-
មន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប រៀបចំការប្រគួត យុវជនខេត្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈបង្ហាញវោហារសព្ទឆ្នើម ឆ្នាំ២០២៥

(សៀមរាប)៖ មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានរៀបចំការប្រគួត ជែកដេញដោល យុវជនថ្នាក់ខេត្ត២០២៥ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងនិយាយជាសាធារណៈឆ្នាំ២០២៥ បង្ហាញវោហារសព្ទឆ្នើម ដែលវិធីនេះប្រារព្ធធ្វើនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត ក្រោមវត្តមាន លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ និងកីឡា ខេត្តសៀមរាប និងសិស្សនិសិត្សជាង ២០០នាក់ចូលរួមនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥ ។ លោក ស៊ិន កុសល មានប្រសាសន៍ថា រៀបចំកម្មវិធីនេះឡើង គឺមានគោលបំណងលើកកម្ពស់សមត្ថភាពការនិយាយជាសាធារណៈ ការបង្ហាញទេពកោសល្យ និងការចែករំលែកគំនិតច្នៃប្រឌិតរបស់យុវជនជាសមាជិកសង្គមយ៉ាងសកម្ម បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល-បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា-កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គម-ពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិត ការទាក់ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម និងបានជ្រើសរើសក្រុមសិស្សថ្នាក់ទី១០នៅតាមបណ្តាវិទ្យាល័យគឺបានចំនួន ២០ក្រុម ដែលមាន ២០វិទ្យាល័យហើយបានធ្វើការបណ្តុះបណ្តាល រួមគ្នាដោយវាគ្មិនជាគ្រូឧទ្ទេសអញ្ជើញមកពីនាយកដ្ឋានអប់រំយុវជននិងកុមារបណ្តុះបណ្តាលដោយផ្ទាល់ព្រមទាំងបណ្តុះបណ្តាលបន្ថែមតាមរយៈអនឡាញ ទាំងបច្ចេកទេសទាំងបទពិសោធន៍ ។ ការប្រកួតនិយាយជាសាធារណៈ លើវិស័យអប់រំ យុវជន និងកីឡានេះ មានបេក្ខជនចូលរួម ៖ ទី១…
-
សហគមន៍អន្តរជាតិ សាទរ និងគាំទ្រដល់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅក្នុងប្រជុំស្តីពីអាកាសធាតុនៅអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រី ថ្ងៃសុក្រ ទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ ការការពារនិងអភិរក្សធនធានធម្មជាតិ ការដោះស្រាយបញ្ហាកាប្រែប្រួលអាកាសធាតុ។លទ្ធផលផ្លែផ្កាមួយចំនួណ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំពាក់ព័ន្ធទាំងអស់មានដូចតទៅ៖ ១) ប្រតិភូអង្គការសហប្រជាជាតិ បានសាទរនិងវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយក្នុងចំណោមប្រទេសចំនួន៦០ ដំបូងគេដែលបានផ្តល់សច្ចាប័នជាផ្លូវការពីអង្គការសហប្រជាជាតិ និងបានចូលក្នុងកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ» និងបានទទួលពានរង្វាន់The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ចូលក្នុងកិច្ចព្រមព្រៀងស្តីពី BBNJ។ ២) ប្រតិភូអង្គការសហប្រជាជាតិ បានចូលរួមអបអរសារទរប្រទេសកម្ពុជា ដែលបានរៀបចំ…
-
ព្រៃកោងកាងនៅតំបន់រ៉ាមសារ គឺជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ

(ភ្នំពេញ)៖ ព្រៃកោងកាងនៅតំបន់រ៉ាមសារ គឺជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន (អនុស្សរណៈយោគយល់រវាងរដ្ឋបាលសាគរ (SOA) នៃក្រសួងធនធានធម្មជាតិចិន ជាមួយក្រសួងបរិស្ថានកម្ពុជា ស្តីពីកិច្ចការងារសមុទ្រ) មន្ត្រីនៃក្រសួងបរិស្ថាន ចំនួន ៣៨រូប ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការអភិរក្សព្រៃកោងកាង និងការបង្កើនសមត្ថភាពប្រព័ន្ធអេកូស៊ីស្ទែមសម្រាប់កម្ពុជា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិន សហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលមន្រ្តី នៃអគ្គនាយកដ្ឋានរព្រៃឈើ និងវាលស្មៅជាតិ (NAFGA)។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា លើការអភិរក្សព្រៃកោងកាង និងធនធានធម្មជាតិក្នុងតំបន់ដីសើម ក៏ដូចជាចូលរួមលើកកម្ពស់សកម្មភាពរួមគ្នាដើម្បីជំរុញដំណើរការអភិរក្សព្រៃកោងកាងជាសាកល លើកកម្ពស់គុណភាព ស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងរួមចំណែកជាវិជ្ជមានដល់ការអនុវត្តសកម្មភាពនៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព…
-
ទូតចិន៖ ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត

ភ្នំពេញ៖ ទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំនេះ ឯកឧត្តមប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានថ្លែងដូច្នេះនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត ។ ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម បានបន្តថា ឆ្នាំនេះ ជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា…
-
នាយិកា ADB ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB

ភ្នំពេញ៖ នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែល លោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។ លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ,…
-
គណៈប្រតិភូសភាសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះដែរ, សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ…
-
ប្រមុខរដ្ឋស្តីទី ៖ កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន ។ យើងគាំទ្រ គំនិតផ្តួចផ្តើមនានារបស់មិត្តចិន រួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួម ហើយមានជំនឿយនឹងមុត្តមបង្កជនសម្តេចផ្តើមទ ចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពង្រឹង គោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បី រួមថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមមានកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន មេគង្គ-ឡានឆាង មហាអនុតំបន់មេគង្គ…
-
ចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ និងជាប្រទេសនាំមុខ ដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ប្រទេសទាំងពីរ បាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ។ សម្ដេចតេជោ សូមអបអរសាទរ ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំ វិនិយោគរបស់មិត្តចិននៅកម្ពុជា ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពអោយបានផុសផុល ដើម្បី អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជា ឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លា…
-
សម្ដេចតេជោ ហ៊ុន សែន៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ មិត្តភាពកម្ពុជា-ចិន កំពុងបន្តរីកចំរើនកាន់តែរឹងមាំ រហូតក្លាយទៅជាមិត្តដែកថែប

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនង មិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ កំពុងបន្តរីកចំរើនកាន់តែរឹងមាំ ឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជាមិត្តដែកថែប ។ សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដោយឃើញប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ សម្ដេចតេជោ បានបន្តថា ឆ្នាំ២០២៥ នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដោយទី១-ជាខួប ១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, ទី២-ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជើងពឹង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ, ទី៣-ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ, ទី៤-សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន…
-
កម្ពុជា សាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេស យ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា បានសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន និងសូមជូនពរជូនរដ្ឋាភិបាល និងប្រជាជនចិន ជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល ៧៦ឆ្នាំ ប្រទេសចិន សម្រេចបានសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយ ជោគជ័យ ក្នុងដំណើរការកសាងប្រទេស ។ ប្រទេសចិន បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក ។ សម្ដេចតេជោ សូមអបអរសាទរមិត្តចិន…