Category: ព័ត៌មានជាតិ

  • រដ្ឋបាលខេត្តស្វាយរៀង ​ជួសជុល និងកែលម្អរមណីយដ្ឋានទួលព្រៃយាយ​

    រដ្ឋបាលខេត្តស្វាយរៀង ​ជួសជុល និងកែលម្អរមណីយដ្ឋានទួលព្រៃយាយ​

    ស្វាយរៀង៖ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានអញ្ជើញ​ចូលរួម​​ក្រុងពាលី​​ចាប់ផ្តើម​​ជួសជុល និងកែលម្អរមណីយដ្ឋានទួលព្រៃយាយ​។ សូមជម្រាបជូនថា​ រមណីយដ្ឋានទួលព្រៃយាយ​ មានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត​ ​ ខេត្ត​ស្វាយរៀង​ មានចម្ងាយប្រមាណ២.៥០០ម៉ែត្រ​ ពីច្រកទ្វាព្រំដែនអន្តរជាតិបាវិត​ ។ទីទួលបុរាណនេះ​ ពីដើមរៀងមក​ រហូតដល់បច្ចុប្បន្ន​បានក្លាយជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ​ ទាំងភ្ញៀវជាតិ​ និងអន្តរជាតិតែងតែទៅគោរពបូជា​ បួងសួង​ បន់ស្រន់សុំសេចក្តីសុខសប្បាយតាមជំនឿរបស់ខ្លួនជាបន្តបន្ទាប់​រៀងរាល់ថ្ងៃ​ កត្តាទាំងនេះហើយដែល​បានជំរុញ​ឱ្យរដ្ឋបាលខេត្ត​ និងរដ្ឋបាលក្រុងបាវិត​រៀបចំកែលម្អរសោភណភាពទីតាំងនេះឱ្យភាពស្រស់ស្អាត​ និងមានភាពទាក់ទាញសម្រាប់ជាប្រយោជន៍ពីពេលនេះ​ទៅថ្ងៃអនាគត៕ ដោយ៖នុត នាង

  • អភិបាលខេត្តអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នងអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខនៅស្រុកកងមាស

    កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម រួមដំណើរដោយឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សកលវិទ្យាធិការ ហោ ប៉េង តំណាងឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌មួយខ្នង និងបន្ទប់ទឹក មួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាផ្ទះមនុស្សធម៌ទី២៨ ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយាវីរកងទ័ពជួរមុខ រស់នៅភូមិ​រាយ​ប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។ ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបា​ទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែបានណែនាំឱ្យសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់របស់កាក​បាទ​​​ក្រហមកម្ពុជាយកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យ​ទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ,ពលរដ្ឋភៀសសឹក និងផ្តល់ឱកាស​ការងារ​ដល់ពលករដែលត្រឡប់មកពីប្រទេសថៃជាសំខាន់។ សូមបញ្ជាក់ថា អ្នកស្រី…

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន រៀបចំសាងសង់ផ្ទះថ្មីជូនគ្រួសារអតីតយុទ្ធជនមួយរូបដែលមានដី តែពុំមានផ្ទះ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន រៀបចំសាងសង់ផ្ទះថ្មីជូនគ្រួសារអតីតយុទ្ធជនមួយរូបដែលមានដី តែពុំមានផ្ទះ

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ និងសហការី កាលពីថ្ងៃទី៤ ខែតុលា បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនមួយរូបដែលមានដី តែគ្មានផ្ទះ​រស់នៅជាកម្មសិទ្ធិរស់នៅ​ជាមួយសាច់ញាតិ ពេលខ្លះស្នាក់អាស្រ័យនៅតាមទីកន្លែងការងារ បច្ចុប្បន្នរស់នៅ​ភូមិស្រែ​ខ្សាច់ ឃុំដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ‎។ លោក ឡាច សុខា អាយុ៦៤ឆ្នាំ ចូលបម្រើជានគរបាលនៅឆ្នាំ១៩៨៤ អង្គភាពអធិការដ្ឋាននគរបាលស្រុកសណ្តាន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។លោកបានចូលនិវត្តន៍នៅឆ្នាំ២០១៦ មានភរិយា និងក្រុមគ្រួសាររស់​នៅក្នុង​បន្ទុក៧នាក់។លោកប្រកបរបរចៀរជ័រកៅស៊ូនៅឃុំដងកាំបិត បច្ចុប្បន្នពុំមិនមានជម្រកស្នាក់នៅ ។ ទាំងពីរនាក់ប្តី​ប្រពន្ធ​ស្នាក់នៅកន្លែងធ្វើការងារ។ រីឯកូនៗរស់នៅជាមួយសាច់ញាតិ។ប៉ុន្តែលោកមានដីជាកម្មសិទ្ធមានទំហំ ១២ ម៉ែត្រគុណនឹង៥០ ម៉ែត្រសម្រាប់ធ្វើការសាងសង់ផ្ទះ ។លោកបានសំណូមពរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេល​កន្លងមកនូវផ្ទះមួយខ្នង ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជទ្រព្យសម្តេចម៉ែ ចែកជូនប្រជានុរាស្ត្ររងគ្រោះទឹកជំនន់ ១.៨០០គ្រួសារ នៅខេត្តត្បូងឃ្មុំ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជទ្រព្យសម្តេចម៉ែ ចែកជូនប្រជានុរាស្ត្ររងគ្រោះទឹកជំនន់ ១.៨០០គ្រួសារ នៅខេត្តត្បូងឃ្មុំ

    (ខេត្តត្បូងឃ្មុំ)៖ បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង…

  • ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះរៀបចំទិវាដើរពិភពលោកក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

