-
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី

(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ។ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈម…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គឺដើម្បីបញ្ចប់ការបង្រៀនផ្គួបថ្នាក់មានសិស្សច្រើនហួសកំណត់

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាលើកដំបូងសម្រាប់វិស័យអប់រំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៍មាន នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ គ្រូបង្រៀនមួយចំនួនដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ។ បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី ៦,១៩៥នាក់) បានចូលរួមប្រឡងប្រជែងដើម្បី ក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ ការប្រឡងនេះ ជ្រើសរើសត្រឹមតែ ៣ ២១៣ កន្លែងប៉ុណ្ណោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថាការប្រឡងជ្រើសរើស គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺដើម្បីដោះស្រាយបញ្ហានៅតាមសាលារៀន ពិសេសផ្តោតលើការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ក្នុងមួយថ្នាក់ និងជាការដោះស្រាយទៅលើការបង្រៀនរហូតដល់ពីរវេនសម្រាប់គ្រូបង្រៀននៅតាមសាលារៀនមួយចំនួន ។ ឯកឧត្តមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ នឹងទៅជួយសម្រួលលើការងារទាំងនេះ ដែលផ្ដល់ជាផលជះវិជ្ជមានសម្រាប់សិស្សក្នុងការក្រេបយកចំណេះដឹង…
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A.B.C មកពីក្រុង ស្រុក ចំនួន ៦ ក្នុងខេត្តកណ្តាល

(ខេត្តកណ្តាល)៖ ក្មួយៗដែលជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបន្តខិតខំជម្នះឧបស័គ្គទាំងឡាយ ក្នុងការសិក្សានៅសកលវិទ្យាល័យ ឬ នៅតាមវិទ្យាស្ថាននានា រហូតបញ្ចប់ការសិក្សារបស់ខ្លួន, ទាំងនៅថ្នាក់បរិញ្ញាបត្រ និង នៅកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ, ដើម្បីមានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការស្វែងរកការងារល្អ ចិញ្ចឹមជីវិតផ្ទាល់ខ្លួន និង មានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន ទៅអនាគត ។ ការសិក្សានៅថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលក្មួយៗទើបបានបញ្ចប់ដោយជោគជ័យនេះ គឺជាការសិក្សាចំណេះដឹងទូទៅ, មិនមែនជាការសិក្សាដែលផ្តោត លើជំនាញវិជ្ជាជីវៈនោះទេ; ដូច្នេះបើក្មួយៗមិនបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬ សិក្សាជំនាញវិជ្ជាជីវៈអ្វីមួយ ឲ្យបានច្បាស់លាស់នោះទេ, ក្មួយៗនឹងជួបការលំបាក ក្នុងការស្វែងរក ការងារ ឬ ចាប់ផ្តើមអាជីពណាមួយ នាពេលខាងមុខ ។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល,ប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តកណ្ដាល និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្ដាលទទួលបន្ទុកក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្តាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និង ស្រុក ពញាឮ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភី សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, និទ្ទេស A.B.C…
-
មន្ត្រីការិយាល័យចរាចរណ៍ផ្លូវទឹកខេត្តកំពង់ឆ្នាំង ចុះអប់រំណែនាំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទអំពីការបើកបរ

