-
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក.ប.ទ. ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា អញ្ជើញបិទសិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្តីពី « បទប្បញ្ញត្តិ និងអភិបាលកិច្ចសន្តិសុខសាយប័រ » នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកជំនាញមកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងវិស័យធនាគារ សរុបចំនួន ១០០រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រីកការយល់ដឹងអំពីអភិបាលកិច្ចសន្តិសុខសាយប័រ ច្បាប់សន្តិសុខសាយប័រអន្តរជាតិ និងគោលការណ៍ណែនាំស្តីពីសន្តិសុខសាយប័រក្នុងវិស័យធនាគារ ព្រមទាំងការណែនាំអំពីគោលនយោបាយសន្តិសុខ (Security Policy) ដើម្បីគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិ និងគោលនយោបាយអភិបាលកិច្ចសាយប័រដែលមានប្រសិទ្ធភាព។ សិក្ខាសាលានេះស្ថិតក្នុងគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជាដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា៕ ដោយ ៖ ង៉ាន់ ទិត្យ
-
កម្ពុជា ចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA)

(ភ្នំពេញ)៖ សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណនិងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូលផ្តុំប្រទេសនិងអង្គការនានា ដើម្បីលើកកម្ពស់ឱ្យមានប្រព័ន្ធអេកូឡូស៊ីសកលដ៏រស់រវើកសម្រាប់ថ្នាលសាធារណៈឌីជីថល សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់ការបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ថ្នាលទាំងនេះ អាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកាត់បន្ថយចំណាយ។ គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យសាធារណៈរបស់កម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។ គួរកត់សម្គាល់ថា ថ្នាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH បានឈ្នះមេដាយមាសក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។…
-
ឯកឧត្តម បណ្ឌិត ជាច័ន្ទបរិបូរណ៍ ប្រគល់ព្រះរាជសារតាំងព្រះមហាក្សត្រ ជូនឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋឡេតូនី

កម្ពុជា ប្តេជ្ញាបន្តពង្រឹងពង្រីងទំនាក់ទំង និងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួន ជាមួយសាធារណរដ្ឋឡេតូនី ដើម្បីលើកកម្ពស់អភិវឌ្ឍន៍ជាសកល និងទាក់ទាញផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរ ។ ការបញ្ជាក់ការប្តេជ្ញាចិត្តនេះ បានធ្វើឡើង ក្នុងឱកាសដែលឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឡេតូនី (Latvia) ឯកឧត្តម បណ្ឌិត ជាច័ន្ទបរិបូរណ៍ បានអញ្ជើញ ប្រគល់ព្រះរាជសារតាំង ព្រះមហាក្សត្រខ្មែរ ជូនចំពោះ ប្រធានាធិបតី សាធារណរដ្ឋឡេតូនី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង រីហ្គា ។ ឯកឧត្តមឯកអគ្គរាជទូត ជំនួបជាផ្លូវការនោះ បានប្រាប់ប្រធានាធិបតី សាធារណរដ្ឋឡេតូនី អំពីឆន្ទៈនៃការកសាងភាពជាដៃគូ និងសហប្រតិបត្តិការកាន់តែរឹងមាំនាពេលនេះ និងតទៅអនាគតដ៏រុងរឿងរបស់ប្រទេសទាំងពីរ កម្ពុជា-ឡេតូនី ។ កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួនដូចជា៖១. កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម កម្ពុជាពេញចិត្តនឹងទទួលស្វាគមន៍នូវកម្មវិធីជំនួបអាជីវកម្ម, កិច្ចពិ ភាក្សាផ្នែកពាណិជ្ជកម្ម, និងកិច្ចព្រមព្រៀងលើការវិនិយោគជាមួយឡេតូនី។២. កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងវប្បធម៌នោះវិញ កម្ពុជាស្នើឲ្យមានសហការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់គ្នា តាមរយៈកម្មវិធីទេសចរណ៍វប្បធម៌ និងធម្មជាតិ ការបង្កើតជាដៃគូរវាងស្ថាប័នទេសចរណ៍នឹងជួយធ្វើឱ្យប្រជាជនទាំងពីរ មានការយល់ដឹងច្រើនជាងមុនចំពោះវប្បធម៌ និងប្រវត្តិសាស្ត្ររបស់គ្នានិងគ្នា ។៣. កិច្ចសហប្រតិបត្តិការផ្នែក…
-
ស្តង់ជាង ២០០ នឹងបង្ហាញផលិតផលខ្មែរក្នុងការតាំងពិព័រណ៍ ក្រោយបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០២៥ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងពិព័រណ៍នាពេលខាងមុខនេះ មានការចូលរួមពីស្តង់អាជីវករចំនួន ២២៩ ស្តង់ និងមានស្តង់ដៃគូសហការចំនួន ៥៤ស្តង់ផងដែរ។ ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិរៀបចំការតាំងពិព័រណ៍ នាឱកាសជួបជាមួយម្ចាស់អាជីវកម្ម និងក្រុមហ៊ុនដែលនឹងចូលរួមពិព័រណ៍ខាងមុខ បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍នេះគឺមិនជាការរៀបចំប្រៀបធាបទៅនឹងប្រទេសផ្សេង ឬបង្ហាញការរើសអើងណាមួយនោះទេ។ ការរៀបចំគឺដើម្បីខ្លួនឯង គាំទ្រអ្វីដែលជារបស់ខ្លួន និងដើម្បីអនាគតដែលយើងត្រូវតែមានភាពខ្លាំង។ ឯកឧត្តម បន្ថែមថា ពិព័រណ៍នេះ និងផ្តល់ជាវេទិការ ផ្តល់ជាឱកាសទៅដល់អាជីវករនានា ដើម្បីបង្ហាញពីសមត្ថភាពផលិតរបស់ខ្លួ ដើម្បីបង្ហាញពីសក្ដានុពលរបស់ខ្មែរ នូវផលិតផល ទាំងគុណភាព និងភាពសំបូរបែបរបស់ខ្មែរ ហើយដើម្បីជាការៀផ្តល់ព័ត៌មានទៅដល់អ្នកទិញឱ្យឃើញ ហើយគាំទ្រ ។ឯកឧត្តម គូសបញ្ជាក់ថា ពិព័រណ៍នេះ គឺជាការពង្រឹងខ្លួនឯង ក្នុងស្មារតីខ្មែរជួយខ្មែរ ចូលរួមគាំទ្រផលិតផលក្នុងស្រុក ។ ម្ចាស់អាជីវកម្ម អ្នកផលិត…
-
ឯកឧត្តម ហេង សួរ អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ

(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតាមរយៈសេវាដឹកជញ្ជូនសាធារណៈ រថយន្ដក្រុងដោយឥតគិតថ្លៃ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រួល និងសម្រាលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ចំនួន ៤៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីខេត្តត្រឡប់មករាជធានីភ្នំពេញវិញ។ សូមជូនពរ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សួរសុខទុក្ខប្រជាពលរដ្ឋរងរបួសនៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សួរសុខទុក្ខពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសដោយសារសកម្មភាពកងកម្លាំងចម្រុះថៃចូលមកបំពានរាយបន្លាលួសក្នុងទឹកដីស្រែចម្ការរបស់ពុកម៉ែបងប្អូននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះតេជគុណ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋ។ កម្ពុជារក្សាជំហរដោះស្រាយវិវាទនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ហើយជំរុញឱ្យរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយស្ថានការណ៍ ដើម្បីស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់ សម្រាប់សុខមាលភាពប្រជាជនយើងទាំងអស់គ្នា ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្តេចតេជោ ហ៊ុន សែន Share គេហទំព័រ U-Share2day ទាក់ទងនឹងសង្គ្រាមជាមួយថៃ៥ថ្ងៃ

ភ្នំពេញ៖ ក្នុងគេហទំព័រ U-Share2day បានសរសេររៀបរាប់ពីយុទ្ធសាស្ត្រ របស់កម្ពុជាថា ហេតុអ្វីក្នុងសង្គ្រាម5ថ្ងៃជាមួយថៃ កម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបការឈ្លានពានរបស់សៀម? ចំណុចនេះ ធ្វើអោយសម្តេចតេជោ ហ៊ុន សែន បាន Share និងហាក់ប្រាប់ថា គេហទំព័រនេះ សរសេរត្រឹមត្រូវពីយុទ្ធរបស់កម្ពុជាដើម្បីទប់ទល់ជាមួយកម្ពុជា។ចម្លើយ÷ កម្ពុជាមានយុទ្ធសាស្ត្រសង្គ្រាមបីយ៉ាងទី1. ជាទូទៅនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមមុនការបើកប្រយុទ្ធទ្រង់ទ្រាយធំ យើងត្រូវស្គាល់សត្រូវ យើងត្រូវសិក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់សត្រូវ កម្លាំងកងទ័ព និងសមត្ថភាពសព្វាវុធរបស់សត្រូវ។ទី2. សិក្សាពីសមត្ថភាពក្នុងការទប់ទល់និងការឆ្លើយតប គឺដូចជាត្រូវស្គាល់ខ្លួនឯង ដើម្បីបែងចែកកម្លាំងគ្រប់គ្រាន់តាមតំបន់ការពារ ដើម្បីធានាបានការឆ្លើយតបនិងការពារខ្លួន ឱ្យសមស្រប100%។ទី3. សិក្សាពីទំនាក់ទំនងយុទ្ធសាស្ត្រសង្គ្រាម រវាងសម្ព័ន្ធមិត្តរបស់សត្រូវ ដូចជា អាវុធជាច្រើនដែលសត្រូវប្រើប្រាស់គឺជា របស់អាមេរិចនិងលោកខាងលិច បើយើងប្រើប្រាស់ការឆ្លើយតបហួសដែនកំណត់ ប្រាកដជាមានការប្រតិកម្មនិងការផ្គត់ផ្គង់អាវុធបន្ថែមដល់សត្រូវ។ ឧទាហរណ៍÷ បើយើងប្រើប្រាស់សព្វាវុធកម្រិតពស់របស់ចិនបាញ់ទម្លាក់យន្តហោះ F-16 អាមេរិច ច្បាស់ណាស់ប្រាកដជាអាមេរិក មិនសុខចិត្តទេ អាមេរិកប្រាកដជាជួយផ្គត់ផ្គង់សព្វាវុធបន្ថែមអោយសៀម ពេលនោះសង្គ្រាមនិងកាន់តែធំ ហើយលោកប្រធានាធិបតីដូណាល់ត្រាំ ក៏មិនប្រកាសឲ្យមានបទឈប់បាញ់ដែរ បែរជាគាំទ្រសៀមឱ្យឈ្លានពានខ្មែរទៅវិញ។ ដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធ គឺត្រូវមានការប្រុងប្រយ័ត្ន ត្រូវប្រើប្រាស់ការថ្កោលទោសជាមុន ទើបមានការឆ្លើយតបតាមក្រោយ។តើសៀមអាចធ្វើសង្គ្រាមឈ្នះខ្មែរដែរឬទេ?ចម្លើយ÷ សៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេ ប៉ុន្តែអាចឱ្យខ្មែររងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរ ព្រោះហេតុផល4យ៉ាងទី1. សព្វាវុធ បច្ចុប្បន្នទំនើបកម្មសព្វាវុធខ្មែរ ឱ្យតែមានហេតុផលសមស្របសម្រាប់ការឆ្លើយតប។…
