Category: ព័ត៌មានជាតិ

  • ក្រសួងការងារ និង CDRI ចុះកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

    ក្រសួងការងារ និង CDRI ចុះកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព

    (ភ្នំពេញ) ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលផ្តោតសំខាន់ទៅលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរដើម្បីចូលរួមកសាង លើកកម្ពស់ និងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចុះអនុស្សរណៈនាពេលនេះ ដែលនឹងបង្កើតបានជាសមិទ្ធផលមួយសម្រាប់សាធារណជន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យស្វែងយល់កាន់តែច្បាស់ពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ លោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិរបស់…

  • ផលិតផលខ្មែរជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង

    ផលិតផលខ្មែរជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង

    (បាត់ដំបង)៖ ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • មេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ និងមន្រ្តីររាជការ មន្ទីរអង្គភាពជុំវិញខេត្តប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនអតីតយុទ្ធជន និងវីរកងទ័ពដែលបានពលីនៅសមរភូមិព្រំដែន

    មេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ និងមន្រ្តីររាជការ មន្ទីរអង្គភាពជុំវិញខេត្តប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនអតីតយុទ្ធជន និងវីរកងទ័ពដែលបានពលីនៅសមរភូមិព្រំដែន

    សៀមរាប : នៅវិមានរំលឹកគុណ ស្ថិតនៅសង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី ៤ បានអញ្ជើញចូលរួម ្របារព្ធបង្សុកូល ឧទ្ទិសកុសលជូនអតីតយុទ្ធជន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីជាតិ ។ ពិធីដែលមានការចូលរួមដោយពីអភិបាលរងខេត្តសៀមរាប មន្ត្រីរាជការ ព្រមទាំងមន្រ្តីនៃអង្គភាពជុំវិញខេត្ត បានសម្តែងនូវការគោរព និងកិត្តិយសចំពោះទឹកចិត្តក្លាហានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានបូជាជីវិតក្នុងបេសកកម្មថ្វាយជីវិតដល់ជាតិ ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី។ ពិធីនេះ គឺជាការចងក្រងនូវកិច្ចចងចាំដ៏មានតម្លៃ ដែលបង្ហាញពីក្តីគោរព និងបួងសួងសុំអោយវិញ្ញាណកងទ័ពវីរជនទាំងអស់ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងជាការចងចាំមិនអាចបំភ្លេចបាន ដល់មនុស្សគ្រប់ជំនាន់ក្រោយឱ្យមានស្មារតីស្រឡាញ់ជាតិ និងការពារមាតុភូមិឲ្យបានរឹងមាំមានទឹកចិត្តក្លាហានរបស់យុវជន គ្រប់ជំនាន់ នូវគុណនបការៈស្មារតីស្នេហាជាតិ និងក្តីស្រឡាញ់ប្រទេសជាតិដ៏អស្ចារ្យរបស់កងទ័ពខ្មែរទាំងអស់។ ឧត្តមសេនីយ៍ឯក ពៅ ហេង បានលើកឡើងថា កិច្ចសូត្រមន្តបង្សុកូលនេះ គឺជាការបង្ហាញនូវសេចក្តីគោរពដល់វិញ្ញាណក្ខន្ធវីរជនទាំងអស់ ព្រមទាំងជាការផ្តល់ដំណឹងដល់ជំនាន់ក្រោយឱ្យយកស្មារតីក្លាហានជាប្រភពជំរុញក្នុងការថែរក្សាសន្តិភាព និងការពារមាតុភូមិឱ្យបានរឹងមាំជានិច្ច ដែលជាសេចក្តីបំផុសចលនាយុវជនខ្មែរ តស៊ូដើម្បីជាតិ រួបរួមគ្នាចំណែករបស់អ្នកមានជំនាន់ក្រោយក្នុងការថែរក្សាកេរ្តិ៍ឈ្មោះ និងអធិបតេយ្យភាព៕ដោយ :ប៊ុន…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

