-
រាជរដ្ឋាភិបាលកម្ពុជា បន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់ វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ វិលត្រឡប់ មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគ ណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចធិបតី បានគូសបញ្ជាក់ថា ចំពោះយោធិនទាំង ១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាមិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ» ។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ កម្ពុជាបានអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល…
-
សេចក្កីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

-
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ១ ០០០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

(តាកែវ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ០០០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១៤ នោះ រួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មសម្អាងកាយ, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, ការផ្សារអគ្គិសនី, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, សេវាកម្មរដ្ឋបាល, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៨ ៥២២ ៦៤៥/០១០ ៨៧៨ ៨៣៨/០៩៨ ៦៣៥…
-
សេចក្តីថ្លែងការណ៍របស់នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥ទាក់ទិនទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលឯកឧត្តមលើកមកបង្ហាញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។ក្នុងសេចក្តីថ្លែងការណ៍នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានបញ្ជាក់ថា”ខ្ញុំសូមជម្រាបជូនដល់មតិជាតិ អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរនៅក្នុងប្រទេស និងក្រៅ ប្រទេសទាំងអស់មេត្តាជ្រាបថាខ្ញុំបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិ ចំការគរ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀតផងដែរ៕ដោយ៖ម៉ាដេប៉ូ
-
ពន្លឿន និង អភិវឌ្ឍធុរកិច្ចថ្មីឌីជីថល “Innovate Cambodia Accelerator Program Batch 1” នឹងចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា ដើម្បីរួមចំណែកលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថលមួយនៅក្នុងតំបន់ ក.ប.ទ. បានសហការជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play កម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (ATC) គ្រោងនឹងរៀបចំកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល “Innovate Cambodia Accelerator Program Batch 1” ដែលនឹងចាប់ផ្ដើមក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលទទួលបានការបណ្តុះបណ្តាលពន្លឿនអាជីវកម្ម អភិវឌ្ឍផលិតផលឌីជីថល និងពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ ក៏ដូចជាឱកាសចាប់យកវិនិយោគទុនពីក្នុងនិងក្រៅប្រទេស។ អាស្រ័យហេតុនេះ ធុរកិច្ចថ្មីឌីជីថល ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះស្នើសុំចូលរួមតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/pnpaccelerator ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០៩៦ ២៥៧ ០៥១៥ / ០៨៧ ៩៣០ ៥០១ ឬតាមរយៈអ៊ីមែល a.permata@pnptc.com។ សូមចុចអាន https://go.gov.kh/mptc/p0jhhr ដោយ ៖ ង៉ាន់…
-
ការធ្វើបទបង្ហាញស្ដីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ

-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានចាត់ទុកថាតំបន់ទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែនដែលថៃបំភ្លៃថាជាទឹកដីរបស់ខ្លួនជាការគំរាមកំហែង និងបំភ្លែការពិតជាក់ស្តែង

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបាន សម្តែងការព្រួយបារម្ភជាខ្លាំងចំពោះ សេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំង កាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរកំពុងតែ “ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧ ស្ថិតនៅតាមបណ្តោយព្រំដែន ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង រួមទាំងតំបន់ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតនៅទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។ ក្នុងសេចក្តីប្រកាសនេះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)ភាគីកម្ពុជា បានធ្វើ លិខិតតវ៉ាទៅកាន់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)ភាគីថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖ ១. ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ខាងលើ គឺជាការគំរាមអនុវត្តដោយបង្ខំនូវការខណ្ឌសីមាលើដីជាក់ស្តែងដោយឯកតោភាគី ដែល រំលោភលើខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០…
-
ក្រសួងការពារជាតិ ៖ កងកម្លាំងថៃជាអ្នកបានផ្ទុះអាវុធដោយខ្លួនឯងចំនួន ៤គ្រាប់ ប៉ុន្តែសារព័ត៌មានថៃបែរជាផ្សាយចោទលើកម្ពុជាទៅវិញ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី បានធ្វើការច្រានចោលចំពោះសារព័ត៌មានថៃដែលបានផ្សាយនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយចោទមកកម្ពុជាថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ ការច្រានចោលព័ត៌មានមិនពិតនេះ បានធ្វើឡើងនៅលើផេកហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ ដោយបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។ ផ្ទុយពីការចោទប្រកានពីភាគីថៃមកលើកម្ពុជា សេចក្តីរាយការណ៍ពីកងកម្លាំងកម្ពុជា ដែលឈរជើងនៅជួរមុខបានឲ្យដឹងថា នៅរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានការផ្ទុះការបាញ់កាំភ្លើងពីខាងភាគីថៃចំនួន ៤គ្រាប់ គឺនៅវេលាម៉ោង ២ និង៥៧នាទីព្រឹក ចំនួន ១គ្រាប់, ម៉ោង ៥ និង០០នាទី ចំនួន ១គ្រាប់, ម៉ោង៦ និង០០នាទី ចំនួន ១គ្រាប់ និងម៉ោង ៧និង០០នាទី ចំនួន ១គ្រាប់ ។លោកជំទាវ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ជាថ្មីទៀតថា កងកម្លាំងរបស់កម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញលេញ…
-
«ខ្ញុំ និងអ្នក សុទ្ធតែជាចំណែកសំខាន់នៅក្នុងការលើកស្ទួយផលិតផលក្នុងស្រុក!»

(ភ្នំពេញ)៖ អានុភាពសេដ្ឋកិច្ចជាតិនឹងកើនឡើង នៅពេលយើងខិតខំបង្ករបង្កើនផល ផលិត កែច្នៃ និងពង្រីកទីផ្សារ ធ្វើឱ្យទំនិញក្នុងស្រុកបានដល់ដៃប្រជាពលរដ្ឋ និងធ្វើការនាំចេញ ហើយគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រ និងផ្សព្វផ្សាយ។អនាគតសេដ្ឋកិច្ចជាតិ នឹងទទួលបានជោគជ័យ អាស្រ័យដោយស្មារតីរួបរួមគ្នារបស់ប្រជាជាតិខ្មែរ។ «ខ្ញុំ និងអ្នក សុទ្ធតែជាចំណែកសំខាន់នៅក្នុងការលើកស្ទួយផលិតផលក្នុងស្រុក!» ចូលរួមជាមួយគ្នានេះ ២ ថ្ងៃទៀត នៅក្នុងកម្មវិធីពិព័រណ័ផលិតផលខ្មែរ ក្រោមប្រធានបទ៖ «ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក» នៅសាលពិព័រណ៍កោះពេជ្រទាំងអស់គ្នា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ថ្ងៃនេះក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ បានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីរបានឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។នេះបើតាមការបញ្ជាក់របស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យដដែលបានគូសរំលេចថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផលក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤.០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន…