Category: ព័ត៌មានជាតិ

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីហេតុការណ៍នៃការប៉ះទង្គិចរវាងកងកម្លាំងរបស់ថៃ និងពលរដ្ឋកម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីហេតុការណ៍នៃការប៉ះទង្គិចរវាងកងកម្លាំងរបស់ថៃ និងពលរដ្ឋកម្ពុជា

    នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ប្រដាប់ដោយដំបងនិងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយលួសបន្លាសារជាថ្មីម្ដងទៀត នៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីរបស់ប្រជាពលរដ្ឋខ្មែររស់នៅ និងអាស្រ័យផលជាយូរមកហើយ ពោលគឺថៃ កំពុងតែអនុវត្តន៍ច្បាប់របស់ថៃ នៅលើទឹកដីកម្ពុជា ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី១៧ កញ្ញា ២០២៥ ។ឯកឧត្តមប៉ែនបានមានប្រសាសន៍ថា នៅពេលកងកម្លាំងថៃបានដើរចូលមក ប្រជាពលរស់នៅទីនោះ បានចេញមករារាំងនិងការពារដីរបស់ខ្លួននិងបាននាំគ្នារើបន្លាលួសទាំងនោះចេញវិញ ប៉ុន្តែសមត្ថកិច្ចថៃ បានបាញ់គ្រាប់កាំភ្លើងជ័រ និងគ្រាប់បែកផ្សែងមកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យពួកគេហៀរទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេងដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រដាសត្រចៀកនិងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូ គ្រាប់ឃ្លី ដែលបណ្ដាលឱ្យប្រជាពលរដ្ឋនិងព្រះសង្ឃរួមទាំងកម្លាំងដែលមិនមានប្រដាប់អាវុធបានរងរបួសធ្ងន់និងស្រាល សរុបចំនួន២៨អង្គ/នាក់ ។ ឯកឧត្តមបានបន្តថា កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជាដែលមិនប្រដាប់ដោយអាវុធ ហើយនិងកំពុងតែឈរជើងចាំនៅតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដោយបានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។ ឯកឧត្តមបន្ថែម សមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឃដែលបានរងរបួស…

  • ឯកឧត្តម ហេង សួរ ៖ ជប៉ុនជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា

    ឯកឧត្តម ហេង សួរ ៖ ជប៉ុនជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាសហអធិបតីក្នុងពិធីប្រគល់-ទទួលឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់បណ្តុះបណ្តាលជំនាញអគ្គិសនី ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនចំពោះការផ្តល់ជំនួយឥតសំណងដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមថា ជំនួយរបស់ជប៉ុននៅក្នុងវិស័យអប់រំរបស់កម្ពុជានាពេលកន្លងមក បានរួមចំណែកកសាងសមត្ថភាពធនធានមនុស្សកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងស្តារកម្ពុជាឡើងវិញ។ ប្រទេសជប៉ុន ជាដៃគូដ៏សំខាន់មិនអាចកាត់ផ្តាច់បានលើការអភិវឌ្ឍ ជាពិសេស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ឧបករណ៍ សម្ភារៈ និងបរិក្ខារបច្ចេកទេស ដែលបានផ្តល់មកកម្ពុជា នឹងក្លាយជាវត្ថុទិព្វបន្ថែមទៀតដល់សិស្ស និសិ្សត TVET កម្ពុជាឱ្យមានឱកាសប្រើប្រាស់បច្ចេកវិទ្យារបស់ជប៉ុន ដើម្បីអនុវត្តន៍លើទ្រឹស្តីដែលបានសិក្សា។ ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា នៅក្នុងវិស័យផលិតកម្មនៅកម្ពុជា…

  • ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$

    ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$

    (ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បារមាសម្រាប់ឆ្នាំ២០២៦ ត្រូវបានតម្លើងពី ២០៨$ ដល់ ២១០$ សម្រាប់បងប្អូនកម្មករ-កម្មការិនី ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ។ នៅព្រឹកថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ (២០២៥-២០២៦) បានបើកកិច្ចប្រជុំត្រីភាគីជាលើកចុងក្រោយរបស់ខ្លួន ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា លទ្ធផលនៃកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមា គឺមានការប្រជុំបង្ហាញពីគោលជំហរនីមួយៗរបស់ខ្លួន ដោយត្រូវឯកភាពទៅតាមសំណើររបស់និយោជក ក៏ដូចជាភាគីរាជរដ្ឋាភិបាល ដោយពិនិត្យទៅលើស្ថានភាព សេដ្ឋកិច្ច ការប្រគួតប្រជែង និងទីផ្សារការងារ និងការកំណត់ពន្ធបដិការ នេះដែលធ្វើឱ្យតម្រូវការ លើផ្នែកសំលៀកបំពាក់ និងកាបូប អាចមានភាពមិនប្រកដប្រជា ទើបក្រុមការងារបាន គោរពជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី ទៅលើតូរលេខចាស់២០៨ ហើយសម្តេចបានសម្រេចបន្ថែម ២ដុល្លារសរុបចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦ខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បន្ថែមថា…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នករាជរដ្ឋាភិបាលកម្ពុជា នៅព្រលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានប្រកាសថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃ មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម ប៉ែន បូណា បានជម្រាបជូនពីសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនសាធារណៈជនជាតិ និងអន្តរជាតិ ជ្រាបថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពេលវេលាម៉ោង ៣ និង ៤៤នាទីរសៀល កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល រួមនិងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសារជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរ បានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋ ដែលនៅទីនោះ បានចេញមករារាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ ។ សមត្ថកិច្ចថៃ បានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង មកលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហ៊ាទឹកភ្នែក និងបានប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់កណ្ដាសត្រចៀក និងប្រព័ន្ធខួរក្បាល…

  • កម្ពុជា អរគុណអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ក្រោយរងការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ

    កម្ពុជា អរគុណអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ក្រោយរងការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង អំណរគុណចំពោះអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានេះ ខណៈអនុញ្ញាតឱ្យ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ នាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ ឯកឧត្តម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែង និងបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ…

  • ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង

    ទស្សនៈនិងមតិ៖ បទឈប់បាញ់មានប្រយោជន៍ធំធេងដែលមិនគួរមើលរំលង

    ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅតាមបណ្តាខេត្តជាយដែនផង កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌជារៀងរាល់ថ្ងៃ។ ទីវត្តអារាមនានាប្រមូលផ្តុំដោយប្រជាពុទ្ធបរិស័ទដែលកាន់បិណ្ឌតាមវេនរបស់ខ្លួនជាទៀងទាត់។ ទោះបីជាប្រជាពលរដ្ឋមួយចំនួនបន្តរស់នៅក្នុងជំរុំជនភៀសសឹកនៅឡើយក៏ដោយ ក៏យ៉ាងហោចណាស់ក៏ពួកគេមានលំនឹងចិត្តជាងពេលផ្ទុះអាវុធដែរ ហើយអ្នកខ្លះក៏អាចឆ្លៀតទៅវត្តបានដែរ។ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននាពាក់កណ្តាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ក្តីមហន្តរាយ និងសោកនាដកម្មនានា រាប់តាំងពីការបាត់បង់ជីវិតមនុស្ស រហូតដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសង្គមនានា ត្រូវបានបញ្ចៀស ពោលគឺជីវិតមនុស្សច្រើនណាស់ដែលត្រូវបានជួយសង្គ្រោះកុំឱ្យស្លាប់ និងរងរបួស ក៏ដូចជាទប់កុំឱ្យមានជនភៀសសឹកកើនឡើងថែមទៀត។ នៅលើវិស័យសេដ្ឋកិច្ច ការចំណាយដ៏មហាសាលទៅលើសព្វាវុធ គ្រាប់រំសេវ និងយោធោបករណ៍គ្រប់ប្រភេទសម្រាប់បាញ់ប្រហារដាក់គ្នា ក៏ត្រូវបានបញ្ចៀស។ការជួបជុំនៅតាមទីអារាមក្តី ឬតាមគេហដ្ឋាន និងរមណីយដ្ឋាននានាក្តី នៅតែអាចប្រព្រឹត្តិទៅជាធម្មតា បើទោះបីជាចិត្តមិនទាន់ស្ងប់ ដោយសារតែបញ្ហាប្រឈមនៅមិនទាន់ត្រូវបានដោះស្រាយក្តី។ សង្គ្រាមការទូត និងពាក្យសម្តីនៅតែមានសភាពស្រួចស្រាល់ខ្លាំង ប៉ុន្តែមិនបានបណ្តាលឱ្យមានការបង្ហូរឈាម និងមនុស្សស្លាប់ ដូចសង្គ្រាមប្រដាប់អាវុធទេ។ ទោះបីជាបញ្ហាព្រំដែននៅមិនទាន់មានដំណោះស្រាយ ប៉ុន្តែយ៉ាងហោចណាស់ការចរចាបានធ្វើឡើងយ៉ាងសកម្ម ក្នុងអំឡុងពេលឈប់បាញ់និងសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ ក្នុងនោះពាក្យថា «សន្តិភាព» និង «ដំណោះស្រាយដោយសន្តិវិធី» ត្រូវបានភាគីទាំងពីរលើកមកនិយាយជាញឹកញាប់។ ចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មក កម្ពុជាមានឱកាសដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោដ៏ទំនើបខ្នាតអន្តរជាតិ ដែលទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងពីមនុស្សម្នាគ្រប់ទិសទី។ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះរូបភាព និងឃ្លីបវីដេអូព្រោងព្រាតតាមបណ្តាញសង្គម និងបណ្តាញផ្សព្វផ្សាយព័ត៌មាន។ មានប្រជាពលរដ្ឋខ្មែរជាច្រើនទាំងក្មេង ចាស់ ប្រុស ស្រី ដែលមក…

  • សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំង​អគារខុនដូរ HANA

    សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំង​អគារខុនដូរ HANA

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង​សង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទី​តាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។អគារខុនដូនេះមានចំនួន ៧ជាន់ ។ ប្រភពបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមសមត្ថកិ្ចក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសរួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូដែក ចំនួន ៣ គ្រឿង…

  • នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញសួរសុខទុកយោធិនពិការនៅ​មជ្ឈមណ្ឌលអភិវឌ្ឍយោធិន​ពិការសម្ដេច​តេជោ ហ៊ុន សែន គូលែន៣១៧

    នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង អញ្ជើញសួរសុខទុកយោធិនពិការនៅ​មជ្ឈមណ្ឌលអភិវឌ្ឍយោធិន​ពិការសម្ដេច​តេជោ ហ៊ុន សែន គូលែន៣១៧

    សៀមរាប​៖នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥​បានដឹកនាំគណៈ​ប្រតិភូក្រសួងអញ្ជើញសួរសុខទុក្ខដល់​យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៨៧ គ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករងអគ្គនាយកដ្ឋានយោធាសេវា និងជានាយកមជ្ឈមណ្ឌល​, នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី,សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ជូនចំពោះយោធិនពិការនិង​គ្រួសារ​យោធិនពិការទាំងអស់​ដែលកំពុងរស់នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប។ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង…

  • សៀមរាប និងផឹងចូវ ចុះហត្ថលេខាលើអនុស្សរណៈស្ថាបនាសម្ព័ន្ធភាពពាណិជ្ជកម្ម និងទេសចរណ៍

