Category: ព័ត៌មានជាតិ

  • ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”

    ក្រសួងប្រៃសណីយ៍ នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” នៅដើមខែធ្នូ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល ៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល”

    (ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. នឹងរៀបចំ “វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” ក្នុងគោលបំណង ១) បង្ហាញអំពីដំណើរវិវឌ្ឍន៍នៃអភិបាលកិច្ចឌីជីថលនៅកម្ពុជា ២) ជំរុញឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យឌីជីថលក្នុងតំបន់អាស៊ាន ៣) លើកកម្ពស់កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ និង ៤) ចែករំលែកនវានុវត្តន៍ឌីជីថលរបស់រដ្ឋាភិបាល និងវិស័យឯកជន។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន…

  • ទូតឥណ្ឌា​ប្រចាំនៅកម្ពុជា រៀចចំព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌាឆ្នាំ២០២៥

    ទូតឥណ្ឌា​ប្រចាំនៅកម្ពុជា រៀចចំព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌាឆ្នាំ២០២៥

    (ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូមិត្តភាពជាសកល បានរៀបចំ ”ព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌា ឆ្នាំ២០២៥” (Viksit Bharat Run 2025) ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីនេះបានរៀបចំដោយសហការជាមួយសមាគមឥណ្ឌានៃសហគ មន៍កម្ពុជា (IACC) ដែលមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ជាជនជាតិឥណ្ឌា មកពីសមាគមឥណ្ឌានៃសហគម ន៍កម្ពុជា ភ្ញៀវបរទេស និងប្រជាពលរដ្ឋខ្មែរទូទៅ ដែលបានរត់ជុំគ្នា ក្នុងចំងាយ ៥គីឡូម៉ែត្រ ចាប់ផ្តើមពីមុខវត្តបុទុម របតាមបណ្តោយមាត់ទន្លេ និងត្រឡប់មកមុខវត្តបុទុមវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នា២០២៥ ។ ឯកអគ្គរដ្ឋទូតឥណ្ឌា លោក Vanlalvawna Bawitlung ដែលអញ្ជើញចូលរួមក្នុងឱកាសនោះ បានថ្លែងថា រដ្ឋាភិបាលឥណ្ឌា បានរៀបចំគំនិតផ្តួចផ្តើមសហគមន៍ដ៏អស្ចារ្យនៃការរត់សម្រាប់ប្រទេសឥណ្ឌាអភិវឌ្ឍន៍ឆ្នាំ២០២៥ នេះ ដែលកម្មវិធីនេះ ក៏មានធ្វើឡើងដូចគ្នានៅក្នុងទីក្រុងចំនួន ១២៥ ដែលបានជ្រើសរើសទូទាំងពិភពលោក ដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូជាសកល ។ កម្មវិធីរត់នេះទៀត ក៏បានបង្ហាញពីអភិបាលកិច្ចដែលមានការផ្លាស់ប្តូរ និងសមិទ្ធិផលសេដ្ឋកិច្ច ដែលមានការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន នៃប្រទេសឥណ្ឌា ដោយមានបំណងពង្រឹងចំណងមិត្តភាព…

  • តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?

    តើផលប៉ះពាល់ នៃ សារធាតុប្លាស្ទិកទៅលើឆ្អឹងរបស់មនុស្សយើងមានអ្វីខ្លះ?

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២៥នេះបានបង្ហាញពីអត្ថបទ បរទេស ដើម្បីស្វែងយល់អំពីគ្រោះថ្នាក់កើតចេញពីសារជាតិបា្លស្ទិក។អត្ថបទនេះដែរបានបង្ហាញពីការវិវត្តនៃគ្រោងឆ្អឹង និង ភាពរឹងមាំរបស់វា មានតួនាទីសំខាន់សម្រាប់សុខភាពមនុស្សយើង។ យោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាតាមរយៈការសិក្សាមួយនាពេលថ្មីៗនេះគេបានរកឃើញថា ទោះបីជាយើងរស់នៅក្នុងសម័យទំនើបស៊ីវីល័យ យ៉ាងណាក្តី ក៏បញ្ហាសុខភាពទាក់ទងនឹងកត្តាហានិភ័យថ្មីសម្រាប់ជំងឺឆ្អឹងមិនត្រូវបានបង្ហាញឱ្យឃើញទូលំទូលាយនៅឡើយ។ មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក (Micro-nanoplastics, MPs) បានបង្កជាបញ្ហាយ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាព ដោយសារវាមានការរកើនឡើងច្រើននៅក្នុងបរិស្ថានជុំវិញ។ តាមរយៈគេហទំព័រ Springer Link បានផ្សាយអត្ថបទស្រាវជ្រាវ របស់ស្ថាប័ន Osteoporosis International បានឱ្យដឹងថា ការស្រាវជ្រាវលម្អិតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុដែល មីក្រូប្លាស្ទិក និងលម្អងប្លាស្ទិក MPs ប៉ះពាល់ទៅលើឆ្អឹង និងខួរឆ្អឹង នាពេលបច្ចុប្បន្ន និងបញ្ហាចម្បងដែលនាំឱ្យមានជំងឺឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញលទ្ធផលគួរឱ្យព្រួយបារម្ភ ដោយសារធាតុ MPs នេះ ត្រូវបានគេរកឃើញនៅក្នុងជាលិកាឆ្អឹងរបស់មនុស្ស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ MPs បានបង្កផលប៉ះពាល់ដល់លទ្ធភាពនៃការរីកចម្រើនរបស់កោសិកា ជំរុញឱ្យកោសិកាឆាប់ចាស់ ផ្លាស់ប្តូររូបរាងនៃកោសិកា ការផលិតជាលិកានៃស្រទាប់ខ្លាញ់និងឆ្អឹង ធ្វើឱ្យមានការប្រែប្រួលហ្សែន បង្កើនប្រតិកម្មលើការផលិតអុកស៊ីហ្សែនក្នុងកោសិកា បង្កឱ្យមានការរលាក និងជំរុញឱ្យឆ្អឹងពុកជាដើម ។…

  • «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន និង វិនិយោគិន» ជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម

    «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន និង វិនិយោគិន» ជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម

    (ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ បានរៀបចំ «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង វិនិយោគិន» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធាន ក.វ.ឦសាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរីព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និង អន្តរជាតិ ជាច្រើនរ វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណង ៖ (១) បន្តផ្សព្វផ្សាយអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានឆ្នាំ ២០២៥-២០២៨», (២) ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងភូមិភាគឦសាន តាមរយៈ បទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និង (៣) ពិគ្រោះយោបល់ដោយផ្ទាល់ រវាងវិនិយោគិននិង ក.វ.ឦសាន និង តំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និង ដំណោះស្រាយសម្រាប់ការវិនិយោគ…

  • លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

    លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
  • សម្ដេចតេជោ៖រដ្ឋបានឈប់ផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនឯក​ជនចាប់​តាំងពីឆ្នាំ២០១២ មកម៉្លេះ

    សម្ដេចតេជោ៖រដ្ឋបានឈប់ផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនឯក​ជនចាប់​តាំងពីឆ្នាំ២០១២ មកម៉្លេះ

    ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋឈប់ផ្ដល់ដី​សម្បទានទៅក្រុមហ៊ុនឯកជនទៀតហើយ ដោយ​ទុកដីចែកជូន​ពលរដ្ឋក្រីក្រ អតីតយុទ្ធជន និងនិវត្តន៍ជន និងបានរំលឹក​ក្រសួង​រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ត្រូវផ្តល់ដីសង្គមកិច្ចឱ្យ​អតីតយុទ្ធជន និងនិវត្តន៍ជនដែលអត់ពិតប្រាកដ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥ ប្រមុខរដ្ឋស្ដីទី និងជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជាបានថ្លែងដូច្នេះក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា​ទូទាំង​ប្រទេសកាលពីព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ដោយមានការចូលរួម ពីសំណាក់សមាជិក​គណៈអចិន្ត្រៃយ៍ ថ្នាក់ដឹកនាំ សមាជិកសមាជិកា ជាតំណាង​អតីត​យុទ្ធជន និងនិវត្តជនគ្រប់ប្រភេទ ព្រមទាំងភ្ញៀវកិត្តិយស​សរុបប្រមាណ ៤០០នាក់ ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់តាំងពីឆ្នាំ២០១២​មក យើងមិនបានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ឱ្យទៅ​ក្រុមហ៊ុនណា​ទៀតទេ ហើយយើងនឹងបន្ដមិនផ្ដល់ដីធ្លីសម្រាប់ក្រុមហ៊ុនបន្ដ​ទៀត​ទេ ។ បន្ថែមពីនោះទៀត សម្ដេច​តេជោបញ្ជាក់ថា ដីធ្លីដែល​រដ្ឋបានដកហូតមកវិញសម្ដេចបានណែនាំជាបន្ដបន្ទាប់ឱ្យរក្សាទុកដីធ្លី​នោះ គឺជាដីធ្លី​សម្រាប់ផ្ដល់សម្បទានសង្គមកិច្ច ជូនអ្នកខ្វះ​ដី ដែលក្នុងនោះ គឺមួយភាគក៏ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន ។ ក្នុងឱកាសដដែលនេះសម្ដេចតេជោ ក៏បានជំរុញដល់ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈ​កម្មការសម្បទាន​ដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្ដពិនិត្យវាយតម្លៃលើលទ្ធភាព…

  • ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

    ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ក្រោយថ្ងៃទី១ ខែតុលា ក្រុមការងារការដ្ឋានស្ថាបនាស្ពាន នឹងបិទចរាចរណ៍ ដើម្បី​បន្ត​ការ​ងារ​បន្ទាប់បន្សំចុងក្រោយដូចជា៖ ការងារស៊ុតកៅស៊ូAC,ការងារគូសគំនូស​ចរាចរណ៍, ការងារដំឡើងផ្លាកសញ្ញាចរាចរណ៍ និងការងារភ្លើងបំភ្លឺស្ពានជាដើម។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មកទល់ពេលនេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចការសាងសង់ស្ទើរ​១០០%ហើយ ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេគង្គក្រចេះ និងផ្លូវតភ្ជាប់សម្រេចវឌ្ឍនភាពជារួម៨៧,២៥%។ គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានទីតាំងត្រើយខាង​កើត​ស្ថិត​នៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់​ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់​ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង ១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។ ចំណែកផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្ពានមាន​ប្រវែងជាង…

  • សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសមញ្ញអតីតយុទ្ធជន

    សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសមញ្ញអតីតយុទ្ធជន

    ផ្សាយបន្តផ្ទាល់៖​ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីបើកមហាសន្និបាតវិសមញ្ញអតីតយុទ្ធជន នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ https://web.facebook.com/share/v/1MoexJfh2j/

  • ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក

    ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក

    ភ្នំពេញ៖ កម្ពុជាត្រូវពង្រឹងចរន្តសេដ្ឋជាតិ និងយុទ្ធសាស្ត្រស្បៀង រួមទាំងសុខភាព តាមរយៈការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ នេះជាការ​លើកទឹកចិត្តរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងបានប្ដេជ្ញាចូលរួមជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក ជារៀងរាល់ឆ្នាំ ដើម្បីជួយជំរុញកំណើនផលិតផលក្នុងស្រុក បង្កើនចំណូលសេដ្ឋកិច្ច និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ ជាពិសេសប្រែក្លាយសង្គមកម្ពុជាឱ្យមានការអភិវឌ្ឍ និងពោរពេញដោយទំនើបកម្មលើគ្រប់វិស័យ ដែលអាចឆ្លើយតបទៅនឹងការអភិវឌ្ឍថ្មីៗក្នុងសង្គម។ កន្លងមកយើងប្រើផលិតផលបរទេសច្រើន វាល្មមដល់ពេលដែលខ្មែរត្រូវជួយខ្មែរក្នុងកាលៈទេសៈ ប្រជាជនកម្ពុជាទាំងអស់ដែលកំពុងទទួលភាពតានតឹងពីការគំរាមសព្វបែបយ៉ាង រឿងបិទទំនិញស្បៀងអាហារ និងទំនិញយុទ្ធសាស្ត្រ ទោះមិននិយាយក៏គេដឹងដែរថា រឿងជំលោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនតែប៉ុណ្ណោះ ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់ប្រហារម្តងទៀតនាពេលថ្មីៗនេះ របស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជា នេះគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា។បើតាមសំណេរ ឯកត្តម ហ៊ុន ម៉ានី នៅលើបណ្តាញសង្គម សង្ឃឹមថា ‘ការបាញ់ប្រហារ’ ចូលមកក្នុងទឹកដីកម្ពុជា នឹងត្រូវបញ្ឈប់ ហើយវិលត្រឡប់ទៅរកការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ដូចដែលបានឯកភាពគ្នាវិញ។ យ៉ាងណាមិញស្មារតី ទឹកចិត្ត របស់ខ្មែរទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ និងសូមបួងសួងដល់វត្ថុគ្រប់ស័ក្តិសិទ្ធក្នុងលោក ថែរក្សាការពារវីរកងទ័ពនៅជួរមុខឱ្យមានសុខសុវត្ថិភាព និងសន្តិភាព៕…

  • ឯកឧត្តម សុខ សូកេន ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

    ឯកឧត្តម សុខ សូកេន ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត

    ភ្នំពេញ: ឯកឧត្តម សុខ សូកេន សមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅវិមាន៧មករា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៕