Category: ព័ត៌មានជាតិ

  • អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននិងប្រឆាំងព័ត៌មានក្លែងក្លាយ

    អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននិងប្រឆាំងព័ត៌មានក្លែងក្លាយ

    កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥បានប្រារព​ពិធីផ្សព្វផ្សាយ​របាយ​ការណ៍​​ស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជានិងផ្សព្វផ្សាយការចូលរួមយុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានវត្តមានអ្នកសារព័ត៌មាន​ជាច្រើនរូបចូលរួម។ លោក ឡេង ធារ៉ា ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍​នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា កន្លងទៅ មន្ទីរព័ត៌មាន​ខេត្តកំពង់ឆ្នាំងធ្លាប់បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយកាលពីខែកក្កដាកន្លងទៅ។ ក្នុងឱកាសនេះ លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់​ឆ្នាំងបានរំលឹកដល់អ្នកសារព័ត៌មានត្រូវ​ពង្រឹង​ក្រមសីលធម៌វិជ្ជាជីវៈ​,ពង្រឹងសមត្ថភាព។សូមផ្សព្វផ្សាយព័ត៌មានពិតប្រាកដចៀសវាង​ព័ត៌មានក្លែង​ក្លាយ  ។​​​​ ដោយឡែកលោក ឈៀង វណ្ណៈ ប្រធានស្ដីទីមន្ទីរព័ត៌មានខេត្ត​កំពង់ឆ្នាំង​បានផ្តល់នូវការណែនាំមួយចំនួន ដោយ​ផ្តោត​ទៅលើ​ការគោរពច្បាប់ ពិសេសអ្នកសារព័ត៌មានត្រូវគោរពនិងអនុវត្ត​នូវច្បាប់ស្តីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈ៕ដោយ៖សុខ គឹមសៀន

  • កម្ពុជាបើក វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥”

    កម្ពុជាបើក វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥”

    (ភ្នំពេញ)៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ “ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥” ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។ ពិធីបើកវេទិការនេះ ធ្វើឡើងដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ វេទិកានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុបផងដែរ។…

  • ទិដ្ឋភាពមុនកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

    ទិដ្ឋភាពមុនកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

    ផ្សាយបន្តផ្ទាល់៖​ ស្តីពី ទិដ្ឋភាពមុនកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

  • ការអនុវត្តតាមការណែនាំរបស់មន្រ្តីកសិកម្មឃុំបានជួយកាត់បន្ថយចំណាយលើ ពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់ល្អ ទិន្នផលក៏បានច្រើន

    ការអនុវត្តតាមការណែនាំរបស់មន្រ្តីកសិកម្មឃុំបានជួយកាត់បន្ថយចំណាយលើ ពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់ល្អ ទិន្នផលក៏បានច្រើន

    (ភ្នំពេញ)៖ កសិករដែលបានទទួលការណែនាំពីមន្រ្តីកសិកម្មឃុំមិនត្រឹមតែអាចជួយនូវការចំណាយលើពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់បានល្អទេ តែទិន្នផលហុចមកវិញឃើញថាក៏ប្រសើរជាមុនផងដែរ។ ការបង្ហាញឱ្យដឹងពីការទទួលបានលទ្ធផលដ៏ល្អប្រសើរនេះធ្វើឡើងដោយឯកឧត្តម រដ្ឋលេខាធិការ គឹម សុន ចុះពិនិត្យស្រែបង្ហាញកសិករគំរូ និងការចិញ្ចឹមកង្កែបសាច់ នៅស្រុករមាសហែក ខេត្តស្វាយរៀងរួចមក។ ក្រសួងកសិកម្មបានឱ្យដឹងថា៖ក្នុងដំណើរនេះចុះពិនិត្យការអនុវត្តរបស់ប្រជាកសិកររបស់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្មនេះដោយ បានចុះពិនិត្យស្រែបង្ហាញរបស់កសិករឈ្មោះចាន់ ឌី និង ឈ្មោះ ប៊ួ អួយ នៅភូមិជីកដី និងភូមិទួល ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀងដែលបានទទួលការណែនាំ និងអនុវត្តគោលការណ៍ស្រែល្អពីមន្ត្រីកសិកម្មឃុំអណ្តូងត្របែក និងចុះពិនិត្យការចិញ្ចឹមកង្កែបយកសាច់នៅមណ្ឌលសិក្សាបរិស្ថានព្រៃសហគមន៍ត្រពាំងពិការ នៅភូមិត្រពាំងពិការឃុំអំពិល ស្រុករមាសហែក ដែលបានទទួលការណែនាំនិងគាំទ្រពីមន្រ្តីកសិកម្មឃុំអំពិល។ ជាលទ្ធផល កសិករដែលអនុវត្តតាមការណែនាំរបស់មន្ត្រីកសិកម្មឃុំ ធ្វើស្រែបង្ហាញ បានកាត់បន្ថយចំណាយលើ ពូជ ជី ថ្នាំកសិកម្ម និងសុខភាពស្រូវលូតលាស់ល្អជាងមុន ទិន្នផលក៏បានច្រើនជាងមុន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យ កសិករព្យាយាមបន្តអនុវត្តតាមការណែនាំរបស់មន្រ្តីកសិកម្មឃុំ ដើម្បីឱ្យការងារបង្កបង្កើនផលកាន់តែល្អប្រសើរ៕ ដោយ ៖ ម៉ាដេប៉ូ

