Category: ព័ត៌មានជាតិ

  • អភិបាលខេត្តកំពត៖ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់នៃការងារអភិបាលកិច្ចល្អ

    អភិបាលខេត្តកំពត៖ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់នៃការងារអភិបាលកិច្ចល្អ

    កំពត៖តាមបទពិសោធន៍នៃការដឹកនាំជាអភិបាលខេត្ត ដើម្បីសម្រេចការងារអភិបាលកិច្ចល្អ ប្រតិបត្តិករច្បាប់ និង​គោលនយោបាយរដ្ឋត្រូវមានទិសដៅច្បាស់លាស់ មានភាពថ្លៃថ្នូរ សហការជាក្រុម និងផ្តោតលើផលប្រយោជន៍ពលរដ្ឋ ជាធំ។ ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាផ្នែកសំខាន់ណាស់ដែលអាចជួយធ្វើពលរដ្ឋក្នុងមូលដ្ឋាន មានភាពកក់ត្តៅ និងជឿជាក់លើរាជរដ្ឋាភិបាល។ នេះជាប្រសាសន៍របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងបឋកថាស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា កម្មសិក្សា​ការីវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអនុវត្តគោលនយោបាយ​អភិបាលកិច្ចល្អ ក្នុងរដ្ឋបាលខេត្តកំពត”  នៅសាលសន្និសីទបូកគោ ខេត្តកំពតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញអំពីគន្លឹះនៃការដឹកនាំ ផែនការយុទ្ធសាស្ត្រ វិធីសាស្ត្រ និងការសម្របសម្រួល​ដើម្បី​ឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗ។ ឯកឧត្តមបានគូសរំលេចថា តាមបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការដឹកនាំនៅខេត្តកំពតនេះ ការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការដោយប្រើយន្តការច្បាប់ និងយន្តការគ្រួសារតែមួយ ធ្វើឱ្យពលរដ្ឋ មានភាពកក់ក្តៅក្នុងចិត្ត អបអរសាទរ គោរពស្រឡាញ់ និងគាំទ្ររាជរដ្ឋាភិបាលកាន់តែខ្លាំង។ ក្រៅពីនោះ មានការងារបន្ទាប់បន្សំជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន ទើបធ្វើឱ្យខេត្តកំពត មានភាពលេចធ្លោ លើការងារអភិបាលកិច្ចល្អ។ សូមបញ្ជាក់ថា តាមរយៈវេទិកាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន …

  • នៅសល់ពេល ៥ថ្ងៃទៀត ផុតកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ ហើយ!

    នៅសល់ពេល ៥ថ្ងៃទៀត ផុតកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ ហើយ!

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសល់តែរយៈពេល ៥ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមគ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម : ចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។ ដោយ ៖ ង៉ាន់ ទិត្យ

  • កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា ជាមួយកងទ័ពភូមិភាគទី២ ថៃ នៅព្រឹកថ្ងៃនេះ ភាគីទាំងពីរឯកភាពគ្នា បង្កើនការប្រាស្រ័យទាក់ទង និង កសាងទំនុកចិត្តគ្នាឱ្យកាន់តែប្រសើរ

    កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា ជាមួយកងទ័ពភូមិភាគទី២ ថៃ នៅព្រឹកថ្ងៃនេះ ភាគីទាំងពីរឯកភាពគ្នា បង្កើនការប្រាស្រ័យទាក់ទង និង កសាងទំនុកចិត្តគ្នាឱ្យកាន់តែប្រសើរ

    (ភ្នំពេញ)៖ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ៖ ក្នុងកិច្ចប្រជុំនេះ ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមលេខានិងប្រតិភូភាគីថៃដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ រួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា…

  • កញ្ញា កុយ អេនណា ត្រូវបានចាត់ទុកជាគំរូវិរៈភាពបង្ហាញពីភាពរឹងមាំតស៊ូរបស់ស្រ្តីដែលជាអ្នករកផលប្រយោជន៍ជួយដល់សង្គម

    កញ្ញា កុយ អេនណា ត្រូវបានចាត់ទុកជាគំរូវិរៈភាពបង្ហាញពីភាពរឹងមាំតស៊ូរបស់ស្រ្តីដែលជាអ្នករកផលប្រយោជន៍ជួយដល់សង្គម

    (ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហាញនូវការស្ងោចសសើរចំពោះការលះបង់របស់ កញ្ញា កុយ អេនណា ក្នុងសកម្មភាពដើរថ្មើរជើងពីភ្នំពេញទៅសៀមរាប ដែលជាសកម្មភាពសប្បុរសធម៌ ក្នុងស្មារតីលើកកម្ពស់កុមារ ឬជនមានពិការភាព និងបញ្ឈប់ការរើសអើងដល់ជនពិការ។ លោក ជំទាវ បានចាត់ទុកការលះបង់របស់ កញ្ញា កុយ អេនណា គឺជាវិរៈភាពដែលបានបង្ហាញពីភាពរឹងមាំការតស៊ូរបស់ស្រ្តីដែលជាអ្នករកផលប្រយោជន៍ជួយដល់សង្គមជាតិ។ ការថ្លែងលើកឡើងរបស់ លោក ជំទាវ ញ៉ែម មរតក ធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពនៃសមាគមនសំនៀងជនពិកា និងប្រគល់ថវិការបស់ កញ្ញា កុយ អេនណា ដែលទទួលបានពីដំណើរថ្មើរជើងពីភ្នំពេញទៅសៀមរាប ដែលទទួលបានការឧបត្ថម្ភពីសំណាក់សប្បុរសជនទូទាំងប្រទេស។ លោក ជំទាវ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សកម្មភាពដើរថ្មើរជើងរបស់ កញ្ញា កុយ អេនណា គឺជាគោលដៅមួយរបស់ក្រសួងកិច្ចការនារី ដែលជំរុញឱ្យស្រ្តីនិងក្មេងស្រីខិតខំតស៊ូដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំ និងជាជនគំរូសែ្វងរកផលប្រយោជន៍ជួយដល់សង្គមជាតិ ។ លោក ជំទាវថា សកម្មភាពដើរថ្មើរជើងរបស់ អេនណា ប្រធានបទមើលទៅមានទំហំតូចទេ ប៉ុន្តែនៅខាងក្រោយខ្នងវិញ បានបង្ហាញសកម្មភាពច្រើនមានដូចជា៖ផ្សព្វផ្សាយជួយលើកទឹកជនមានពិការភាព ផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបញ្ឈប់នូវការរើសអើងជនមានពិការភាព និងផ្សព្វផ្សាយវប្បធម៌និង…

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥

    ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥ (ARC Startup Accelerator Conference 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Technology Center – ATC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម វិស័យឯកជន ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ និងនិស្សិតប្រមាណ ២៥០នាក់។ កម្មវិធី ARC Startup Accelerator មានតួនាទីពន្លឿនធុរកិច្ចថ្មីឌីជីថល និងត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន រួមមាន Kiripost, Cambodia Lifestyle, Fresh News, Coolapp, Offchain, Coti Group, Red Team Partners Global និង…

  • កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ

    កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ភាគីទាំងពីរ កម្ពុជា និងកូរ៉េ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ ។ ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ លើគ្រប់វិស័យ រួមទាំង ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ លោកជំទាវបានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា កន្លងមក នគរបាលនៃប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញ។ ដូច្នេះ ទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូនាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

  • បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    បងប្អូនពលករ! កុំភ្លេចចូលរួមពិព័រណ៍ការងារ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដើម្បីទទួលបានឱកាសការងារធ្វើភ្លាមៗ

    (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១៧ ខែតុលា រៀបចំនៅសាលាស្រុកអង្គរជុំ, ថ្ងៃទី ១៨ ខែតុលា នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ និងនៅថ្ងៃទី ១៩ ខែតុលា នៅមុខផ្សារកំពង់ក្តី ស្រុកជីក្រែង។ អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងបន្ថែមថា នៅក្នុងពិព័រណ៍នេះ បងប្អូនពលករ ក៏ដូចជាយុវជនអាចដាក់ពាក្យ និងអាចសម្ភាសន៍ការងារភ្លាមៗ ហើយក៏អាចចុះឈ្មោះចូលរៀនជំនាញដែលស័ក្តិសម សម្រាប់បងប្អូនចំនួន ១២ជំនាញ ដោយឥតគិតថ្លៃ ហើយក៏ទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស.…

  • ផែនការប្រមូលទឹកទុកឆ្នាំ២០២៦ របស់អាជ្ញាធរជាតិអប្សរា សម្រាប់ប្រើប្រាស់ និងជាប្រយោជន៍នានានៅតំបន់អង្គរ បានសម្រេចជិត ១០០%ហើយ

