-
ជនជាតិសៀមបាត់បង់សេចក្តីថ្លៃថ្នូរក្រោមឥទ្ធិពលនៃគំនិតជាតិនិយមជ្រុលរបស់ខ្លួន

មនុស្សទូទៅមិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសនោះទេ បានសម្តែងការហួសចិត្តចំពោះចរិតរបស់ជនជាតិសៀមមួយចំនួនដែលធ្វើសកម្មភាពមិនសក្តិសមជាប្រជាជននៃប្រទេសស៊ីវិល័យមួយ ទាល់តែសោះ។ ផ្ទុយទៅវិញ សកម្មភាពដែលពួកគេបានធ្វើ គឺស្តែងឱ្យឃើញនូវចរិតរបស់ជនជាតិ ដ៏អន់ខ្សោយយ៉ាងខ្លាំងខាងបញ្ញាស្មារតី ហើយដែលទាញទម្លាក់តម្លៃសីលធម៌ គុណធម៌និងភាព ថ្លៃថ្នូរជាមនុស្សរបស់ជនជាតិសៀមទាំងមូល។ ជាក់ស្តែង ដោយសារតែមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាមិនបានសម្រេចតាមគោលបំណង របស់ខ្លួន ជនជាតិសៀមមួយចំនួនបែរជាប្រើប្រាស់វិធីថោកទាប លីលា តាមរយៈការយករូបថតមេដឹកនាំកំពូលកម្ពុជា គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅធ្វើជាផ្ទាំងស៊ីបបាញ់យករង្វាន់ ហើយអ្នកខ្លះទៀតបានយករូបថ្នាក់ដឹកនាំកម្ពុជាទៅធ្វើជាទីងមោងដាក់តាំងជាសាធារណៈហើយជេរប្រមាថតាមទំនើងចិត្តយ៉ាងអសីលធម៌បំផុត។ ពិតណាស់ថា ជនជាតិសៀមទាំងនោះមិនមែនមិនដឹងទេថា តើពួកគេមានប្រពៃណីគោរព ចំពោះថ្នាក់ដឹកនាំកំពូល ជាពិសេសចំពោះតួអង្គព្រះមហាក្សត្ររបស់ខ្លួនយ៉ាងណានោះទេ។ ជាក់ស្តែង នៅស្រុកសៀម មានច្បាប់តឹងរ៉ឹងណាស់សម្រាប់ការពារអង្គព្រះមហាក្សត្រ។ ចុះហេតុអ្វី បានជាជនជាតិសៀមមួយចំនួនបែរជាយករូបថតរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅធ្វើទង្វើដ៏ថោកទាប បែបនេះ? រូបថតស្ត្រីជនជាតិថៃឈ្មោះ Anchan Preelert ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ រយៈពេល ៤៣ឆ្នាំ ពីបទប្រមាថ ព្រះ មហា ក្សត្រថៃ និងដែលត្រូវបានដោះលែងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រោយ បានជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេល ១៨ឆ្នាំ រូបថតសមាជិកសភាថៃមកពីគណបក្ស Move Forward អ្នកនាង Rukchanok Srinork ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៦ឆ្នាំ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទប្រមាថ…
-
ឱកាសសម្រាប់និស្សិតនៅកម្ពុជា ទាំងអស់ចូលរួមការប្រឡងប្រកួតបង្ហាញស្នាដៃដោយប្រើ AI ដោះស្រាយបញ្ហាប្រឈមនៃវិស័យអប់រំ

(ភ្នំពេញ)៖ ឱកាសសម្រាប់និស្សិតនៅកម្ពុជាទាំងអស់ចូលរួមការប្រឡងប្រកួតប្រជែង “AI in Education Competition” ដើម្បីប្រកួតបង្ហាញស្នាដៃដោយប្រើ AI ដោះស្រាយបញ្ហាប្រឈមនៃវិស័យអប់រំ! កម្មវិធីនេះនឹងផ្តល់នូវចំណេះជំនាញ AI ដល់និស្សិតដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកអប់រំ និងបង្ហាញដំណោះស្រាយរបស់ពួកគេនៅក្នុង សន្និសីទជាតិស្តីពី AI សម្រាប់វិស័យអប់រំ ឆ្នាំ ២០២៥។ ក្រុមជ័យលាភី នឹងមានឱកាសធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី។ ប្រសិនបើអ្នកមានគោលបំណងចង់រៀនស្វែងយល់ពី AI, ការរៀនសហការជាមួយមិត្តភក្តិ និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព នេះជាឱកាសរបស់អ្នកដើម្បីបញ្ចេញសមត្ថភាព! សូមដាក់ពាក្យតាមរយៈតំណភ្ជាប់នេះ https://go.gov.kh/mptc/ai-competition ត្រឹមថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥! ដោយ ៖ ង៉ាន់ ទិត្យ
-
កម្ពុជាអំពាវនាវឱ្យអ្នករាយការណ៍សិទ្ធិមនុស្ស បង្ហាញភាពក្លាហានទល់នឹងការបំពាននៅតំបន់ព្រំដែន

ទីក្រុងហ្ស៊ឺណែវ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើបទអន្តរាគមន៍ ក្នុងអំឡុងពេលអនុម័តសេចក្តីសម្រេច ស្តីពីសេវាប្រឹក្សា និងជំនួយបច្ចេកទេសសម្រាប់កម្ពុជា (បទអន្តរាគមន៍ភ្ជាប់)។ ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ការចូលរួមប្រកបដោយភាពស្ថាបនា និងភាពជាអ្នកដឹកនាំគំរូក្នុងនាមជាអ្នកតាក់តែងសេចក្តីសម្រេច ដោយបានកត់សម្គាល់ថា ការអត់ធ្មត់ យុត្តិធម៌ និងការស្វែងរកការឯកភាពរបស់ជប៉ុន ជាថ្មីម្តងទៀតបានបង្កប់នូវខ្លឹមសារនៃពហុភាគីនិយម និងការទូតសហប្រតិបត្តិការ ដែលទ្រទ្រង់នូវសុចរិតភាព និងភាពជឿជាក់នៃក្រុមប្រឹក្សានេះ។ ឯកឧត្តម ឯកអគ្គរាជទូតបានគូសបញ្ជាក់បន្ថែមថា អស់រយៈពេលជាងបីទសវត្សរ៍មកហើយ ដែលកម្ពុជាបានចូលរួមដោយបើកចំហ និងជាប់លាប់ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសប្រាំពីររូបជាបន្តបន្ទាប់ ដោយបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការនេះគឺជាការប្តេជ្ញាចិត្ត មិនមែនជាសម្បទាននោះទេ។ អាណត្តិរបស់អ្នករាយការណ៍ត្រូវជួយ មិនចោទប្រកាន់ ត្រូវចូលរួម មិនមែនប្រឆាំង និងត្រូវណែនាំ មិនមែនវិនិច្ឆ័យទេ ហើយភាពជឿជាក់ស្ថិតនៅលើយុត្តិធម៌ ភាពត្រឹមត្រូវ និងការគោរពចំពោះបរិបទ។ ជុំវិញជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ត្រឹមតែរបាយការណ៍នោះទេ គឺទាមទារភាពក្លាហានខាងសីលធម៌…
-
សម្តេចតេជោ ហ៊ុន សែន ស្នើប្រជាពលរដ្ឋប្រើរូបិយប័ណ្ណជាតិខ្មែរ និងស្នើរាជរដ្ឋាភិបាលកម្ចាត់មន្ត្រីណាដែលលួចលាក់នាំផលិតផលថៃចូលស្រុក និងដកចេញពីតំណែង

ភ្នំពេញ៖ បើយោងតាមគេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមថា៖ សម្តេចបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីសម្តេចបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ សម្តេចក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។ ប៉ុន្តែអ្វីដែលសម្តេចចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។ សម្តេចក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។ សម្តេចសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើសម្តេចនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនសម្តេចមិនបាច់និយាយភាសានេះទេ…
-
សម្តេចតេជោ ៖ ជារឿងល្អដែលប្រជាជនយើងនៅព្រំដែន ជាពិសេសនៅប៉ោយប៉ែត មានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានបង្ហោះសារលើបណ្ដាញសង្គមនាយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ថា ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែន ពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀល តាំងពីខ្ញុំបង្ហោះសារបានប្រមាណ ២ម៉ោង កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ វាជារឿងល្អដែលប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ ។ នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ ។ ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់ ។ ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ ។ ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប…
-
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (ICT)

