-
សហភាពសហជីពមរតកជាតិកម្ពុជា គាំទ្រសម្តេចធិបតី ស្នើសុំការគាំទ្រពីអន្តរជាតិ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់ការកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម តុល ផាន់មឿង ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសហភាពសហជីពមរតកជាតិកម្ពុជា CCTUH គាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំការគាំទ្រពី ឯកឧត្តម អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេសុី និងជាប្រធានអាស៊ានបច្ចុប្បន្ន ឯកឧត្តម សុី ជីពីងប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម អេម៉ាណូ អែលម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តម អង់តូនីញ៉ូ ហ្គោតេរ៉ស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោកជំទាវ អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់និងរាល់ការកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃអោយបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងបរិស្ថានបង្ហាញជូនឯកសារភស្តុតាងមួយចំនួន ដែលជនខិលខូចលួចឈូសឆាយ និងកាប់ឈើក្នុងតំបន់ឧទ្យានជាតិគីរីរម្យ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានទទួលរូបភាពពីសាធារណជនដែលបានបង្ហាញ ទីតាំងជាក់ស្តែងដែលជនខិលខូច បានឈូសឆាយ ទន្ទ្រានដី សាងសង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា មន្ត្រីបរិស្ថានកំពុងចុះរុះរើសំណង់ខុសច្បាប់នៅឧទ្យានជាតិគីរីរម្យនិងបានកសាងសំណុំរឿងទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍អំពីជនល្មើស ដែលបាននិងកំពុងធ្វើការកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់៕ ដោយ ៖ ង៉ាន់ ទិត្យ
-
តំណាងអង្គការយូណេស្កូ ចប់អាណត្តិប្រចាំកម្ពុជា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា

(ភ្នំពេញ)៖ បន្ទាប់ពីចប់អាណត្តិការងារ និងបានចូលជួបជម្រាបលា ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព លោក Sardar Umar Alam ប្រធានតំណាងអង្គការយូណេស្កូ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យថា នឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសនានា ។ ក្នុងឱកាសនៃជំនួប, លោកប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។ លោកប្រធាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការយូណេស្កូ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា អង្គការយូណេស្កូពិតជាមានមោទនភាពនៅក្នុងការបំពេញការងារក្នុងភាពជាដៃគូជាមួយនឹងកម្ពុជា។ ជាមួយគ្នានេះដែរ, លោកប្រធានក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា ដោយគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងអង្គការយូណេស្កូ និងកម្ពុជា គឺជាទំនាក់ទំងភាពជាដៃគូដ៏ពិសេសមួយ។ លោកប្រធានបានជម្រាបសម្តេចបវរធិបតីថា រូបលោកនឹងចែករំលែកនូវឧត្តមានុវត្តន៍របស់កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងវប្បធម៌ ទៅកាន់បណ្ដាប្រទេសនានា។ បន្ថែមពីលើនេះ, លោកប្រធានតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា…
-
ជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមការផ្តល់ជូននូវសម្ភារវេជ្ជសាស្ត្រ ដើម្បីគាំទ្រដល់សហគមន៍ភៀសសឹក

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានផ្តល់ការគាំទ្រជាយូរយារណាស់មកហើយក្នុងវិស័យ សុខាភិបាលរបស់ប្រទេសកម្ពុជា តាមរយៈការសាងសង់មន្ទីរពេទ្យការផ្តល់ឧបករ ណ៍វេជ្ជសាស្ត្រសំខាន់ៗ និងការ បណ្តុះបណ្តាលអ្នកជំនាញថែទាំសុខភាព។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចៃកាក្នុង ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព និងការពង្រីកលទ្ធភាពទទួលបានសេវាវេជ្ជសាស្ត្រសំខាន់ៗ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្ទាន់ ចៃកាបានផ្តល់សម្ភារវេជ្ជសាស្ត្រចំនួន ១៥០ ឃីតសម្ភារវេជ្ជសាស្ត្រ និង សម្ភារៈបរិក្ខាពេទ្យដែលចាំបាច់ដទៃទៀត ដល់មន្ទីរសុខាភិបាលខេត្តចំនួន៣ រួមមានមន្ទីរសុខាភិបាលខេត្តព្រះ វិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ការផ្តល់សម្ភារវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ទាំងនេះ ធ្វើឡើងក្នុង គោលបំណងដើម្បីដោះស្រាយតម្រូវការផ្នែកវេជ្ជសាស្ត្រភ្លាមៗរបស់គ្រួសារ និងសហគមន៍ភៀសសឹកដែលរង ផលប៉ះពាល់ដោយបញ្ហាព្រំដែន ហើយថែមទាំងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលជួរមុខក្នុងការផ្តល់ ការថែ ទាំវេជ្ជសាស្ត្រទាន់ពេលវេលានៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ពិធីប្រគល់នេះ គ្រោងនឹងធ្វើឡើងវេលាម៉ោង២ រសៀល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងចៃកា និងមន្ទីរសុខាភិបាលទាំងបី។ ចៃកានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីពង្រឹងលើកកម្ពស់សុខុមាល ភាពរបស់ប្រជាជនគ្រប់រូប៕ ដោយ ៖ ង៉ាន់ ទិត្យ
-
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមកាន់បិណ្ឌ១២នៅវត្តត្រពាំងស្នោរ

កំពង់ឆ្នាំង៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ១២រួមជាមួយប្រជាពលរដ្ឋ និងពុទ្ធិបរិស័ទនៅវត្តត្រពាំងស្នោរ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនិងមន្រ្តីរាជការ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ៕ ដោយ៖ សុខ គឹមសៀន
-
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជួបជាមួយក្រុមគ្រួសារ របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហានថៃ ចាប់ខ្លួន

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវជំទាវបណ្ឌិត បានអញ្ជើញជួបជាមួយក្រុមគ្រួសារ របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានទាហនថៃចាប់ខ្លួន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥ ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត, សេចក្តីសុខសុវត្ថិភាព និងព្យាយាមឱ្យដោះលែងកងកម្លាំង របស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញ ឱ្យបានឆាប់រហ័ស ។ នេះជាជំនួបលើកដំបូងបំផុត នៃក្រុមគ្រួសារយុទ្ធជនជួរមុខកម្ពុជា ជាមួយសម្តេចប្រមុខរដ្ឋាភិបាល បន្ទាប់ពីយុទ្ធជនទាំង ១៨នាក់ ស្ថិតក្រោមការឃុំខ្លួនអស់រយៈពេល ជាង ៥០ថ្ងៃ ។ ជំនួបនេះធ្វើឡើងមុននឹងពិធីបុណ្យភ្ជុំបិណ្ឌមកដល់ ។ កងទ័ពជួរមុខកម្ពុជាចំនួន ២០នាក់ ត្រូវកងទ័ពថៃ បញ្ឆោតចាប់ខ្លួនជាឈ្លើយសឹក និងយកទៅដាក់ការឃុំឃាំងចាប់តាំងពីថ្ងៃទី ២៩ខែកក្កដា មកម្ល៉េះ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីបទឈប់បាញ់ ចូលជាធរមាន ។ កងទ័ពចំនួន ២នាក់ ត្រូវបានដោះលែងមកវិញ។ ប្រទេសថៃ មិនព្រមដោះលែងកងទ័ពខ្មែរ ១៨នាក់…
-
អភិបាលខេត្តកំពង់ចាម៖ ការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទធ្វើឱ្យកំណើនសេដ្ឋកិច្ចខេត្តកើនឡើង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ដោយសារការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤កន្លងទៅ។ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជននៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌដោយមានការចូលរួមជាអធិបតីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងឯកឧត្តមអភិបាលខេត្តកំពង់ចាមបានយកឱកាសនេះសម្ដែងការអបអរសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍទទួលបាននូវសមិទ្ធផលជាច្រើននាឆ្នាំ២០២៤ កន្លងទៅ ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ដែលទំហំទឹកប្រាក់មានចំនួន ២.៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗមានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម ។ ឯកឧត្តមអភិបាលខេត្តបន្តថា លទ្ធផលដែលទទួលបានល្អ គឺដោយសារក្នុងនោះ ការងាររក្សាសន្តិសុខ បង្កបរិយាកាសដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាពធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាបណ្ណធ្វើអាជីវកម្មផ្សេងៗ ។ ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាងសាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ…
-
ឧត្ដមសេនីយ៍ត្រី នៃ និយម នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជនកម្ពុជា និងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

(ខេត្តកណ្តាល)៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ត្រូវបាន ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ចែកជូនសមាជិក ស អ ក និងក្រុមគ្រួសារ អតីតយុទ្ធជន ដែលមានជីវភាពខ្សត់ខ្សោយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ វេនទី១២ នៃរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួន ១៥ គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឧត្តមសេនីយ៍ត្រី នៃ និយម បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ អតីតយុទ្ធជនខេត្ត ក្រុង និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ហើយនៅក្នុងឱកាសនេះសម្ដេច និងលោកជំទាវ…
-
អ្នកវិភាគថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារ អាចធ្វើឱ្យកម្មករទទួលយកបាន និងជួយរក្សាការវិនិយោគ

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគបញ្ហាសង្គម បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ អាចធ្វើឱ្យកម្មករទទួលយកបាន ព្រមទាំងជួយរក្សានូវកំណើនវិនិយោគិនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ការបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៦នេះ គឺកម្មករនិយោជិត និងនិយោជក ទទួលយកបានទាំងអស់គ្នា ហើយភាគីទាំងពីរនៅតែអាចទាញផលប្រយោជន៍ពីគ្នាទៅវិញទៅមកបានដដែល។ លោកបណ្ឌិតបន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ កម្ពុជានៅតែអាចមានលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតបានដោយរលូន ខណៈដែលសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោកកំពុងមានបញ្ហាប្រឈម។ ការដំឡើងក្នុងកម្រិតនេះ គឺនឹងមិនមានបញ្ហាប៉ះពាល់ដល់ដំណើរការវិនិយោគនៅកម្ពុជានោះទេ។ ដោយលោកបណ្ឌិតបានបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានផលប៉ះពាល់ដល់ការវិនិយោគដល់វិនិយោគិននៅកម្ពុជានោះទេ ដោយសារប្រាក់ខែនេះ គឺជាប្រាក់ខែមួយក្នុងកម្រិតសមរម្យ ហើយដែលអាចធ្វើឱ្យវិនិយោគិនបរទេសនៅមានលទ្ធភាពបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លើសពីនេះទៀត យើងអាចទាក់ទាញអ្នកវិនិយោគបន្ថែម ព្រោះបរិយាកាសធុរៈកិច្ចមានអំណោយផលល្អ បូករួមទាំងស្ថេរភាពនយោបាយផងដែរ»។ ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ អាចធ្វើឱ្យកម្មករទទួលយកបាន ព្រមទាំងជួយរក្សានូវកំណើនវិនិយោគិនបន្ថែមទៀត។ លើសពីនេះ កម្មករនិយោជិតនឹងកាន់តែមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាល ដែលបានដំឡើងប្រាក់ឈ្នួលជូនពួកគាត់ជារៀងរាល់ឆ្នាំ។ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់…
-
អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់យុវជនចង់បានជំនាញមួយច្បាស់លាស់ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ខណៈអ្នកចុះឈ្មោះកើនឡើងដល់ជាង ១៣ម៉ឺននាក់

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីបានដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមក មានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ១៣៧ ៦៥៣នាក់។ ក្នុងនោះ មានសិស្សកំពុងសិក្សាចំនួន ៣៥ ៦៩២នាក់ និងសិស្សបានបញ្ចប់ការសិក្សាមានចំនួន ៥២ ៥២២នាក់។ ដោយឡែក សិស្សដែលបានទទួលការងារធ្វើបន្ទាប់ពីរៀនចប់មានចំនួន ២៥ ៩១៣នាក់។ នេះបើគិតត្រឹមខែសីហា ឆ្នាំ ២០២៥។ លោក ស៊ុន មេសា បានអំពាវនាវដល់យុវជន ជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ…