Category: ព័ត៌មានជាតិ

  • រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ

    រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាត និងការគ្រប់គ្រងធនធានធម្មជាតិ

    (ភ្នំពេញ)៖ «ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសការចូលរួមជំរុញសកម្មភាពនៃយុទ្ធនាការនានារបស់ក្រសួងបរិស្ថាន គឺជាសក្ខីភាពមួយ នៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលក្រសួងបរិស្ថានគាំទ្រការជំរុញប្រសិទ្ធភាព នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីការអនុវត្តមុខងារវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត ដោយធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន នៅលើដី ក្នុងទឹក និងលើមេឃ ពិសេសសម្រេចឱ្យបានជោគជ័យដ៏ឧត្តុង្គឧត្តម បង្កើនគម្របបៃតង ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការសម្រេចគោលដៅ កម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។ លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១៣លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាការរស់នៅរបស់ប្រជាពលរដ្ឋ មានបរិស្ថានស្អាត មានការអភិវឌ្ឍប្របដោយចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែម។ ឯកឧត្តមបណ្ឌិត អ៊ាង…

  • កម្ពុជា និង ធនាគារពិភពលោក ពិភាក្សាលើការគាំទ្រ នៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ

    កម្ពុជា និង ធនាគារពិភពលោក ពិភាក្សាលើការគាំទ្រ នៃការផ្តល់ជំនាញ និងការងារដល់ពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃវិញ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយប្រតិភូធនាគារពិភពលោកដឹកនាំដោយ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ស្តីពីការស្វែងរកការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈយន្តការគាំទ្របឋមភ្លាមៗ និងរយៈពេលមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោក លើការងារការកសាងមូលធនមនុស្ស ការងារ និងជំនាញនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះ គឺស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតការងារ ទីផ្សារការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងរបស់ធនាគារពិភពលោកជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (Skills for Better Jobs Project)។ ជាការឆ្លើយតប លោកស្រី Tania Meyer បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ចំពោះជំនួបដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរអាចផ្លាស់ប្តូរយោបល់ និងចែករំលែកព័ត៌មានអំពីការជួយគាំទ្ររបស់ធនាគារពិភពលោកចំពោះពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃស្តីពីការស្វែងរកការងារ…

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

    (ភ្នំពេ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និង អគ្គិសនី ដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើម ជាសម្ភារៈអេឡិចត្រូនិក និង បរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែក ញែក និង ធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និង វត្ថុនានា ដូចជា មាស…

  • មន្រី្តជាន់ខ្ពស់ ៖ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់

    មន្រី្តជាន់ខ្ពស់ ៖ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់

    (ភ្នំពេញ)៖ នៅប្រទេសកម្ពុជា ក្នុងចំណោមជំងឺមហារីកទាំងអស់ គឺរកឃើញថា ជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់។ ជំងឺមហារីកមាត់ស្បូន ត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពសាធារណៈដែលគួរកត់សម្គាល់។ នៅទូទាំងពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់លេខរៀងទី៤ នៃជំងឺមហារីកដែលកើតមានឡើងច្រើនបំផុតលើស្ដ្រី ។ នេះបើតាមការបញ្ជាក់ឱ្យដឹង របស់លោកជំទាវសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាក្នុងឱកាសសិក្ខាសាលា បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ លើការរកឃើញមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ដ អេច ភី វី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានការពារសុខភាព ជាលេខាធិការដ្ឋាន បានខិតខំរៀបចំបង្កើតឡើងនូវផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារជំងឺមិនឆ្លង ២០២២-២០៣០ ដែលផែនការសកម្មភាពសម្រាប់បង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន និង និយាមប្រតិបត្ដិស្ដង់ដាជាតិ សម្រាប់ពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បួន ដែលបានធ្វើបច្ចុប្បន្នភាព ឆ្នាំ២០២៥ ។ បើតាមតួលេខនៅឆ្នាំ២០២២ លោកជំទាវសាស្ដ្រាចារ្យបានបញ្ជាក់ថា ស្ដ្រីប្រមាណ ៦៦២,៣០១នាក់ ត្រូវបានរកឃើញថា មានជំងឺមហារីកមាត់ស្បូន ហើយស្ដ្រីប្រមាណ ៣៤៨,៨៧៤នាក់ បានស្លាប់ដោយសារជំងឺនេះ។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ…

  • ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue”

    ឯកឧត្តម កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue”

