-
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៨០នាក់ ភាគច្រើនជាជនបរទេស ក្នុងប្រតិបត្តិការបង្រ្កាបអំពើឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្នុងខណ្ឌចំការមន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី11 ខែតុលា ឆ្នាំ2025 វេលាម៉ោង16:00នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង01កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី34 ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះ ចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ០៧សញ្ជាតិ។ ក្នុងចំណោមមនុស្សទាំង ៨០នាក់ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិចិន ៥៧នាក់, នេប៉ាល់ ០២នាក់, ម៉ាឡេស៊ី ០៥នាក់, វៀតណាម ០២, មីយ៉ាន់ម៉ា ០៩នាក់ និងស្រ្តីជនជាតិខ្មែរ០៥។ ក្នុងប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុងCPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។ សូមបញ្ជាក់ថា…
-
ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេល រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥វិញ ដើម្បីទុកឱកាសឱ្យម្ចាស់អចលនទ្រព្យមួយចំនួនមិនទាន់បានមកបង់ពន្ធទាន់ពេលវេលានឹងមានឱកាសបានបង់ដោយមិនមានការពិន័យឡើយ។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារបានបញ្ចេញឱ្យដឹងនៅថ្ងៃនេះថាអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ប្រាក់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យយ៉ាងយឺត បំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ សេចក្តីជូនដំណឹងនេះបានឱ្យដឹងដែរថាម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលន ទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ឬបង់ពន្ធតាមរយៈកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play…
-
ប្រមុខរដ្ឋស្ដីទីកម្ពុជា បញ្ចប់គោរមងារ ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ម្ចាស់ក្រុមហ៊ុនចែកចាយសាច់ច្រើនប្រភេទ

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់គោរមងារ ឧកញ៉ា ពី ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ម្ចាស់ចែកចាយនូវសាច់ជាច្រើនប្រភេទ ។ ការបញ្ចប់គោរមងារនេះ បានធ្វើឡើងក្នុងព្រះរាជក្រឹត្យ លេខ នស/រកត/១០២៥/១៣២៨ ដោយយោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបញ្ចប់ គោរមងារ ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ នេះទៀត ក៏នៅបន្ទាប់ពីសេចក្តីរាយការពីមន្ត្រីមានសមត្ថកិច្ច ដែលបានចុះឆែកឆេរឃ្លាំងស្តុកទំនិញរបស់ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ ហៅចែទូច កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ក្នុងទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានរកឃើញមានផ្ទុកអាហារបង្កកជិត២០មុខ ហួសកាលបរិច្ឆេត និងខូចគុណភាព ទំងន់រាប់រយតោន ដែលជាទំនិញនាំចូលពីថៃ ។ ឧកញ៉ា អ៊ឹម សុផាន់ណារិទ្ធ នេះ ត្រូវគេរាយការណ៍ទៀតថា ជាអ្នកនាំប្រហិតមាន់ សាច់មាន់ និងជង្គង់មាន់ពីប្រទេសថៃ មកលក់នៅកម្ពុជា…
-
សហជីពនៅកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

(ភ្នំពេញ)៖ ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត។ កាលពីព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា សង្កេតឃើញថា យោថៃ បានរំលោភបទឈប់បាញ់ម្ដងហើយម្ដងទៀតជាមួយកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ យោធាថៃ បានបន្តឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនថែមទៀត។ លោកចាត់ទុកទង្វើចូលមកទន្ទ្រាន និងឈូសឆាយមកលើទឹកដីកម្ពុជា គឺជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត ហើយក៏ជាការរំលោភទាំងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ថែមទៀត។ លោក សំ សឿន បានថ្លែងថា «យើងខ្ញុំសូមថ្កោលយ៉ាងខ្លាំង…
-
អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធ នៅឆ្នាំ២០២៦ខាងមុខ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធនៅឆ្នាំ២០២៦ខាងមុខ ដើម្បីធ្វើឱ្យមានទំនើបកម្មកាន់តែប្រសើរសម្រាប់ការប្រមូលពន្ធ គឺធ្វើយ៉ាងណារក្សាឱ្យបាននូវយុត្តិធម៌ និងតម្លាភាព។ ថ្លែងក្នុងវេទិកាពន្ធដារ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា កម្ពុជា បានឈានដល់ការប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកពន្ធដារហើយ ហើយក៏កំពុងសាកល្បង ការប្រើប្រាស់បច្ចេកវិទ្យា AI ដែលមានឈ្មោះថា ប្រព័ន្ធគ្រប់គ្រងសារពើពន្ធកម្ពុជា ឬ Cambodian Tax Administration System (CTAS) ដើម្បីជំនួយការងារមួយចំនួន ។ ឯកឧត្តម គង់ វិបុល បានបន្តថា ការបង្កើតបច្ចេកវិទ្យា AI ដើម្បីផ្តល់នូវសេវាកម្មពន្ធសាកល្បងសម្រាប់ចាប់ផ្តើមធ្វើការនៅឆ្នាំក្រោយ ។ ឯកឧត្ដម បញ្ជាក់ថា ការពង្រឹង នូវអភិបាលកិច្ចល្អ ក្រមសីលធម៌ និងច្បាប់វិន័យ គឺត្រូវអនុវត្ដឱ្យបានត្រឹមត្រូវ និងត្រូវសហការជាមួយគ្នា…
-
រយៈពេល ៩ខែ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា សម្រេចបានសមិទ្ធផលលើវិស័យសំខាន់ៗចំនួនបួន

(ភ្នំពេញ)៖ អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា សម្រេចបានសមិទ្ធផលលើវិស័យសំខាន់ៗចំនួនបួន ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី០៩តុលាដូច្នេះថា ៖ ស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានផ្តល់ផលប៉ះពាល់ដល់ប្រជាជនរស់នៅតាម បណ្តោយព្រំដែនរាប់ពាន់គ្រួសារ។ ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទ ក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចេញប្រតិបត្តិការជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹក តាមរយៈការចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់គ្រួសារភៀសសឹក និងពលករ សរុបចំនួន ១៧.៦២៦គ្រួសារ ។ បើទោះបីជាជួបប្រទះនូវបញ្ហាភាពតានតឹងខាងលើនេះ, ក្នុងឆ្នាំ២០២៥ ដែលត្រូវនឹងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា និងក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, កាកបាទក្រហមកម្ពុជា នៅតែទទួលការឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារប្រើប្រាស់…
-
ស្ថានភាពនារសៀលព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

