-
អភិបាលខេត្តកំពង់ធំអំពាវនាវឱ្យបញ្ឈប់សាងសង់ខុសច្បាប់ និងបង្ហូរទឹកកខ្វក់ចូលស្ទឹងសែន

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅដងស្ទឹងសែនក្នុង ក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានដោយខុសច្បាប់ និងការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលប៉ះពាល់ដល់គុណភាពទឹក និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែងជាងមួយគីឡូម៉ែត្រស្ថិតនៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនកាលពីចុងសប្ដាហ៍កន្លងទៅនេះឯកឧត្តម នួន ផារ័ត្ន បានប្រាប់ដល់ប្រជាពលរដ្ឋចូលរួមថា អាជ្ញាធរខេត្តកំពង់ធំកំពុងអនុវត្តផែនការអភិវឌ្ឍក្រុងស្ទឹងសែនឱ្យក្លាយជាទីក្រុងទាក់ទាញទេសចរ និងវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម និងទេសចរណ៍។ដូចនេះត្រូវតែមានភាពស្អាត និងសោភណភាពដែលផ្តើមចេញពីយើងម្នាក់ៗ។ ឯកឧត្តមបានស្នើដល់ប្រជាពលរដ្ឋដែលរស់នៅអមដងស្ទឹងសែនក្នុងក្រុងស្ទឹងសែន សូមបញ្ឈប់ការសាងសង់លំនៅដ្ឋានដោយខុសច្បាប់និងការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកស្ទឹងសែន ដែលប៉ះពាល់ដល់គុណភាពទឹក និងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ។ទន្ទឹមនេះអាជ្ញាធរមូលដ្ឋានត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងទប់ស្កាត់ទាន់ពេលវេលាក្នុងករណីបំពានណាមួយ ។ ទាក់ទងនឹងផ្លូវទើបសម្ពោធឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សា ការពារផ្លូវ ដោយមិនដឹកជញ្ជូនទំនិញធ្ងន់លើសកំណត់ ព្រមទាំងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ពួន៕ដោយ៖ ប៊ុន រដ្ឋា
-
មជ្ឈមណ្ឌលផលិតភាពជាតិ នៃកម្ពុជា បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីសាធារណៈពីការរចនាការងារ តាមបែបឆ្លាតវៃ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីសាធារណក្នុងបំរើសេវាកម្មជូនប្រជាពលរដ្ឋឲ្យមានភាពរហ័សជាងមុន បានរៀបចំវគ្គបណ្តុះបណ្តាលនេះក្រោមប្រធានបទ «ការរចនាការងារវៃឆ្លាតសម្រាប់ធ្វើឲ្យប្រសើឡើងនូវផលិតភាពក្នុងសវិស័យសាធារណៈ» ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមការចូលរួមសហការពីអង្គការ APO ដែលមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគាសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ។ លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងថា ការអភិវឌ្ឍអ្នកជំនាញផលិតភាពក្នុងវិស័យសាធារណៈ គឺពិតជាមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែសម្រាប់ការកែលម្អការផ្តល់សេវាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើនទំនុកចិត្តសាធារណជន និងធានាថា ធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាតិ ។ សិក្ខាសាលា ដែលធ្វើឡើងរយៈ៨ថ្ងៃនេះ រួមមាន៥ថ្ងៃ គឺជាការសិក្សាទ្រឹស្តី និង៣ថ្ងៃទៀត នឹងចុះទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលផលិតភាពជាតិ ក្រសួងមុខងាសាធារណ និងសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរចនាការងារ និងការរៀបចំអង្គភាពរបស់ក្រសួង ។ អញ្ជើញធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងនៅក្នុងសក្ខាសាលានេះ គឺបណ្ឌិត Ali Rarazmand ជាអ្នកជំនាញការមកពីអង្គការ APO និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Florida សហរដ្ឋអាមេរិកផងដែរ ។ សិក្ខាកាមដែលបានចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ…
-
ក្រុមប្រឹក្សាខេត្តសៀមរាបចុះស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅស្រុកពួក