    (ប្រទេសសិង្ហបុរី)៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័រ រវាងសហរដ្ឋអាម៉េរិក-អាស៊ាន លើកទី6 – 6th ASEAN-U.S. Cyber Policy Dialogue” ជាមួយ ឯកឧត្តម Andrew R. Herrup ទីប្រឹក្សាជាន់ខ្ពស់ នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ជាកម្មវិធីស្រប (sideline event) និងមានទីតាំងតែមួយជាមួយកម្មវិធី 10th Singapore International Cyber Week (10th SICW) និងកម្មវិធី The 10th ASEAN Ministeral Conference on Cybersecurity (10th AMCC)។ កិច្ចសន្ទនានេះមានការចូលរួមពីគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ តំណាងប្រតិភូនៃប្រទេសសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់និងអន្តរជាតិ ជំរុញការកសាងសមត្ថភាពលើជំនាញសាយប័រ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាពាក់ព័ន្ធនឹងសន្តិសុខសាយប័រចែករំលែកពីការធ្វើបច្ចុប្បន្នភាពគោលនយោបាយសន្តិសុខសាយប័ររបស់រដ្ឋសមាជិកអាស៊ាន…

  • វត្តថ្មរមៀលនៅក្បែរជើងភ្នំដងរែក ទទួលបានអង្គកឋិនទានសាមគ្គីរបស់សម្ដេចក្រឡាហោម ស ខេង

    វត្តថ្មរមៀលនៅក្បែរជើងភ្នំដងរែក ទទួលបានអង្គកឋិនទានសាមគ្គីរបស់សម្ដេចក្រឡាហោម ស ខេង

    បន្ទាយមានជ័យ៖អង្គកឋិនទានសាមគ្គីមួយដែលផ្តួចផ្តើមដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ​និងលោក​ជំទាវ បានដង្ហែទៅកាន់វត្តគិរីរុក្ខរាម ហៅវត្តថ្មរមៀល ស្ថិតនៅ​ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក​ ខេត្តបន្ទាយ​មានជ័យ កាលពីចុង​សប្ដាហ៍កន្លងទៅនេះ ។ លោក ប្រាក់ សុភ័ទ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា អង្គកឋិនទានសាមគ្គី ផ្តួចផ្ដើមឡើងដោយសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សក្រ និងលោកជំទាវ ,ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ,ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ។ លោក ប្រាក់ សុភ័ទ បន្តថា បច្ច័យបានពីអង្គកឋិនទានសរុបបចំនួន ៩.៣៦៣១ដុល្លារ​អាមេរិកនិង​១១លានរៀល។ ចំណែកព្រះតេជគុណ រ៉េន ស៊ីណាត ចៅអធិការវត្តថ្មរមៀល លេខាធិការអនុគណស្រុកថ្មពួកបានរំលឹកត្រួសៗពី​ប្រវត្តិ​វត្តថ្មរមៀល ថាជាវត្តស្ថិត​នៅក្បែរជើងភ្នំដងរែកជាប់ព្រំដែនថៃក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្ត​បន្ទាយ​មានជ័យ​​។ដោយសារកាលដើមឡើយមានផ្ទាំងថ្មធំរមៀលធ្លាក់មកពីកំពូលភ្នំជាច្រើនមកគរនៅនឹងបរិវេណ​ជើង​ភ្នំដងរែក​​ដែលជាទីអារាមនោះ ទើបហៅរត់មាត់ថា វត្តថ្មរមៀល។ម៉្យាងដោយជំនឿ​របស់ប្រជាពលរដ្ឋថាទីសក្ការៈ​មួយនេះ មានបារមីស័ក្តិសិទ្ធ ក៏មានការកសាងក្លាយជាវត្តសម្រាប់គោរពបូជា ៕

  • រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ខេបលទ្ធផលនៃបេសកកម្មសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ

    រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សង្ខេបលទ្ធផលនៃបេសកកម្មសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ

    (កណ្តាល)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទួលបន្ទុកកិច្ចការអាស៊ាន ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានសង្ខេបអំពីលទ្ធផលនៃបេសកកម្មរវស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូមរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ តាមរយៈសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងថា នៅក្នុងប្រជុំកំពូលអាស៊ាន គឺពិធីប្រគល់មីពាន់រង្វាន់របស់អាស៊ានតេមួយគត់ ដែលក្នុងនោះដល់សហភាពសងហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ាន ឆ្នាំ២០២៥។ នេះជាកិត្តិយសយ៉ាងខ្លាំង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានលះបង់សម្រាប់បុព្វហេតុនៅក្នុងសមាគមអាស៊ាន។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាជាប្រវត្តិសាស្ត្របញ្ចូលប្រទេសទីម័រឡេស្ត ក្លាយជាសមាជិកទី១១ ផ្លូវការរបស់អាស៊ាន។ ចំពោះករណីនេះ ក៏ជាការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបញ្ចុះបញ្ចូលរហូតធ្វើឱ្យប្រទេសទីម័រ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ។ ឯកឧត្តមបណ្ឌិត សូ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា និងប្រវិត្ដសាស្ដ្រ ជូនជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា និងប្រវិត្ដសាស្ដ្រ ជូនជាតិ