    សៀមរាប និងផឹងចូវ ចុះហត្ថលេខាលើអនុស្សរណៈស្ថាបនាសម្ព័ន្ធភាពពាណិជ្ជកម្ម និងទេសចរណ៍

    សៀមរាប៖នៅសាលសន្និសីទសុខាសៀមរាប ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥​ មាន​ប្រារព្ធ​ព្រឹត្តិការណ៍“ស្វាគមន៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ។ពិធីនេះក៏មានការធ្វើបទបង្ហាញអំពីវប្បធម៌ និងទេសចរណ៍​ដ៏ល្បី​ល្បាញ​នៃក្រុងទាំងពី គឺក្រុងផឹងចូវ ប្រទេសចិននិងក្រុងសៀមរាប ប្រទេសកម្ពុជា។លើសពីនេះក៏មានការចុះ​ហត្ថលេខា​​​​លើអនុស្សរណៈយោគយល់គ្នាក្នុងវិស័យពាណិជ្ជកម្ម និងការចងក្រងសម្ព័ន្ធភាពរវាងក្រុងទាំងពីរផងដែរ។ ព្រឹត្តិការណ៍“ស្វាគមន៍ឆ្នាំទេសចរណ៍ កម្ពុជា-ចិន” នៅខេត្តសៀមរាបបានប្រារព្ធឡើងក្រោមវត្តមានរបស់លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក លាវ ទុន អគ្គលេខាធិការបក្សប្រចាំក្រុងផឹងចូវ ដែលជាអគ្គ​លេខាធិការ​គណៈកម្មាធិការបក្សនៃតំបន់ឧស្សាហកម្មផលិតសម្ភារៈថ្មី សួនឧស្សាហកម្មប្រេងឥន្ធនៈ និងគីមីវិទ្យា​ព្រមទាំងមានការ​ចូលរួមពីអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មន្ត្រីថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ និងប្រតិភូចិ​នជា​ច្រើនរូប។ ព្រឹត្តិការណ៍ខាងលើ គឺជាវេទិកាសំខាន់មួយក្នុងការផ្សព្វផ្សាយធនធានទេសចរណ៍ និងមរតកវប្បធម៌របស់​ក្រុង​មិត្តភាពផឹងចូវ និងសៀមរាប ព្រមទាំងជាជំហាននៃការចងក្រងស្ពានពាណិជ្ជកម្មថ្មីៗ។តាមរយៈ​ព្រឹត្តិការណ៍​និង​អនុស្សរណៈ​ដែលបានចុះហត្ថលេខាក្នុងពេលតែមួយ ក៏បានបង្ហាញច្បាស់ពីសក្តានុពលពាណិជ្ជកម្ម និងកិច្ច​សហ​ប្រតិបត្តិការផ្សេងៗ ដែលជាកត្តាបង្កើនទំនុកចិត្តថា ក្រុងផឹងចូវ និងសៀមរាប នឹងបន្តសម្រេចបាននូវសមិទ្ធផល​ជាក់ស្តែងក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម៕ដោយ៖​ ប៊ុន ​រដ្ឋា

  • លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ត្រូវបានប្រកាស​ជាអភិបាលរងខេត្តពោធិ៍សាត់ជាផ្លូវការ

    លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ត្រូវបានប្រកាស​ជាអភិបាលរងខេត្តពោធិ៍សាត់ជាផ្លូវការ

    ពោធិ៍សាត់៖ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានអញ្ជើញជាអធិបតី ក្នុងពិធី​ប្រកាស​ចូលកាន់មុខតំណែងអភិបាលរង​នៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​​ចំនួនពីររូប​នៅសាលប្រជុំសាលាខេត្ត​ពោធិ៍សាត់។ លោក ញឹក បានខេង អតីតអភិបាលរងខេត្តកំពង់ធំ និង​លោក អ៊ុយ សុធាវី អតីតអភិបាលរងខេត្តបាត់ដំបង ត្រូវបាន​ប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តពោធិ៍សាត់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ មានប្រសាសន៍ក្នុងឱកាសនេះដោយមានវត្តមានឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ផង​, ឯកឧត្តម ប៊ុន ហុន តំណាង​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអបអរ​សាទរ និងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ដែលបានក្លាយជាអភិបាល​រងថ្មីនៃខេត្ត​ពោធិ៍សាត់ថ្ងៃនេះ នឹងអនុវត្ត​នូវតួនាទីភារកិច្ចប្រកប​ដោយទំនួលខុសត្រូវ។ឯកឧត្តមសូមឱ្យលោកអភិបាលរង​ថ្មីទាំង​២រូប​អនុវត្តការងារក្នុងជួរ​គណៈអភិបាលខេត្តឱ្យ កាន់តែមាន​ប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់​រាជរដ្ឋាភិបាល។ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និង​ការអភិវឌ្ឍខេត្ត​ប្រកបដោយ​បរិយាបន្ន និងសមធម៌​សង្គម គឺជាអ្វី​ដែលឯកឧត្តម ប៊ុន ហុន បានជំរុញបន្ថែមដល់អភិបាលរង​ខេត្ត​ថ្មីទាំងពីររូប​ ដើម្បី​ឆ្លើយតបទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ ដោយ៖ចេង ពុំ