Category: ព័ត៌មានជាតិ

  • រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ

    រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ

    ភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាព​សុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិន​បើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ”បានប្រារព្ធ​បើកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥​ដោយមានការ​អញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌល​សហប្រតិ​បត្តិការរដ្ឋា​ភិបាល​ឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជនប្រមាណ ១៣០រូប។ ឯកឧត្តមក្រសួងប្រៃសណីយ បានចាត់ទុកអង្គសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះថា ជាការផ្តល់ឱកាស​ដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសំដៅ​លើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។ នៅក្នុងឆ្នាំ២០២៥ នេះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ បានផ្តួចផ្តើម និងជំរុញ​ការ​រៀបចំសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងរៀបចំថ្នាលទិន្នន័យបើកចំហនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទិន្នន័យរដ្ឋាភិបាលបើកចំហ ជាឧបករណ៍យ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាគោលនយោបាយ​នានាទាំង​ក្នុង​វិស័យសាធារណៈនិងវិស័យឯកជន។ ការរៀបចំឱ្យមានទិន្នន័យបើកចំហអាចធានាបានថាការទទួលបានទិន្នន័យ ទាន់ពេលវេលា មានភាពពាក់ព័ន្ធ និងមានគុណភាពខ្ពស់ ដើម្បីជំនួយដល់ការស្រាវជ្រាវផ្អែកលើទិន្នន័យ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ឆ្លើយតបនឹងបញ្ហាប្រឈមនៃសង្គម។ តាមរយៈសន្ទស្សន៍ទិន្នន័យបើកចំហ ទិន្នន័យមានប្រយោជន៍…

  • អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ច្រានចោលព័ត៌មានប្រឌិតដែលថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ

    អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ច្រានចោលព័ត៌មានប្រឌិតដែលថា រាជរដ្ឋាភិបាលមិនយកចិត្តទុកដាក់ចំពោះបញ្ហាជំងឺរបស់កងទ័ពជួរមុខ
  • កែបជាខេត្តទី១ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកជាដំណើរបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស

    កែបជាខេត្តទី១ បញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកជាដំណើរបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស

    (កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កែបជាខេត្តទី១ ដែលបានបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលនេះជាដំណើរបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ហើយខេត្តកែបកំពុងតែបើកទំព័រថ្មីមួយទៀតដោយការសំលឹងទៅមុខក្នុងការកសាង និងអភិវឌ្ឍខេត្តកែបឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ថ្លែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប ដែលបានធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្នុងខេត្តកែប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា នេះជាជោគជ័យមួយរបស់រដ្ឋបាលខេត្ត ក្នុងការឈានទៅបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងក្លាយជាខេត្តទី១ ក្នុងការបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងចំណោមរាជធានីខេត្តទាំង២៥ រាជធានី-ខេត្ត។ សូមប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅទំនាក់ទំនង ជាមួយមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប ដើម្បីទទួលបានបណ្ណកម្មសិទ្ធិរៀងរាល់ម៉ោងធ្វើការ ហើយមន្ត្រីពាក់ព័ន្ធក្នុងការផ្តល់សេវា ត្រូវបង្កលក្ខណៈល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រាប់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Hellenic នៃប្រទេសក្រិក ថា សង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជានោះទេ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រាប់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Hellenic នៃប្រទេសក្រិក ថា សង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជានោះទេ

    ប៊ុលហ្គារី៖ ក្នុងជំនួបសម្តែងការគួរសមនៅ Sofia រវាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា និង ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​ហេលេនីក ​នៃ​ប្រទេស​ក្រិក​ប្រចាំ​ប្រទេស​ប៊ុលហ្គារី នៅថ្ងៃទី ១០ ខែកញ្ញា ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បង្ហាញពីកង្វល់ក្នុងតំបន់ ប្រាប់ឯកឧត្តម Alexios Marios Liberopoulos ថា បញ្ហាព្រំដែនជាមួយប្រទេសថៃ គឺកម្ពុជាមានជំហរ ដោះស្រាយវិវាទតាមរយៈផ្លូវច្បាប់ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយថាសង្គ្រាមមិនមែនជាជម្រើសរបស់កម្ពុជានោះទេ។ ទោះបីជាកម្ពុជាបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នាកាលពីថ្ងៃទី ២៨ ខែកក្កដា នៅប្រទេសម៉ាឡេស៊ីក៏ដោយ ក៏ភាគីថៃ មិនបានគោរពកិច្ចព្រមព្រៀងនេះ ហើយនៅតែបន្តបង្កឧប្បត្តិហេតុផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ចែករំលែកឯកសាររួមមាន សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាក់ទង​នឹង​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។ កម្លាំង​ថៃ​ប្រើ​ក្នុង​ជម្លោះ​កម្ពុជា​-​ថៃ​ទល់​នឹង​កម្ពុជា​។ កម្ពុជា​ស្នើ​ឱ្យ​​បង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​និស្សិត​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​វប្បធម៌ និង​ការ​ពង្រឹង​វិស័យ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ។ ឯកឧត្តមបង្ហាញចំណាប់អារម្មណ៍លើការសហការជាផ្លូវការលើវិស័យទេសចរណ៍ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក និងកញ្ចប់ដំណើរទេសចរណ៍រួមគ្នានៃប្រទេសទាំងពីរ។ ឯកឧត្តម Alexios Marios Liberopoulos…