កំពង់ឆ្នាំង៖លោក ចាន់ សារិទ្ធ នាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយមានការចង្អុលណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតម្រង់ទិសផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះល្បាតត្រួត ពិនិត្យ និងធ្វើការផ្សព្វផ្សាយអប់រំដល់ម្ចាស់ជលយានយន្ត ដែលធ្វើចរាចរណ៍ផ្លូវទឹក នៅភូមិកណ្ដាល ភូមិចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ទៅរៀងរាល់ថ្ងៃ។ លោកបន្តថា ត្រឹមសប្តាហ៍ទី៣ ក្នុងខែតុលាឆ្នាំ២០២៥នេះកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកបានចុះអប់រំណែនាំដល់ម្ចាស់ ជលយានយន្តគ្រប់ប្រភេទបានចំនួន ៥១ គ្រឿង ។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែតុលាបានណែនាំអប់រំដល់ម្ចាស់ជលយានយន្តគ្រប់ប្រភេទបានចំនួន ១២ គ្រឿងទៀត នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ចំពោះខ្លឹមសារអប់រំណែនាំគឺ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង,ហាមក្មេងមិនទាន់គ្រប់អាយុ១៥ឆ្នាំបើកបរ ,មិនត្រូវបើកបរជលយានយន្តល្បឿនលឿនហួសកំណត់ ក្នុងទីប្រជុំជន ,ជលយាន យន្តធ្វើចរាចរណ៍តាមផ្លូវទឹក ត្រូវបើកបរប្រកាន់ស្ដាំជានិច្ច , គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ត្រូវបំពាក់ភ្លើងហ្វា ភ្លើងបំភ្លឺនៅពេលយប់ , មិនត្រូវដាក់សម្ភារៈឬទំនិញផ្សេងៗនិងមនុស្សលើសចំណុះឡើយ ។ មុនពេលធ្វើដំណើរម្ចាស់កាណូតឬជលយានយន្តគ្រប់ប្រភេទ ត្រូវមានឧបករណ៍សង្គ្រោះដូចជាអាវពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គិភ័យ និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពជានិច្ចរាល់ពេលធ្វើដំណើរតាមផ្លូវទឹក៕ដោយ៖សុខ…
-
ថ្នាក់ដឹកនាំក្រសួងដែនដីលើកទឹកចិត្តមន្ត្រីជំនាញឱ្យបន្តខិតខំផ្តល់សេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរ

កំពត៖មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់មន្ត្រីជំនាញឱ្យបន្តខិតខំកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាព លឿនរហ័ស និងជឿទុកចិត្តបាន ពិសេសការងារចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ លោក ព្រាប សុផាត់ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា មន្ទីរបានផ្តោតការយកចិត្តទុកដាក់លើការងារស្នូលចំនួន៥គឺ១.ការងាររដ្ឋបាល ២.ការងារដីធ្លី ៣.ការងាររៀបចំដែនដីនិងនគរូបនីយកម្ម ៤.ការងារសំណង់ និងទី៥. ការងារលំនៅឋាន និងការងារសម្បទានដីសង្គមកិច្ច។ លោកបានបន្តថា កន្លងមកដោយអនុវត្តតាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងការដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៩ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្តកំពត ហើយបានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។ ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង និងយកចិត្តទុកដាក់របស់…
-
រាជរដ្ឋាភិបាលគ្រោងចំណាយ ៤០ ៩១៣ ប៊ីលានរៀលសម្រាប់ឆ្នាំ២០២៦

ភ្នំពេញ៖សម្រាប់ឆ្នាំ២០២៦ខាងមុខរាជរដ្ឋាភិបាលបានគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស./GDP)ឬកើនចំនួន ៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥៕ សូមជូនសេចក្តីប្រកាសព័ត៌មាន៖
-
បន្ទាប់ពីខកខានជាង១០ឆ្នាំ ឆ្នាំនេះប្រជាពលរដ្ឋឃុំកោះថ្កូវ ស្រុកជលគីរីជួបទឹកលិចភូមិជាថ្មី