-
មន្រ្តីជំនាញ៖ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,ការវាស់វែងនិងចុះបញ្ជីដីធ្លីក្នុងខេត្តកំពតដំណើរការដោយរលូន

កំពត៖មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតក្រោយពីមានការចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្តកន្លងមក ដំណើរការនៃការចុះវាស់វែង ចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋដំណើរការដោយរលូន ដោយសារពលរដ្ឋមានការយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃបណ្ណ ខណៈវិវាទមានតិចបំផុត។ នេះជាការបញ្ជាក់របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពតក្នុងពិធីប្រកាសចែក វិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុចំនួន៦ភូមិនិង បិទផ្សាយជាសាធារណ: នៃការវិនិច្ឆ័យចំនួន៣ភូមិក្នុងស្រុកបន្ទាយមាសខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ លោកប្រធានមន្ទីរបានបន្តថា ដោយអនុវត្តតាមគោលនយោបាយដីធ្លី ដែលបានដាក់ចេញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដឹកនាំផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការចុះវាស់វែងចុះបញ្ជីបានប្រមាណជាង ៧៦ម៉ឺនក្បាលដីដែលស្មើនឹងជាង ៩៩ភាគរយលើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីក្នុងខេត្ត ,បានចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានប្រមាណជាង ៦៥ម៉ឺនក្បាលដី និងចែកបណ្ណដល់ដៃពលរដ្ឋជាង ៦០ម៉ឺនក្បាលដី។ លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា…
-
សមត្ថកិច្ចចម្រុះខេត្តព្រះវិហារដុតកម្ទេចគ្រឿងបង្កកខូចគុណភាពជាងបីតោន ក្រោយការបង្ក្រាប

ព្រះវិហារ៖សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ដឹកនាំសម្របសម្រួលដោយលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការដុតបំផ្លាញគ្រឿងមាន់បង្កកខូចគុណភាពជាងបីពាន់គីឡូក្រាម បន្ទាប់ពីបង្ក្រាប និងរឹបអូសបានពីឈ្មួញដែលនាំចូលតាមទូកពីប្រទេសឡាវតាមច្រកព្រំដែនផ្លូវទឹក ស្ថិតក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ច ចម្រុះឃាត់រថយន្តពីរគ្រឿងដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន ៣.៥០០គីឡូក្រាមដែលខូចគុណភាព ។ទំនិញនេះចូលមកតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ។ រថយន្ដទាំងពីរគ្រឿងនេះមួយគ្រឿងពាក់ស្លាកលេខសៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់(កោះមាន់)ចំនួន ១.៥០០គីឡូក្រាម និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន២.០០០គីឡូក្រាម។ទំនិញគ្រឿងក្នុងមាន់បង្កកទាំងនេះខូចគុណភាពប្រែពណ៌មិនអាចបរិភោគបាននិងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស។ក្រោយការបង្ក្រាបនិងរឹបអូសបានរថយន្តទាំងពីរគ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ទៅឱ្យសាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