Category: ព័ត៌មានជាតិ

  • វីរកងទ័ព ផ្លុង សំណាង តាមរយៈក្រុមគ្រូពេទ្យ TYDA ទទួលបានការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង

    វីរកងទ័ព ផ្លុង សំណាង តាមរយៈក្រុមគ្រូពេទ្យ TYDA ទទួលបានការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង

    ភ្នំពេញ៖ វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” ទទួលបានក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» តាមរយៈក្រុមគ្រូពេទ្យ​ នៃ​សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមបេះដូង។ សូមបញ្ជាក់ផងដែរថា វីរកងទ័ពឈ្មោះ “ផ្លុង សំណាង” អាយុ​ ៤៣ឆ្នាំ ជាកងទ័ពជួរមុខប្រចាំការនៅទិសប្រាសាទតាក្របី រស់នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានជំងឺមានស្ទះសរសៃឈាមបេះដូង រហូតបណ្តាលឱ្យថប់ទ្រូងយ៉ាងខ្លាំង និងធ្វើទុក្ខលំបាកដល់ការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយក្តីមេត្តា និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» បានណែនាំឱ្យក្រុមគ្រូពេទ្យ TYDA នាំវីរកងទ័ពមកព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ប្រកបដោយភាពជោគជ័យ។ ក្នុងទឹកចិត្តមហាសប្បុរសដ៏ខ្ពង់ខ្ពស់គឺ រាល់ការចំណាយទាំងអស់ក្នុងការព្យាបាល និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដ៏ខ្ពង់ខ្ពស់បំផុតដោយ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ។

  • ករណីប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយទំនុកចិត្តរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន

    ករណីប្រមូលផ្តុំគ្នាតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយទំនុកចិត្តរបស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន

    (ភ្នំពេញ)៖ ករណីការប្រមូលផ្ដុំតវ៉ារបស់កម្មកររោងចក្រតារាលបានឈានដល់ការព្រមព្រៀងសះជាក្រោមការសម្របសម្រួលដ៏លឿនរហ័សប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និងអាជ្ញាធរមូលដ្ឋានដោយកម្មករនឹងចូលធ្វើការជាធម្មតាវិញនៅថ្ងៃស្អែកនេះ។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅរសៀលថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ។ អ្នកនាំពាក្យដដែលរូបនេះបានឱ្យដឹងថា ក្រោយការប្រមូលផ្ដុំតវ៉ាបិទផ្លូវពីសំណាក់កម្មករនិយោជិតនៃក្រុមហ៊ុនតារាលនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៣ ខែតុលានេះភ្លាម ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដឹកនាំមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះសម្របសម្រួល និងស្ដាប់ពីសំណូមពររបស់កម្មករនិយោជិត និងបានសម្របសម្រួលជាមួយនឹងនិយោជកដោយផ្អែកទៅលើកត្តាច្បាប់រហូតឈានដល់ការព្រមព្រៀងសះជាភ្លាមៗដែលបានទាមទារចំនួន ១៦ ចំណុច។ ចំណុចទាំងនោះរួមមានការស្នើសុំលុយថ្លៃបាយថ្ងៃត្រង់ ការរក្សាលុយធ្វើការទៀងទាត់ (លុយព្រីម) ក្នុងករណីមកយឺតក្រោម១៥ នាទីក្នុងមួយខែ និងការអនុញ្ញាតច្បាប់ដោយមានជំងឺ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យ ជាដើម។ លោក ស៊ុន មេសា បញ្ជាក់ថា៖ “ក្រោយការសម្របសម្រួល ការយកចិត្តទុកដាក់ និងការដោះស្រាយប្រកបដោយភាពលឿនរហ័ស និងប្រកបដោយទំនុកចិត្តរបស់មន្ត្រីជំនាញនៃក្រសួងការងារបងប្អូនកម្មករកម្មការិនី និងភាគីរោងចក្របានឈានដល់ការព្រមព្រៀងគ្នានៅថ្ងៃដដែល ហើយកម្មករនឹងវិលចូលធ្វើការវិញនៅថ្ងៃស្អែកតាមការព្រមព្រៀងគ្នា”។ លទ្ធផលសះជាដ៏លឿនរហ័សនេះគឺកើតចេញពីការយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋាននៃរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ក្រសួងរៀបចំដែនដី ប្រជុំពិគ្រោះយោបល់ឆ្លងសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់

