-
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានអ្នកជាប់ សរុប ១២២ ៤៧៣ នាក់ ស្មើនឹង ៨៤.៥៦ ភាគរយ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស។ បើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំបានឱ្យដឹងថា៖ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន…
-
រដ្ឋបាលខេត្តសៀមរាបរៀបចំផ្សារទឹក និងជិះទូកកម្សាន្តជំនួសព្រះរាជពិធីបុណ្យអុំទូក

សៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះ ខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកដូចឆ្នាំមុនទេ ប៉ុន្តែមានរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្តតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កម្មវិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងនេះត្រូវបានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកអនាម័យ និងក្រុមការងារផ្សេងៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ ដោយមានវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបញ្ជាក់អំពីមូលហេតុនៃការពុំបានរៀបចំពីធីបុណ្យអុំទូកដូចឆ្នាំមុនៗ ដោយសារឆ្នាំមានកិច្ចការជាច្រើនដែលធ្វើក្នុងនោះគឺទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា ថៃ ខណៈខេត្តសៀមរាប ក៏មានជនភៀសសឹកមកស្នាក់នៅទៀតផង។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអនាម័យសាលាខេត្ត ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលបាននាំមកនូវលទ្ធផលគួរឱ្យមោទនភាព។ ជាពិសេស ក្នុងស្ថានភាពព្រំដែនមានការឈ្លានពានពីទាហានថៃ មន្ត្រីជាប់ពាក់ព័ន្ធបានសហការគ្នាយ៉ាងរួមចិត្ត ដើម្បីគ្រប់គ្រងជំនួយ និងផ្គត់ផ្គង់ឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ព្រមទាំងគាំទ្រទៅកាន់កងទ័ពនៅសមរភូមិមុខ។ ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានប្រគល់ថវិកាឧបត្ថម្ភជានិមិត្តរូបដល់បណ្តាទីចាត់ការអង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកអនាម័យសាលាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនេះ៕ដោយ៖ប៊ុនរដ្ឋា
-
ខេត្តសៀមរាបប្រារព្ធសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល

សៀមរាប៖សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពីទេសចរណ៍ឌីជីថល ត្រូវបានប្រារព្ធឡើងនៅក្រុងទេសចរណ៍វប្បធម៌ដ៏ធំនៃប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នាសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ។ សិក្ខាសាលាដ៏មានខ្លឹមសារពេញមួយថ្ងៃនេះ មានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងទេសចរណ៍ , អាជ្ញាធរជាតិអប្សរា, គ្រឹះស្ថានអង្គរ, មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត,ក្រុង/ស្រុកចំណុះរដ្ឋបាលខេត្ត, សមាគមទេសចរណ៍, សហគមន៍ទេសចរណ៍និងប្រតិបត្តិករទេសចរជាង៣០០នាក់។ ក្នុងសិក្ខាសាលាមានវាគ្មិនមកពីក្រសួងទេសចរណ៍ និងផ្នែកឯកជនបានចែករំលែកនូវសារៈសំខាន់ៗ និងបទពិសោធន៍ល្អៗដែលឆ្លុះបញ្ចាំងអំពីភាពប្រទាក់ក្រឡាគ្នា រវាងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថលរបស់ក្រសួងទេសចរណ៍ និង កិច្ចសហការអភិវឌ្ឍទេសចរណ៍ឌីជីថលជាមួយវិស័យឯកជន។សិក្ខាសាលានេះដែរ ក៏ដើម្បីប្រមូលធាតុចូលទៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជំរុញកំណើនទេសចរណ៍នៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា ការចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលតែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភារាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវឯកសារសំខាន់ៗចំនួន២ ដែលបានបង្ហាញពីឆន្ទៈមុតមាំចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ប្រកបដោយភាពបុរេសកម្ម សកម្ម និងអន្តរសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យឌីជីថលកម្ពុជាគឺ ទី១. «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង…
-
ក្រុមសហជីព៖ ការដំឡើងប្រាក់ឈ្នួល២១០ដុល្លារ នៅឆ្នាំ២០២៦ អាចរក្សាវិនិយោគិនចាស់ ទាក់ទាញវិនិយោគិនថ្មី

ភ្នំពេញ៖សហជីពតំណាងកម្មកររាប់ម៉ឺននាក់នៅកម្ពុជាបាននិយាយថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៦ ដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងការបូប គឺអាចរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មី ហើយមានការប្រកួតប្រជែងក្នុងតំបន់ទៀតផង។ ការបញ្ជាក់នេះបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦ ជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២១០ដុល្លារអាម៉េរិក កាលពីថ្ងៃទី១៧ ខែកញ្ញា។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បាននិយាយថា ការដំឡើងប្រាក់ខែបន្ថែមនេះ អ្នកវិនិយោគអាចទទួលយកបាន ដែលធ្វើឱ្យមានលំនឹង នៃការវិនិយោគនៅកម្ពុជា ហើយអាចនឹងទទួលបានអ្នកវិនិយោគថ្មីៗ ដែលនឹងបង្កើតការងារបន្ថែមជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ និងពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។លោកបញ្ជាក់ថា «អ្នកវិនិយោគបានស្វែងយល់ពីផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូន ប៉ុន្តែយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលក៏បានបង្កលក្ខណៈងាយស្រួល ដើម្បីអ្នកវិនិយោគអាចទទួលបានផលចំណេញក្នុងកម្រិតមួយទទួលយកបាន»។ ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះការដំឡើងប្រាក់ឈ្នួលរបស់កម្ពុជា ធ្វើឡើងក្នុងកម្រិតមួយសមរម្យ ទទួលយកបាន និងគ្មានការគាបសង្កត់ណាមួយឡើយ ដែលនេះជាផលល្អសម្រាប់ទាក់ទាញអ្នកវិនិយោគ ថ្មីបន្ថែមសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។លោកបញ្ជាក់បន្ថែមថា៖«ខ្ញុំនៅតែមើលឃើញថា កម្ពុជាជាប្រទេសមានការប្រកួតប្រជែងមួយ ដ៏ល្អសម្រាប់បណ្តាលប្រទេសក្នុងតំបន់អាស៊ាន ហើយការកំណត់ប្រាក់ឈ្នួលរបស់កម្ពុជាមានការរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំដោយទៀងទាត់ហើយ។ ការដំឡើងប្រាក់ឈ្នួលគឺភាគីនិយោជិត និងភាគីនិយោជក អាចទទួលយកបាន ធ្វើការជាមួយគ្នាបានរលូន…
-
កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ផែនការជាតិ NDC 3.0 ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាមួយសហគមន៍អន្តរជាតិ

(ភ្នំពេញ)៖ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ វេទិកាដ៏មានអត្ថន័យ ជាប្រវត្តិសាស្រ្ត មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សង្គមស៊ីវិល…
-
ក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨”

ភ្នំពេញ៖លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ដោយមានការចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង សមាជិក សមាជិកា ក្រុមការងារជនមានពិការភាព ក.ប.ទ. ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការ ក.ប.ទ.។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមិទ្ទិញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ដោយផ្តោតលើគោលដៅជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធ សហគមន៍ដែលមានបរិយាបន្ននិងផាសុកវត្ថុដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព។ ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាលើសូចនាករដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ. ត្រូវចូលរួមអនុវត្តផងដែរ៕ ដោយ៖ង៉ាន់ ទិត្យ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយក្តីអាណិតអាសូរជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។លោកជំទាវបណ្ឌិត បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតីនិង លោកជំទាវ ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សូមរំលឹកថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះពិនិត្យ សង្កេតនៅទីតាំងភូមិព្រៃចាន់…
-
រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងអំណរគុណប្រទេសចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង អំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ពីប្រទេសចិនគឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕ ដោយ៖ម៉ាដេប៉ូ
-
សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ

ភ្នំពេញ៖ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។ នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។ សម្តេចបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ…
-
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើប្រធានប្តូរវេនអាស៊ាន ធ្វើអន្តរាគមន៍ជាបន្ទាន់ ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើប្រធានប្តូរវេនអាស៊ាន ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង ពាក់ព័ន្ធនឹងការវិវត្តន៍ នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតី នាព្រលប់ថ្ងៃទី១៨កញ្ញា ។ សម្ដេច ហ៊ុន ម់ាណែត បានឱ្យដឹងថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេច បានជួបពិភាក្សាតាមទូរសព្ទ ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍ នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់ ។ ដោយស្ថានការណ៍នៅថ្ងៃនេះ បន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត សម្ដេចធិបតី បានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹង រវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល…