-
ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥) នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្រ របស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង ។ ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ ១៩៤៧ រហូតមកដល់ធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិនេះ ធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន៦លើក ដើម្បីតែការសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។ ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននឹងកំពុងក្លាយជាឯកសារដ៏កំពូលដែលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។ នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ២០២៥ កម្ពុជាបានប្រារព្ធពិធីរំលឹកខួប ៣២ ឆ្នាំ នៃរដ្ឋធម្មនុញ្ញលើកទី៦ នៃព្រះរាជាណាចក្រកម្ពុជា…
-
ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមពិធីដាក់ក្រពុំបិណ្ឌផ្កាឈូករដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិច វិមានឯករាជ្យ ក្នុងឱកាសពិធីអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥)។ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ក្នុងសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការលើកកម្ពស់ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សន្តិសុខសៃប៊័រ និងភាពធន់នឹងអាកាសធាតុ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្នុងខណៈពេល ដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ។ សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ« រួមគ្នាដើម្បីភាពប្រសើរឡើង៖៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍន និងសិទ្ធិមនុស្ស» ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងជួបទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ សមភាគីបរទេស និងអង្គការអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនងការទូត ភាពជាដៃគូទ្វេភាគី និងការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព និងវិបុលភាពពិភពលោក ។ខណៈដែលអង្គការសហប្រជាជាតិប្រារព្វខួបលើកទី៨០របស់ខ្លួន កម្ពុជារួមជាមួយសហគមន៍អន្តរជាតិក្នុងស្មារតីសាមគ្គីភាព បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ចំពោះសន្តិភាព…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣

(ភ្នំពេញ)៖ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ។ នេះតាមសម្ដេចតេជោ ហ៊ុន សែន ប្រមិខរដ្ឋស្ដីទី លើកឡើងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា អបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ (Constitution Day) ។ សម្ដេចថា នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។ សម្ដេចតេជោបន្តថា ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ សម្ដេចបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ចំពោះការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រកបដោយភាពអធិកអធម សប្បាយរីករាយ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមអរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅ ( ថ្ងៃទី ៨ កញ្ញា ~ ២៣ កញ្ញា ២០២៥ ) ៕ ដោយ ៖ វណ្ណលុក
-
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងការអះអាង របស់ថៃ ដែលថាអ្នកភូមិព្រៃចាន់កម្ពុជាបាន ទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា

-
កម្ពុជាតវ៉ា និងជំទាស់យ៉ាងខ្លាំងចំពោះចេតនារបស់ថៃ ក្នុងការអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនទៅលើពលរដ្ឋកម្ពុជា

-
ឯកឧត្ដម សុខ ពុទ្ធិវុធ បានអញ្ជើញដឹកនាំប្រតិភូក្រសួងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២

(ណាននីង)៖ ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ណាននីង ក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍នេះមានការផ្តោតជាពិសេសលើការតាំងបង្ហាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ការចូលរួមរបស់គណៈប្រតិភូ ក.ប.ទ. បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន និងដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការធ្វើវិវត្តកម្មឌីជីថល។ វេទិកានេះបានផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត៕ ដោយ ៖ ង៉ាន់ ទិត្យ
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះឥន្ទសាមគ្គីធម៌

កណ្ដាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវសិរីកាញ្ចនពង្សធិមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា ព្រមទាំងបុត្រាបុត្រី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ កងកម្លាំង និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យ កាន់បិណ្ឌវេនទី១៣ នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។ ស្ថិតនៅក្នុងទិវាប្រកបដោយសេចក្ដីជ្រះថ្លាក្រៃលែងនៃពិធីកាន់បិណ្ឌវេន១៣ តាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទំលាប់ដូនតាខ្មែរ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងមួយអន្លើ…
-
តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយ នាយទាហាន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តច័ន្ទបុរីវង្ស

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ រួមជាមួយនឹងនាយទាហាន ក្រុមគ្រួសារ និងប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពិធីបុណ្យកាន់វេនបិណ្ឌនេះ ពុទ្ធសាសនិកជនខ្មែរ បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ, ថ្ងៃបុណ្យភ្ជំបិណ្ឌធំ ត្រូវថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ដោយបើកទូលាយ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រ មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតមកដល់សព្វថ្ងៃ។ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣នេះ ឧត្តមសេនីយ៍ឯក លី…