-
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬជំនាញឡើយ

ភ្នំពេញ៖ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់មិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ច ឬអ្នកជំនាញណាមួយឡើយ ។សូមអ្នកសារព័ត៌មានកុំបំពានក្រមសីលធម៌វិជ្ជាជីវៈ នៅពេលអនុវត្តការងារក្នុងតួនាទីជាអ្នកសារព័ត៌មាន។ សារដាស់តឿននេះកើតឡើងបន្ទាប់ពីមានអ្នកសារព័ត៌មានមួយចំនួនតូចបានដើរហួសពីព្រំដែនដែលច្បាប់កំណត់ និងបានអនុវត្តសកម្មភាពដោយពុំបានគោរពក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ដែលទង្វើនោះបានបង្កផលវិបាកប៉ះពាល់ដល់ការអនុវត្តការងាររបស់ជំនាញសមត្ថកិច្ច ឬបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាសណ្តាប់ធ្នាប់សង្គមជាដើម។ ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តព្រៃវែងក្នុងសប្ដាហ៍នេះ ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា អ្នកសារព័ត៌មានមិនត្រូវអនុវត្តហួសពីដែនដែលច្បាប់បានកំណត់និងផ្ដល់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ ។អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ឱ្យច្បាស់អំពីសិទ្ធិនិងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីចៀសវាងការផ្សាយខុសពីការពិត ឬការផ្សាយដែលពុំបានផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង និងត្រូវចៀសវាងដាច់ខាតការផ្សាយព័ត៌មានជាថ្នូរនឹងការបានផលប្រយោជន៍។ ឯកឧត្តមបញ្ជាក់ថា អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការអនុវត្តការងារដោយប្រកាន់ខ្ជាប់និយាមវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដោយគោរពច្បាប់ លិខិតបទដ្ឋាន ហើយមិនត្រូវដើរតួនាទីជំនួសសមត្ថកិច្ចឡើយ។ បើការងារជំនាញទុកឱ្យជំនាញគេអ្នកដោះស្រាយ។យើងជាអ្នកសារព័ត៌មាន មានតួនាទីនាំយកព័ត៌មានពិតសម្រាប់ផ្សព្វផ្សាយ និងមិនត្រូវដាក់អារម្មណ៍ផ្ទាល់ខ្លួនក្នុងសាច់រឿងឡើយ ដើម្បីទុកឱ្យប្រជាពលរដ្ឋលោកជាអ្នកពិចារណា និងវាយតម្លៃដោយខ្លួនឯងលើរឿងនីមួយៗ ដោយផ្អែកលើព័ត៌មានដែលទទួលបាន ។ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ទៀតថា តួអង្គទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ ក្នុងការចូលរួមរក្សាការពារសន្តិសុខជាតិស្ថិរភាពនយោបាយ និងសុខដុមនីយកម្មសង្គមដោយត្រូវប្រើប្រាស់ភាពខ្លាំងរបស់ខ្លួនដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារ។ ជាមួយគ្នានេះ តួអង្គពាក់ព័ន្ធត្រូវចូលរួមសកម្មក្នុងការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយជាអំណាចមួយដ៏សំខាន់នៅក្នុងសង្គម សំដៅបម្រើប្រយោជន៍សាធារណៈ ធានាសិទ្ធិទទួលព័ត៌មាន និងបង្កើតភាពធន់សម្រាប់សហគមន៍ទប់ទល់នឹងហានិភ័យនៃព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។ សូមជម្រាបជូនថា យោងតាមខ្លឹមសារនៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងជំពូកទី២ស្តីពីគោលការណ៍គ្រឹះជាមូលដ្ឋាននៃវិជ្ជាជីវៈសារព័ត៌មាននិងការផ្សព្វផ្សាយព័ត៌មាន ការអនុវត្តសេរីភាពខាងសារព័ត៌មាន មិនត្រូវប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖មន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយ បំផ្លើស បំភ្លៃ កាឡៃការពិតអំពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ

ភ្នំពេញ៖ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ម្តងហើយម្តងទៀតគេតែងសង្កេតឃើញ ថ្នាក់ដឹកនាំ និង មន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយបំផ្លើស បំភ្លៃ កាឡៃ ការពិតអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបាន ចោទកម្ពុជាថា ជាអ្នកបាញ់មុន ។ជាអ្នករំលោភបទឈប់បាញ់ ។ជាអ្នកឈ្លានពានទឹកដីថៃ ។ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិ ថៃជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះ ខណៈដែល កម្ពុជាទៅ វិញទេដែលជាអ្នករងគ្រោះពិតប្រាកដ។ ថ្លែងនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២៥នេះអ្នកនាំពាក្យរាជរដ្ឋា ភិបាលកម្ពុជាបានបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី៩ ខែតុលា នេះ ប្រមុខរាជរដ្ឋាភិបាលថៃ បានប្រាប់បណ្តាញសារព័ត៌មាន ជាច្រើន ក្នុងប្រទេសថៃថា ថៃជាភាគីដែលរងការរំលោភបំពាន និងរងគ្រោះ ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផល ជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជូនសាធារណជនជាតិ និង អន្តរជាតិ ថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែ…
-
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនសារជាថ្មីថារាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថៃបាននិងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។ The Spokesperson of the Royal Government of Cambodia wishes to reaffirm its commitment to a peaceful resolution of the border issue based on technical mechanisms and international laws. Cambodia is of the view that the border issue cannot be resolved through the use of force. It is in this…