    (កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់កម្ពុជា ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្ម ប្រកបដោយផ្លែផ្កា និងប្រវិត្ដសាស្ដ្រ ជូនជាតិមាតុភូមិ ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ត្រូវបានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចប្រជុំកំពូលដ៏មមាញឹក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី…

  • អាជ្ញាធរចុះបិទទីសត្តឃាតមួយកន្លែង ដោយ​ទុកពេលពីរសប្តាហ៍ដើម្បីបន្តច្បាប់និងប្តូរទីតាំង

    អាជ្ញាធរចុះបិទទីសត្តឃាតមួយកន្លែង ដោយ​ទុកពេលពីរសប្តាហ៍ដើម្បីបន្តច្បាប់និងប្តូរទីតាំង

    បន្ទាយមានជ័យ៖ទីសត្តឃាតមួយកន្លែងរបស់លោក ផាន់ ដារ៉ារិទ្ធ នៅភូមិបាលិលេយ្យមួយ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ត្រូវបានអាជ្ញាធរចុះបិទទី​តាំងនិងទុកពេល​ពីរសប្តាហ៍ដើម្បី​បន្តច្បាប់ និងរុះរើទៅ​កន្លែងថ្មី ។នេះបើតាមការបញ្ជាក់របស់លោក ឃ្លោក នួយ អភិបាលរងខេត្ត​បន្ទាយមានជ័យ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបន្ទាយ​មានជ័យឱ្យដឹងថា ប្រជាពលរដ្ឋបានប្តឹងពីទីសត្តឃាតមួយកន្លែងដាក់នៅកណ្តាលក្រុងប៉ោយប៉ែតខ្វៈអនាម័យ,មានក្លិន ស្អុយភក់ជ្រាំ,សំឡងសត្វជ្រូករាល់យប់ និងបង្ហូរទឹកលើផ្លូវសាធារណៈធ្វើប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្រោយទទួលបណ្តឹងរបស់ប្រជាពលរដ្ឋ,តាមការ​បញ្ជា​ណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត,អាជ្ញាធរមូលដ្ឋាន​និងមន្ត្រីជំបាញបានចុះទៅឃើញថាមានទីសត្តឃាត មួយកន្លែងពិតដូចបណ្តឹងមែន។បន្ទាប់ពីត្រួតពិនិត្យឃើញថា ទីសត្តឃាតនេះមានច្បាប់តែ​ហួសសុពលភាពដែល​ផុតកំណត់តាំងពីឆ្នាំ២០២៤ ។ដោយហេតុនេះអាជ្ញាធរទុកពេលពីរសប្តាហ៍ ឱ្យបន្តច្បាប់ថ្មី​និងរុះរើចេញទៅទីតាំងថ្មីនៅ​ជាយក្រុង នៃសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដឹងឮពីវិធានការនេះ ប្រជាពលរដ្ឋបានថ្លែងអំណគុណចំពោះអាជ្ញាធរក្រុង ខេត្តនិងមន្ត្រីជំនាញ ដែលបានផ្តល់​ដំណោះ​ស្រាយជូនពលរដ្ឋបានទាន់ពេលវេលា៕ ដោយ៖ឃិន គន្ធា

  • កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

    កម្ពុជា-រុស្ស៊ី ឯកភាពបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត

    (គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Alexei Overchuk, ឧបនាយករដ្ឋមន្ត្រី នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្ដេចបវរធិបតីថា កម្ពុជាជាមិត្តយូរអង្វែងរបស់រុស្ស៊ី ហើយប្រទេសទាំងពីរមានទំនាក់ទំនងជាប្រពៃណី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីបំណងរបស់រុស្ស៊ី ក្នុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយផ្តោតជាសំខាន់លើវិស័យអាទិភាពមួយចំនួនដូចជា៖ ពាណិជ្ជកម្ម សេដ្ឋកិច្ច វត្ថុធាតុដើមសម្រាប់ វាយនភណ្ឌ ការផលិតវ៉ាក់សាំង កសិកម្ម សន្តិសុខថាមពល ការដឹកជញ្ជូន និងភស្តុភារកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីមិត្តភាពយូរអង្វែង និងទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជា នឹង ធ្វើការជាមួយរុស្ស៊ី ក្នុងការបន្តពង្រឹង…