-
អភិបាលខេត្តកំពង់ចាមអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គដែលបន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវ ប្រុងប្រយ័ត្ន

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយដងទន្លេក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលទ្ធភាព ក្នុងការអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឱ្យមានហានិភ័យកើតឡើងជាយថាហេតុ។ដោយឡែកព្រែកទាំងអស់ក្នុងភូមិសាស្រ្តខេត្តក៏បានទទួលទឹកហូរចូលផងដែរ។ គួររលឹកថា នៅព្រឹកព្រលឹមស្រាងៗ ក្រុងកំពង់ចាម និងស្រុកដទៃ ក្នុងភូមិសាស្ត្រខេត្តបានទទួលឥទ្ធិពលពីភ្លៀងមួយមេធំ បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តបានរលឹកដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់។ត្រូវមើលថែកូនចៅក្មេងតូចៗកុំឱ្យលេងទឹក និងសូមទាក់ទាងមកអាជ្ញាធរ ឫសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា នេះ ទឹកទន្លេមេគង្គមានកម្ពស់ ១៤:៤០ម៉ែត្រដោយកម្រិតទឹកត្រូវប្រុងប្រយ័ត្ន ១៥:២០ម៉ែត្រ។ ទន្ទឹមនេះទឹកបានហៀរចូលព្រែកបានចំនួន៤១លើ៤១ព្រែក ក្នុងនេះស្រុកស្ទឹងត្រង់ចំនួនប្រាំព្រែក,ស្រុកកំពង់សៀមចំនួន១១ព្រែក,ស្រុកកងមាសចំនួន១៣ព្រែក,ស្រុកកោះសូទិនចំនួនប្រាំព្រែកនិង ស្រុកស្រីសន្ធរចំនួនប្រាំពីរព្រែក៕ដោយ៖លីពៅ
-
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមថវិកាចំនួន ៥០លានរៀល ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ

(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលថវិកាចំនួន ៥០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលជាសទ្ធាដ៏ថ្លៃថ្លានេះ ត្រូវបានឯកឧត្តម សេង ទៀង តំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យកមកប្រគល់ជូន សម្តេចមហាមន្ត្រី គុយ សុផល ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យ ព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ សូមជម្រាបថា បុណ្យកឋិនទាន ឆ្នាំនេះ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃពុធ…
-
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺចំនួន ៤៥នាក់ ដោយឥតគិតថ្លៃនៅចុងខែតុលានេះ

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយសមាគមទន្តពេទ្យប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងវះកាត់ធ្មេញ ថ្គាមទាល់ ជូនអ្នកជំងឺ ចំនួន ៤៥នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ 069 292 892 ដោយ ៖ ង៉ាន់ ទិត្យ
-
ពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣”

(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមសហការរៀបចំ ពិធីសម្ពោធជាផ្លូវការកម្មវិធី “វិថីហិរញ្ញវត្ថុ រដូវកាលទី៣” ជាមួយនឹងក្រុមហ៊ុន Apsara Media Services (AMS) សមាគមធនាគារនៅកម្ពុជា (ABC) និង ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ( CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC)។ កម្មវិធីនេះមានគោលបំណងដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “វិថីហិរញ្ញវត្ថុ-Financial Street” និងចូលរួមផ្សព្វផ្សាយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណៈជន សំដៅសម្រេចបាននូវយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជា ។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា លោក អឿ សុធារ័ត្ន…
-
ឯកឧត្តម ហ៊ុន ម៉ានី ៖ ក្មួយៗត្រូវចងចាំ និងដឹងគុណដល់ឪពុកម្តាយ អាណាព្យាបាលរបស់យើងដែលបានផ្តល់ឱកាស និងទំនុកបម្រុងក្នុងការរៀនសូត្រ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយអាណាព្យាបាល គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូអ្នកគ្រូ និងប្អូនៗទាំង ៧៩នាក់ដែលជាជ័យលាភីនិទ្ទេសA នៃការប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥។ លទ្ធផលគាប់ប្រសើររបស់ក្មួយៗ ក៏ជាការលើកកម្ពស់មុខមាត់របស់ខេត្តកំពង់ស្ពឺយេីងផងដែរ។ ក្មួយៗត្រូវចងចាំ និងដឹងគុណដល់ឪពុកម្តាយ អាណាព្យាបាលរបស់យើងដែលបានផ្តល់ឱកាស និងការទំនុកបម្រុងក្នុងការរៀនសូត្រ ក៏ដូចជាលោកគ្រូអ្នកគ្រូចំពោះការណែនាំ បង្ហាត់បង្រៀនដល់ក្មួយៗ ទើបក្មួយៗមានឱកាសទទួលបានជោគជ័យដូចពេលនេះ។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៤~២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ប្រធានយុវជន ស ស យ ក លោកអភិបាលក្រុង ស្រុក លោកនាយកសាលា លោកគ្រូ…
-
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា

ភ្នំពេញ៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)បានអនុញ្ញាតជូនលោក អេនរីកូ ហ្គាវេលីយ៉ា ( Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជាឬយូអិនឌីភី (UNDP ) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្នុងឱកាសដែលលោកចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា។ ក្នុងជំនួបនៅថ្ងៃទី៣០ ខែកញ្ញានេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោក Enrico បានពិភាក្សានិងចែករំលែកអំពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY និង ថ្នាល SupperApp ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ៕ ដោយ៖ង៉ាន់ ទិត្យ
-
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ចំនួនពីរគ្រោងធ្វើនៅអំឡុងដើមខែតុលានេះ

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ថា យោធភូមិភាគទី៤នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងទ័ពភូមិភាគទី២ថៃដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលាខាងមុខនៅខេត្តឧត្តរមានជ័យដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នៅល្ងាចថ្ងៃដដែលនេះអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ថៃ ក៏គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះដែរ។យោធភូមិភាគទី៣កម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែតុលា នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ អ្នកនាំពាក្យបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ដោយ៖ម៉ាដេប៉ូ
-
រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោងក្រោមទុនវិនិយោគ២៨០ លានដុល្លារ

ភ្នំពេញ៖រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧គម្រោង មានទុនវិនិយោគប៉ាន់ស្មានប្រមាណ ២៨០លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណជាង ២.០០០កន្លែង ។នេះបើយោងតាមលទ្ធផលអង្គប្រជុំកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។ តាមរយៈកិច្ចប្រជុំ រាជរដ្ឋាភិបាលផ្តល់គោលការណ៍លើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧ គម្រោងក្នុងនេះគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ១០ និងគម្រោងថ្មីចំនួន ៥ និង គម្រោងមានស្រាប់ចំនួន២ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ២៨០ លានដុល្លារ ,ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២ ១៩៥ កន្លែង ។គម្រោងទាំង ១៧ នេះមានជាអាទិ៍ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម,…
-
មន្ទីរព័ត៌មានខេត្តកែបបើកវគ្គបណ្តុះបណ្តាលជំនាញព័ត៌មានដល់មន្រ្តីនៃអង្គភាពជុំវិញខេត្ត

កំពត៖មន្ទីរព័ត៌មានខេត្តកែបបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញយកព័ត៌មាន-ផ្សព្វផ្សាយជូនដល់មន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មា សរុបចំនួន១០៥នាក់។វគ្គបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ប៊ុន យោង អភិបាលរងខេត្តកែប។ លោក រស់ ឧត្តុង ប្រធានមន្ទីរព័ត៌មានខេត្តកែបបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។វគ្គបានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹងពីបុគ្គលឆ្នើមមកពីក្រសួងព័ត៌មាន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀតស្របតាមការវិវឌ្ឍឥតឈប់ឈរនាពេលបច្ចុប្បន្ន ៕ដោយ៖ សិលា សារិន
-
អាជ្ញាធរ និងព្រះសង្ឃសៀមរាបសរសើរ និងគាំទ្រកម្លាំងប្រជាការពារក្នុងការរំដោះទឹកជន់លិច

សៀមរាប៖ព្រះតេជគុណវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយ អាជ្ញាធរសង្កាត់កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានចែកជូនអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ដល់ប្រជាការពារភូមិចំនួន៤៣ នាក់ ពីភូមិចំនួនប្រាំបីនៃសង្កាត់គោកចក ក្រុងសៀមរាប។ អំណោយនេះជាការដឹងគុណ និងលើកទឹកចិត្ត ចំពោះកម្លាំងប្រជាការពារដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាក្នុងការចូលរួមកាយលូ ស្តារប្រឡាយ និងប្រមូលសំរាម ដើម្បីរំដោះទឹកភ្លៀង និងកាត់បន្ថយហានិភ័យជន់លិច ក្នុងតំបន់សង្កាត់គោកចក។ ក្នុងឱកាសនេះលោក ហាយ យង់ អភិបាលរងក្រុងសៀមរាប និងព្រះតេជគុណ ហែម គឹមសាន បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាការពារដែលបានបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមការពារមូលដ្ឋាន និងថែរក្សាសោភណភាពអនាម័យសហគមន៍៕ ដោយ៖ប៊ុន រដ្ឋា