  • រដ្ឋបាលខេត្តពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

    រដ្ឋបាលខេត្តពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ

    (បន្ទាយមានជ័យ)៖ សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានលេចរូបរាងប្រមាណជា ៨០ភាគរយហើយ នេះបើតាម លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសាងសង់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព សួនតេជោសន្តិភាព ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ លោក ឃ្លោក នួយ មានប្រសាសន៍ថា ដើម្បីផ្តល់ និងទទួលបានធាតុចូលជាប្រវត្តិសាស្ត្រអំពីរឿងរ៉ាវ ខ្លឹមសារ កម្រងរូបភាពសំខាន់ៗពី អតីតកាល នៃការតស៊ូរបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ការបង្កើតខេត្ត រហូតសម្រេចបានការបញ្ចប់សង្គ្រាម ការបង្រួបបង្រួមជាតិទាំងស្រុងនៅកម្ពុជា ទទួលបានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ និងបានដឹកនាំគោលនយោបាយនេះ ដើម្បីការកសាងមាតុភូមិ ដ៏កម្សត់ ឱ្យមានឈ្មោះដ៏ឧត្តុងឧត្តមដូចបច្ចុប្បន្ននេះ។ ការសាងសង់ សួនតេជោសន្តិភាព មានការរៀបចំឡើងទៅតាមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • ក្រសួងប្រៃសណីយ៍ ធ្វើការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចំនួន ៣០០នាក់ចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ក្រសួងប្រៃសណីយ៍ ធ្វើការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចំនួន ៣០០នាក់ចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ( ក.ប.ទ.) សូមជម្រាបជូនដល់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ…

  • ក្រសួងប្រៃសណីយ៍ ធ្វើការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចំនួន ៣០០នាក់ចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    ក្រសួងប្រៃសណីយ៍ ធ្វើការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចំនួន ៣០០នាក់ចូលរួមរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ( ក.ប.ទ.) សូមជម្រាបជូនដល់និស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ភាសាអង់គ្លេស ឬទំនាក់ទំនងអន្តរជាតិ ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF)…

  • អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ពីករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប

    អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ពីករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប

    (ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ជុំវិញបញ្ហាពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច តួនាទី មគ្គុទ្ទេសក៍ទេសចរណ៍។ នៅក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពិន ប៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ មគ្គុទ្ទេសក៍ទេសចរណ៍ នៅចំណុចភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១៣៦៥ ដ.ច.ន ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទរួមគំនិតក្បត់ ធ្វើសកម្មភាពតាមរយៈប្រព័ន្ធប្រព្រឹត្តកម្មបច្ចេកវិទ្យា និង ទូរគមនាគមន៍ និងប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប្រភពនេះបានបន្តឱ្យដឹងថា៖ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់បណ្តាញ សង្គម ផ្សព្វផ្សាយខ្លឹមសារ និងបញ្ចេញមតិយោបល់នៅក្នុងបណ្តាញសង្គមចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋាន និងអង្គហេតុច្បាស់លាស់ ដើម្បីបណ្តុះគំនិតជ្រុលនិយមទុច្ចរិត ក្នុងគោលបំណងអូសទាញបំផុសបំផុល…

  • ប្រជាពលរដ្ឋនៅក្នុង ខណ្ឌទួលគោក សំណូមពរ អាជ្ញាធរ ដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង

    ប្រជាពលរដ្ឋនៅក្នុង ខណ្ឌទួលគោក សំណូមពរ អាជ្ញាធរ ដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង

    (ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញចំនួន២រូប បានសំណូមពរដល់អង្គវេទិកាឲ្យជួយដោះស្រាយបញ្ហាគម្របលូបាក់នៅផ្លូវ១៣២ និងសុំបើកផ្លូវ៣២៤ នៅសង្កាត់បឹងសាឡាង។ ប្រជាពលរដ្ឋសំណូមពរបែបនេះ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្ដមម៉ប សារិន បានមានប្រសាសន៍ថា អាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ ចំពោះបញ្ហាណាដែលធំៗពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ លោក ឯក ឃុនដឿន អភិបាលរង រាជធានីរាជធានីភ្នំពេញ មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងប្តេជ្ញាដោះស្រាយតម្រូវការចាំបាច់ជាច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នៅក្នុងរាជធានីភ្នំពេញយើងមានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទាំងនេះអាជ្ញាធរជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ លោក ឯក ឃុនដឿន បញ្ជាក់ថា ការដោះស្រាយរាល់សំណើនិងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅតាមមូលដ្ឋាន។ វេទិកាសាធារណៈនេះ នឹងបន្តរៀបចំនៅតាមបណ្តាខណ្ឌនានាទៀតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយរដ្ឋបាលរាជធានី…

  • ជនជាតិដើមភាគតិច និងជាប្រធានសហគមន៍ មួយរូបនៅ ខេត្តរតនគិរី បានចូលរួមក្នុងវេទិកាសភាអភិរក្សពិភពលោក IUCN ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់អេមីរ៉ាត

    ជនជាតិដើមភាគតិច និងជាប្រធានសហគមន៍ មួយរូបនៅ ខេត្តរតនគិរី បានចូលរួមក្នុងវេទិកាសភាអភិរក្សពិភពលោក IUCN ឆ្នាំ២០២៥ នៅប្រទេសអារ៉ាប់អេមីរ៉ាត

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបង្ហាញការអបអរសាទរ លោក សាវ អ៊ីត ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៅក្នុងខេត្តរតនគិរី បានចូលរួមក្នុងវេទិកាសភាអភិរក្សពិភពលោក IUCN ឆ្នាំ ២០២៥ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់អេមីរ៉ាត។ គួរបញ្ជាក់ថា លោក សាវ អ៊ីត ដែលជាជនជាតិដើមភាគតិច និងជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរទុង នៅក្នុងខេត្តរតនគិរី បានធ្វើបទបង្ហាញស្តីពី “ការពង្រឹងការអភិរក្សដែលដឹកនាំដោយជនជាតិដើមភាគតិច តាមរយៈការប្រមូលផលផ្លែសម្រងប្រកបដោយនិរន្តរភាព នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុង ឧទ្យានជាតិវីរៈជ័យ និងបានបង្ហាញពីរបៀបដែលជនជាតិដើមភាគតិចកាវ៉ែតគ្រប់គ្រង និងការពារព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់ចំណេះដឹងបែបប្រពៃណី និងការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយទំនួលខុសត្រូវ។ សម្រាប់ការធ្វើបទបង្ហាញនេះ ដែលបានបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមជាច្រើន ដែលជាពិសេសបានបញ្ជាក់ពី ភាពជាអ្នកដឹកនាំរបស់សហគមន៍ គឺពិតជាសំខាន់ក្នុងការជំរុញការការពារជីវ:ចម្រុះ ការដាក់បញ្ចូលយេនឌ័រ និងការពង្រឹងជីវភាពរស់នៅរបស់សហគមន៍។ លោក គង់ គីមស្រេង ប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារដីគោក ខាងជើងបឹងទន្លេសាប អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមក្នុងវេទិកាខាងលើនេះដែរ បានលើកឡើងពីចំណុចសំខាន់ៗ ស្តីពីដំណោះស្រាយផ្អែកលើធម្មជាតិ ក្នុងការអនុវត្តពីប្រទេសកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋសមាជិករបស់អង្គការ IUCN ក្នុងការរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ និងជួយលើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការអភិរក្ស។ គួរបញ្ជាក់ថា អង្គការសត្វព្រៃ និងរុក្ខជាតិ…