    (ភ្នំពេញ)៖ សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC )សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និងស្ថាប័នព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីនេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោកស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង ២ពាន់នាក់។ នៅក្នុងអង្គពិធី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញសិក្សា និងការងារនៅពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ឱ្យយុវជនកម្ពុជាទទួលបានបទពិសោធន៍ពីការសិក្សានៅក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។ លើសពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…

  • សូមបង្ហាញដៃគូឧបត្ថម្ភកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

    សូមបង្ហាញដៃគូឧបត្ថម្ភកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»

    (ភ្នំពេញ)៖ ពួកយើងពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដល់បណ្តាក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមជាដៃគូគាំទ្រកម្មវិធីពិព័រណ៍ ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មជ្ឈមណ្ឌលសន្និបាត និងពិរណ៍កោះពេជ្រ (អគារ G-L)៕ ដោយ៖ ង៉ាន់ ទិត្យ

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលជួបជាមួយប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ទទួលជួបជាមួយប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋលេខាធិការ នៅ លក្ខណា ប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងសហការី នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ក្នុងការរៀបចំផែនការសកម្មភាព និងកិច្ចសហការក្នុងវិស័យកសិកម្ម ដើម្បីជួយឱ្យការងារបង្រ្កាបមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការកន្លងមក និងលើកទឹកចិត្តបន្តកិច្ចសហការនេះឱ្យកាន់តែប្រសើរឡើងថែមទៀត និងទទួលបានជោគជ័យក្នុងការងារនេះជូនរាជរដ្ឋាភិបាល សំដៅការពារសុខភាពសាធារណៈ និងសង្គមជាតិ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ និងដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣១៩អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តក្រពើហា ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ និងដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣១៩អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា

    (ភ្នំពេញ)៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦ នៅរសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ និងសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដេីម្បីជួយសម្រាលការលំបាកដល់ព្រះសង្ឃ ៣១៩អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ។…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបប ប៉ុលពត

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបប ប៉ុលពត

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញពិធីបុណ្យភ្ជុំ នៅសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលត្រូវបាន សម្លាប់ក្នុងរបបប៉ុល ពត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង អាជ្ញាធរ និងប្រជាពលរដ្ឋផងដែរ ។ ការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅសារមន្ទីរទួលស្លែង គឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) ក្នុងរបបប្រល័យពូជសាសន៍ និងឧទ្ទិសជូនដល់ញាតិការ៧ការសណ្តាន ដែលបានបាត់បង់ជីវិត និងដួងវិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ។ ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ដែលទទួលទុក្ខ ទារុណកម្ម យ៉ាងព្រៃផ្សៃ…

  • តំណាងថ្មី UNDP ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    តំណាងថ្មី UNDP ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីដោយបានកោតសរសើរចំពោះភាពជាដៃគូរបស់ UNDP ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បានសម្រេចកន្លងមក និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដំណើរការ ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក អេនរីកូ ហ្គាវេលីយ៉ា បានបានលើកឡើងនូវការប្តេជ្ញាចិត្តនៃស្ថាប័នរបស់លោកក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្នក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ…

  • ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ

    ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំទំនប់ធំ ជួបសួរសុខទុក្ខ និងប្រគល់អំណោយជូនពលរដ្ឋដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ រួមជាមួយ លោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល ចុះសាកសួរសុខទុក្ខពលករដែលបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃមករស់ស្រុកកំណើតនៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ពលករដែលបានវិលត្រឡប់ពី ប្រទេសថៃ មកកាន់ស្រុកកំណើតនៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ មកកាន់ស្រុកកំណើតវិញ ដោយសុវត្ថិភាព, មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរពាក់ព័ន្ធ ក៏បានសម្របសម្រួល ស្វែងរកបានការងារធ្វើភ្លាមៗជូនពួកគាត់ នៅមូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលអនុញ្ញាតឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត និងបានរស់នៅជួបជុំគ្រួសារ ផងដែរ។ បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល និងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ បានដឹកនាំក្រុមការងារ ចូលរួមពិធីបុណ្យកាន់បិណ្ឌវេន ៥ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះពុទ្ធពរ និង វត្តលក្ខណារាម ហៅវត្តដំបូកមានលក្ខណ៍…