កំពង់ឆ្នាំង៖ ឃុំកោះថ្កូវ គឺជាឃុំមួយនៃស្រុកជលគីរី ខេត្តកំពង់ឆ្នាំងដែលជួបនឹងទឹកជំនន់ទន្លេច្រើនជាងគេ នៅពេលណាស្ថានភាពទឹកទន្លេមានកម្ពស់ជាង១០ម៉ែត្រ ។ពេលទឹកជន់ឡើងខ្លាំង ប្រជាពលរដ្ឋនៃភូមិទាំង១០របស់ឃុំតែងតែបម្លាស់ទី ប៉ុន្តែជាទូទៅបានផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរច្រើនជាង គឺពីការប្រើកង់ ម៉ូតូ ឡាន គោយន្តជាដើម មកប្រើប្រាស់ទូក កាណូតជំនួសវិញ។ លោក ចិន ផាន់ណា ប្រធានក្រុមប្រឹក្សាឃុំកោះថ្កូវ ស្រុកជល់គីរី បាននិយាយថា ក្នុងស្ថានភាពកម្ពស់ទឹកបច្ចុប្បន្នធ្វើឱ្យប្រជាពលរដ្ឋរស់នៅផ្លាស់ប្ដូរមធ្យោយបាយធ្វើដំណើរពីផ្លូវគោកមកជំនួសដោយការជិះទូកកាណូតតាមផ្លូវទឹកវិញ។ លោកបន្តថា ជាង ១០ ឆ្នាំមកហើយឃុំកោះថ្កូវពុំដែលលិចទឹកនោះទេ ទើបតែនៅឆ្នាំ២០២៥ គឺលិចទឹកខ្លាំងជាងគេ។ សូមជម្រាបថា ឃុំកោះថ្កូវមានភូមិចំនួន១០ក្នុងនោះ ភូមិដងទង់ ភូមិតាមុលក្រោម ភូមិតាមុលលើ ភូមិកោះលត ភូមិកោះថ្កូវ ភូមិបត់ត្រង់ ភូមិកោះស្រែង ភូមិគជ្រុំ ភូមិពាមពពេច ភូមិពាមជ្រៃ និងភូមិស្លែង ។ក្នុងចំណោមភូមិទាំង១០មានតែ៣ភូមិប៉ុណ្ណោះ គឺភូមិដងទង់ ភូមិតាមុលលើនិងភូមិតែមុលក្រោម ដែលអាចធ្វើដំណើរផ្លូវគោកបានដោយសារមានផ្លូវដោយកសាងក្រសួងអភិវឌ្ឍន៍ជនបទលើកខ្ពស់ផុតទឹក។ ឆ្នាំនេះក្នុងពេលដែលត្រូវប្តូរមធ្យោបាយសម្រាប់ធ្វើដំណើរ បញ្ហាប្រឈមមួយបានកើតឡើងសម្រាប់គ្រួសារដែលពុំមានទូកកាណូតផ្ទាល់ខ្លួន ពីព្រោះផ្ទះខ្លះពុំមានទូក កាណូតទេ ដោយសំអាងលើការរស់នៅកន្លងទៅច្រើនឆ្នាំពុំដែលទឹកលិចភូមិឡើយ។ថ្វីបើជួបការលំបាករយៈពេលខ្លី តែជាក្តីរីករាយសម្រាប់រយៈពេលវែង ពេលទឹកស្រកទៅវិញបានបន្សល់នូវល្បាប់ដ៏មានជីរជាតិសម្រាប់ការធ្វើស្រែប្រាំង និងចម្ការទទួលបានផលល្អ ៕ដោយ៖សុខ គឹមសៀន
-
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹកអាជ្ញាធរនិងមន្ទីរអប់រំឱ្យយកចិត្តទុកដាក់ចំពោះកុមារគ្រប់អាយុចូលរៀន

កំពង់ស្ពឺ៖ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការងារជូនលោកគ្រូ អ្នកគ្រូចំនួន១.៣១៤នាក់ ក្នុងក្របខ័ណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ខេត្ត ពិសេសមន្ទីរអប់រំ យុវជននិងកីឡា ឱ្យបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាន និងសហគមន៍ ដើម្បីកៀរគរកុមារដែលគ្រប់អាយុចូលរៀន ឱ្យចូលរៀនគ្រប់ៗគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា កុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ ។សំដៅទៅលើកុមារដែលជាកូនពលករដែលទើបវិលត្រឡប់មកវិញហើយគ្រប់អាយុចូលរៀន ឯកឧត្តមបានបញ្ជាក់បន្ថែមថា អាជ្ញាធរ មន្ទីរអប់រំត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនេះបានចូលរៀនគ្រប់ៗគ្នា។ ជាមួយនឹងមេដាយដែលនឹងបំពាក់ជូនលោកគ្រូ អ្នកគ្រូ ,ឯកឧត្តម ហ៊ុន ម៉ានី បានលើកសរសើរថាគ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ ។ជាអ្នកតម្រង់ទិសកុមារ និងយុវជន ឱ្យក្លាយជាពលរដ្ឋ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ខណៈសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAកាន់តែច្រើននោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចថា ជាការលះបង់ដ៏ធំធេងនិងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕ដោយ៖ ម៉ុន សំអាត
-
ខេត្តបាត់ដំបងនឹងមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះទឹកកខ្វក់១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ឆាប់ៗនេះ

