីរដ្ឋបាលក្រុង-ស្រុកទាំង៦ នៃខេត្តស្ទឹងត្រែង នៅលើសួនសុវណ្ណភូមិ ប្របនឹងមាត់ទន្លេសេកុងស្ទឹងត្រែង នាវេលាម៉ោង ៧យប់ ថ្ងៃពុធ ១៥កើត «ពេញបូណ៌មី» ខែកក្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងរាត្រី ១៥កើតនោះផងទៀត រដ្ឋបាលខេត្ត ក៏នឹងរៀបចំពិធីបណ្តែតប្រទីបទៅតាមបវេណី នៅតាមដងទន្លេសេកុង ក្នុងពេលព្រមជាមួយគ្នានោះ ផងដែរ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់ឯឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូន​ប្រជា​ពលរដ្ឋខេត្ត​ស្ទឹងត្រែងទាំងអស់ មេត្តាចូលរួមអបអរសាទរ កម្សាន្ត សប្បាយ ក្នុងពិធីនេះឱ្យមានភាពមហោឡារិក និងប្រកបដោយភាពអធិកអធម តាមកាលបរិច្ឆេទ…

  • ប្រឡងប្រជែងជ្រើសរើសមន្ត្រី អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

    ប្រឡងប្រជែងជ្រើសរើសមន្ត្រី អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី លើកឡើងនៅក្នុងបណ្តាញសង្គមផ្លូវការថា ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងមុខងារសាធារណៈ យើងខ្ញុំ បានតាមដានដោយយកចិត្តទុក ហើយក៏បានផ្តល់តម្លៃខ្ពស់ចំពោះរាល់មតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។ ខ្ញុំពិតជាសូមអរគុណសម្រាប់មតិយោបល់ពាក់ព័ន្ធទៅលើការងារកំណែទម្រង់ និងជាពិសេសការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី (ទាំងមន្ត្រីក្របខ័ណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ) អនុលោមនិយាមនីតិវិធីប្រតិបត្តិថ្មី និងក្រោមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ និងជាប្រធានគណៈកម្មាការប្រឡងប្រជែង នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅក្រោយពេលដែលមានមហាជនជាច្រើនបានចេញមកសារទរ និងបញ្ចេញជាមតិយោបល់ជាសាធារណៈ ឬតាមការទាក់ទងមកផ្ទាល់ ឬតាមរយៈ comments តាមប្រព័ន្ធសង្គម មិនថាលើកនេះ ឬដំណាក់កាលកន្លងមកនោះទេ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ថែមថា យើងខ្ញុំពិតជាមានការសប្បាយរីករាយក៏ដូចជាការពេញចិត្តសម្រាប់អ្វីដែលយើងខ្ញុំទាំងអស់គ្នាបាន បំពេញភារកិច្ចកន្លងមក ជាពិសេសពេល បានឃើញប្អូនៗជាយុវជន យុវនារី ដែលជាបេក្ខជនឆ្លងកាត់ការប្រឡង បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន ដែលចង់ក្លាយជាមន្ត្រីរាជការទៅតាមក្រសួង ស្ថាប័នដែលបានដាក់ពាក្យប្រឡងកន្លងមក។…

  • ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍លំនៅឋាន ឱ្យមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបានគ្រប់ៗគ្នា

    ក្រសួងរៀបចំដែនដី កំពុងយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍លំនៅឋាន ឱ្យមានតម្លៃសមរម្យដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបានគ្រប់ៗគ្នា

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់គិតគូរកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល មានប្រាក់សន្សំ និងធ្វើយ៉ាងណាអភិវឌ្ឍន៍លំនៅឋាន ឱ្យមានតម្លៃសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញលំនៅឋានសម្រាប់រស់នៅបានគ្រប់ៗគ្នា ។ ថ្លែងក្នុងកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានសង្គម និងលំនៅឋានតម្លៃសមរម្យ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា គោលនយោបាយដែលក្រសួងបានដាក់ចេញ គឺធ្វើយ៉ាងណាអោយប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គមជាតិ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើ មានប្រាក់ចំណូល មានប្រាក់សន្សំ មានការលំហែសម្រាប់គ្រួសារ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា ដែលកត្តាទាំងអស់នេះមិនមែនជារឿងងាយស្រួលនោះទេដូច្នេះការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រមូលមតិយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាសម្រេចបាននូវគោលដៅរបស់ក្រសួង ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះមានការបង្កើតមូលធនមនុស្សដែលមានភាពឆ្លាតវៃ វាងវៃ ឧស្សាហ៍ព្យាយាម ដើម្បីក្លាយជាចលករដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីគោលគំនិតមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋអាចមានលំនៅឋានរស់នៅសមរម្យបានគ្រប់គ្នា…