    ខេត្តកំពង់ចាមធ្វើជាម្ចាស់ផ្ទះរៀបចំទិវាដើរពិភពលោកក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

    កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» បានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ អ្នកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត យ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តកំពង់ចាមជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ​រៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។ សូមជម្រាបថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យសប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោក។ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពសស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព ។ នៅកម្ពុជាឯកឧត្តមអភិបាលខេត្តបានភ្ជាប់ថា ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញនូវស្មារតីរួបរួមកម្លាំង​សាមគ្គី​ជាមួយ​វីរកងទ័ពកម្ពុជាដែលបាននិងកំពុងប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសំឡេង​ប្រាប់​ពិភពលោកថា ប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារ​ឥតញញើតមួយលើកជាពីរលើករបស់ថៃ មកលើកម្ពុជា៕…

  • ពិធីប្រគល់ពានរង្វាន់ មេដាយមាស និង លិខិតសរសើរ ដល់សិស្ស UCMAS កៀនស្វាយ និងឫស្សីកែវ ចំនួន ៥០០នាក់ និងមានការអញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

    ពិធីប្រគល់ពានរង្វាន់ មេដាយមាស និង លិខិតសរសើរ ដល់សិស្ស UCMAS កៀនស្វាយ និងឫស្សីកែវ ចំនួន ៥០០នាក់ និងមានការអញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី

    (ភ្នំពេញ)៖ សិស្សរបស់ យូស៊ីម៉ាស(UCMAS) ចំនួន ៥០០នាក់បានប្រកាសឱ្យទទួលជ័យលាភី ដោយក្នុងចំណោមនោះសិស្ស ៧នាក់ទទួលបានពានរង្វាន់ ១៣នាក់ទទួលបានមេដាយមាស និង ៤៨០នាក់ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ។ ក្នុងចំណោមសិស្ស៧នាក់ដែលទទួលបានពានរង្វាន់នោះ ក៏មានកុមារា ហ៊ុន ពេជមុន្នីឬទ្ធិសិទ្ធិ កូនប្រុសពៅសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងលោកបណ្ឌិតពេជ ចន្ទមុន្នីហ៊ុនម៉ាណែតទៀតផង។ គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ពានរង្វាន់ មេដាយមាស វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតសរសើរ ដល់សិស្ស UCMAS សាខាកៀនស្វាយផ្លាហ្សា និងសាខាឫស្សីកែវនេះក៏មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ពិធីដែលបានរៀបចំធ្វើឡើងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីរសៀលថ្ងៃទី៤ខែតុលា ឆ្នាំ២០២៥នេះដែរ ក៏គេឃើញមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបណ្ឌិត Chris Chew នាយកប្រិតបត្តិយូស៊ីម៉ាសអន្តរជាតិ លោក ងន់ ច័ន្ទរ៉ា នាយកយូស៊ីម៉ាសសាខាកៀនស្វាយផ្លាហ្សានៃសាលារៀនបញ្ញវន្តកម្ពុជា និង លោក…

  • កម្មករនិយោជិត នៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ

    កម្មករនិយោជិត នៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ

    (ភ្នំពេញ)៖ នៅទីបំផុតកម្មករកម្មការិនីនៃរោងចក្រតារាលដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះបន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រតារាលគឺបន្ទាប់ពីការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយការតវ៉ារបស់កម្មករកម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល។ ចំណុចដែលឯកភាពនោះរួមមាន ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការអនុញ្ញាតឱ្យស្ត្រីដែលមានផ្ទៃពោះពីរខែអាចចេញមុនបាន ១៥ នាទីជាដើម។  ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួងនឹងបន្តពិភាក្សា និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀលយ៉ាងយកចិត្តទុកដាក់បំផុត។ ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងអំណរគុណទៅដល់បងប្អូនកម្មករកម្មការិនីតំណាងសហជីព និងខាងភាគីនិយោជកដែលបានសម្របសម្រួលគ្នាជាអន្តទៅដល់ការសម្រេចបាននូវការព្រមព្រៀងដែលអាចឱ្យបងប្អូនកម្មករកម្មការិនីបានចូលធ្វើការវិញទៅថ្ងៃទី៤ ខែតុលានេះ។ បន្ថែមពីនេះ ក្រសួងការងារក្នុងនាមអាណាព្យាបាលស្នើសុំឱ្យបងប្អូនកម្មករកម្មការិនីក៏ដូចជារោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្ដីពី ការជ្រើសរើសដើម្បីចូលរួមសហការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹង ស្ដីពី ការជ្រើសរើសដើម្បីចូលរួមសហការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ដើម្បីធានាការរៀបចំកម្មវិធីនេះប្រកបដោយបរិយាបន្ន ក.ប.ទ. សូមអញ្ជើញ គ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ចូលរួមក្នុងដំណើរការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ដោយធ្វើការចុះឈ្មោះចូលរួមតាមរយៈ QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល solorng-phat@mptc.gov.kh។ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនាពេលខាងមុខ ឱ្យបានច្រើនកុះករ៕…

  • ពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត»

    ពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត»

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស និងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធានគណៈចលនាជំនាញ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខាកាមដែលបានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០ នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ ឯកឧត្តមបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអនុវត្តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្ស ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយតបទៅនឹងសមរភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។ ជាកិច្ចបន្ទាប់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត…

  • អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់MK84 នៅតំបន់ភូមិថ្មដូន

    អ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់MK84 នៅតំបន់ភូមិថ្មដូន

    ឧត្តរមានជ័យ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដេីម្បីធ្វេីការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia On Saturday Morning, 04 October 2025, the Ministry of National…