សៀមរាប៖ ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៤ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល,ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៃស្រុកពួក ។ ជំនួបដែលបានប្រព្រឹត្តធ្វើក្នុងបរិវេណវត្តឥស្សរារាម ហៅ វត្តពួក ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារក្រុមប្រឹក្សាបានមានប្រសាសន៍ថា ការងារចុះមូលដ្ឋានរបស់ “ក្រុមការងារក្រុមប្រឹក្សា” គឺជាកិច្ចការដ៏សំខាន់មួយក្នុងការធានាថាតម្រូវការនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។ឯកឧត្តមបន្ថែមថាគោលបំណងស្នូលនៃការចុះមូលដ្ឋានគឺដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខ ,បង្កើតទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋដើម្បីស្វែងយល់ពីជីវភាពរស់នៅ ។ ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលតំណាងឱ្យប្រជាពលរដ្ឋក៍បានមានមតិអំពីបញ្ហានិងសំណូមពរមួយចំនួនដែលទាក់ទងវិស័យផ្សេងៗហើយត្រូវបានលោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាង មន្ទីរពាក់ព័ន្ធបានធ្វើការបកស្រាយ និងពន្យល់ភ្លាមៗដែរ។ ការលើកឡើងទាក់ទងនឹងវិស័យអប់រំ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល រដ្ឋាករទឹក វប្បធម៌ និងវិចិត្រសិល្បៈ ការងារធម្មការនិងសាសនា ការងារវិស័យព័ត៌មាន ការងារកិច្ចការនារី ការងារសង្គមកិច្ច ជាដើម៕ ដោយ៖ប៊ុនរដ្ឋា
-
រដ្ឋបាលខេត្តសៀមរាបទទួលអំណោយមួយចំនួនធំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

សៀមរាប៖មុងចំនួនបីពាន់មុង ទឹកស៊ីអ៊ីវ៥០កេស និងទឹកត្រី ៧៥យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ត្រូវបានផ្តល់ជូនដល់ រដ្ឋបាលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដើមី្បយកទៅធ្វើការចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកដោយការឈ្លានពានរបស់ទាហានថៃនិងកំពុងរស់នៅបណ្ដោះអាសន្នតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាបបានបញ្ជាក់ថា អំណោយទាំងនេះអាជ្ញាធរខេត្តនឹង ធ្វើការបែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ក្នុងខេត្ត។វត្តមានប្រជាពលរដ្ឋទាំងនេះដោយសារសភាពការណ៍នៅតាមព្រំដែនមិនធានាបានសុវត្ថិភាពនៅឡើយ៕ ដោយ៖ប៊ុនរដ្ឋា
-
សារលិខិតអបអរសាទរ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏រីករាយ នៃខួបលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

-
MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ មិនមានរដ្ឋភាគីណាមួយ អាចលុបចោល ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ

(ភ្នំពេញ)៖ ឯកឧត្ដមសេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា៖”យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ៖-ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា-ត្រូវបានចុះបញ្ជីនៅអ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយអ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ-មិនមានកាលបរិច្ឆេទផុតកំណត់-មិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី ឯកឧត្ដម សេង ឌីណា បានថ្លែងដោយបញ្ជាក់ដែរថា៖ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ៕…
-
ឯកអគ្គរដ្ឋទូតទីម័រខាងកើត អរគុណ កម្ពុជាដែលបានជួយគាំទ្របានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ

(ភ្នំពេញ)៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងកម្ពុជា ដែលបានជួយគាំទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ។ ឯកឧត្តម បញ្ជាក់ថា កម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នាក្នុងគ្រាលំបាក ហើយថ្នាក់ដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ មានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី និងអភិបាលរងតំបន់នៃខេត្ត Stara Zagora ពិភាក្សាគ្នា និងបង្ហាញទំនាក់ទំនងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត

ប៊ុលហ្គារី៖ ក្នុងជំនួបដែលត្រូវបានធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត ជា ច័ន្ទបូរីបូរណ៌ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី លោក Petko Karagitliev អភិបាលរងតំបន់នៃខេត្ត Stara Zagora និងលោក Simeon Yalamov មេធាវីនៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Sofia នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចពិភាក្សាបានគ្របដណ្តប់លើប្រធានបទជាច្រើន រួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់។ ឯកឧត្តមឯកអគ្គរាជទូត បាននិយាយអំពីបេសកកម្មរបស់លោកនៅប្រទេសប៊ុលហ្គារី ហើយបានសម្តែងនូវគោលបំណងថា ក្នុងអាណត្តិរបស់លោក កម្ពុជា និងប៊ុលហ្គារី នឹងពង្រឹងភាពជាដៃគូតាមរយៈទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត មិនត្រឹមតែការទូត និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងសហគ្រាសផងដែរ។ ឯកឧត្តមក៏បានលើកឡើងពីតម្លៃនៃការផ្លាស់ប្តូរការសិក្សា ដោយបានរំលឹកពីពេលវេលាផ្ទាល់ខ្លួនរបស់គាត់ក្នុងនាមជានិស្សិតនៅប្រទេសប៊ុលហ្គារី និងបង្ហាញពីក្តីសង្ឃឹមថាកម្មវិធីបែបនេះអាចនឹងត្រូវបានបន្ត។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានកត់សម្គាល់ថា ទោះបីជាមានបញ្ហាប្រឈមក្នុងតំបន់ក៏ដោយ ប៉ុន្តែចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ កម្ពុជាមានតម្រូវការជាច្រើនទាក់ទងនឹងការនាំចេញ និងការនាំចូល។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរព័ត៌មានអំពីទំនិញ ទីផ្សារ និងឱកាសពាណិជ្ជកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីកទំនាក់ទំនងទ្វេភាគី។ លោក Petko Karagitliev បានបង្ហាញពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្ត Stara Zagora ដោយសង្កត់ធ្ងន់លើមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំរបស់ខ្លួន និងវត្តមានរបស់ក្រុមហ៊ុនជោគជ័យជាច្រើន។…
-
ក្រសួងប្រៃសណីយ៍ប្រកាសដល់គ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ចូលរួមក្នុងដំណើរការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ដោយធ្វើការចុះឈ្មោះចូលរួមតាមរយៈ QR Code ត្រឹមថ្ងៃទី៥ ខែតុលា

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ជាព្រឹត្តិការណ៍អមក្នុង “វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធនឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ដើម្បីធានាការរៀបចំកម្មវិធីនេះប្រកបដោយបរិយាបន្ន ក.ប.ទ. សូមអញ្ជើញ គ្រឹះស្ថានអប់រំ សង្គមស៊ីវិល ក្រុមហ៊ុន និងសហគមន៍បច្ចេកវិទ្យា ចូលរួមក្នុងដំណើរការរៀបចំ “វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” ដោយធ្វើការចុះឈ្មោះចូលរួមតាមរយៈ QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល solorng-phat@mptc.gov.kh។“វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥” នឹងបើកជូនសាធារណជនចូលរួមដោយឥតគិតថ្លៃ ដូចនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនាពេលខាងមុខ ឱ្យបានច្រើនកុះករ៕…
-
ឆ្នាំនេះ បុណ្យកឋិនទាន ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាង ទី១. ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មានរយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ ទី២.ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាម ពុទ្ធប្បញ្ញត្តិ ទី៣.ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគម្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយព្រះសង្ឃត្រូវក្រាលគ្រង ឱ្យត្រូវតាមវិន័យបញ្ញត្តិ ទី៤. ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សា គ្រប់៣ខែ ដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបាន ទី៥.ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ ១.មានប្រាជ្ញាក្លៀវក្លាមុះមុត ២.មានពណ៌សម្បុរល្អ ៣.មានរូបល្អ ៤.មាន ទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រពត្តិក្នុងជាតិណាមួយពុំខានឡើយ។ ចំណែកបដិគ្គាហកៈអ្នកទទួលក៏បាន អានិសង្ស ៥ដូចគ្នាគឺ ១.គឺត្រាច់ទៅទីណាមិនបាច់លាភិក្ខុផងគ្នា ២.ត្រេចទៅណា មិនបាច់យកត្រៃចីវរគ្រប់ ៣.ឆាន់គណភោជនបាន ៤.ទុកដាក់អតិរេកចីវរបានតាមត្រូវការ ៥.ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន…