Category: ព័ត៌មានជាតិ

  • សិស្ស និស្សិតកម្ពុជា មានឱកាសសិក្សាបន្តនៅសហរដ្ឋអាមេរិក តាមរយៈ​ការរៀបចំពិព័រណ៍ការសិក្សា​នៅសហ​រដ្ឋ​អាមេរិកឆ្នាំ ២០២៥

    សិស្ស និស្សិតកម្ពុជា មានឱកាសសិក្សាបន្តនៅសហរដ្ឋអាមេរិក តាមរយៈ​ការរៀបចំពិព័រណ៍ការសិក្សា​នៅសហ​រដ្ឋ​អាមេរិកឆ្នាំ ២០២៥

    សៀមរាប៖ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានប្រារព្ធពិព័រណ៍ការសិក្សានៅ​សហរដ្ឋអាមេរិកឆ្នាំ២០២៥កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងសៀមរាប ខេត្តសៀមរាប។ពិព័រណ៍សិក្សានេះរៀបចំជាពីរវគ្គ។វគ្គទី​១​នៅ​ខេត្ត​សៀមរាបនៅសណ្ឋាគារសោម៉ាទេវី អង្គរសៀមរាបនិងវគ្គទី២ នៅថ្ងៃទី១០ ខែកញ្ញាសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកឆ្នាំ ២០២៥ (EducationUSA Fair 2025) រៀប​ចំឡើងដើម្បីផ្សព្វផ្សាយឱកាស​សិក្សា​សម្រាប់សិស្ស និស្សិត និងអាណាព្យាបាល ដែលមានការចំណាប់អារម្មណ៍​ចង់ទៅសិក្សានៅសហរដ្ឋអាមេរិកអាចទាក់ទងដោយផ្ទាល់ ជាមួយតំណាង​នៃស្ថាប័នឧត្តមសិក្សាជាង១០ មកពី​សហរដ្ឋអាមេរិក។ពិព័រណ៍នេះក៏​ដើម្បី​ផ្តល់​ឱកាស​ស្វែងយល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅថ្នាក់​ឧត្តមសិក្សា​នៅអាមេរិក។ លោកស្រីប្រធានស្តីទីផ្នែកកិច្ចការសាធារណៈបានបញ្ជាក់ថា នេះជាឱកាស​សម្រាប់សិស្ស និស្សិត និងអាណាព្យាបាល និងអ្នកផ្តល់ប្រឹក្សាអប់រំ មក​ជួបជុំដើម្បីបានជជែកផ្ទាល់ជាមួយសាកលវិទ្យាល័យ មហាវិទ្យាល័យ ដើម្បបានស្វែងយល់​បន្ថែមពីឱកាសក្នុងការសិក្សានៅសហរដ្ឋអាមេរិក។លោកស្រីបន្តថាយើងក៏មានមន្ត្រីផ្នែកកុងស៊ុលនៃស្ថានទូតអាមេរិក នឹងជួប​ជជែកជាមួយសិស្សនិស្សិត ពីរបៀបដាក់ពាក្យយកទិដ្ឋាការអាមេរិក ដើម្បីឱ្យប្រាកដថាសិស្សនិស្សិតអាច​ចេះ​របៀបដាក់ពាក្យ ឱ្យចេះអនុវត្តនូវ​ច្បាប់អន្តោប្រវេសន៍អាមេរិក ពេលគេទៅដល់អាមេរិក។ លោកស្រីបន្តថា យើងមានការិយាល័យប្រឹក្សានៅទីនេះ ដែលសិស្ស និស្សិត​អាចមកទទួល​ការ​ផ្តល់ប្រឹក្សា​ដោយ​មិន​មានការរើសអើស និងស្វែងយល់ពី​ការដាក់ពាក្យទៅអាមេរិក។ យើងក៏មានពិព័រណ៍នេះ នៅថ្ងៃពុធ នៅទីក្រុង​ភ្នំពេញ​ដែលនឹងមានការនិយាយពីអាហារូបករណ៍ និយាយពីការផ្លាស់ប្តូរ​ទស្សនកិច្ចសិក្សានៅអាមេរិក។ លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក ជាកន្លែងគោលដៅមួយដែល​ឈានមុខគេលើវិស័យអប់រំគ្រប់ជំនាញ។ មុខ​ជំនាញដែលគេចូល​ចិត្តជាងគេមួយគឺ វិស័យ STEM ដែលនិស្សិតអាចសិក្សាពីវិស័យបច្ចេកវិទ្យា ហើយត្រឡប់​មកកម្ពុជាវិញធ្វើការអភិវឌ្ឍប្រទេសរបស់ខ្លួន ជួយសង្គមជាតិ។ លោកស្រីបានបង្ហាញនូវការកត់សម្គាល់ថា…