    ក្រសួងរៀបចំដែនដី ប្រជុំពិគ្រោះយោបល់ឆ្លងសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាង”ផែនការយុទ្ធសាស្ត្រ ស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់” នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រមូលធាតុចូលបន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្ដីពីការកាត់បន្ថយគ្រោះហានិភ័យក្នុងវិស័យសំណង់ មានលក្ខណៈត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ងាយស្រួលក្នុងការអនុវត្តជាក់ស្ដែង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ការសាងសង់សំណង់ឱ្យបានត្រឹមត្រូវ គឺត្រូវគិតគូរអំពីទីតាំង និងស្ថានភាពជាក់ស្ដែង ដោយត្រូវគិតគូរអំពីការទប់ទល់ទៅនឹងកម្ដៅ ភ្លៀង ខ្យល់ ការប្រែប្រួលអាកាសធាតុផ្សេងៗ ដែលអាចបង្ករជាហានិភ័យនានាដល់សំណង់ រក្សាបាននូវស្តង់ដារសុវត្ថិភាពនិងគុណភាពនៃសំណង់ ។ តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បាននិងកំពុងពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីគិតគូរថាតើគួររៀបចំជា National Building Code មួយតែម្តង ឬចេញដាច់ដោយឡែកនូវលិខិតបទដ្ឋានគតិយុត្តិ ក្រោមច្បាប់សំណង់ មានប្រកាស អនុក្រឹត្យ និងគោលការណ៍ណែនាំបច្ចេកទេសផ្សេងទៀតឬយ៉ាងណាដើម្បីឱ្យការគ្រប់គ្រងកិច្ចការសំណង់កាន់តែមានប្រសិទ្ធភាពនិងងាយស្រួលអនុវត្ត៕ ដោយ…

  • ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ប្រែក្លាយលំនៅឋាននៅកម្ពុជា ឱ្យទៅជាទីកន្លែងសម្រាប់រស់នៅដែលមានជីវិត វប្បធម៌ វិទ្យាសាស្រ្ត វិចិត្រសិល្បៈ ប្រជាជនប្រកបដោយចំណេះដឹង

    ក្រសួងរៀបចំដែនដី យកចិត្តទុកដាក់ប្រែក្លាយលំនៅឋាននៅកម្ពុជា ឱ្យទៅជាទីកន្លែងសម្រាប់រស់នៅដែលមានជីវិត វប្បធម៌ វិទ្យាសាស្រ្ត វិចិត្រសិល្បៈ ប្រជាជនប្រកបដោយចំណេះដឹង

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងគិតគូរយកចិត្តទុកដាក់ខិតខំប្រឹងប្រែងប្រែក្លាយលំនៅឋាននៅក្នុងប្រទេសកម្ពុជា ឱ្យក្លាយជាទីកន្លែងសម្រាប់រស់នៅដែលមានជីវិត វប្បធម៌ វិទ្យាសាស្រ្ត វិចិត្រសិល្បៈ និងមានមនុស្សរស់នៅពោរពេញដោយចំណេះដឹង វាងវៃ ឆ្លាតវៃ មានសុខភាពល្អ ចេះជួយយកអាសារគ្នាទៅវិញទៅមក ក្នុងគោលដៅជំរុញឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្រប់គ្នាមានបំណងប្រាថ្នាចង់មករស់នៅ ។ ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីសមិទ្ធផលនិងទិសដៅការងារក្នុងវិស័យលំនៅឋាន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ បានលើកទឹកចិត្តដល់ក្រុមការងារយុវជនរបស់ក្រសួង ឱ្យបន្តកិច្ចការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ដែលមានសារ:សំខាន់សម្រាប់មន្ត្រី ដើម្បីឲ្យមានការយល់ដឹងបន្ថែមទៀត និងមានការឯកភាពគ្នា បើកចំហទទួលយកនូវគំនិតថ្មីៗ ក្នុងគោលដៅសំរេចបាននូវទិសដៅការងាររបស់ក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់នាយកដ្ឋានបុគ្គលិកអោយចូលរួមក្នុងកិច្ចការរៀបចំវគ្គបណ្ដុះបណ្ដាលនេះដែលជាយន្តការរួមមួយ ដើម្បីផ្តល់ការបណ្ដុះបណ្ដាលដល់មន្ត្រីក្នុងអគ្គនាយកដ្ឋានលំនៅឋាន ក្នុងគោលដៅទទួលបានការឯកភាពរួមគ្នា លើការអនុវត្តការងារឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួង ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋមន្ត្រី ហេង សួរ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សស្រុកកំពង់សៀមរៀនសាលាជំនាញបច្ចេកទេស

