Category: ព័ត៌មានជាតិ

  • អាជ្ញាធរខេត្តស្ទឹងត្រែងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ

    អាជ្ញាធរខេត្តស្ទឹងត្រែងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ

    ស្ទឹងត្រែង៖ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ,អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា បានដឹកនាំមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត រួមទាំងអគ្គកុងស៊ុលឡាវ ប្រចាំខេត្តស្ទឹងត្រែងផង បាន​ប្រារព្ធពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាព​ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប១៣ឆ្នាំ (១៥តុលា​២០១២​-១៥តុលា២០២៥) នៅស្តូប​អនុស្សាវរីយ៍ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយ​សែនជ័យ ខេត្តស្ទឹងត្រែង។ នៅក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាព្រឹកថ្ងៃ១៤ ខែតុលានេះដែរ ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង ក៏បានរៀបចំធ្វើពិធីបង្សុកូល ពិធីស្មឹងស្មាធថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរ។ គប្បីជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិ ជាលើកទី១ និងទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោល គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា…

  • រដ្ឋបាលខេត្តតាកែវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ឆ្នាំ

    រដ្ឋបាលខេត្តតាកែវរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋគម្រប់ខួប១៣ឆ្នាំ

    តាកែវ៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់​ដឹកនាំនៃរដ្ឋបាលខេត្តតាកែវ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំអយ្យការ​អមសាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះវិញ្ញាណក្ខន្ធខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គត​របស់​ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមាត់បឹងទីរួមខេត្តតាកែវ ។ គប្បីជម្រាបជូនថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ប្រសូត គ្រងព្រះបរមរាជសម្បត្តិ ជាលើក​ទី១ និងទ្រង់សោយព្រះទិវង្គតនៅក្នុងខែតែមួយ គឺខែតុលា ដោយគ្រាន់តែខុសថ្ងៃតែប៉ុណ្ណោះ ពោល គឺព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ។ ទ្រង់បានឡើងគ្រងរាជសម្បត្តិ…

  • មន្រ្តីទទួលខុសត្រូវចុះវាយតម្លៃ ផ្លូវចំនួន១០ខ្សែក្នុងខេត្តបន្ទាយមានជ័យ

    មន្រ្តីទទួលខុសត្រូវចុះវាយតម្លៃ ផ្លូវចំនួន១០ខ្សែក្នុងខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន​បទ ដឹកនាំដោយឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជនបទ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ​ការងារ​ថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែប្រវែងជាង៧២គីឡូម៉ែត្រ ក្នុងក្រុង ស្រុកចំនួន៥ក្នុងខេត្ត​បន្ទាយមានជ័យ ដែលទទួលការអនុវត្តដោយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ។ លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាមានជ័យ បានទទួលការអនុវត្ត ថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទ ក្នុងផែនការឆ្នាំ២០២៥ ចំនួន១០ខ្សែ ក្នុងក្រុង ស្រុកចំនួន៥ ក្នុងនោះរួមមាន៖១.ការថែទាំផ្លូវជាប្រចាំ ចំនួន៨ខ្សែ ប្រវែង៦៣.៣៦០ម៉ែត្រ ទទឹងខ្នងលើ​កៅស៊ូពីរ​ជាន់ និងក្រាលល្បាយក្រួស ៥ម៉ែត្រ, ៦ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងស្រុកអូរជ្រៅ ។២.ការថែទាំខួបផ្លូវជនបទ មានចំនួន ២ខ្សែ ប្រវែង៩.៤០០ម៉ែត្រ ទទឹងខ្នង​លើក្រាលល្បាយក្រួស ៥ម៉ែត្រ កម្រាស់២០ស.ម ស្ថិតនៅក្នុងស្រុកព្រះនេត្រព្រះ និងស្រុកថ្មពួក។ ផ្លូវដែលទទួលជួសជុលថែទាំផ្លូវជាប្រចាំ និងថែទាំខួបផ្លូវជនបទនេះ ត្រូវបានពណ៌នាថា ជាខ្សែផ្លូវសំខាន់​សម្រួល​ដល់ធ្វើដំណើរ…

  • ផ្លូវចំនួនប្រាំខ្សែប្រវែងជិត៨០គីឡូម៉ែត្រក្នុងខេត្តបាត់ដំបងបានទទួលការវាយតម្លៃ

    ផ្លូវចំនួនប្រាំខ្សែប្រវែងជិត៨០គីឡូម៉ែត្រក្នុងខេត្តបាត់ដំបងបានទទួលការវាយតម្លៃ

    បាត់ដំបង៖មន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទនិងមន្ត្រីមកពីក្រសួងពាក់ព័ន្ធ បានចុះពិនិត្យវាយតម្លៃផ្លូវនៃគម្រោងការងារ​ថែទាំប្រចាំដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។ជាប្រភេទផ្លូវកៅស៊ូ ផ្លូវល្បាយក្រួសនិងផ្លូវល្បាយ​កម្ទេចថ្មចំនួនប្រាំខ្សែប្រវែងជិត៨០គីឡូម៉ែត្រ ដែលត្រូវបានបិទបញ្ចប់នូវជំហានដំណាក់កាលទី២របស់ខ្លួននិងក្រោយពីអនុវត្តគម្រោងខាងលើរួចរាល់។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​បានដឹកនាំ​ក្រុមការងារអន្តរក្រសួង រួមមានមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ,មន្រ្តី​នាយកដ្ឋានផ្លូវលំជនបទ,ក្រុម គ.ត.វ ផែនការឆ្នាំ២០២៥ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបងចុះពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំលើកំណាត់ផ្លូវប្រាំខ្សែ ដែលមានប្រវែង​សរុប ៧៨ ៧០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក-ក្រុងមួយចំនួន ក្នុងខេត្តបាត់ដំបង។ ខ្សែផ្លូវចំនួនប្រាំខ្សែនេះ ក្នុងនោះមាន ផ្លូវក្រាលកៅស៊ូ ដែលមានខ្នងលើក្រាលកៅស៊ូ ៥ម៉ែត្រ និង ៥,៥ម៉ែត្រ​ស្ថិតនៅឃុំស្ដៅ ស្រុករតនមណ្ឌល ប្រវែង ២៩,២គីឡូម៉ែត្រ និងស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង និង ឃុំឈើ​ទាល ស្រុកបាណន់ប្រវែងជាង ៦គីឡូម៉ែត្រ។ដោយឡែកផ្លូវល្បាយក្រួសនិងផ្លូវល្បាយកម្ទេចថ្ម ចំនួនបីខ្សែ ប្រវែង​ជាង៤៣ គីឡូម៉ែត្រមានទទឹង ៥ម៉ែត្រនិង៦ម៉ែត្រ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង, ឃុំស្ដៅ ស្រុករតនមណ្ឌល និង ឃុំសំពៅលូន ស្រុកសំពៅលូន ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង និងប្រើប្រាស់ថវិការដ្ឋ។…

  • សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា”

    សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា”

    (ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំនៃគណៈវិស្វករកម្ពុជា និងលោក លោកស្រី មន្ត្រីរាជការ បុគ្គលិកនិងនិស្សិត ជាវិស្វករនិងកំពុងសិក្សាជំនាញវិស្វករគ្រប់ជំនាញ ព្រមទាំងតំណាងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។ សិក្ខាសាលានេះសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យវិស្វកម្ម៕ ដោយ ៖ ង៉ាន់ ទិត្យ

  • វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់អាហារូបករណ៍ ២ ០២៥កន្លែង លើ ៣២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់អាហារូបករណ៍ ២ ០២៥កន្លែង លើ ៣២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

    (កំពង់ស្ពឺ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ២ ០២៥កន្លែង លើ ៣២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៣២ នោះ រួមមាន ការផ្សារធ្នូ (ធូប), ការថែទាំ និងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្ម, ការដំឡើង និងការថែទាំម៉ាស៊ីនត្រជាក់ក្នុងឧស្សាហកម្ម, សេវាកម្មបរិក្ខារត្រជាក់ពាណិជ្ជកម្ម, ការបញ្ជាម៉ាស៊ីនបោះពុម្ព, ការបញ្ជាខ្សែសង្វាក់ផលិតកម្ម, ការដំឡើង និងថែទាំរ៉ូបូតឧស្សហកម្ម, ការបញ្ជាម៉ាស៊ីនក្រឡឹង, ការបញ្ជាម៉ាស៊ីនកាហ្វេស្វ័យប្រវត្តិកម្ម, ការងារកំបោរ, ការដំឡើងសរសៃដែក, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារបេតុង, ការងារការ៉ូ, ការបោះពុម្ពដោយម៉ាស៊ីន និងដោយដៃ, ការលក់តាមប្រព័ន្ធឌីជីថល, សេវាកម្មរដ្ឋបាល, សេវាកម្មលក់, សេវាកម្មអតិថិជន, សេវាកម្មធនធានមនុស្ស, គណនេយ្យសម្រាប់សេវាកម្ម, ការដំឡើងខ្សែកាបទូរគមនាគមន៍ (ឌីធីវី អ៊ីនធឺណិត…