  • ថ្ងៃទី៣ នៃដំណើរការស្រង់ បូកពិន្ទុលើកុំព្យូទ័រនៃការប្រឡងបាក់ឌុប

    ថ្ងៃទី៣ នៃដំណើរការស្រង់ បូកពិន្ទុលើកុំព្យូទ័រនៃការប្រឡងបាក់ឌុប

    (ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ នៅអគាររដ្ឋបាលក្រសួង (ចៅពញាហុក) ព្រមទាំងមានការចូលរួមពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ។ សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៣ នៃដំណើរការស្រង់ បូកពិន្ទុលើកុំព្យូទ័រ គណៈកម្មការ គណៈមេប្រយោគនានា បាននឹងយកចិត្តទុក ប្រឹងប្រែងអនុវត្តគោរពទៅតាមបទបញ្ជា ដើម្បីធានាធ្វើយ៉ាងណាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅតាម គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ បើតាមផែនការគឺលទ្ធផលប្រឡងនឹងប្រកាសទូទាំង ២៥រាជធានី-ខេត្ត តាមមណ្ឌលប្រឡង និងតាមប្រព័ន្ធបណ្ដាញសង្គមរបស់ក្រសួង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕ ដោយ ៖ ម៉ាដេប៉ូ

  • សិប្បកម្មកែច្នៃត្រីនៅកម្ពុជា បង្ហាញសក្តានុពល នៃការនាំចេញទៅក្រៅប្រទេស និងពង្រីកបន្ថែមការលក់ក្នុងស្រុកស្របពេលកំណើនកាន់តែខ្ពស់

    សិប្បកម្មកែច្នៃត្រីនៅកម្ពុជា បង្ហាញសក្តានុពល នៃការនាំចេញទៅក្រៅប្រទេស និងពង្រីកបន្ថែមការលក់ក្នុងស្រុកស្របពេលកំណើនកាន់តែខ្ពស់

    (សៀមរាប)៖ ឈានមកដល់ឆ្នាំ២០២៥នេះសិប្បកម្មកែច្នៃផលិតផលត្រីនៅកម្ពុជា បានបង្ហាញពីសក្តានុពលចេះតែមានកំណើន នៃ តម្រូវការត្រីដែលមានគុណភាពខ្ពស់សម្រាប់ការលក់លើទីផ្សារដែលក្នុងនេះមិនត្រឹមតែការលក់ក្នុងស្រុកទេ តែបច្ចុប្បន្នតម្រូវការនាំចេញទៅក្រៅប្រទេសពិសេសប៉ែកអឺរ៉ុបចេះតែមានកំណើនបន្តបន្ទាប់ ។ បញ្ចេញឱ្យដឹងក្នុងដំណើរទស្សនកិច្ច សិក្សា និងផ្សព្វផ្សាយលើកទី៣អំពីសហគ្រាសជលផលក្រោយប្រមូលផល នាថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២៥ សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ដែលមានទីតាំងស្ថិតនៅភូមិ បុស្បក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ត សៀមរាប បានឱ្យដឹងពីតម្រូវការកើនឡើងក្នុងទីផ្សារអន្តរជាតិ រួមមានប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក និងទីផ្សារដែលមានសក្តានុពលនៅ ប្រទេសបារាំង សិប្បកម្មបាននឹងធ្វើការពង្រីកទីតាំងផលិត និង បរិក្ខារកែច្នៃថ្មីរបស់ខ្លួនរួមទាំការអនុវត្តវិញ្ញាបនបត្រ HACCP ដើម្បី ផ្តោតលើទីផ្សារនាំចេញ ។ លោក ស៊ឹម ឈុនលុយ អ្នកគ្រប់គ្រងសិប្បកម្មកែច្នៃត្រី សាន់ នីហ្វីស បានឱ្យដឹងថា ៖ តាមរយៈបទពិសោធន៍នោះគឺ សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ក្នុងការផលិតផលត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និង ផលិតផលផ្កាប់ពីត្រី ដែលមានគុណភាពខ្ពស់។ សិប្បកម្មនេះបាន…

  • អភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា លើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព

    អភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា លើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជា មានភាពស្អាត ភាពបៃតង និងចីរភាព

    (ភ្នំពេញ)៖ «ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ នៅក្នុងឱកាសបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធានបទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅនៅរាជធានីភ្នំពេញ។ វេទិកានេះ រៀបចំឡើងដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) បានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍ ភ្ញៀវជាតិនិងអន្តរជាតិជាច្រើ់ននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា…

  • អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលរួមគ្នាស្តីពី៖ ពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ

    អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលរួមគ្នាស្តីពី៖ ពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទេសចរណ៍បេតិកភណ្ឌជាតិ ដល់មន្រ្តី បុគ្គលិក និងភ្នាក់ងារនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលមួយ ដោយផ្តោតលើការងារអភិរក្ស និងបេតិកភណ្ឌវប្បធម៌ ជាផលិតផលទេសចរណ៍ ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា, លោក Kim Hyunsung (គីម យន់សុង) តំណាងទីភ្នាក់ ងារបេតិកភណ្ឌកូរ៉េ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានការជួយគាំទ្រទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ហើយនេះជាលើកទី២ហើយ នៃការរៀបចំពិធីបណ្តុះបណ្តាលបែបនេះ ។ តាមរយៈផលលទ្ធនៃវគ្គបណ្តុះបណ្តាលនេះ ក្រុមការងារ នឹងទទួលបាននូវការស្វែងយល់ផ្សេងៗ អំពីបទពិសោធន៍ដែលភាគីកូរ៉េបានចែករំលែក ជាពិសេសការបង្ហាញនូវគុណតម្លៃរបស់បេតិកភណ្ឌអរូបី និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំ បន់អង្គរ ។ ឯកឧត្តម ឡុង កុសល បន្តថា សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែម ដើម្បីយកទៅអនុវត្តន៍ក្នុងន័យពង្រឹងសមត្ថភាព និងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តសៀមរាបទាំងមូល។ លោក Kim…

  • ក្រសួងការពារជាតិកម្ពុជា ទទួលដំណើរក្រុមអ្នកសង្កេតកាណ៍អន្តរកាល IOT ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ជាប្រធានបេសកកម្ម​ IOT (HOM)

    ក្រសួងការពារជាតិកម្ពុជា ទទួលដំណើរក្រុមអ្នកសង្កេតកាណ៍អន្តរកាល IOT ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ជាប្រធានបេសកកម្ម​ IOT (HOM)

    (ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM) និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិ កម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់កម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា…

  • រដ្ឋមន្ត្រីបរិស្ថានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគ១ ខេត្តស្ទឹងត្រែង

    រដ្ឋមន្ត្រីបរិស្ថានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគ១ ខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ខណៈដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រារព្ធនូវពិធីកាន់បិណ្ឌ​និងភ្ជុំបិណ្ឌ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំប្រតិភូក្រសួងបរិស្ថាន រួមជាមួយ​ក្រុមហ៊ុន អាន ម៉ាឌី ហ្គ្រុប ចំការកៅស៊ូ​ពាមជាំង រដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅ​ជូនដល់​កងទ័ពនៃបញ្ជាការដ្ឋានយោធ​ភូមិភាគទី១ ។ បញ្ជាការដ្ឋានយោធ​ភូមិភាគទី១ជាអង្គភាពចងសម្ព័ន្ធមេត្រីជាមួយក្រសួង​បរិស្ថាន​នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ពិធីសាកសួរសុខទុក្ខនិងប្រគល់​អំណោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណនៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងពិធីនេះឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងនាមសម្ព័ន្ធ​មេត្រី​ជាមួយកងទ័ព ក្រសួងបរិស្ថាន រួមជាមួយក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានយកចិត្តទុកដាក់ដល់សុខទុក្ខកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ទោះក្នុងកាលៈទេសណាក៏ដោយ ។ក្រសួងក៏បាន​នាំយកជាស្បៀង គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់យក​ទៅ​ជូនវីរកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធប្រឆាំងជាមួយសត្រូវឈ្លានពានទឹកដី ប្រកប​ដោយភាពអង់អាចក្លាហាន និងការលះបង់កម្លាំងកាយ ចិត្ត អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ បូរណភាព​ទឹកដី និងប្រជាជនកម្ពុជា។ ក្នុងកម្មវិធីដដែលនេះដែរឯកឧត្ដមរដ្ឋមន្រ្តីបានពាំនាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…