  • អបអរសាទរខួប ២១ឆ្នាំ នៃព្រះរាជពិធីយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា

    អបអរសាទរខួប ២១ឆ្នាំ នៃព្រះរាជពិធីយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា

    (ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (២៩ ខែតុលា ឆ្នាំ២០០៤ – ២៩ ខែតុលា ឆ្នាំ២០២៥) ។ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះរាជបុត្រានៃព្រះបរមរតនកោដ្ឋ ព្រះវររាជបិតា នរោត្តម សីហនុ និង សម្តេចព្រះវររាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ។ កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសមាសភាព ៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតា ដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤…

  • ឯកឧត្តម ខូវ ឆាយ ចាត់ទុកមេដាយ ៣គ្រឿងប្រជែងបានពីកីឡាយុវជនអាស៊ីជាសមិទ្ធផលដ៏អស្ចារ្យ

    ឯកឧត្តម ខូវ ឆាយ ចាត់ទុកមេដាយ ៣គ្រឿងប្រជែងបានពីកីឡាយុវជនអាស៊ីជាសមិទ្ធផលដ៏អស្ចារ្យ

    (ភ្នំពេញ)៖ កីឡាករកីឡាការិនីប្រដាល់គុនខ្មែរដែលដណ្តើមបានមេដាយប្រាក់និងសំរឹទ្ធក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្របារ៉ែន បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាល្ងាចថ្ងៃទី២៨ ខែ តុលា ជាមួយ២ប្រភេទកីឡាទៀត គឺកីឡាអត្តពលកម្មនិងតេក្វាន់ដូWT ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងលើកឡើងថា ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ ពិតជាមានក្តីរំភើប និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលមេដាយទាំង៣គ្រឿងដែលអត្តពលិកវ័យក្មេងនៃកីឡាប្រដាល់គុនខ្មែរដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣យកមកជូនជាតិ។ ឯកឧត្តម បានចាត់ទុកមេដាយ៣គ្រឿង ប្រាក់២និងសំរឹទ្ធ១គ្រឿង ដែលអត្តពលិកគុនខ្មែរដណ្តើមបានពីកីឡាទ្វីបអាស៊ីនេះ គឺជាសមិទ្ធផលជោគជ័យដ៏ធំធេងមួយ ដ្បិតកម្ពុជាយើងបានចូលរួម២លើកកន្លងមក តែគុនខ្មែរទើបតែបង្ហាញខ្លួនលើកដំបូងព្រឹត្តិការណ៍លើកទី៣នេះ ថែមទាំងប្រជែងដណ្តើមបានមេដាយជូនជាតិ។ ឯកឧត្តម ថា សមិទ្ធផលមេដាយ៣គ្រឿងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យជាកំណត់ត្រាថ្មីដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីវ័យក្មេង ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានយកបិទពិសោធន៍កីឡាយុវជនអាស៊ីលើកទី៣នេះ ជាយុទ្ធសាស្រ្តពង្រឹងត្រៀមខ្លួនសម្រាប់គ្រូបង្វឹក និងកីឡាករកីឡាការិនីគុនខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កម្រិតទ្វីបអាស៊ីក្រោយៗទៀត។ ដ្បិតបទពិសោធន៍លើកទី៣នេះ គឺយើងមើលឃើញនូវចំណុចខ្វះខាតមួយចំនួនដែលយើងត្រូវតែកែលម្អ ដើម្បីយកឈ្នះពួកគាត់ក្នុងព្រឹត្តិការណ៍ប្រកួតនៅពេលអនាគ។ ទន្ទឹមជាមួយគ្នានេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើ ក៏មានគម្រោងផ្តល់ជូននូវថវិកាលើកទឹកមួយចំនួនដល់អត្តពលិកទាំង៣រូបដែលដណ្តើមបានមេដាយបន្ថែមពីថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡា…