-
កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់តែជិតស្និទ្ធ

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន…
-
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ចុះត្រួតពិនិត្យសព្វាវុធ ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានថ្លែងថា៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ ពោលគឺបន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា សព្វាវុធធ្ងន់របស់កម្ពុជាទាំងនេះត្រូវបានកងទ័ពកម្ពុជាសម្រេចធ្វើការសម្រួលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា៖សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់…
-
ឯកឧត្តមរដ្ឋមន្ត្រូី ជា វ៉ាន់ដេត ៖ ក្នុងរយៈពេលជាង ៣ឆ្នាំ មកនេះ ទូរគមនាគមន៍កម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគ

(ភ្មំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកការងារកំណែទម្រង់ទូរគមនាគមន៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតដែល ក.ប.ទ. បានដាក់ចេញ និងសម្រេចបាននាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងរយៈពេលជាង ៣ឆ្នាំ (២០២១-២០២៤) មកនេះ ទូរគមនាគមន៍កម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ការពង្រឹងការផ្តល់សេវា ការវិនិយោគបន្ថែមលើការកសាងនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្អឹងខ្នង និងការលើកកម្ពស់ប្រសិទ្ធភាពបំពេញការងារ រហូតបានទទួលលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយធ្លាប់តែខាតបែរជាទទួលបានប្រាក់ចំណេញ ២ឆ្នាំជាប់ៗគ្នា។ ទាំងអស់នេះ គឺជាសមិទ្ធផលរួមរបស់គណៈគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេស និយោជិតនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមសាមគ្គីផ្ទៃក្នុង។ ប្រសាសន៍លើកឡើងយ៉ាងដូច្នេះរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងនិយោជិតទូរគមនាគមន៍កម្ពុជា និងជំរុញការធ្វើកំណែទម្រង់ជំហានទី២ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ក.ប.ទ. ជាប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត និងបុគ្គលិកនៃទូរគមនាគមន៍កម្ពុជា ប្រមាណ ១០០រូប។ ចំពោះទិសដៅទៅមុខ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិបត្តិរបស់ទូរគមនាគមន៍កម្ពុជា គិតគូរអំពីការពង្រឹងមុខសញ្ញាអាជីវកម្មចាស់ដែលមានស្រាប់ ចាប់យកមុខសញ្ញាអាជីវកម្មថ្មីៗស្របតាមនិន្នាការនៃបច្ចេកវិទ្យាឌីជីថល ក៏ដូចជាបន្តកែទម្រង់ផ្ទៃក្នុង និងពង្រឹងសមត្ថភាពធនធានមនុស្ស ជាអាទិ៍។…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោង Port Yves Palace របស់ក្រុមហ៊ុន M B I S Development Co.,Ltd. នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅឆ្នេរកោះតូច ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលជាគម្រោងអគារពហុមុខងារ និងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង នឹងលេចចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្ដល់នូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់វិស័យទេសចរណ៍ និងប្រជាពលរដ្ឋនៅកោះរ៉ុង ខេត្តព្រះសីហនុ ។ លោកស្រី IWONA MAGDA KMIECIK នាយិកាប្រតិបត្តិ M.B.I.S APSARA RESORT គម្រោង…
-
សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ក្នុងន័យបង្ហាញពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលមាន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កម្ពុជានិងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ០៩:០០នាទីយប់ ភាគីទាំងពីរបានធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។ Press ReleaseUnofficial Translation Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence…
-
ធុងចម្រោះទឹកស្អាតជាងមួយពាន់ធុង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១០៦៥គ្រួសារនៅស្រុកទឹកផុស

កំពង់ឆ្នាំង៖ ធុងចម្រោះទឹកស្អាតចំនួន១.០៦៥ ធុង ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ១.០៦៥គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាបរិវេណសាលាស្រុកទឹកផុស ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី ៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ សម្ដេចរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី សមាជិកាព្រឹទ្ធសភា លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះលោកជំទាវ មាន សំអាន មានប្រសាសន៍ថានេះជាការអនុវត្តគម្រោងបែងចែកចង្ក្រានសន្សំសំចៃថាមព និងធុងចម្រុះទឹកស្អាត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដំណាក់កាលទី២ ខណៈដំណាក់កាលទី១អនុវត្ត ៣ ឆ្នាំដំបូងបានបញ្ចប់ហើយ ។សម្រាប់គម្រោងទី ២នេះនឹងបែងចែកទៅតាមបណ្ដាខេត្ត នានាដូចជាខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តប៉ៃលិន ខេត្តរតនគិរី ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ និងខេត្តព្រះសីហនុ ។ សម្រាប់ខេត្តកំពង់ឆ្នាំងគម្រោងទទួលបានធុងចម្រោះទឹកស្អាតមិនគិតថ្លៃនេះមានចំនួនជាង៧ ម៉ឺនធុង ។ដោយឡែកស្រុកទឹកផុសមានជាង២ម៉ឺនធុង ។ ជាមួយនឹងការចែកធុងចម្រុះទឹកស្អាតនេះមិនគិតថ្លៃទេ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលធុងសូមយកទៅប្រើប្រាស់ដោយការថែរក្សា។សូមកុំយកទៅទុកចោល និងយកទៅលក់ដូរ ។ទុកដាក់ឱ្យបានគង់វង្ស ៕ ដោយ៖ សុខ គឹមសៀន
-
សម្តេចតេជោ ហ៊ុន សែន ៖នេះជាការប្រមូលផលដើមរដូវយុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀមរបស់សម្ដេចធិបតី

ភ្នំពេញ៖បន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អានុទីន ឆានវីរៈគុល(Anutin Charnvirakul)នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានពណ៌នាលទ្ធផលនៃការចុះហត្ថលេខានេះថា ជាការប្រមូលផលដើមរដូវ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដែលមានខ្លឹមសារថា””នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង”។ សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម អានុទីន ឆាAnutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម…
-
ផ្សាយបន្តផ្ទាល់៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ពុជា-ថៃ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

-
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសម៉ាឡេស៊ីប្រកបដោយសុវត្ថិភាព

(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត Datuk Seri Haji Dzulkefly bin Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសម៉ាឡេសុី នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តម…
-
ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកម្មវិធី SICW និង AMCC លើកទី១០ នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី: នៅថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី 10th Singapore International Cyber Week (SICW) និងកម្មវិធី 10th ASEAN Ministerial Conference on Cybersecurity ( AMCC) រៀបចំឡើងដោយ ទីភ្នាក់ងារសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី ដែលមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រី អ្នករៀបចំគោលនយោបាយ អ្នកជំនាញបច្ចេកទេស សហគ្រិនឌីជីថល អ្នកស្រាវជ្រាវ និងសង្គមស៊ីវិល មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីគោលនយោបាយ និងការគ្រប់គ្រងដំណើរការប្រតិបត្តិការសន្តិសុខសាយប័រ និងការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ។ ឆ្លៀតក្នុងឱកាសនៃកិច្ចពិភាក្សាកម្រិតខ្ពស់ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ផ្តោតលើការទប់ស្កាត់ការគំរាមកំហែងសន្តិសុខសាយប័រក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) និងភាពធន់នៃអ៊ីនធឺណិតនៃវត្ថុ (IoT) ស្របពេលដែលកម្ពុជាបាននឹងកំពុងរៀបចំច្បាប់ស្តីពីសន្តិសុខសាយប័រ។ ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (CII) និងការពង្រឹងប្រតិបត្តិការការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រជាតិ (National CERT) គឺជាយន្តសំខាន់ និងអាទិភាពដែលច្បាប់នឹងត្រូវអនុវត្តនាពេលខាងមុខ។ បន្ថែមលើការអនុវត្តច្បាប់សន្តិសុខសាយប័រ…