  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានែកម្ពុជា រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនប្រធានាធិបតីហ្វីលីពីន

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានែកម្ពុជា រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនប្រធានាធិបតីហ្វីលីពីន

    នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តម FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ វត្តមានរបស់ ឯកឧត្តមប្រធានាធិបតីហ្វីលីពីននាពេលនេះ បានបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ គឺកម្ពុជា និងហ្វីលីពីន។ ពិធីលៀងសាយភោជន៍នេះ មិនត្រឹមតែជាការទទួលស្វាគមន៍ជាផ្លូវរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបជុំគ្នា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ក្នុងពិធីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទ…

  • ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានបើកឱ្យធ្វើដំណើរជាបណ្តោះអាសន្ន​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ បានបើកឱ្យធ្វើដំណើរជាបណ្តោះអាសន្ន​ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ក្រចេះ៖មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនព្រមទាំងរដ្ឋបាល​ខេត្តក្រចេះ ពិសេសក្រុមហ៊ុនសាង​សង់​ស្ពាន​បានសម្រេចអនុញ្ញាតឱ្យប្រជា​ពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់​ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះជា​បណ្ដោះ​អាសន្ន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​មានប្រសាសន៍ក្នុងពិធីបើកដំណើរថា ស្ពាន​មិត្តភាព​កម្ពុជា-ចិនមេគង្គក្រចេះ​អនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នចាប់​ពីថ្ងៃទី៨ ខែកញ្ញារហូត​ដល់ថ្ងៃទី ២៨ ខែកញ្ញាដែលមានរយៈពេល ២១ថ្ងៃ ដើម្បីសម្រួលដល់​ការធ្វើដំណើរមមាញឹករបស់ប្រជាពលរដ្ឋ​ក្នុងឱកាស​ពិធី​បុណ្យកាន់​បិណ្ឌនិងភ្ជុំបិណ្ឌ។ ការបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះចំពោះមធ្យោបាយធ្វើដំណើរដូចជា ថ្មើរជើង ទោចក្រយានយន្ត រថយន្ត​ធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២​កៅអីចុះតែប៉ុណ្ណោះ ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ។ ក្នុងកម្មវិធីខាងលើក៏មានការចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងក្រុមហ៊ុន​សាងសង់ផងដែរ៕ដោយ៖ ឡុង សំបូរ

  • កូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន ត្រូវបានលែងនៅក្នុង​តំបន់បឹងធំ​នៃខេត្តកំពង់ចាម

    កូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន ត្រូវបានលែងនៅក្នុង​តំបន់បឹងធំ​នៃខេត្តកំពង់ចាម

    កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានកូនត្រី និងកូនបង្កងជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ តំណាង​រាស្រ្តមណ្ឌលខេត្តកំពង់ចាមផងនោះ ឯកឧត្តម អ៊ុន ចាន់ដា ​អភិបាលខេត្ត​កំពង់ចាម បានថ្លែងទៅកាន់អ្នកចូលរួមថា ការលែងកូនត្រី និងកូនបង្កង នាពេល ក្នុងន័យបំផុសស្មារតីប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួមក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផលស្តុកធនធាន​ជលផលក្នុងបឹងធម្មជាតិឱ្យកាន់តែសម្បូរឡើងថែមទៀត ។ធនធាន​ធម្មជាតិ​នេះនឹងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលខេត្ត​ត្រូវចាត់​វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែម​ទៀត​ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និង បង្ក្រាបបទល្មើស​ជលផលជាប្រចាំ៕ដោយ៖លី ពៅ

  • ក្រសួងបរិស្ថាន និង សមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ប្តេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាកាន់តែបៃតង

    ក្រសួងបរិស្ថាន និង សមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ប្តេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាកាន់តែបៃតង