  • កម្ពុជា ត្រៀមរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ

    កម្ពុជា ត្រៀមរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ

    (ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជាព្រះរាជពិធីរំលឹកខួប ១៣ឆ្នាំ នៃការយាង សោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ» ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានត្រៀមរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ កន្លងទៅ ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងថា ឆ្នាំនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប…

  • ដំណាំឆ្លាស់បានជួយកសិករទទួលបានបន្លែទិន្នផលខ្ពស់ និងរកចំណូលបានច្រើនសម្រាប់គ្រួសារ

    ដំណាំឆ្លាស់បានជួយកសិករទទួលបានបន្លែទិន្នផលខ្ពស់ និងរកចំណូលបានច្រើនសម្រាប់គ្រួសារ

    (ពោធិ៍សាត់)៖ បច្ចេកទេសមួយក្នុងការដាំដំណាំឆ្លាស់នៅលើរងតែមួយបានជួយឱ្យកសិករមួយចំនួនមិនត្រឹមតែអាចទទួលបានផលបន្លែពីរមុខក្នុងពេលតែមួយទេ តែដំណាំដែលដាំរបៀបនេះនៅទទួលបាននូវទិន្នផលល្អ សម្រាប់ក្នុងការរកចំណូលថែមទៀត។ ការដាំដំណាំឆ្លាស់មិនត្រឹមតែជាបច្ចេកទេសមួយជួយក្នុងការឱ្យកសិករបានបន្លែច្រើនមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារទេ តែវិធីសាស្រ្តក្នុងការដាំបន្លែនេះកសិករនៅបានលើកឡើងពីបន្លែគុណភាពល្អ មានរសជាតិឆ្ងាញ់ដែលជាទីពេញនិយមផង។ អ្នកស្រី ណុប កូឡាប សព្វថ្ងៃរស់នៅភូមិកណ្តាល ឃុំ អន្លង់រាប ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ដែលជាកសិករមួយរូបបានប្រើប្រាស់វិធីដាំដំណាំឆ្លាស់ថាតាមការដកពិសោធន៍ដែលទទួលបានជោគជ័យលើការដាំដំណាំឆ្លាស់នោះគឺអ្នកស្រីបានប្រើប្រាស់នូវវិធីសាស្រ្តដាំដំណាំត្រសក់ឆ្លាស់ជាមួយស្ពៃក្រញាញ់ និងការដាំដំណាំប៉េងប៉ោះ ជាមួយស្ពៃក្រញាញ់ឃើញថាបានទិន្នផលគួរជាទីពេញចិត្ត។ ស្រ្តីវ័យជិត៥០ឆ្នាំរូបនេះបានប្រាប់ថា វិធីដាំគឺគាត់បានប្រើស្បោងគ្របលើរងបន្លែដោយចោះដាំប៉េងបោះឆ្លាស់ជាមួយស្ពៃក្រញាញ់ ឬក៏ចោះស្បោងកៅស៊ូដាំត្រសក់ ឆ្លាស់ ជាមួយស្ពៃក្រញាញ់ក្នុងនេះស្ពៃក្រញាញ់មួយគុម្ពៗមានទម្ងន់រហូតដល់ ១ទៅ ១គីឡូកន្លះក្នុងមួយគុម្ព ទៀតផង។តាមរយៈវិធីនេះគាត់អាចលក់ដំណាំបាន២មុខក្នុងរងបន្លែតែមួយ ដែលផ្តល់ផលយ៉ាងល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ស្រ្តី អ្នកដាំបន្លែដែលបានកសាងពីបាតដៃទទេ ហើយអតីតជាអ្នកដើរស៊ីឈ្នួលគេស្ទើរគ្រប់បែបយ៉ាង រហូតអភិវឌ្ឍន៍ខ្លួនមានដី២ហិកតាជាម្ចាស់ខ្លួនឯង មានផ្ទះសម្បែង មានយាន្តជំនិះជារបស់ខ្លួនឯងរូបនេះបានប្រាប់ដែរថាការដាំបន្លែឆ្លាស់គឺទទួលបានផលច្រើន ហើយបច្ចេកទេសនេះតែងអាចរកផលកម្រៃច្រើនជាងការដាំទូទៅ។ អ្នកស្រី ណុប កូឡាប បានប្រាប់ថាការដាំដំណាំ ក្នុងទំហំដី ២ហិកតានេះ ខែខ្លះអ្នកស្រីអាចរកចំណូលបានរហូតដល់១ពាន់ទៅ២ពាន់ដុល្លារទៀតផង។ចំណូលនេះបើទូទាត់ជាមួយការចំណាយលើជី លើការស្រោចស្រពទៅឃើញថាអាចផ្គត់ផ្គង់ជីវភាពគ្រាន់ធូរធាជាងមុខឆ្ងាយណាស់របស់គ្រួសារអ្នកស្រី។ ដោយឡែក លោក ណាល់ វិឆែ ប្រធានផ្នែកបច្ចេកទេសក្រុមហ៊ុនបូកគោហ្វាម នៅលើភ្នំបូកគោ ខេត្តកំពតនាកន្លងមកនេះធ្លាប់បានបង្ហាញពីបច្ចេកទេសក្នុងការដាំស្ពៃបូកគោ ដែលត្រូវដាំឆ្លាស់ជាមួយផ្កាស្បៃរឿង ដើម្បីការពារពីការបំផ្លាញពីសត្វល្អិតចង្រៃ និងជួយឱ្យដំណាំលូតលាស់បានល្អ។ព្រោះថាឫសរបស់ផ្កាស្ពៃរឿងក្រៅពីជួយឱ្យដីធូរហើយ ផ្ការបស់វាក៏ជួយស្រូបយកសារធាតុចិញ្ចឹមពីបរិយាកាស…

  • រដ្ឋមន្ត្រូី ហែម វណ្ណឌី ៖ សូមផលិតករក្នុងស្រុកចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ ផលិតផលរបស់យើង

    រដ្ឋមន្ត្រូី ហែម វណ្ណឌី ៖ សូមផលិតករក្នុងស្រុកចាត់ទុកស្តង់ដារដូចជាលិខិតឆ្លងដែនសម្រាប់ ផលិតផលរបស់យើង

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហែម វណ្ណឌី បានអំពាវនាវឱ្យម្ចាស់សហគ្រាស ឧស្សាហករ ផលិតករ និងសេវាករ ក្នុងស្រុក ខិតខំ អនុវត្ត និងអនុលោមតាម ស្តង់ដារជាតិ ឬស្ដង់ដារអន្តរជាតិ ក្នុងកម្រិតខ្ពស់តាមដែលអាចធ្វើបាន ។ ឯកឧត្តមបានបន្ថែមថា ៖ “ស្ដង់ដារគឺជាមូលដ្ឋាននៃសុវត្ថិភាព ការបង្កើតថ្មី និងការជឿជាក់ របស់អ្នកប្រើប្រាស់។ សូមចាត់ទុកស្តង់ដារដូច ជាលិខិតឆ្លងដែនសម្រាប់ ផលិតផលរបស់យើង ដើម្បី ប្រកួតប្រជែង និង ទទួលបាន ទំនុកចិត្តទាំងនៅទីផ្សារក្នុងស្រុក និង ទីផ្សារអន្តរជាតិ។”នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) ទើបបានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់ កម្ពុជា ពី “សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំ មហាសន្និបាត លើកទី៤៧ របស់ ខ្លួននៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាព ដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម ហែម វណ្ណឌី…

  • នៅសល់ពេល ៩ថ្ងៃទៀត ផុតកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ ហើយ!

    នៅសល់ពេល ៩ថ្ងៃទៀត ផុតកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ ហើយ!

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទនៃការចុះឈ្មោះដាក់ពាក្យប្រឡង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦ នៅសល់តែរយៈពេល ៩ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមគ្រឹះស្ថានឧត្តមសិក្សាដូចខាងក្រោម : ចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។ សម្រាប់ព័ត៌មានលម្អិត សេចក្តីជូនដំណឹង៖ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សូមចុចអាន៖ https://t.me/mptcgovkh/9569 ដោយ ៖ ង៉ាន់ ទិត្យ