    រដ្ឋមន្ត្រី ហេង សួរ ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សស្រុកកំពង់សៀមរៀនសាលាជំនាញបច្ចេកទេស

    (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំងអស់ក្នុងស្រុកកំពង់សៀមដែលទើបបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤–២០២៥ ឱ្យសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅខណៈពេលដែល ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាសហអធិបតីជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សក្នុងស្រុកកំពង់សៀម ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ។ ពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីការិយាល័យអប់រំស្រុក, នាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ សរុបជិត ១ ០០០នាក់។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដម ហេង សួរ បានចូលរួមអបអរសាទរដល់ជ័យលាភីទាំងអស់ ហើយបានបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុបនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម វិវត្តកាន់តែប្រសើរជាបន្ដបន្ទាប់ ដោយកើនឡើងពី ៦៥ ភាគរយ ក្នុងឆ្នាំ២០២១ ដល់ ៨១ ភាគរយ ក្នុងឆ្នាំ២០២៥…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រវិស័យអប់រំឯកជនជួយអភិវឌ្ឍប្រទេសជាតិទោះស្ថិតក្នុងតំលៃណាក៏ដោយ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គាំទ្រវិស័យអប់រំឯកជនជួយអភិវឌ្ឍប្រទេសជាតិទោះស្ថិតក្នុងតំលៃណាក៏ដោយ

    រដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកទឹកចិត្តវិស័យអប់រំឯកជន ដើម្បីជួយកសាងធនធានមនុស្ស ដែលវាស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណដឹកនាំរបស់រាជរដ្ឋាភិបាលអណត្តិថ្មីនេះ ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ស្ញប់ស្ញែងវិស័យអប់រំឯកជនថា បានជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាមិនចាញ់បរទេសឡើយ ដោយហេតុថាសាលារៀនឯកជនក៏បានជួយបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលផងដែរក្រៅពីជំនាញជាក់ស្តែងដែលមានក្នុងប្រទេស។  យ៉ាងណាក៏ដោយ វត្តមានផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ គឺជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់ការកសាងធនធានមនុស្សនៅកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័ននានា ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ    កណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាលជាច្រើន។ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ២,៨១៤អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ចំនួន ១០នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៧៥នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១,៨៩៧នាក់ និងថ្នាក់បរិញ្ញាបត្ររង ចំនួន ៧៣២នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ…

  • សំណង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកំពង់ចាម នឹងក្លាយជា ការតភ្ជាប់សេដ្ឋកិច្ច និងទេសចរអន្តរជាតិ

    សំណង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកំពង់ចាម នឹងក្លាយជា ការតភ្ជាប់សេដ្ឋកិច្ច និងទេសចរអន្តរជាតិ

    កំពង់ចាម៖ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣ ខែតុលា បាន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ កំពង់ផែទេសចរណ៍កំពង់ចាមដែលប្រារព្ធបើកការដ្ឋាននេះមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាង សង់ឡើងនៅលើច្រាំងទន្លេ ដែល​ជាដីកម្មសិទ្ធិរបស់រដ្ឋ ។ផ្អែកតាម ផែនការនៃការអនុវត្តគម្រោងនៃការសាងសង់សំណង់កំពង់ផែ​សម្រាប់ដំណាក់​កាល​ទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ។ជាមួយគ្នានេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួម​មាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ។ យោងតាមក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់​តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេ មេគង្គលើរហូតទៅខេត្តក្រចេះជាដើម និងការដឹក​ជញ្ជូន​ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេស វៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេង​កម្សាន្ត នៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែល មានសក្តានុពល…