    ផែនការប្រមូលទឹកទុកឆ្នាំ២០២៦ របស់អាជ្ញាធរជាតិអប្សរា សម្រាប់ប្រើប្រាស់ និងជាប្រយោជន៍នានានៅតំបន់អង្គរ បានសម្រេចជិត ១០០%ហើយ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដែលមានផែនការប្រមូលទឹកទុក នៅតំបន់រមណីយដ្ឋានអង្គរ សម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងឆ្នាំ២០២៦ខាងមុខ និងសម្រាប់ជាប្រយោជន៍ផ្សេងៗទៀត ត្រូវមន្ត្រីជំនាញបញ្ជាក់ថា ជិតសម្រេចបាន ១០០ភាគរយហើយ ។ ប្រតិបត្តិការបញ្ចូលទឹកនេះ ដែលត្រូវបានមន្រ្តីជំនាញក្រុមការងារគ្រប់គ្រងទឹក បាននិងកំពុងបញ្ចូលតាមអាងស្ដុកទឹកធំៗ បញ្ជាក់ថា នឹងពេញទាំងស្រុងតាមបារាយណ៍ និងកសិន្ធុសំខាន់ៗ នៅចុងខែតុលានេះ ដែលមានទឹកស្តុកសរុបប្រហែល ៧០លានម៉ែត្រគុប ។ ប្រតិបត្តិការនេះ បានដើរទាន់ពេលនឹងសេចក្តីរាយការណ៍របស់ក្រសួងធនធានទឹក ដែលបានបញ្ជាក់ដែរថា ទឹកភ្លៀងរដូវវស្សានឹងចាប់ផ្តើមអស់ នៅដើមខែវិច្ឆិកា ខាងមុខនេះ ហើយរដូវរំហើយក៏នឹងចូលមកដល់ ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសនៅតាមមាត់ប្រឡាយទឹកបុរាណ មិនត្រូវចាក់ដីលុបដោយគ្មានបច្ចេកទេសលើប្រព័ន្ធទឹកបុរាណឡើយ ព្រោះអាចបណ្ដាលឱ្យស្ទះមាត់ទឹក និងទឹកជន់លិចជាដើម។ សូមបញ្ជាក់ថា ការងារគ្រប់គ្រងទឹក នៅតំបន់អង្គរ ត្រូវមន្ត្រីជំនាញបានឲ្យតម្លៃថា ជាការងារសំខាន់ដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ និងខិតខំរៀបចំ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដោយមិនធ្វេសប្រហែសឡើយ ហើយប្រសិនណាបើការគ្រប់គ្រងមិនបានល្អ នោះវានឹងគ្រោះថ្នាក់ទាំងប្រាសាទ និងបង្កគ្រោះទឹកជំនន់នៅតំបន់ប្រាសាទ ហើយនិងក្រុងសៀមរាបផង។ បុព្វបុរសខ្មែរ ដែលបានកសាងរាជធានីអង្គរ បានទាញយកទឹកពីភ្នំគូលែន ដែលគេហៅថា…

  • កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារ ដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារ ដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    (ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបនឹងបណ្តាញសារព័ត៌មាន របស់ប្រទេសជិតខាងមួយថា កម្ពុជា មិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារ ដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ កម្ពុជា និងកូរ៉េ មានសមត្ថភាពគ្រប់គ្រាន់ដោះស្រាយការងារនេះ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះលើបណ្ដាញសង្គមនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅថ្ងៃនេះ សម្ដេច បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ។ ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញ នៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន គួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ។ សម្ដេចធិបតីបន្តថា យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អ ជាផ្លែផ្កាជាច្រើនរួចមកហើយ ។…

  • លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

    នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានរៀបចំកិច្ចប្រជុំលើកទី៣ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាលើខ្លឹមសារដែលនៅសេសសល់មួយចំនួននៃសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីកិច្ចប្រជុំលើកទី២ របស់ក្រុមការងារ JCTF កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ និយាមនីតិវិធីប្រតិបត្តិ (SOP)នេះ ត្រូវបានរៀបចំ និងតាក់តែង ឡើងយ៉ាងម៉ត់ចត់ ជាមួយស្មារតីគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង។ H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia On 16th October 2025, afternoon, the Cambodia-Thailand Joint Coordinating Task…