(ភ្នំពេញ)៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅសណ្ឋាគារសាន់អេនម៉ូន រីវើសាយ ដោយមានការចូលរួមពីថ្នាថ្នាក់ដឹកនាំ សមាជិក សមាជិកា ស្ថាប័ន ក្រសួង ក្រុមហ៊ុនឯកជន ក្រុមការងារសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ព្រមទាំងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ (១) ពង្រឹងសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តការងារ និងការផ្តល់សេវាសាធារណៈ (២) គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រការធ្វើបរិវត្តកម្មឌីជីថលរបស់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងប្រព័ន្ធអេកូឡូស៊ី (៣) បំពេញគម្លាតស្តង់ដាររវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ សូមជម្រាបជូនថា ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាសាលាបានបែងចែកជា៣ថ្ងៃគឺ៖ ថ្ងៃទី១ ផ្តោតលើការណែនាំអំពី…
-
សកម្មភាពទាំងអស់របស់ ស.ស.យ.ក បានបង្ហាញពីការដឹងគុណដល់ប្រទេសកំណើតដែលចាប់ផ្តើមពីដៃទទេររហូតសព្វថ្ងៃនេះ គឺជាការចូលរួមដែលមានអត្ថន័យបំផុត

(ខេត្តកំពត)៖ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការស.ស.យ.ក. ខេត្តកំពត។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ខេត្តចំនួន៥៦៥រូប ។ ឯកឧត្តម មឿង គង្គា ប្រធានស.ស.យ.ក. ខេត្តកំពតបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តកំពត និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពត ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានគណៈកម្មាធិការ…
-
សហព័ន្ធសហជីពកម្ពុជា ការពារកូនខ្មែរ សូមប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន លើថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា

(ភ្នំពេញ)៖ លោក ស្រុង វ៉ាន់ណូ ប្រធានសហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ FUCPCK និងសមាជិកសមាជិកា សូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាពអសីលធម៌ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំយោធា កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវប្រកបដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ហើយការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព ៕ ដោយ ៖ វណ្ណលុក
-
សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប អំពីដំណើរនៃការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។យោងតាមព័ត៌មានពីយោធភូមិភាគទី៤ បានឱ្យដឹងថា៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង និងជាប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) យោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតអញ្ជើញប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ និងសមាជិកចំនួន ១០រូប ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទី នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ សំដៅធានាបាននូវដំណើរការនៃកិច្ចប្រជុំខាងមុខប្រកបដោយភាពរីកចម្រើន ស្ថាបនា និងទទួលបាននូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ យោធភូមិភាគទី៤…
-
ជប៉ុន សម្រេចផ្តល់ឥណទានសម្បទានជាង ៤៤លានយ៉េន សម្រាប់អនុវត្តគម្រោងចំនួន២ នៅកម្ពុជា

(ភ្នំពេញ)៖ ជប៉ុនសម្រេចផ្តល់ជំនួយជិត ៣០០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី ដល់រាជរដ្ឋាភិបាលកម្ពុជា ។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានចំនួន ៤៤.៤៣៧លានយ៉េន ស្មើនឹង ២៩៦លាន ២សែន ដុល្លាអាម៉េរិក បានធ្វើឡើងរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។ ជំនួយឥណទានសម្បទានដែលរាជរដ្ឋាភិបាលជប៉ុនផ្តល់មករាជរដ្ឋាភិបាលកម្ពុជានេះ ត្រូវក្រសួងការបរទេសបញ្ជាក់ថា គឺសម្រាប់អភិវឌ្ឍន៍គម្រោងចំនួន២ រួមមាន៖ សូមបញ្ជាក់ថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ ក្រោមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ការផ្តល់ជំនួយរបស់ជប៉ុនមកកម្ពុជាបច្ចុប្បន្ន ត្រូវគេឃើញថា បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើវិស័យជាច្រើនដូចជា៖ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, វិស័យអប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខាភិបាល, ការផ្គត់ផ្គង់ទឹកស្អាត និងការដោះមីនជាដើម…