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីឱកាសដ៏មានសក្ដានុពលសម្រាប់សហគ្រិនវ័យក្មេង ក្នុងការទាញយកថវិកាពី «មូលនិធិបៃតង» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្ត្រាវិស័យបរិស្ថាន ព្រមទាំងបានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ៣ចំណុច ដើម្បីទាក់ទាញការវិនិយោគ។ នេះជាការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ខណៈទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូនៃសមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ចំនួន ១៣រូប ដែលដឹកនាំដោយ លោក ហៀង វុទ្ធា ប្រធានសមាគម។ ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ លោក ហៀង វុទ្ធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដ៏មានតម្លៃឱ្យសមាគមបានចូលជួប និងទទួលបាននូវអនុសាសន៍គន្លឹះ ដើម្បីឱ្យសហគ្រិនកម្ពុជាអាចចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងទាញយកដៃគូសហការដែលសមស្របតាមយុទ្ធសាស្ត្ររបស់ជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការចូលរួមរបស់សហគ្រិនវ័យក្មេងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយគូសបញ្ជាក់ពីការដាក់ជូនផែនការជាតិ NDC 3.0 របស់កម្ពុជាទៅកាន់អង្គការសហប្រជាជាតិដោយជោគជ័យ។ នោះគឺ «ផែនការយុទ្ធសាស្រ្តរបស់កម្ពុជាទាំងនេះហើយ ដែលជួយជំរុញឱ្យយើងទទួលបានថវិកាជាច្រើនពី មូលនិធិបៃតង…

  • ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ចូលរួមពីធីកាន់បិណ្ឌ វេនទី១ នៅវត្តព្រះពុទ្ធឃោសាចារ្យ

    ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ចូលរួមពីធីកាន់បិណ្ឌ វេនទី១ នៅវត្តព្រះពុទ្ធឃោសាចារ្យ

    (ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង) វេនទី១ ត្រូវនិង ថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុផ្សេងៗ មានគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងបច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃបង្សុកូល និងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដែលបានទទួលមរណៈកាល មាន មាតា បិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសលផលបុណ្យនេះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់បានឈោងឆាប់កំណើតទៅកាន់ទីឋានបរមសុខ ហើយបែរក្រោយឱ្យពរជ័យដល់យើងខ្ញុំទាំងអស់ទទួលបាននូវពរជ័យទាំង ៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។ នៅក្នុងឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥…

  • JICA គាំទ្រដល់សហគមន៍ភៀសសឹក តាមព្រំដែនដោយការផ្តល់ជំនួយសង្រ្គោះបន្ទាន់តាមការផ្តល់ជូននូវឧបករណ៍ចម្រោះទឹកស្អាត

    JICA គាំទ្រដល់សហគមន៍ភៀសសឹក តាមព្រំដែនដោយការផ្តល់ជំនួយសង្រ្គោះបន្ទាន់តាមការផ្តល់ជូននូវឧបករណ៍ចម្រោះទឹកស្អាត

    (ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានផ្តល់ជូននូវការគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋាននៅជំរំជនភៀសសឹក ដោយសារជម្លោះនៅព្រំដែន ដោយការផ្តល់ជំនួយនេះ មានគោលដៅចូលរួមចែករំលែកនូវការលំបាក រក្សានូវស្ថិរភាពនៃជីវភាពរស់នៅ និងធានានូវការទទូលបានទឹកស្អាតដែលមានសុវត្ថិភាពជាសកល។ JICA បាននិងកំពុងតែគាំទ្រវិស័យទឹកស្អាត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំនួយហិរញ្ញវត្ថុ និងការកសាងសមត្ថភាពក្នុងប្រតិបត្តិការផ្តល់ទឹកស្អាត។ បន្ថែមលើកិច្ចសហប្រតិបត្តិការដ៏យូររហូតមកដល់បច្ចុប្បន្ន ចៃកា ផ្តល់ជូនប្រជាជនភៀសសឹកនូវឧបករណ៍ចម្រោះទឹកស្អាតចំនួន ២២០ឈុត តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ខណៈដែលពិធីប្រគល់ជានិមិត្តរូបប្រព្រឹត្តទៅនាវេលាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយនៅកម្ពុជា ចៃកា បញ្ចាក់ថានឹងបន្តធ្វើការជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងៗក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនប្រសើរឡើង៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ខេត្តកំពត គ្រោងនឹងបញ្ចប់ការវាស់វែងនិងចែកបណ្ណកម្មសិទ្ធដីធ្លី​ជូនពលរដ្ឋ​នៅដំណាច់ឆ្នាំនេះ

    ខេត្តកំពត គ្រោងនឹងបញ្ចប់ការវាស់វែងនិងចែកបណ្ណកម្មសិទ្ធដីធ្លី​ជូនពលរដ្ឋ​នៅដំណាច់ឆ្នាំនេះ