  • អភិបាលខេត្តព្រៃវែងអំពាវនាវដល់ពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    អភិបាលខេត្តព្រៃវែងអំពាវនាវដល់ពលរដ្ឋចូលរួមសម្អាតបរិស្ថាន

    ព្រៃវែង៖ខណៈរដ្ឋបាលខេត្តព្រៃវែងកំណត់យករៀងរាល់ថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍ធ្វើពលកម្មសម្អាតបរិស្ថា​ន ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឈប់បោះសំរាម​ចោលតាម​ដងផ្លូវ ហើយសូមឱ្យចូលរួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែង​មានសោភណភាពពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ។ ឯកឧត្តមអភិបាលខេត្តព្រៃវែងបានអំពាវនាវយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្នុងកម្មវិធីបើក​យុទ្ធនាការសម្អាតអនាម័យបរិស្ថាន។យុទ្ធនាការនេះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ​នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មន្ត្រីរាជការ និងសិស្សានុសិស្សក្នុងក្រុងព្រៃវែងប្រមាណ ២.៥០០នាក់ ដែលធ្វើនៅមុខសាលាខេត្តព្រៃវែង។ ទាក់ទងនឹងយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ឯកឧត្តម សួន សុម៉ាលីន បានបញ្ជាក់ថា​ធ្វើឡើងក្នុងគោលបំណង​បង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តព្រៃវែង អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់​បងប្អូន​ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវទាំងនៅគេហដ្ឋាន និងសហគមន៍។ ឯកឧត្តមបន្តថា ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជា​ការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីក្រុងព្រៃវែងមានភាពស្អាត ភាពបៃតង និងចីរភាពស្រប​តាមពាក្យ​ស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន “។ ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា យុទ្ធនាការសំអាតអនាម័យបរិស្ថាននេះគឺធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ជា​រៀងរាល់​សប្តាហ៍ដើម្បីចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមទីសាធារណៈស្ថាប័នរបស់ខ្លួន គ្រប់តាមបណ្តាក្រុងស្រុកទាំង ១៣ នៃខេត្តព្រៃវែងឱ្យមានសោភណភាពស្រស់ស្អាតអនាម័យល្អ…

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូសហព័ន្ធសភាសន្តិភាពពិភពលោក នៃសភាម៉ាឡេស៊ី (Parliamentary Federation for World Peace-PFWP) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត YB Datuk Wira Mohd Hatta Bin Md Ramli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។ ដោយ ៖ វណ្ណលុក

  • ក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ ផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ

    ក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ ផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ

    (ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ ផ្លាស់ប្តូរមតិយោបល់គ្នាលើគោលការណ៍ ក្នុងការតាក់តែងប្លង់គោលនៃការប្រើប្រាស់ដី នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ សំដៅជំរុញកសាងការឯកភាព រវាងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង ១១៤ភូមិ ជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា ។ ក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរមតិយោបល់ ជាមួយអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់បេតិកភណ្ឌពិភពលោកអង្គរ ក្នុងខេត្តសៀមរាប ដោយកំណត់អោយបានច្បាស់លាស់អំពីតំបន់លំនៅដ្ឋាន តំបន់បេតិកភណ្ឌ និងដីសម្រាប់ប្រើប្រាស់ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នេះជាកិច្ចការសំខាន់ពីព្រោះនាពេលខាងមុខ យើងនឹងយកប្លង់គោលនៃការប្រើប្រាស់ដីនេះ ជាគោលក្នុងការរៀបចំថវិកាសម្រាប់អភិវឌ្ឍន៍តំបន់នេះទាំងមូល និងបានស្នើដល់សមាជិកអង្គប្រជុំឲ្យគិតគូរឲ្យបានហ្ម៉ត់ចត់ និងវែងឆ្ងាយ ដើម្បីរៀបចំប្លង់គោលនៃការប្រើប្រាស់ដី នៅតំបន់បេតិកភណ្ឌពិភពលោកអង្គរនេះឲ្យបានត្រឹមត្រូវ សមស្របតាមស្ថានភាពជាក់ស្ដែង ចៀសវាងកើតមាននូវបញ្ហាផ្សេងៗនាពេលក្រោយ ។ តាមរយៈកិច្ចប្រជុំនាពេលនេះ…