បាត់ដំបង៖ប្រសិនពុំមានការប្រែប្រួលទេការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទំហំជិត៩ហិកតា ស្ថិតនៅស្រុកឯកភ្នំ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃនឹងបញ្ចប់នៅដំណាច់ខែតុលានេះ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅស្រុកឯកភ្នំ ជាគម្រោងនៅប៉ែកខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រេចសាងសង់បានប្រមាណ៩៨ភាគរយ។នេះបើតាមការបញ្ជាក់របស់លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាអ្នកសម្របសម្រួលការអនុវត្តគម្រោងផ្ទាល់។ ពិនិត្យសមិទ្ធផលដែលនឹងលេចចេញជារូបរាងផ្លូវការនាពេលខាងមុខ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)កាលពីថ្ងៃទី២៣ ខែតុលា បានអញ្ជើញទៅកាន់ការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ប៉ែកខាងលិចស្ទឹងសង្កែទំហំជិត៩ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្ថានីយសំអាតទឹកលូ ស្ថិតនៅភូមិចំការសំរោង ក្រុងបាត់ដំបង ។ការដ្ឋានស្ថានីយទាំងពីរដំណើរការក្រោមគម្រោងហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុង ដោយផ្ដោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង រួមមាន ការសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជាដើម។ លោកស្រី គឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងជាអ្នកសម្របសម្រួលគម្រោងបានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ស្រុកឯកភ្នំទទួល និងគ្រប់គ្រងទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ដើម្បីធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។ សូមបញ្ជាក់ថា គម្រោងខាងលិចស្ទឹងសង្កែក្រុងបាត់ដំបង ឬគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត បាននិងកំពុងអនុវត្តយ៉ាងមមាញឹកដោយអនុវត្តលើការងារសាងសង់ប្រព័ន្ធទុយោខួងប្រវែងសរុប៤,៤៨គីឡូម៉ែត្រ,ប្រព័ន្ធទុយោមេប្រមូលទឹកកខ្វក់ប្រវែងសរុប១៣,៦៥គីឡូម៉ែត្រ,ទុយោរងប្រមូលតាមផ្ទះប្រវែងសរុប ៥០,៩៥គីឡូម៉ែត្រ, តភ្ជាប់តាមផ្ទះប្រជាពលរដ្ឋចំនួន ៥ ០៥៧ខ្នងផ្ទះ…
-
អភិបាលខេត្តព្រៃវែងដឹកនាំយុទ្ធនាការកសាងខេត្តព្រៃវែងស្អាត បៃតង និងចីរភាព

ព្រៃវែង៖ផ្តើមចេញពីស្រុកស្វាយអន្ទរ រដ្ឋបាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានប្រកាស យុទ្ធនាការសម្អាតអនាម័យបរិស្ថាននៅតាមបណ្តាក្រុងស្រុកក្នុងខេត្តព្រៃវែងរួមទាំងស្រុកស្វាយអន្ទរផងដោយត្រូវធ្វើសកម្មភាពនេះរៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នីមួយៗ។ ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករមានមន្រ្តីរាជការ សិស្ស កងកម្លាំងប្រដាប់អាវុធ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងមានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន សោភណភាពទីសាធារណៈ និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅតាមគេហដ្ឋាន និងសហគមន៍។ ដោយបញ្ជាក់ថា ការងារបរិស្ថានស្អាតមិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយនោះ ឯកឧត្តមអភិបាលខេត្តទាញអារម្មណ៍អ្នកចូលរួមថា ការងារបរិស្ថាន គឺការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវសុខភាពល្អ និងបរិស្ថានស្អាតស្របតាមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងពីបញ្ហាប្រឈមធ្ងន់ធ្ងរនៃសំរាម និងសំណល់ប្លាស្ទិក ដែលមិនត្រឹមតែប៉ះពាល់ដល់សោភណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិទៀតផង។ គួររំលឹកថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ត្រូវបានរដ្ឋបាលខេត្តកំណត់ឱ្យអនុវត្តជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅតាមទីសាធារណៈ និងស្ថាប័នរៀងៗខ្លួន នៅទូទាំង ១៣ ក្រុង-ស្រុក នៃខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ។ជាខេត្តមានអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ដោយ៖នុត នាង