    កំពត៖ខេត្តកំពតដែលកំពុងទាក់ទាញទេសចរជាតិ អន្តរជាតិខ្លាំងតាមរយៈ​សមិទ្ធផលទេសចរណ៍ជាច្រើននារយៈ​​​​ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​បាន​ប្រកាសថា ខេត្តជាប់ឆ្នេរសមុទ្រមួយនេះគ្រោងនឹងបញ្ចប់ការវាស់វែងដីធ្លី និងចែក​​បណ្ណកម្មសិទ្ធ​ជូនប្រចាពលរដ្ឋនៅដំណាច់ឆ្នាំ២០២៥នេះ។ ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្រុកឈូក បិទផ្សាយ​ជាសាធារណៈ នូវឯកសារនៃការ​វិនិច្ឆ័យ ក្នុងស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តលោក ព្រាប សុផាត បានឱ្យដឹងថា អនុវត្តគោលនយោបាយ​ដីធ្លីរបស់រាជរដ្ឋាភិបាលនិង មាន​ការ​ដឹក​នាំផ្ទាល់​របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះការចុះវាស់វែង ចុះបញ្ជី និងការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តសម្រេចបានជាង ៦៧ម៉ឺន​ក្បាលដី ស្មើនឹងជាង ៩៨ភាគរយ លើ​ក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺន​ក្បាល​ដីក្នុងខេត្ត ។លោកបន្ថែមថា ខេត្តគ្រោងនឹងបញ្ចប់ការវាស់វែង និងចែក​បណ្ណសម្គាល់កម្មសិទ្ធ​ជូនប្រជាពលរដ្ឋនៅដំណាច់ឆ្នាំនេះ។ កត្តាដែលជំរុញឱ្យការងារចុះវាស់វែងចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិបាន​លឿន​ដូចនេះ គឺដោយសារមាន​ការដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ ក៏ដូចជាការផ្សព្វផ្សាយពីផលលំបាកអំពីវិវាទដីធ្លី។លោកបន្ថែមថា​ឯកឧត្តម​អភិបាល​ខេត្តតែងតែគិតគូរដោះស្រាយបញ្ចប់នូវរាល់ទំនាស់ផ្សេងៗ ពិសេស​ទំនាស់ដីធ្លី ហើយបានធ្វើឱ្យប្រជាពលរដ្ឋមាន​ការយល់ដឹងច្បាស់​ពី​អត្ថប្រយោជន៍​នៃបណ្ណកម្មសិទ្ធិដីធ្លី។ មានវត្តមានក្នុងឱកាសនេះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត​បានគូសរំលេចថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី​ជូនពលរដ្ឋទើបតែមានក្នុង​អាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលដែល​លោក​បានស្វែងរក​សុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ឯកឧត្តមបន្ថែមថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយ​បន្តរហូត​មកដល់ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    (ភ្នំពេញ)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារទ្វេភាគី នាឱកាសឯកឧត្តមប្រធានាធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ នៅក្នុងឱកាសនោះ សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។ សម្តេចបវរធិបតីមានប្រសាសន៍ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីមិត្តភាពដ៏រឹងមាំ, ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញ និងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និង ហ្វីលីពីន ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយហ្វីលីពីន ដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពគ្នាទៅវិញទៅមក និងឧត្តមប្រយោជន៍រួម។ ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា…

  • ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយ​ផ្តល់ជូនពលរដ្ឋភៀសសឹក​នៅខេត្តព្រះវិហារ

    ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយ​ផ្តល់ជូនពលរដ្ឋភៀសសឹក​នៅខេត្តព្រះវិហារ

    ព្រះវិហារ៖នាមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បានដឹកនាំគណៈប្រតិភូ​អញ្ជើញសាកសួរសុខទុក្ខប្រជាជនភៀសសឹក ត្រូវបានជម្លៀសមកស្នាក់នៅជាបណ្ដោះអាសន្នបន្ទាប់ពី​មានការវាយ ប្រហារដោយទាហានថៃឈ្លានពាន។ ដោយមានវត្តមានឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារចូលរួមផង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បាន​នាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះ​អាសន្ន នៅក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម។សម្តេចទាំងទ្វេ​តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដែលជា​​ជន​ភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព និងវីរកងទ័ពគ្រប់រូបដែលបាន​បំពេញភារកិច្ចការពារបូរណភាពទឹកដី។ នៅរសៀលថ្ងៃដដែលនេះដែរឯកឧត្តមអភិសន្តិបណ្ឌិតបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និង​ការនាំយកអំណោយចែកជូនដល់​អង្គភាពវរនគរបាលការពារព្រំដែនគោក និងជនភៀសសឹក នៅក្នុងខេត្តពីរ​ទៀត គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ អំណោយរួមមាន អង្ករ ទឹកបរិសុទ្ធ តង់កៅស៊ូ គ្រឿងឧបភោគ បរិភោគ សម្ភារបរិក្ខាប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងថវិកាមួយចំនួន៕ ដោយ៖ឡុង សំបូរ